Procurement Ads

លិខិតអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់សម្ភារពង្រីកប្រព័ន្ធទុយោមេ

with Oddar Meanchey Department of Agriculture Forestry and Fisheries
This job has already passed the closing date

BTDC-ID: 37684
Closing Date:

Expected Outputs

Announcement Description

មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​ឧត្តរមានជ័យ​ សូម​គោរព​ជម្រាប​ជូន​ ក្រុមហ៊ុន​/អង្គភាព​ផ្គត់ផ្គង់​ទំនិញ​ និង​សេវាកម្ម​ ដែល​មាន​លក្ខណៈ​សម្បត្តិ​ត្រឹមត្រូវ​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ដេញថ្លៃ​ក្នុង​ការ​ផ្គត់ផ្គង់​សម្ភារ​ និង​គ្រឿង​ បំពាក់​ ទាក់ទង​សម្រាប់​ការពង្រីក​ប្រព័ន្ធ​ទុយោ​មេ​ នៅ​ភូមិ​ភ្នៀត សង្កាត់​សំរោង​ ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ​ តាម​លក្ខខណ្ឌ​ លទ្ធកម្ម​របស់​មន្ទីរ​។

Expected Outputs

លិខិតអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់សម្ភារពង្រីកប្រព័ន្ធទុយោមេ

  • Career Category: Invitation for Bids
  • Location: Oddar Meanchey Province
Summary

សេ​ចក្ដី​ពិពណ៌នា​សរុប​អំពី​ការ​ដេញថ្លៃ​

ការ​ដេញថ្លៃ​នេះ​មាន​គោលបំណង​ស្វែងរក​ដៃគូ​ផ្គត់ផ្គង់​សម្ភារ​ទុយោ​មេ​ និង​គ្រឿង​បំពាក់​ទាក់ទង​ ដើម្បី​អនុវត្ត​សកម្មភាព​ ពង្រីក​ប្រព័ន្ធ​ទុយោ​មេ​តាម​តម្រូវ​ការ​បច្ចេកទេស​របស់​មន្ទីរ​។ អ្នក​ដេញថ្លៃ​ត្រូវ​ពិនិត្យ​លម្អិត​តារាង​បញ្ជាក់​បរិមាណ​ និង​បច្ចេកទេស​សម្ភារ​ដែល​ភ្ជាប់​មក​ជាមួយ​។

Eligibility

  • លក្ខណៈសម្បត្តិនិងឯកសារត្រូវការរបស់អ្នកដេញថ្លៃ
  • មានប័ណ្ណប៉ាតង់ ឬប័ណ្ណអនុញ្ញាតធ្វើអាជីវកម្មត្រឹមត្រូវ។
  • មានវិញ្ញាបនបត្របញ្ជាក់ការបង់ពន្ធ (Tax Clearance) ពីអគ្គនាយកដ្ឋានពន្ធដារ។
  • អាចចេញវិក្កយបត្រដែលមានបង់ពន្ធ VAT ត្រឹមត្រូវ។
  • មានបទពិសោធន៍ផ្គត់ផ្គង់សម្ភារតាមលក្ខណៈបច្ចេកទេសដូចបានកំណត់។
  • គត់ផ្គង់បានទាន់ពេល និងធានាគុណភាពសម្ភារត្រឹមត្រូវ។

Submission Requirements

ការ​ដាក់​សម្រង់​តម្លៃ​ និង​រយៈពេល​ទទួល​ឯកសារ​

អ្នក​ដេញថ្លៃ​ត្រូវ​ដាក់​សម្រង់​តម្លៃ​ ដែល​មាន​ចុះហត្ថលេខា​ និង​ត្រា​ ព្រមទាំង​ភ្ជាប់​ជាមួយ​នូវ​ព័ត៌មាន​លម្អិត​ អំពី​លក្ខណៈ​ពិសេស​ គុណភាព​ស្តង់​ដារ​បស់សម្ភារ​ និង​បទពិសោធន៍​ដែល​ធ្លាប់​ផ្គត់ផ្គង់​ទៅ​ដៃគូ​កន្លងមក​ ដាក់​ក្នុង​សំបុត្រ​បិទ​ Seal sticker ផ្ញើ​មកកាន់​គណៈកម្មការ​លទ្ធកម្ម​នៅ​ការិយាល័យ​ផែនការ​ គណនេយ្យ​ នៃ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្ត​ឧត្តរមានជ័យ​ ឬតាម​ប្រព័ន្ធ​អេឡិច​ត្រូនិក (Telegram) ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​មុន​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​ ២០២៥។

ការ​វាយ​តម្លៃ​ និង​ជ្រើសរើស​

គណៈកម្មការ​លទ្ធកម្ម​នឹង​ធ្វើការ​វាយ​តម្លៃ​សម្រង់​តម្លៃ​ទាំងអស់​ដោយ​ផ្អែកលើ​គុណភាព​ សមត្ថភាព​ តម្លៃ​សមរម្យ​ និង​លក្ខណៈ​បច្ចេកទេស​ ដែល​បាន​កំណត់​ក្នុង​តារាង​តម្រូវ​ការ​។ លទ្ធផល​វាយ​តម្លៃ​ នឹង​ជម្រាប​ជូន​តាមរយៈ​ការ​ជូន​ ដំណឹង​ផ្លូវការ​។

Attachment:
  • (PDAFF_OMC) លិខិតអញ្ជើញចូលរួមដេញថ្លៃ_0001
 

Contact Details

Office Address
  • Borei Rothbal, Samraong Sangkat, Samraong Municipality, Oddar Meanchey Province, Cambodia
 
Contact Name
  • អេត វណ្ណនី
 
Phone
 
Socials