កម្មករថែទាំ
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកថែទាំ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: $295 - $748 ផ្អែកលើបទពិសោធន៍
មុខតំណែងនេះក្រោមកិច្ចសន្យាការងារក្នុងស្រុកចាប់ពី ខែមករា ឆ្នាំ ២០២៦
ក្រោមការគ្រប់គ្រងរបស់ប្រធានគ្រប់គ្រងភ័ស្ដភា កម្មករថែទាំត្រូវចូលរួមចំណែក រៀបចំជួសជុល ដើម្បីធានាការថែទាំ អគារ ទីធ្លាសួនបៃតង ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ផ្សេងៗ ។
លក្ខខ័ណ្ឌការងារ
- ធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍។
- ក្រោមកិច្ចសន្យាការងារក្នុងស្រុកពេញម៉ោង (៤២ ម៉ោងក្នុងមួយសប្តាហ៍) សម្រាប់រយៈពេលកំណត់រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦ ដែលបន្ទាប់មកអាចត្រូវបានបន្ត ឬផ្លាស់ប្តូរទៅជាកិច្ចសន្យាអចិន្ត្រៃយ៍។
- ប្រាក់ខែគោលចាប់ពី ២៩៥ ដុល្លារដល់ ៧៤៨ ដុល្លារក្នុងមួយខែ អាស្រ័យលើបទពិសោធន៍ និងលក្ខណៈសម្បត្តិ។
- ការធានារ៉ាប់រងសុខភាពសម្រាប់និយោជិត និងអ្នកនៅក្នុងបន្ទុក ។
- កាលបរិច្ឆេទចាប់ផ្តើមការងារ៖ ដើមខែមករា ឆ្នាំ ២០២៦
ករណីកិច្ច និងការទទួលខុសត្រូវ:
- រៀបចំ និងចាត់ចែងការចូលបម្រើការងារប្រកបដោយសុវត្ថិភាពនៅក្នុងការដ្ឋាន ។
- ធានានូវការអនុលោមតាមទម្លាប់ ប្រតិបត្តិការថែទាំ និងជួសជុលសម្រាប់ឧបករណ៍រួម អគារ និងឧបករណ៍ពាក់ព័ន្ធការងារ ដូចជា (អគ្គិសនី ការងារទឹក ការងារជាងឈើ និងការងារជាងផ្សារដែក) ។ជាពិសេសត្រូវយល់ដឹងរបៀបដំឡើងខ្សែភ្លើង សម្ភារៈ អគ្គិសនី និងដំឡើងឧបករណ៍អគ្គិសនី។
- គ្រប់គ្រងការចោលកាកសំណល់ដោយយោងទៅតាមច្បាប់នៃការបែងចែកសម្រាម។
- រៀបចំបន្ទប់ស្តុកទុក និងរក្សាទុកឧបករណ៍សារពើភ័ណ្ឌ និងរបស់របរ ។
- អនុវត្តប្រតិបត្តិការដោះស្រាយនិងការកំណត់ផ្លូវ ។
- ធានានូវការថែទាំជាប្រចាំនូវឧបករណ៍ និងបរិយាកាសការងារ ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- ខ្មែរ
- អង់គ្លេស
- បារាំង
ជំនាញ និងចំណេះដឹង:
ជំនាញទន់
- ភាសាកំណើតរបស់បេក្ខជនគឺភាសាខ្មែរ។ ចំណេះដឹងភាសាបារាំង និង/ឬភាសាអង់គ្លេស រឺតតែប្រសើរ។