Job Announcement

អ្នកសម្របសម្រួលគម្រោង

with Integral Cooperation Cambodia Organisation (I.C.C)
This job has already passed the closing date

BTDC-ID: 37662
Closing Date:

Announcement Positions

Announcement Description

អង្គការ​សហការ​គ្រប់ជ្រុងជ្រោយ​ដើម្បី​កម្ពុជា​ (អង្គការ​សហការ​) គឺជា​អង្គការ​គ្រីស្ទបរិស័ទ​ក្នុងស្រុក​ ដែល​ផ្តោត​លើការអភិវឌ្ឍ​ និង​ពង្រឹង​ស្មារតី​សហគមន៍​ នៅ​ប្រទេសកម្ពុជា​។

គម្រោង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​ ការ​ការពារ​ និង​ការ​លើក​កម្ពស់​ជីវភាព​ប្រកបដោយ​និរន្តរភាព​ នៃ​អង្គការ​សហការ​គ្រប់ជ្រុងជ្រោយ​ដើម្បី​កម្ពុជា​ត្រូវ​បាន​រៀបចំឡើង​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជួញ​ដូរ​មនុស្ស​ ដោយ​នឹង​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​សង្គម​ស៊ីវិល​ អាជ្ញាធរ​មានសមត្ថកិច្ច​ និង​អ្នកភូមិ​ ក្នុង​មូលដ្ឋាន​ ស្រុក​ព្រះ​ស្តេច ដើម្បី​ប្រមូល​ផ្តុំ ធ្វើ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ ក្នុង​ការ​ការពារ​ក្មេង​ៗ យុវជន​ និង​ប្រជាជន​វ័យក្មេង​ពី​ការ​ជួញ​ដូរ​មនុស្ស​ ទាសភាព​សម័យ​បច្ចុប្បន្ន​ និង​ការ​ចំណាកស្រុក​ដោយ​មិនមាន​សុវត្ថិភាព​។

Announcement Positions

អ្នកសម្របសម្រួលគម្រោង

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកអភិវឌ្ឍន៍ជនបទ, ផ្នែកការងារសង្គម, ផ្នែកច្បាប់, ផ្នែកអភិវឌ្ឍន៍សង្គម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $400 - $490 អត្ថប្រយោជន៍ផ្សេងៗ
សង្ខេបមុខតំណែង

ទីកន្លែង​ធ្វើការ​៖ ស្ថិត​ក្នុងស្រុក​ព្រះ​ស្តេច ខេត្ត​ព្រៃវែង​។

ប្រាក់បៀវត្សរ៍​៖ ចន្លោះ​ពី​៤០០ ដល់​ ៤៩០ ដុល្លារ​ក្នុង​មួយ​ខែ​ បូករួម​នឹង​អត្ថប្រយោជន៍​ផ្សេង​ៗទៀត​។

អ្នក​សម្របសម្រួល​ គឺជា​បុគ្គលិក​ពេញ​ម៉ោង​ រាយការណ៍​ដោយ​ផ្ទាល់​ទៅ​ប្រធាន​គម្រោង​ ហើយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​សម្របសម្រួល​ផ្នែក​ផ្សេង​ៗទៀត​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • កសិករគោលដៅ៖ បណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងការគ្រប់គ្រង ក៏ដូចជាផ្តល់ជំនាញ ទាក់ទាញ អតិថិជន និងរបរបង្កើតប្រាក់ចំណូល។
  • ផ្តល់សម្ភារៈកសិកម្ម និងធនធានផ្សេងៗដើម្បីបង្កើនផលិតភាពបង្កើតប្រាក់ចំណូល។
  • រៀបចំទស្សនៈកិច្ចសិក្សាជាមួយកសិករជោគជ័យ និងគាំទ្រកសិករក្រីក្រផ្សព្វផ្សាយពីផលិតផលរបស់ពួកគេ។
  • សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនដើម្បីកសាងសមត្ថភាព ទទួលបាននូវការគាំទ្រ និងផ្លាស់ប្តូរការរៀនសូត្រ។
  • វិភាគទីផ្សារ ដើម្បីវាយតម្លៃពីឱកាស តម្រូវការ ផលិតផលដែលអាចលក់ដូរបានក្នុងទីផ្សារសហគមន៍។
  • ទូទៅ៖ រៀបចំផែនការមេរៀនសម្រាប់ធ្វើការបណ្តុះបណ្តាល។
  • មានការទទួលខុសត្រូវខ្ពស់ មានការផ្តួចផ្តើមក្នុងការពិភាក្សា និងឆ្លុះបញ្ចាំងជាមួយក្រុមគោលដៅ និងអ្នកពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនូវយុទ្ធសាស្ត្រនៃការអនុវត្តសកម្មភាពការងារ។
  • ត្រូវធានាថារាល់ទិន្នន័យដែលពាក់ព័ន្ធ និងចាំបាច់ត្រូវបានប្រមូល ឬធ្វើបច្ចុប្បន្នភាពជារៀងរាល់ខែ។
  • ចូលរួមជួយបង្កើតប្រព័ន្ធត្រួតពិនិត្យ និងតាមដានដើម្បីវាយតម្លៃពីលទ្ធផលការងារ។
  • បង្កើត និងរក្សាទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូនានា ដើម្បីបង្កើតនូវបរិយាកាសល្អ សម្រាប់​អង្គការ ការសហការល្អ ជាប្រយោជន៍ដល់ការអនុវត្តគម្រោង។
  • ចូលរួមកិច្ចប្រជុំគម្រោង និងព្រឹត្តិការណ៍នានាដែលចាត់តាំងដោយគម្រោង។
  • អនុវត្តការងារផ្សេងៗទៀត តាមការស្នើសុំរបស់ប្រធានគម្រោង។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • អង់គ្លេស
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក ក្សេត្រសាស្ត្រ ឬបសុសត្វ ឬការអភិវឌ្ឍជនបទ ឬសញ្ញាបត្រពាក់ព័ន្ធផ្សេងៗដែលមានតម្លែស្មើ។
ប្រវត្តិការងារ:
  • មានបទពិសោធន៍យ៉ាងតិចទាក់ទងនឹងសកម្មភាពលើកកម្ពស់ជីវភាព ជាពិសេសជំនាញផលិតកម្មកសិកម្មរយៈពេល 3 ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍ធ្វើមេរៀនបណ្តុះបណ្តាល និងសម្របសម្រួលដោយប្រើវិធីសាស្រ្តចូលរួម។
  • មានភាពខ្លាំងផ្នែកសង្គម និងជំនាញវិភាគ ទៅលើវិស័យការប្រឆាំងការជួញដូរមនុស្ស។
  • មានជំនាញខាងផ្នែកកុំព្យូរទ័(Microsoft Word, Excel, power point and internet)។
ជំនាញទន់
  • មានទំនាក់ទំនងល្អ សម្របសម្រួលល្អ ចេះគ្រប់គ្រងការងារខ្លួនឯង និងចេះពិចារណាស៊ីជម្រៅ។
  • អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អទាំងការសរសេរ និងការនិយាយ ព្រមទាំងស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរ។
  • មានការប្តេជ្ញា និងឆន្ទៈល្អ ក្នុងការធ្វើការជាមួយសហគមន៍ជនបទ។
  • ចេះធ្វើការងារជាក្រុម និងអាចធ្វើការក្រោមសំពាធ និងឆ្លើយតបដោយភាពវៃឆ្លាត។
  • មានសមត្ថភាពធ្វើការនៅតំបន់ដាច់ស្រយាល និងអាចប្រើប្រាស់ម៉ូតូបានយ៉ាងស្ទាត់ជំនាញ។
  • គោរព និងអនុវត្តនូវគុណតម្លៃ និងគោលនយោបាយរបស់អង្គការសហការ។
  • ត្រូវជាជនជាតិខ្មែរ ដោយមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ល។
 

How to Apply

បេក្ខជន​ដែល​ចាប់អារម្មណ៍​ និង​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាងលើ​ សូម​បំពេញ​ពាក្យ​ស្នើសុំ​ (ICC application) រួម​ទាំង​ប្រវត្តិរូប​សង្ខេប​ (cover letter and CV) ហើយ​ឯកសារ​ពាក់ព័ន្ធ​ (មិន​ចាំបាច់​ផ្ញើ​មក​ទេ​នៅ​ពេល​ដាក់ពាក្យ​) រួច​ផ្ញើ​មក​ មិន​ឱ្យ​យឺត​ជាង​ថ្ងៃ​ផុត​កំណត់​។

បេក្ខជន​ដែល​មាន​ទីលំនៅ​ស្ថិត​ក្នុងស្រុក​ព្រះ​ស្តេចត្រូ​វបាន​លើកទឹកចិត្ត​ ក្នុង​ការ​ដាក់ពាក្យ​។

ទម្រង់​នៃ​ពាក្យ​ស្នើសុំ​អាច​ទាញ​យក​ពី​គេ​ហទំព័រ​របស់​អង្គការ​សហការ​ website ហើយ​បេក្ខជន​គួរ​ផ្ញើ​មក​តាម​ ឯកសារ​ទន់​ (soft copy) ជា​ PDF ទៅកាន់​អ៊ី​ម៉ែ​លរបស់​ប្រធាន​គម្រោង​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

បេក្ខជន​ដែល​បាន​សម្រិតសម្រាំង​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ទាក់ទង​ ដើម្បី​សម្ភាសន៍​។ អង្គការ​សហការ​ មានការ​ប្តេជ្ញា​ក្នុង​ការ​ការពារ​កុមារ​ និង​ការពារ​មនុស្ស​ពេញវ័យ​ដែល​ងាយ​រងគ្រោះ​។ ម្លោះ​ហើយ​ ការ​ផ្តល់ការងារ​គឺ​តម្រូវ​ឱ្យ​មានការ​ត្រួតពិនិត្យ​ពី​ប្រវត្តិរូប​របស់​បេក្ខជន​ និង​កំណត់​ត្រា​ផ្សេង​ៗរបស់​បេក្ខជន​ ដែល​ធ្លាប់​ស្នាក់​នៅ​ ឬបម្រើ​ការងារ​។

Attachment:
  • Job Annoucement_Kh_ Project_Coordinator-01.12.2025
 

Contact Details

Office Address
  • Krasang Tong, Angkor Reach Commune, Preah Sdach District, Prey Veng Province, Cambodia
  • #21, St. A, Borey Phnom Penh Thmey - Regent Park (BR) alongside Trung Morn street, Damnak Thum Bei, Sangkat Stueng Mean chey 3, Khan Mean Chey, Phnom Penh, Cambodia
 
Contact Name
  • Integral Cooperation Cambodia Organisation (I.C.C)
 
Phone
 
Email