សេចក្តីជូនដំណឹងស្តីពី: ការធ្វើលទ្ធកម្ម ជ្រើសរើសក្រុមហ៊ុនម៉ៅការដំឡើងម៉ាស៊ីនផលិតទឹកពិសារបរិសុទ្ធ ជប៉ុន-អាមេរិកខ្នាត ៣០០០លីត្រក្នុង១ម៉ោង
- Career Category: Invitation for Bids
- Location: Kampong Thom Province
ទីតាំងតំឡើង : នៅសហគមន៍ក្បាលខ្លា ក្នុងភូមិស្រែចង់ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
តម្លៃប៉ាន់ស្មាន៖ ដំឡើងម៉ាស៊ីនផលិតទឹកពិសារបរិសុទ្ធ ជប៉ុន-អាមេរិក ខ្នាត ៣,០០០លីត្រ ក្នុងមួយម៉ោង
ទឹកប្រាក់សុប៖ USD 8,500.00 (ប្រាំបីពាន់ប្រាំរយដុល្លារអាមេរិក)។
Eligibility
- លក្ខខណ្ឌនៃការដេញថ្លៃ គឺដេញថ្លៃចុះពីចំនួនទឹកប្រាក់ដែលបានផ្តល់អោយខាងលើ។
- អ្នកដេញថ្លៃត្រូវមានឈ្មោះ និងចុះបញ្ជីទទួលស្គាល់នៅក្នុងបញ្ជីក្រសួងពាណិជ្ជកម្ម។
- សេចក្តីប្រកាសពីក្រមសីលធម៌បណ្ណបាតង់ និងលិខិតចុះបញ្ជីទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មភ្ជាប់មកជាមួយ។
- អ្នកទទួលម៉ៅការទទួលខុសត្រូវទាំងស្រុងក្នុងការថែទាំលទ្ធផលក្នុងកិច្ចសន្យា និងជួសជុលរាល់ការខូចខាតទាំងអស់ក្នុងកំឡុងពេលកិច្ចសន្យា ចំនួន១២ខែ បន្ទាប់ពីសាងសង់រួចជាស្ថាពរ។
- អ្នកទទួលម៉ៅការត្រូវចូលរួមទទួលការដេញថ្លៃប្រកបដោយការប្រកួតប្រជែងដោយគ្មានការឃុបឃិតគ្នា និងពាក់ព័ន្ធទៅនឹងអំពីការក្លែងបន្លំ ឬពុករលួយ។ ប្រសិនបើអ្នកទទួលម៉ៅការណាមួយឃុបឃិត សុំគ្រលំគ្នា និងពាក់ព័ន្ធក្នុងការកេងបន្លំជាមួយអ្នកម៉ៅការដ៏ទៃទៀត អ្នកទទួលម៉ៅការទាំងនោះត្រូវលុបឈ្មោះចេញពីទទួលម៉ៅការជារៀរហូត និងមិនអនុញ្ញាតឲ្យដាក់សំណើរឲ្យដេញថ្លៃគម្រោងផ្សេងៗទៀតឡើយ ។
- អ្នកទទួលការត្រូវចូលរួមក្នុងការអនុវត្តនូវគោលនយោបាយនានារបស់អង្គការ EHE ជាពិសេសគោលនយោបាយការការពារកុមារ គោលនយោបាយសុវត្តិភាពបុគ្គលិកជាដើម។