Procurement Ads

លិខិតអញ្ជើញចូលរួមដេញថ្លៃផ្គត់ផ្គង់អង្ករឆ្នាំ ២០២៦

with Cambodian Children's Fund
This job has already passed the closing date

BTDC-ID: 37492
Closing Date:

Expected Outputs

Announcement Description

អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ (ស៊ី​ស៊ី​អេហ្វ CCF) គឺជា​អង្គការ​មិន​រក​ប្រាក់ចំណេញ​ ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ 2004 ។ បេសកកម្ម​របស់យើង​ គឺ​ដើម្បី​លុបបំបាត់​ភាព​ក្រីក្រ​ ការរំលោភ​បំពាន​ និង​ បង្កើត​នូវ​ការ​ផ្លាស់​ប្តូរ វិជ្ជមាន​មួយ​ នៅ​ក្នុង​ប្រទេសកម្ពុជា​ តាមរយៈ​ការ​ជួយ​ និង​ ផ្តល់ការអប់រំ​ដល់កុមារ​ក្រីក្រ​ និង​ ក្រុម​គ្រួសារ​ដែល​ងាយ​រងគ្រោះ​ និង​ កុមារ​ដែល​រង​នូវ​ភាព​អយុតិ្តធម៌​ ដោយ​ផ្តោត​លើ​ ការអប់រំ​ ការថែទាំ​សុខ​មាល​ភាព​ ការថែទាំ​សុខភាព​ និង​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។

Expected Outputs

លិខិតអញ្ជើញចូលរួមដេញថ្លៃផ្គត់ផ្គង់អង្ករឆ្នាំ ២០២៦

  • Career Category: Invitation for Bids
  • Location: Phnom Penh
Summary

អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ត្រូវការ​ជ្រើសរើស​អ្នក​ផ្គត់ផ្គង់​អង្ករ​សំរាប់​ផ្គត់ផ្គង់​ក្នុងរយៈពេល​ពេញ​មួយ​ឆ្នាំ​ ២០២៦

Submission Requirements

អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ តទៅ​ហៅថា​ "ភាគី​បញ្ជាទិញ​" និង​ អ្នក​ផ្គត់ផ្គង់​ និង​ រោងម៉ាស៊ីន​កិនស្រូវ​ទាំងឡាយ​ណា​ ដែល​មាន​ចំណាប់​អារ​ម្មណ៌ ចូលរួម​ដាក់ពាក្យ​ដេញថ្លៃ​ តទៅ​ហៅថា​"ភាគី​ដេញថ្លៃ​" សម្រាប់​ផ្គត់ផ្គង់​អង្ករ​រយៈពេល​ មួយ​ឆ្នាំ​ពេញ​ រឺ​តាម​ចំនួន​កំណត់​របស់​អង្គការ​។

ភាគី​ដេញថ្លៃ​ ដែល​មាន​ចំណាប់អារម្មណ៍​ចូលរួម​ការ​ដេញថ្លៃ​ ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូចតទៅ​៖

  • អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ស្រប​ច្បាប់​(អាជីវកម្ម​ជួញ​ដូរ​ស្រូវ​ អង្ករ​)/ប័ណ្ណ​ប៉ាត​ង់ដែល​មាន​សុពលភាព​
  • មាន​ទីតាំង​ប្រកប​អាជីវកម្ម​ច្បាស់លាស់​ (រោងម៉ាស៊ីន​កិនស្រូវ​ផ្ទាល់ខ្លួន​)
  • មាន​ប្រវត្តិ​ផ្គត់ផ្គង់​ល្អ​ ទាន់ពេល​វេលា​ និង​ មាន​ភាព​ស្មោះត្រង់​
  • មានសាច់​ប្រាក់​គ្រប់គ្រាន់​សំរាប់​បង្វិល​ ទិញ​ស្តុ​កអង្ករ​សំរាប់​ផ្គត់ផ្គង់​ជូន​អង្គការ​

សូម​អញ្ជើញ​មក​ទទួលយក​ ឯកសារ​ដេញថ្លៃ​ នៅ​ទីស្នាក់ការ​កណ្តាល​ រៀងរាល់​ម៉ោង​ធ្វើការ​ (ថ្ងៃ​ច័ន្ទ ដល់​ សុក្រ​ ម៉ោង​ 8:00 ដល់​ 12:00 ព្រឹក​ និង​ 2:00 ដល់​ 6:00 ល្ងាច​)

កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​ដេញថ្លៃ​ត្រឹម​ ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ ឆ្នាំ​ ២០២៥ វេលា​ម៉ោង​ ០៣ រសៀល​ តាម​អាសយដ្ឋាន​ខាងក្រោម​។ ពាក្យ​ដេញថ្លៃ​ទាំងអស់​នឹង​ត្រូវ​បើក​បង្ហាញ​នៅ​ថ្ងៃ​តែមួយ​ ដោយ​គណៈកម្មការ​បញ្ជាទិញ​នៅ​ថ្ងៃ​ទី​ ១៥ ខែ​ធ្នូ​ ឆ្នាំ​ ២០២៥ វេលា​ម៉ោង​ ០៣ និង​ ៣0 នាទី​ នៅ​ការិយាល័យ​កណ្តាល​ ។

ការ​វាយ​តម្លៃ​ជ្រើសរើស​ នឹង​ធ្វើឡើង​ដោយ​អនុលោម​តាម​គោលការណ៍​លទ្ធកម្ម​របស់​អង្គការ​ CCF ។ចំពោះ​ ភាគី​ដេញថ្លៃ​ ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណៈកម្មការ​ នឹង​ត្រូវ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​អង្ករ​ប្រចាំ​ឆ្នាំ​។

សម្រង់​តម្លៃ​ មាន​សុពលភាព​ក្នុងរយៈពេល​ 30 ថ្ងៃ​ បន្ទាប់ពី​ថ្ងៃ​ផុត​កាល​កំណត់​ដាក់​ឯកសារ​ដេញថ្លៃ​។

ឯកសារ​ដេញថ្លៃ​ត្រូវ​ដាក់​ជូន​ទៅតាម​ អាសយដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

សូម​បញ្ជាក់​ ឯកសារ​ដេញថ្លៃ​ ត្រូវ​បញ្ជូន​អោយ​បាន​មុន​កាលបរិច្ឆេទ​ខាងលើ​ និង​ ការ​ពណ៌នា​នៅ​ក្នុង​គោលការណ៍​ណែនាំ​សម្រាប់​អ្នក​ដេញថ្លៃ​។

Attachment:
  • 01_លិខិតអញ្ជើញចូលរួមដេញថ្លៃ​_ផ្គត់ផ្គង់អង្ករឆ្នាំ_២០២៦
 

Contact Details

Office Address
  • # 222, St. 6BT, Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia
 
Contact Name
  • Cambodian Children's Fund
 
Phone
 
Email
 
Website