Job Announcement

អ្នកថែទាំអតិថិជន Re-advertisement

with Ratanak International
This job has already passed the closing date

BTDC-ID: 37447
Closing Date:

Announcement Positions

Announcement Description

រតនៈ​អុីនធើ​ណេសិន​ណល ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា​។ អស់​រយៈពេល​ជាង​ 30 ឆ្នាំ​មក​ហើយ​ យើង​បាន​សហការ​ជា​ដៃគូ​ជាមួយ​ប្រជាជន​កម្ពុជា​ ដើម្បី​គាំទ្រ​អ្នក​ដែល​ធ្វើការ​ដើម្បី​សេរីភាព​ ក្តី​សង្ឃឹម​ និង​ការ​អភិវឌ្ឍន៍​។ យើង​ធ្វើការ​ជាមួយ​ និង​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​ទទួល​អំពើ​កេងប្រវ័ញ្ច​ គោលបំណង​ទប់​ស្កាត់​ការរំលោភ​បំពាន​ ការពារ​ជន​ងាយ​រងគ្រោះ​ និង​ជួយ​អ្នក​រស់រាន​មានជីវិត​ពី​ការ​ជួញ​ដូរ​ឱ្យ​ត្រឡប់ទៅ​ផ្ទះ​វិញ​ ទទួល​បទពិសោធន៍​នៃ​ការ​ស្តារ​ជីវិត​ឡើងវិញ​។

Announcement Positions

អ្នកថែទាំអតិថិជន

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផែ្នកបំរើអតិថិជន
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $362 - $385
សង្ខេបមុខតំណែង

យើង​កំពុង​ស្វែងរក​បុគ្គលិក​ក្នុង​តួនាទី​ជា​ អ្នកថែទាំ​អតិថិជន​ និង​ធ្វើការ​ជាមួយ​អតិថិជន​ជាប្រចាំ​ក្នុង​វេន​ ដើម្បី​កសាង​ទំនាក់ទំនង​ដែល​មានទំនុក​ចិត្ត​ និង​ការ​គាំទ្រ​ជាមួយ​អតិថិជន​ម្នាក់​ៗទៅលើ​តម្រូវ​ការ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ អ្នកថែទាំ​អតិថិជន​ជួយ​ផ្តល់នូវ​ការ​គាំទ្រ​ និង​លើកទឹកចិត្ត​ដល់​អតិថិជន​ ដែល​រង​ពី​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ចូលរួម​ក្នុង​ការ​រក្សា​នូវ​បរិយាកាស​ល្អ​ក្នុង​ផ្ទះ​ ដើម្បី​អោយ​អតិថិជន​ទទួល​បានការ​ព្យាបាល​ គាំទ្រ​ និង​ថែទាំ​សមស្រប​ដែល​ប្រកបដោយ​ផាសុកភាព​។ តួនាទី​នេះ​នឹង​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​បុគ្គលិក​ជា​ អ្នកគាំទ្រ​អតិថិជន​ដោយ​រក្សា​ការ​ប្រឹក្សា​យោបល់​ជាមុន​លើការងា​រប​ច្ចេក​ទេស​ព្យាបាល​អតិថិជន​ជាចាំបាច់​ និង​បុគ្គលិក​សង្គម​ឯទៀត​ដែរ​។

តម្រូវ​ការ​ការងារ​ចំបង​៖

ទីកន្លែង​បំពេញ​ការ​៖ រាជធានី​ភ្នំពេញ​ និង​ចុះ​តាម​បណ្តា​ខេត្ត​

ម៉ោង​ធ្វើការ​៖ ៤៨ ម៉ោង​ក្នុង​មួយ​សប្តាហ៍​ (ធ្វើការ​ជាវេន - ប្រាំមួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​)

វេន​ពេលយប់​

ចូល​ម៉ោង​ ០៥៖០០ល្ងាច​ - ១១៖០០ យប់​ និង​ចូល​នៅ​ម៉ោង​ ៦៖០០ព្រឹក​ចេញ​ម៉ោង​ ៨៖០០ព្រឹក​

តម្រូវ​ការធ្វើដំណើរ​៖ នៅ​ក្នុង​ទីក្រុងភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​

ចំណាត់ថ្នាក់​ប្រាក់ខែ​៖ C

កម្មវត្ថុ​ការងារ​៖ ផ្តល់ការ​គាំទ្រ​ ព្រមទាំង​ថែទាំ​ដល់​អតិថិជន​ដែល​កំពុង​ស្នាក់​នៅក្នុងផ្ទះ​ និង​ការ​ថែរក្សា​បរិយាកាស​ អនាម័យ​ ក្នុង​ផ្ទះ​ស្នាក់​នៅ​បណ្តោះអាសន្ន​។

សង្ខេប​ការងារ​៖ អ្នកថែទាំ​អតិថិជន​ នឹង​ធ្វើការ​ជាមួយ​អតិថិជន​ជាប្រចាំ​ក្នុង​វេន​ ដើម្បី​កសាង​ទំនាក់ទំនង​ដែល​មានទំនុក​ចិត្ត​និង​ការ​គាំទ្រ​ជាមួយ​អតិថិជន​ម្នាក់​ៗទៅលើ​តម្រូវ​ការ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ជួយ​ផ្តល់នូវ​ការ​គាំទ្រ​ និង​លើកទឹកចិត្ត​អតិថិជន​ ដែល​រង​ពី​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ចូលរួម​ក្នុង​ការ​រក្សា​នូវ​បរិយាកាស​ល្អ​ក្នុង​ផ្ទះ​ ដើម្បី​អោយ​អតិថិជន​ទទួល​បានការ​ព្យាបាល​ គាំទ្រ​ និង​ថែទាំ​សមស្រប​ដែល​ប្រកបដោយ​ផាសុខភាព​។ តួនាទី​នេះ​នឹង​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​បុគ្គលិក​ជា​ អ្នកគាំទ្រ​អតិថិជន​ដោយ​រក្សា​ការ​ប្រឹក្សា​យោបល់​ជាមុន​លើការងា​រប​ច្ចេក​ទេស​ព្យាបាល​អតិថិជន​ជាចាំបាច់​ និង​បុគ្គលិក​សង្គម​ឯទៀត​ដែរ​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • រក្សាទំនាក់ទំនងល្អជាមួយបុគ្គលិកផ្នែកគាំទ្រអតិថិជន ក្រុមការងារ និងក្រុមពាក់ព័ន្ធក្នុងការបំពេញកាតព្វកិច្ចរួមគ្នាក្នុងអង្គការរតនៈអ៊ីនធើណេសិនណល។
  • រក្សាការប្រាស្រ័យទាក់ទងជាទៀងទាត់ព្រមទាំងផ្តល់ព័ត៌មានផ្សេងៗ តាមការតម្រូវទៅអ្នកគ្រប់គ្រងផ្ទាល់ ទៅប្រធានផ្នែកថែទាំផ្ទាល់​និងចូលរួមការប្រជុំ ជាទៀងទាត់ជាមួយប្រធានគ្រប់គ្រងផ្ទាល់ ប្រជុំក្រុម និងប្រជុំគម្រោងជាដើម។
  • ចាត់ចែង និងចម្អិនអាហារជាប្រចាំថ្ងៃក្នុងវេនទទួលខុសត្រូវសម្រាប់អតិថិជន និងបុគ្គលិកក្នុងវេនតាម កាលវិភាគកំណត់។
  • ធ្វើជាគំរូសម្រាប់អតិថិជនក្នុងការថែរក្សាផ្ទះស្នាក់នៅ អនាម័យ មានសេចក្តីស្រឡាញ់ បង្កើនទំនាក់ ទំនងល្អ និងមានជំនឿរឹងមាំ។
  • លើកកំពស់ការងាររួម និងគោរពតាមការចាត់តាំងលើកិច្ចការងាររបស់ប្រធានគ្រប់គ្រងដោយផ្ទាល់ (ប្រធានក្រុមថែទាំអតិថិជន) អោយស្របទៅនឹងការងារបច្ចេកទេសផ្ទៃក្នុងរបស់គម្រោង។
  • តាមដានសកម្មភាព និងឥរិយាបថនានាដែលអាចបង្កជាគ្រោះថ្នាក់ដល់អតិថិជន និងរវាងអតិថិជនខ្លួនឯង ដោយរក្សាអោយមានការប្រុងប្រយ័ត្នខ្ពស់។
  • រាយការណ៍លើករណីហានិភ័យណាមួយដែលអាចកើតមានឡើងដោយប្រធានស័ក្កទៅលើស្ថានភាពរបស់ផ្ទះស្នាក់នៅ ជាពិសេសទៅលើអតិថិជន។
  • ចូលរួមទៅទទួលអតិថិជន នៅពេលមានការជូនដំណឹងអំពីការមកដល់របស់អតិថិជនដោយប្រធានគ្រប់គ្រងផ្ទាល់ និងតាមរយៈការចាត់តាំងណាមួយជាចាំបាច់។
  • ចូលរួមអមដំណើរអតិថិជនក្នុងការចេញទៅក្រៅជាមួយអ្នកផ្តល់សេវាក្នុងផ្ទះស្នាក់នៅដោយមានសុវត្ថិភាពលើទីតាំងដែលបានកំណត់ណាមួយ ដូចជាទៅមន្ទីរពេទ្យ​​និងអមដំណើរទៅទទួលអតិថិជន។
  • ពង្រឹងការយល់ដឹង និងអនុវត្តតាមគោលការណ៍ណែនាំ និងគោលនយោបាយនានាដែលស្ថាប័នកំពុងអនុវត្ត ក៏ដូចជាបទដ្ឋានបំពេញបន្ថែម និងច្បាប់ជាដើម។
  • អមដំណើរអតិថិជនទៅព្រះវិហារ​និងផ្តល់ការយកចិត្តទុកដាក់លើសុខុមាលភាពរបស់អតិថិជន។
  • សម្អាតបរិវេណអគារអោយបានញឹកញាប់ទៅតាមតម្រូវការ ធានាបាននូវអនាម័យខ្ពស់សម្រាប់ផាសុខភាពក្នុងមណ្ឌលថែទាំអង្គការរតនៈអ៊ីនធើណេសិនណល។
  • ពិនិត្យ និងមើលលើការជួសជុលសម្ភារៈអគ្គិសនីក្នុងផ្ទះស្នាក់នៅ រួមមានអំពូល​ ភ្លើង និងករណីឯទៀត ដែលតម្រូវអោយមានការថែទាំអោយមានប្រសិទ្ធភាព។ធ្វើការស្នើទៅអ្នកគ្រប់គ្រង និងមានការអនុម័តលើការចំណាយនានា ក៏ដូចជាស្នើសុំការអនុម័តមុនពេល អនុវត្តការងារដែលមានផ្សេងក្រៅអំពីកាតព្វកិច្ចរបស់ខ្លួន។
  • ចូលរួមអនុវត្តកិច្ចការផ្សេងៗទៀតដែលបានកំណត់ដោយអ្នកគ្រប់គ្រងលើករណីចាំបាច់ក្នុងគោល ដៅឆ្លើយតបទៅនឹងកិច្ចការរួមរបស់គម្រោង។
អត្ថប្រយោជន៍:
  • ប្រាក់ខែទី ១៣ ប្រាក់ឧបត្ថម្ភសុខភាព និងការធានារ៉ាប់រង អាហារ ប្រាក់ឧបត្ថម្ភថែទាំខ្លួន និងប្រាក់ឧបត្ថម្ភការសិក្សាអប់រំ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - កម្រិតល្អ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • អាចអាន និងសរសេរបាន។
  • ជាគ្រីស្ទបរិស័ទ និងចូលរួមក្រុមជំនុំជាទៀងទាត់។
  • មានការទទួលខុសត្រូវ​និងមានបទពិសោធន៍លើការរៀបចំចាត់ចែងកិច្ចការងារផ្ទះ និងសណ្តាប់ធ្នាប់បរិវេណផ្ទះ។
  • មានចិត្តចង់អភិវឌ្ឍខ្លួន និងរៀនសូត្របន្ថែម លើការងារអនុវត្តដែលមានប្រសិទ្ធិភាព។
  • មានបទពិសោធន៍ធ្វើការជាមួយមនុស្សដែលមានភាពងាយរងគ្រោះ និងរងគ្រោះ។
  • មានបទពិសោធន៍យ៉ាងហោចណាស់០២ឆ្នាំ ក្នុងការផ្តល់សេវាថែទាំទៅដល់អតិថិជន។
  • មានបទពិសោធន៍ធ្វើការងារជាមួយអង្គការក្រៅ​រដ្ឋាភិបាល។
  • យល់ដឹងលើបទដ្ឋាននៃការថែទាំជំនួសក្នុងមណ្ឌលថែទាំបណ្តោះអាសន្ន។
  • មានជំនាញ និងឆ្លងកាត់នូវវគ្គបណ្តុះបណ្តាលលើវិស័យថែទាំជនរងគ្រោះពីការជួញដូរ។
  • សញ្ញាប័ត្រទុតិយភូមិ មានបទពិសោធន៍ និងចំណេះដឹងអំពីបញ្ហាជួញដូរ និងការកេងប្រវ័ញ្ច។
ជំនាញទន់
  • មានការគោរព មិនវិនិច្ឆ័យ និងជួយយកអាសារអ្នកដទៃ។
  • មានការយល់ដឹង និងឆន្ទៈក្នុង​ការអនុវត្ត​តាមគុណតម្លៃរបស់​អង្គការរតនៈអ៊ីនធើណេសិនណល។
 

How to Apply

ចំណាំ​៖ ការ​រួមបញ្ចូល​គ្នា​នៃ​ការអប់រំ​ និង​បទពិសោធន៍​ទាំងអស់​អាច​ត្រូវ​បាន​យកមក​ពិចារណា​។

បើ​លោកអ្នក​មាន​ចំណាប់អារម្មណ៍​ និង​ការ​ពិពណ៌នា​ការងារ​ខាងលើ​ត្រូវគ្នា​នឹង​ជំនាញ​ បទពិសោធន៍​របស់​អ្នក​ យើង​នឹង​រីករាយ​ក្នុង​ការ​ទទួលពាក្យ​ពី​អ្នក​។ សូម​ផ្ញើ​រ CV និង​សំបុត្រ​(Cover Letter)ដែល​ប្រាប់​ពី​មូលហេតុ​ដែល​អ្នក​ស័ក្តសម​និង​មាន​សមត្ថភាព​បំពេញ​ តួនាទី​នេះ​បាន​ តាមរយៈ​អ៊ី​មែ​លនៅក្នុង​សេចក្តីប្រកាស​នេះ​!

សូម​កុំ​បញ្ចូល​ឬបញ្ជូន​វិញ្ញាបនបត្រ​ ឬឯកសារ​ផ្សេងទៀត​នៅ​ពេលនេះ​ឡើយ​។

ប្រសិនបើ​អ្នកមាន​សំណួរ​ណាមួយ​អំពី​មុខតំណែង​ សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​អាសយដ្ឋាន​អ៊ី​មែ​ល ឬលេខទូរស័ព្ទ​ខាងក្រោម​ដូចគ្នា​។

យើង​អោយ​តម្លៃ​លើ​គ្រប់​បេក្ខជន​ដែល​បាន​ដាក់ពាក្យ​ទាំងអស់​ ប៉ុន្តែ​យើង​នឹង​ទាក់ទង​តែ​អ្នក​ដែល​បាន​ជ្រើសរើស​សម្រាប់​ការ​សម្ភាសន៍​ប៉ុណ្ណោះ​។

Attachment:
  • JD_Caretaker_KH
 

Contact Details

Office Address
  • ផ្ទះលេខ1281,ផ្លូវ​1982, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh, Cambodia
 
Contact Name
  • Ratanak International
 
Phone
 
Email
 
Website