Procurement Ads

សេចក្តីប្រកាសជ្រើសរើស ក្រុមហ៊ុន និងអាជីវករ/អ្នកផ្គត់ផ្គង់ទោចក្រយានយន្ត (ម៉ូតូ) ម៉ាក (ហុងដា ឌ្រីម​ ២០២៥)

with RainWater Cambodia
This job has already passed the closing date

BTDC-ID: 37436
Closing Date:

Expected Outputs

Announcement Description

អង្គការ​ទឹកភ្លៀង​កម្ពុជា​ ហៅ​កាត់​ អ.ទ.ក (RWC) បាន​បង្កើត​ឡើងក្នុ​ង ឆ្នាំ​២០០៤ ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងមហាផ្ទៃ​។ តាមរយៈ​សកម្មភាព​គម្រោង​ "សហគមន៍​ទឹកភ្លៀង​ - ការរៀបចំ​ប្រព័ន្ធ​ប្រមូល​ទឹកភ្លៀង​នៅ​តំបន់​ជួរភ្នំ​ក្រវាញ​ នៃ​ឧទ្យាន​ជាតិ​ភ្នំក្រវាញ​" សូម​ជម្រាប​ជូនដំណឹង​ដល់​ ក្រុមហ៊ុន​ និង​អាជីវករ​/អ្នក​ផ្គត់ផ្គង់​ទោចក្រយានយន្ត​ (ម៉ូតូ​) ម៉ាក​ ហុង​ដា​ឌ្រី​ម ២០២៥ (HONDA DREAM) ក្នុងស្រុក​ទាំងអស់​ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ អំពី​ការប្រកាស​ដាក់​អោយ​ផ្គត់ផ្គង់​ជាសាធារ​ណៈ​ដើម្បី​ជ្រើសរើស​អ្នក​ផ្គត់ផ្គង់​ទោចក្រយានយន្ត​។

Expected Outputs

សេចក្តីប្រកាសជ្រើសរើស ក្រុមហ៊ុន និងអាជីវករ/អ្នកផ្គត់ផ្គង់ទោចក្រយានយន្ត (ម៉ូតូ) ម៉ាក (ហុងដា ឌ្រីម​ ២០២៥)

  • Career Category: Invitation for Bids
  • Location: Phnom Penh
Summary

លក្ខណៈ​សម្បត្តិ​ និង​បរិមាណ​

ការ​ដាក់​តំលៃ​និង​ម៉ូដែល​សម្រាប់​ផ្គត់ផ្គង់​៖

  • ទោចក្រយានយន្ត​ (ម៉ូតូ​) ម៉ាក​ និង​ម៉ូដែល​: ហុង​ដា​ឌ្រី​ម (HONDA DREAM)
  • ស៊េរី​ឆ្នាំ​: ២០២៥
  • បរិមាណ​: ០២ គ្រឿង​
  • គ្រឿង​បន្ថែម​ (ដោយ​មិន​គិតថ្លៃ​): ស្លាក​លេខ​ និង​មួក​សុវត្ថិភាព​
  • លិខិត​បណ្ណធានា​

ទោចក្រយានយន្ត​ទាំងនេះ​នឹង​ត្រូវ​ប្រើប្រាស់​ជាម​ធ្យោ​បាយ​ធ្វើដំណើរ​សម្រាប់​បុគ្គលិក​របស់​អង្គការ​ចុះ​បំពេញ​ការងារ​នៅ​តាម​គោលដៅ​គម្រោង​។

Submission Requirements

លក្ខខណ្ឌ​នៃ​ការចូលរួម​ផ្គត់ផ្គង់​

ក្រុមហ៊ុន​ និង​អាជីវករ​/អ្នក​ផ្គត់ផ្គង់​ទោចក្រយានយន្ត​ទាំងអស់​ត្រូវ​អនុលោម​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖

  • ក្រុមហ៊ុន​/អាជីវករ​ដែល​មាន​ប្រភព​តែមួយ​ អាច​ដាក់​សំណើ​បាន​តែមួយ​គត់​
  • សំណើ​ដែល​មាន​សម្ព័ន្ធ​ភាព​ ឬប្រភព​តែមួយ​ នឹង​ត្រូវ​បដិសេធ​ដោយស្វ័យប្រវត្តិ​
  • ឯកសារ​សម្រង់​តម្លៃ​ត្រូវ​រួមបញ្ចូល​ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម​ ១០% (VAT)

ការ​ដាក់​ស្នើ​សំណើ​សំរាប់​ការ​ផ្គត់ផ្គង់​

កាលបរិច្ឆេទ​កំណត់​

  • ចាប់ពី​ ថ្ងៃ​ទី​២0 ខែវិច្ឆិកា​ ឆ្នាំ​២០២៥
  • រហូតដល់​ ថ្ងៃ​ទី​០១ ខែ​ធ្នូ​ ឆ្នាំ​២០២៥ វេលា​ម៉ោង​ ៥:០០ ល្ងាច​ (ជា​កំហិត​)

ទីកន្លែង​ទទួល​៖ ការិយាល័យ​រដ្ឋបាល​ នៃ​ អង្គការ​ទឹកភ្លៀង​កម្ពុជា​ (RWC)

របៀប​ដាក់​ស្នើ​៖ ឯកសារ​ត្រូវ​ច្រក​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ ដែល​មាន​ហត្ថលេខា​ និង​ត្រា​របស់ក្រុមហ៊ុន​។

  • ការ​ដាក់​ស្នើ​តាមរយៈ​អ៊ី​ម៉ែ​ល មិន​ត្រូវ​បាន​អនុញ្ញាត​ជាដាច់ខាត​
  • សំណើ​ដែល​ដាក់​មិនទាន់​ពេលវេលា​ ត្រូវ​ចាត់ទុកជា​អាសាបង់​

ក្រុមហ៊ុន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ទាក់ទង​អង្គការ​ទឹកភ្លៀង​កម្ពុជា​ ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​។

Attachment:
  • 1_Calls_for_Supplier_for_supply_Motor_HongDa_dream_2025_update_Final
 

Contact Details

Office Address
  • Borey Piphup Thmey, House No. 96, Street 1, Kouk Khleang, Sangkat Kouk Khleang, Khan Sen Sok, Phnom Penh, Cambodia
 
Contact Name
  • ចាន់ ចន្រ្ទា មន្ត្រីរដ្ឋបាល និងហរិញ្ញវត្ថុ
 
Phone
 
Email