ប្រធានក្រុមបច្ចេកទេសគណិតវិទ្យា
- Career Category: Educate/Train/Teaching, Social Work
- Schedule:Full-time
- Salary: Negotiable
ប្រធានក្រុមបច្ចេកទេសសម្រាប់មុខវិជ្ជាគណិតវិទ្យា ត្រូវផ្តោតទៅលើការរៀបរៀង ស្រាវជ្រាវ បង្កើតវិធីសាស្រ្តបង្រៀន និងកំណត់ វត្ថុបំណងមេរៀនឱ្យបានច្បាស់លាស់ជាមួយនឹងក្រុមគ្រូបង្រៀនគណិតវិទ្យា តាមរយៈការផ្តល់នូវការបណ្តុះបណ្តាល ក៏ដូចជា ការណែនាំ ដើម្បីធានាថាការផ្តល់ និងការផ្ទេរចំណេះដឹងទៅឲ្យសិស្សានុសិស្សមានគុណភាព និងមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ ផងដែរ ប្រធានក្រុមបច្ចេកទេសមុខវិជ្ជាគណិតវិទ្យា ត្រូវដើរតួនាទីយ៉ាងសកម្មក្នុងការធានាថាកម្មវីធីសិក្សា និងវិធីសាស្រ្ត វាយតម្លៃសម្រាប់ មុខវិជ្ជាគណិតវិទ្យាដែលបានអនុវត្តន៍ និងអនុម័តនៅសាលាសិនគ្រីបអាខាដេមីត្រូវបាន ឆ្លើយតបនឹងគោល បំណងកម្មវិធីសិក្សា ដែលត្រូវបានលើកកម្ពស់លទ្ធផលអាចប្រៀបធៀបជាមួយថ្នាក់ជាតិ និងឆាកអន្តរជាតិបាន។
របាយការណ៍៖
ធ្វើរបាយការណ៍ជូន ៖ ផ្នែកបច្ចេកទេសទៅកាន់ អ្នកសម្របសម្រួលកម្មវិធីសិក្សាចំណេះដឹងទូទៅខ្មែរ។
ផ្នែកប្រតិបត្តិការប្រចាំថ្ងៃទៅកាន់ អ្នកទទួលខុសត្រូវលើដំណើរការសាលារៀន។
គ្រប់គ្រង ៖ គ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា
ទំនាក់ទំនង ៖ទំនាក់ទំនងជាមួយបុគ្គលិកពាក់ព័ន្ធទាំងអស់ និងអ្នកសម្របសម្រួលកម្មវិធី STEAM។
បៀវត្សនិងអត្ថប្រយោជន៍៖
អង្គការមូលនិធិកុមារកម្ពុជានឹងផ្តល់ជូននូវបរិយាកាសការងារដ៏ល្អប្រសើរ និងបៀរត្សដែលប្រកួតប្រជែង រួមជាមួយអត្ថប្រយោជន៍ ជាច្រើនផ្សេងៗទៀតផ្អែកលើបទពិសោធន៍ និងសមត្ថភាពរបស់បេក្ខជន ព្រមទាំងទទួលបានការបណ្តុះបណ្តាលបន្ថែមអំពីបច្ចេកទេស បង្រៀននៅវិទ្យាស្ថានជាតិអប់រំ(NIE) ថ្នាក់បំប៉នភាសាអង់គ្លេស និងការអនុវត្តវិទ្យាសាស្ត្រ លំដាប់ជាតិនិងអន្តរជាតិ។
- ណែនាំអំពីកម្មវិធីសិក្សាគណិតវិទ្យាដល់ក្រុមគ្រូបង្រៀនគណិតវិទ្យា ដើម្បីឱ្យពួកគេអាចរៀបចំផែនការបង្រៀនរយៈពេលវែង និងមធ្យម(LTP/MTP) និងអាចអនុវត្តការបង្រៀនប្រកបដោយប្រសិទ្ធភាព។
- ចូលរួមជាសមាជិកនៃក្រុមអ្នកដឹកនាំកម្មវិធីសិក្សាដើម្បីកំណត់ និងធានាថាមុខវិជ្ជាគណិតវិទ្យាស្របតាមកម្មវិធីសិក្សារបស់ ក្រសួង អប់រំ យុវជន និងកីឡាដើម្បីលើកកម្ពស់គុណភាពទៅតាមមុខវិជ្ជានីមួយៗ។
- រៀបចំវគ្គបណ្តុះបណ្តាល និងតម្រង់ទិសធ្វើយ៉ាងណាឱ្យក្រុមគ្រូបង្រៀនគណិតវិទ្យាមានភាពរីកចម្រើនផ្នែក មុខវិជ្ជាឯកទេស វិធីសាស្ត្របង្រៀននិងរង្វាយតម្លៃលទ្ធផលសិក្សាសិស្ស។
- កំណត់វត្ថុបំណងរបស់មេរៀន និងការអភិវឌ្ឍនូវវិធីសាស្រ្តបង្រៀនផ្សេងៗដោយមានការសហការ និងចូលរួមជាមួយក្រុមបង្រៀន មុខវិជ្ជាផ្សេងទៀតដើម្បីជួយជំរុញ និងគាំទ្រការបង្រៀនឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។
- រាយការណ៍ទៅអ្នកសម្របសម្រួលកម្មវិធីសិក្សា និងអ្នកប្រតិបត្តិការសាលាដើម្បីកំណត់បញ្ហាប្រឈម និងឱកាសផ្សេងៗក្នុងការ បង្រៀន និងការបង្កើនចំណេះដឹងដល់ក្រុមគ្រូបង្រៀន។
- ដឹកនាំក្រុមគ្រូបង្រៀន ក្នុងការលើកកម្ពស់នូវមតិយោបល់ផ្សេងៗ ជុំវិញចំណុចខ្វះខាតលើការអនុវត្តន៍ជាក់ស្តែងក្នុងការបង្រៀន ក៏ដូចជាវិធីសាស្រ្តផ្សេងៗដើម្បីស្ថាបនារួមគ្នាឲ្យបានកាន់តែប្រសើរឡើង។
- ដឹកនាំការធ្វើការរួមគ្នា ដើម្បីធានាបាននូវការអនុវត្តយ៉ាងម៉ត់ចត់នូវកម្មវិធីសិក្សាជីគណិតវិទ្យា និងការវាយតម្លៃទៅតាមគោលការណ៍ គរុកោសល្យ។
- .លើកទឹកចិត្ត ជំរុញ និងជួយសម្របសម្រួលឲ្យមានការបញ្ចូល និងប្រើប្រាស់កម្មវិធីទំនាក់ទំនងព័ត៌មានបច្ចេកវិទ្យា(ICT) ទៅក្នុងការបង្រៀនឲ្យបានជាក់លាក់ទៅតាមមុខវិជ្ជាគណិតវិទ្យា។
- ពិនិត្យទៅលើគុណភាពនៃការសិក្សារបស់សិស្ស និងធ្វើការវាយតម្លៃលើគុណភាពនៃការបង្រៀនរបស់គ្រូគណិតវិទ្យាដើម្បី បង្កើន លទ្ធផលសិក្សារបស់សិស្ស។
- ទទួលខុសត្រូវលើលទ្ធផលសិក្សាសិស្ស (បុរេតេស្ត ប្រចាំខែ ឆមាស និង លទ្ធផលផ្សេងៗទៀត) និងបញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រង ទាន់ពេល។
- បង្រៀនគណិតវិទ្យាដល់សិស្សានុសិស្ស ដែលបានរៀបចំឡើងដោយអ្នកសម្របសម្រួលកម្មវិធីសិក្សាចំណេះទូទៅខ្មែរ។
- វិភាគលទ្ធផលសិក្សាសិស្ស និងធ្វើរបាយការណ៍អំពីលទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ជាប្រចាំ ដើម្បីកែលម្អការរៀននិងបង្រៀនឱ្យប្រសើរឡើង។
- អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយគណៈគ្រប់គ្រងអប់រំ។
- Bachelor's Degree in លើមុខជំនាញឯកទេសគណិតវិទ្យា។
- មានគំនិតឆ្នៃប្រឌិត និង វិជ្ជាជីវៈ ដែលបង្ហាញពីគុណតំលៃរបស់អង្គការមូលនិធិកុមារកម្ពុជា នៅក្នុងការងារមួយថ្ងៃ ទៅមួយថ្ងៃ។
- មានបទពិសោធន៍២ឆ្នាំ ជាប្រធានក្រុមបច្ចេកទេសគណិតវិទ្យា សម្រាប់គ្រូបង្រៀនកម្រិតវិទ្យាល័យនិង កម្រិតអនុវិទ្យាល័យរបស់ ក្រសួងអប់រំ យុវជន និងកីឡា។
- .មានសញ្ញាបត្រគរុកោសល្យលើមុខជំនាញឯកទេសគណិតវិទ្យា។
- មានជំនាញគ្រប់គ្រងខាងផ្នែកអប់រំ ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងធនធានមនុស្ស។
- មានចំណេះដឹងលើភាសាអង់គ្លេសកាន់តែប្រសើរ។
- មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របាន(កម្មវិធីប្រើប្រាស់ក្នុងការិយាល័យ និងកម្មវិធីផ្សេងៗទៀត)។
- មានឆន្ទៈក្នុងការជួយសិស្សដែលមានជីវភាពក្រីក្រ។
- មានឆន្ទៈក្នុងការរៀនសូត្រចំណេះដឹងថ្មីៗបន្ថែម ជាពិសេសចូលរួមក្នុងការអនុវត្តន៍ជាក់ស្តែងក្នុងគម្រោង STEAM។
- មានឆន្ទៈទទួលយកមតិស្ថាបនា និងបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកទាំងឡាយក្នុងស្ថាប័ន។
- មានភាពវាងវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ។
- មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន។