ទីប្រឹក្សាគរុកោសល្យ និង គ្រួបង្វឹក
- Career Category: Advisor / Individual Consultant, Educate/Train/Teaching
- Schedule:Full-time
- Salary: $400 - $600
ប្រភេទការងារ និងការទទួលខុសត្រូវរួម
ការទទួលខុសត្រូវចំបង របស់ទីប្រឹក្សាគរុកោសល្យ គឺត្រូវធនាភាពជោគជ័យ លើគោលបំណង នៃការលើកកំពស់ផ្នែកបច្ចេកទេសដែលត្រូវបានកំណត់ថា ៨០%នៃកុមារអាយុ៥ឆ្នាំ ដែលបានឆ្លង កាត់មត្តេយ្យសិក្សា អាចស្គាល់តួព្យញ្ជនៈខ្មែរបាន៨០% (ឬស្មើនឹង២៧តួ) ហើយ ស្គាល់ស្រះរបស់ខ្មែរ បាន ៧០% (ឬស្មើនឹង ១៦តួ)។
តួនាទីនេះ គឺជាប្រភេទការងារ ដែលផ្អែកលើការផ្តល់សេវកម្ម ប្រឹក្សាគរុកោសល្យ ឬការបង្វឹកគ្រូ នៅតាមសាលា ។ ការងារនេះ ត្រូវបានចុះកិច្ចសន្យា ក្នុងរយៈពេលមួយឆ្នាំ ហើយនឹងអាចបន្ត ក្នុងឆ្នាំបន្ទាប់។
ចំនួនទីប្រឹក្សាគរុកោសល្យ ១ រូប ប្រចាំខេត្តរតនគិរី
ខេត្ត រតនគិរី ចំនួន១រូប (អ្នករស់នៅក្នុងទីរួមខេត្ត ឬស្រុកបកែវត្រូវបានផ្តល់អតិភាពខ្ពស់)
- ការកសាងផែនការ សកម្មភាព
- ធ្វើការជាមួយ ទីប្រឹក្សាគរុកោសល្យជាន់ខ្ពស់់ ដើម្បីរៀបចំផែនការបង្វឹក ឬផែនការ ពង្រឹងសមត្ថភាពផ្សេងៗទៀតដល់ គ្រួមត្តេយ្យ ដូចជា កិច្ចប្រជុំបច្ចេកទេស ការធ្វើថ្នាក់និទស្សិ៍ និង ការផលិតសម្ភារៈសិក្សា។ល។
- រៀបចំផែនការថវិការ សម្រាប់ចំណាយលើការធ្វើដំណើរ អាហារ ចំណាយផ្សេងៗទៀត ដែលពាក់ព័ន្ធនឹង ការផលិតសម្ភារៈសិក្សា។
- ចូលរួមប្រជុំប្រចាំសប្តាហ៍ ជាមួយ ទីប្រឹក្សាគរុកោសល្យជាន់ខ្ពស់។
- ចូលរួមសកម្មភាពដែលពាក់ព័ន្ធនឹងការ ពង្រឹងសមត្ថភាព មានដូចជា កិច្ចប្រជុំ ការបណ្តុះ បណ្តាល សិក្ខាសាលា ឬទស្សនកិច្ចសិក្សា ។ល។ ដែលផ្តល់ដោយ សមាគមគ្រួសារយើង រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងៗ។
- ចូលរួមប្រជុំ វេទិការ ប្រឹក្សាគរុកោសល្យ ប្រចាំខែជាមួយនឹង ទីប្រឹក្សាគរុកោសល្យជាន់ខ្ពស់ មន្ត្រីសម្របសម្រួល ការងារអប់រំកុមារតូច ការងារត្រួតពិនិត្យ និងតាមដានគម្រោង និងក្រុមដឹកនាំគម្រោង ដើម្បី រាយការ ពីសកម្មភាព ប្រឹក្សាគរុកោសល្យ ដល់គ្រួមត្តេយ្យ។
- ការបង្វឹក និងការផ្តលព័ត៌មានត្រឡប់
- ត្រូវអនុវត្តយ៉ាងម៉ត់ចត់ តាមគោលការណ៍ណែនាំ លើសេវាប្រឹក្សាគរុកោសល្យ។
- ចុះអង្កេតសកម្មភាពថ្នាក់រៀន ជាពិសេស ក្នុងម៉ោងសិក្សា លើមុខវិជ្ជា ភាសាខ្មែរ (សកម្មភាពរៀន និងបង្រៀន ព្រមទាំងសកម្មភាពអនាម័យ ការដុះធ្មេញ និងការលាង សម្អាតដៃ។ល។
- ចុះអង្កេតថ្នាក់រៀន សម្ភារៈបង្រៀន (កិច្ចតែងការបង្រៀន សម្ភារៈបង្រៀន សម្ភារៈរដ្ឋបាល ឬបញ្ជីផ្សេងៗ)។
- ចុះអង្កេត ការតុបតែងថ្នាក់រៀន (ថាតើវា ត្រូវបានរៀបចំតុបតែងតាមស្តង់ដារហើយឬនូវ)។
- ចូលរួមធ្វើថ្នាក់និទស្ស ក្នុងករណីចាំបាច់។
- ចូលរួមពិភាក្សា យ៉ាងសកម្ម ដើម្បីស្វែងយល់បន្ថែម លើកង្វះខាត និងបញ្ហាប្រឈមផ្សេងៗ។
- ផ្តល់ព័ត៌មានត្រឡប់ ផ្តល់យោបល់សមស្របមួយចំនួន ដើម្បីដោះស្រាយបញ្ហា ឬកែលម្អ ស្ថានភាពអោយប្រសើលើងវិញ។
- បំប៉នសមត្ថភាព និងផ្តល់សម្ភារៈបន្ថែមដល់គ្រួ ដើម្បីអោយពួកគាត់ កែលម្អអោយកាន់តែ ប្រសើរឡើង ដូចអ្វីដែលបានផ្តល់ព័ត៌មានត្រឡប់ ឬ ការស្នើយោបល់ផ្សេងៗ។
- ការងារត្រួតពិនិត្យ វាយតម្លៃ និង រាយការណ៍
- រៀបចំរបាយការណ៍ជាប្រចាំ ស្តីពីការងារបង្វឹកគ្រួនិមួយៗ ដាក់ជូនទឹប្រឹក្សាគរុកោសល្យ ជាន់ខ្ពស់ (អនុវត្តតាម គោលការណ៍ណែនាំស្តីពីការងារប្រឹក្សាគរុកោសល្យ)។
- ជួយគ្រូមត្តេយ្យ អោយធ្វើតេស្តអោយបានទៀងទាត់ និងរាយការណ៍ ជាប្រចាំ ។ ការធ្វើតេស្តរួមមាន តេស្តត្រៀមលក្ខណៈ និងតេស្តរបស់HCC ដែលវាស់វែងលើអក្ខរាសាស្ត្រ សម្រាប់កុមារអយុប្រាំឆ្នាំ។
- ចូលរួមវាយតម្លៃ ការប្រតិបត្តិរបស់របស់គ្រូមត្តេយ្យ។
- កិច្ចសហប្រតិបត្តការ ជាមួយមន្ត្រីផ្សេងៗ
- ចែករំលែកបញ្ហាមួយចំនួន ជាមួយនឹងមន្ត្រីគម្រោង ដូចជាវតមានរបស់កុមារ ការរៀបចំ និងចាត់ចែង អាហារពេលព្រឹក ឬអាហារសម្រន់ និងទឹកដោះគោ ក៏ដូចជាសកម្មភាព អនាម័យ ស្ថានភាព អគារសិក្សា អគាពហុបំណង និង ផ្សេងៗ ព្រមទាំង ល្បែងក្រៅថ្នាក់។
- ចូលរួមដោះស្រាយបញ្ហាផ្សេងៗ ដែលពាក់់ព័ន្ធ និងកុមារ និងគ្រូ ឧទាហរណ៍ កុមារអវតមាន ច្រើន គ្រូឈប់ញឹកញាប់ ឬគ្រូលំហែមិត្តភាព ការងារជ្រើសរើសគ្រូជំនួស)
- High School Diploma
- មានបទពិសោធបង្រៀនកុមារ តាម មត្តេយ្យសហគមន៍ មត្តេយ្យរដ្ឋ ឬមត្តេយ្យសាលាឯកជន។
- ធ្លាប់ទទួល វគ្គបណ្តុះបណ្តាល គរុកោសល្យ កម្មវិធីមត្តេយ្យសិក្សា តាមរយៈរដ្ឋ អង្គការ ឬ ស្ថាប័ណ្ណផ្សេងៗ យ៉ាងហោចណាស់ បាន១៥ថ្ងៃ។
- មានចំណាប់ ក្នុងការធ្វើការងារ ជាមួយ សហគមជនបទ និង ស្រឡាញ់កុមារ។
- មានជំនាញ ប្រាស័យទាក់ទង និង ទំនាក់ទំនងល្អ។
- មានទូរស័ព្ធឆ្លាតវ័យ និងអាចប្រើប្រាស់ ប្រព័ន្ធទំនាក់ទំនងសង្គមaបាន ដូចជា ហ្វេសប៊ុក, កម្មវិធីផ្ញើសារ , និង តេលេក្រាមជាដើម។ល។
- មានម៉ូតូ ប្រើប្រាស់ប្រាស់ផ្ទាល់ខ្លួន។