ទីប្រឹក្សាឯករាជ្យក្នុងការបង្កើតផែនការយុទ្ធសាស្រ្ត ២០២៦ - ២០៣០
- Career Category: Individual Consultant / Advisor
- Schedule:Full-time
- Salary: N/A
ការធ្វើផែនការយុទ្ធសាស្រ្តពីឆ្នាំ២០២៦ - ២០៣០
ផែនការយុទ្ធសាស្រ្តនឹងធ្វើឡើងដោយមានដំណើរការចូលរួមពីបុគ្គលិកអង្គការ សហគមន៍ អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាភិបាល អ្នកពាក់ព័ន្ធនានា និងម្ចាស់ជំនួយដែលបាននឹងកំពុងផ្តល់ថវិកាដល់ដំណើរការនៃការអនុវត្តកម្មវិធីរបស់អង្គការ។ អង្គការនឹងពិនិត្យឡើងវិញនូវការអនុវត្តផែនការរបស់ខ្លួនកន្លងមក និងបង្កើតផែនការយុទ្ធសាស្រ្តថ្មីសម្រាប់រយៈពេល៥ឆ្នាំបន្តទៀតអោយស្របនឹងសភាពការណ៏បច្ចុប្បន្ន និងទីផ្សារឌីជីថល។
ដើម្បីសម្រេចបានលទ្ធផលនៃការធ្វើផែនការយុទ្ធសាស្រ្តថ្មីរបស់ខ្លួនអង្គការកូដិចត្រូវការជ្រើសរើសទីប្រឹក្សាឯករាជ្យ ដើម្បីអនុវត្តសកម្មភាព និងលទ្ធផលរំពឹងទុកដូចខាងក្រោម៖
ទិសដៅរួមៈ បង្កើតអោយមានឯកសារស្តីពីយុទ្ធសាស្រ្តថ្មី ដោយស្របទៅនឹងបរិបទបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា និងកំណត់ជម្រើសជាយុទ្ធសាស្រ្តសម្រាប់ផ្នែកកម្មវិធី ព្រមទាំងអាទិភាពរបស់អង្គភាព/ស្ថាប័ន (Organizational Priorities)។
ថវិកា និងនីតិវិធីនៃការបើកថវិកាសំរាប់ទីប្រឹក្សាឯករាជ្យ
ចំនួនថវិកាសរុបសម្រាប់ទីប្រឹក្សាឯករាជ្យ (Consultancy Fee) មានចំនួនសរុប USD 3,000.00 (បីពាន់ដុល្លារអាមេរិក) រួមបញ្ចូលពន្ធចំនួន ១៥%។
- គោលបំណងនៃការធ្វើផែនការយុទ្ធសាស្រ្តឆ្នាំ២០២៦-២០៣០៖
- ពិនិត្យឡើងវិញនូវផែនការយុទ្ធសាស្រ្តបច្ចុប្បន្នរបស់អង្គការសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍នៅកម្ពុជា(CoDeC) ទៅលើលទ្ធផលនៃការអនុវត្តកម្មវិធីកន្លងមក។
- ប្រជុំឆ្លុះបញ្ចាំង និងពិគ្រោះយោបល់ជាមួយបុគ្គលិក នាយិកាអង្គការ និងក្រុមប្រឹក្សាភិបាល អំពីផែនការយុទ្ធសាស្ត្រដែលបានពង្រាងនេះទៅលើលទ្ធផលដែលបានរកឃើញពីការរៀនសូត្រសំខាន់ៗរួមមាន៖តួនាទី,គុណតម្លៃ, ភាពចន្លោះប្រហោង, បញ្ហាប្រឈមសម្រាប់តម្រង់ទិសផែនការយុទ្ធសាស្រ្តថ្មី និងសកម្មភាពដែលមានលក្ខណៈយុទ្ធសាស្រ្ត។
- ប្រជុំឆ្លុះបញ្ចាំងជាមួយសហគមន៍ និងស្ថាប័នពាក់ព័ន្ធដើម្បីប្រមូលធាតុចូលបន្ថែមលើផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ បន្ទាប់ (២០២៦-២០៣0)។
- កំណត់ការងារ/សកម្មភាពចម្បងៗរបស់អង្គការ និងវិធីសាស្រ្តនៃការធ្វើការងារទាក់ទងនឹងបរិបទបច្ចុប្បន្នទាំងខាងក្នុង និងខាងក្រៅផ្នែកសង្គម, សេដ្ឋកិច្ច,អប់រំ,កសិកម្ម, គ្រោះមហន្តរាយ, ការប្រែប្រួលអាកាសធាតុ, យេនឌ័រ, ធនធានធម្មជាតិ និងបរិស្ថានដែលជះឥទ្ធិពលជាវិជ្ជមានដល់សហគមន៍ក្នុងតំបន់គោលដៅ។
- Bachelor's Degree is required
- Master's Degree is preferred
- បទពិសោធន៍ និងជំនាញធ្វើការងារផែនការយុទ្ធសាស្រ្តរយៈពេលយ៉ាងតិច for 3 to 5 years
- បទពិសោធន៍ធ្វើការងារផែនការយុទ្ធសាស្រ្តជាមួយ NGOs/INGOs។
- បទពិសោធន៍ក្នុងការប្រមូល និងវិភាគទិន្នន័យតាមឧបករណ៍ចាំបាច់។
- ជំនាញគ្រប់គ្រង ដឹកនាំជាមួយក្រុម និងជំនាញដោះស្រាយបញ្ហា។
- ចេះសរសេរភាសានិងនិយាយខ្មែរនិងអង់គ្លេសស្ទាត់ជំនាញ។
- រៀបចំរបាយការណ៍ បទបង្ហាញ រឿងរ៉ាវនៃការផ្លាស់ប្តូរ និងករណីសិក្សា។