Procurement Ads

ការអញ្ជើញចូលរួមដេញថ្លៃសម្ភារបច្ចេកវិទ្យា (កុំព្យូទ័រយូរដៃ និង ម៉ាស៊ីនបញ្ចាំងស្លាយ) សម្រាប់គម្រោង សាលារៀនជំនាន់ថ្មី

with Kampuchea Action to Promote Education Organization

BTDC-ID: 37117
Closing Date:

Expected Outputs

Announcement Description

អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (អង្គការ​ ខេ​ប) សូម​ជម្រាប​ជូនដំណឹង​ដល់ក្រុមហ៊ុន​ក្នុងស្រុក​ទាំងអស់​ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ឱ្យ​បាន​ជ្រាប​ថា​៖ គម្រោង​ សាលារៀន​ជំនាន់​ថ្មី​ នៃ​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ នឹង​ដាក់​ឱ្យ​ចូលរួម​ដេញថ្លៃ​ជាសាធារ​ណៈ​ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​ ឬអាជីវករ​ និង​អ្នកទទួល​ផ្គត់ផ្គង់​ ដើម្បី​ផ្គត់ផ្គង់​សម្ភារ​បច្ចេក​វិទ្យា​រួម​មាន​៖

Expected Outputs

ការអញ្ជើញចូលរួមដេញថ្លៃសម្ភារបច្ចេកវិទ្យា (កុំព្យូទ័រយូរដៃ និង ម៉ាស៊ីនបញ្ចាំងស្លាយ) សម្រាប់គម្រោង សាលារៀនជំនាន់ថ្មី

  • Career Category: Invitation for Bids
  • Location: Siemreap Province, Prey Veng Province
Summary

គម្រោង​ សាលារៀន​ជំនាន់​ថ្មី​ នៃ​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ នឹង​ដាក់​ឱ្យ​ចូលរួម​ដេញថ្លៃ​ជាសាធារ​ណៈ​ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​ ឬអាជីវករ​ និង​អ្នកទទួល​ផ្គត់ផ្គង់​ ដើម្បី​ផ្គត់ផ្គង់​សម្ភារ​បច្ចេក​វិទ្យា​រួម​មាន​៖ (កុំព្យូទ័រ​យូរ​ដៃ​ ចំនួន​៖ ៤៥គ្រឿង​) និង​(ម៉ាស៊ីន​បញ្ចាំង​ស្លាយ​ ចំនួន​៖ ១៥គ្រឿង​) សម្រាប់​អនុវិទ្យាល័យ​ អរញ្ញ​រង្សី​ ស្ថិត​ក្នុង​ខេត្ត​ សៀមរាប​ និង​ វិទ្យាល័យ​ ព្រះអង្គ​ឌួង ស្ថិត​ក្នុង​ខេត្ត​ ព្រៃវែង​ សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦ នេះ​។

Submission Requirements

ក្រុមហ៊ុន​ ឬអាជីវករ​ និង​អ្នកទទួល​ផ្គត់ផ្គង់​សម្ភារ​ព័ត៌មាន​វិទ្យា​ ទាំងអស់​ដែល​មាន​ប្រភព​តែមួយ​អាច​ដាក់​សំណើ​ដេញថ្លៃ​បានតែ​មួយ​គត់​ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា​៖ ក្រុមហ៊ុន​ ឬអាជីវករ​ និង​អ្នកទទួល​ផ្គត់ផ្គង់​សម្ភារ​ព័ត៌មាន​វិទ្យា​ ដែល​បាន​ចូលរួម​ធ្វើការ​ ដេញថ្លៃ​ ជា​ក្រុមហ៊ុន​មាន​សម្ព័ន្ធ​ភាពជា​មួយ​ ឬប្រភព​តែមួយ​ នឹង​ត្រូវ​បដិសេធ​ដោយស្វ័យប្រវត្តិ​។

ក្រុមហ៊ុន​ ឬអាជីវករ​ និង​អ្នកទទួល​ផ្គត់ផ្គង់​សម្ភារ​ព័ត៌មាន​វិទ្យា​ ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ធ្វើការ​ទាក់ទង​មក​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ ដើម្បី​សាកសួរ​ព័ត៌មាន​អំពី​ការចូលរួម​ដេញថ្លៃ​ និង​និតិវិធី​នៃ​សេចក្តី​ណែនាំ​ការចូលរួម​ដេញថ្លៃ​មាន​ដូច​ខាងក្រោម​៖

  • ការ​ទទួលពាក្យ​មាន​ឯកសារ​ភ្ជាប់​បញ្ជាក់​លក្ខណៈ​សម្បត្តិ​របស់​អ្នកចូលរួម​ដេញថ្លៃ​ចាប់ពី​ថ្ងៃ​ទី​២២ ខែ​តុលា​ ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​២៦ ខែ​តុលា​ ឆ្នាំ​២០២៥ វេលា​ម៉ោង​៥:០០នាទី​ ល្ងាច​ តាមរយៈ​សារ​អេឡិច​ត្រូនិច​ (អ៊ី​មែ​ល) ជូន​ភ្ជាប់​ជាមួយ​។
  • ការ​តម្រង់​ទិស​អំពី​និតិវិធី​នៃ​ការ​ដេញថ្លៃ​ធ្វើ​ទៅតាម​រយៈ​អន​ឡាញ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា​ ឆ្នាំ​២០២៥ វេលា​ម៉ោង​៩:៣០នាទី​ ព្រឹក​ (តំណ​រភ្ជាប់​សម្រាប់​អន​ឡាញជូន​នៅ​ពេលក្រោយ​)។
  • ការ​ទទួល​កញ្ចប់​ឯកសារ​ និង​ពាក្យសុំ​ចូលរួម​ដេញថ្លៃ​ ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​តុលា​ ឆ្នាំ​២០២៥ ចាប់ពី​វេលា​ម៉ោង​ ៨:៣០នាទី​ ព្រឹក​ រហូតដល់​ថ្ងៃ​ទី​៣១ខែ​តុលា​ ឆ្នាំ​២០២៥ វេលា​ម៉ោង​ ៥:០០ល្ងាច​ជា​កំហិត​។
  • ការប្រជុំ​បើក​កញ្ចប់​ដេញថ្លៃ​ធ្វើ​ដោយ​ផ្ទាល់​នៅ​សាល​ប្រជុំ​ របស់​វិទ្យាល័យ​ ព្រះ​ស៊ីសុវត្ថិ​ រាជធានី​ភ្នំពេញ​ (សាលារៀន​ជំនាន់​ថ្មី​)ចំណែក​កាលបរិច្ឆេទ​បើក​កញ្ចប់​ដេញថ្លៃ​នឹង​ជូនដំណឹង​ក្នុង​ថ្ងៃ​តម្រង់​ទិស​។
  • រាល់​ឯកសារ​សម្រង់​តម្លៃ​ និង​ពាក្យសុំ​ចូលរួម​ការ​ដេញថ្លៃ​ទាំងអស់​ ត្រូវ​ច្រក​ក្នុង​ស្រោម​បិទ​ជិត​ ដោយមាន​ចុះហត្ថលេខា​ និង​បោះត្រា​របស់ក្រុមហ៊ុន​ ឬម្ចាស់​អាជីវកម្ម​ នៅ​លើស្រោម​សំបុត្រ​ រួច​បញ្ជូន​មក​ការិយាល័យ​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (អង្គការ​ ខេ​ប) ដែល​មាន​អាសយដ្ឋាន​ខាងលើ​។ រាល់​ឯកសារ​សម្រង់​តម្លៃ​ដេញថ្លៃ​ទាំងអស់​ ត្រូវ​គិតជា​ប្រាក់​រៀល​បញ្ចូល​ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម​ ១០% និង​ការ​បញ្ចុះតម្លៃ​រួចជាស្រេច​ផង​ដែរ​ទៅតាម​មុខ​សម្ភារ​ព័ត៌មាន​វិទ្យា​នីមួយ​ៗ ហើយ​ហាម​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យ​ដាក់​ផ្ញើ​មក​តាមរយៈ​សារ​អេឡិច​ត្រូនិច​ (អ៊ី​មែ​ល តេឡេក្រាម​ WhatsApp.....) ឡើយ​។ រាល់​ឯកសារ​សម្រង់​តម្លៃ​ និង​ពាក្យសុំ​ចូលរួម​ការ​ដេញថ្លៃ​ទាំងអស់​ ដែល​មិនបាន​ដាក់​ជូន​មក​ការិយាល័យ​របស់​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ ទាន់ពេល​វេលា​ទេ​ ត្រូវ​ចាត់ទុកជា​អាសាបង់​ និង​ទុកជា​និរាករណ៍​។

សួន​ចុច​ឯកសារ​ភ្ចាប់​ខាងក្រោម​សម្រាប់​ព័ត​មាន​បន្ថែម​៖

Attachment:
  • Announcement_Bidding_Computer_Laptop_and_LCD_Projector_on_22_October
  • Specification for Computer Laptop and LCD Projector
  • សេចក្តីណែនាំ_និងឯកសារភ្ជាប់បញ្ជាក់លក្ខណៈសម្បត្តិរបស់ចូលរួមអ្នកដេញថ្លៃ
  • ពាក្យសុំចូលរួមដេញថ្លៃការសម្ភារព័ត៌មានវិទ្យា
 

Contact Details

Office Address
  • KAPE Office Building, #405, Phum Ti Prammuoy, Veal Vong Sangkat, Kampong Cham Municipality, Kampong Cham Province, Cambodia
 
Contact Name
 
Phone
 
Email