Job Announcement

សមាជិកក្រុមប្រឹក្សាភិបាល​ (ស្ម័គ្រចិត្ត)

with Free To Shine

BTDC-ID: 37071
Closing Date:

Announcement Positions

Announcement Description

អង្គការ​ហ្រ្វី​ធូ ហ្សាញ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទប់​ស្កាត់​ការ​ជួញ​ដូរ​កុមារី​ទៅ​ក្នុង​ឧស្សាហកម្ម​ផ្លូវ​ភេទ​នៅ​កម្ពុជា​។ យើង​អាច​សម្រេច​បាន​នូវ​ការងារ​នេះ​ដោយ​ផ្ដោត​លើការពង្រឹង​ប្រព័ន្ធ​គ្រួសារ​ និង​សហគមន៍​ដើម្បី​ផ្ដល់​អាទិភាព​ដល់​សុវត្ថិភាព​ និង​ការអប់រំ​

កូន​ៗរបស់​ពួកគេ​។ គោលដៅ​របស់យើង​រួម​មាន​ សហគមន៍​មាន​សុវត្ថិភាព​សម្រាប់​កុមារ​ កុមារី​មានការ​អប់រំ​ និង​ស្រ្តីក្នុង​ភាពជា​អ្នកដឹកនាំ​។

អង្គការ​ហ្រ្វី​ ធូ ហ្សាញ​មាន​បុគ្គលិក​ចំនួន​ ២នាក់​នៅ​ប្រទេស​អូស្រ្តាលី និង​១៥នាក់​ក្នុង​ប្រទេសកម្ពុជា​។ លោកអ្នក​អាច​ស្វែងរក​របាយការណ៍​ប្រចាំ​ឆ្នាំ​ និង​របាយការណ៍​ហិរញ្ញវត្ថុ​តាម​តំណ​ភ្ជាប់​នេះ​

Announcement Positions

សមាជិកក្រុមប្រឹក្សាភិបាល​ (ស្ម័គ្រចិត្ត)

Position Circumstances
  • Career Category: Volunteer, Exec. / Management
  • Schedule:Full-time
  • Salary: N/A
Position Summary

ទីតាំង​៖ ធ្វើការ​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អន​ឡាញ – រាល់​ការប្រជុំ​ត្រូវធ្វើ​តាម​ប្រព័ន្ធ​អន​ឡាញទាំងអស់​។

គោលបំណង​

អង្គការ​ហ្រ្វី​ ធូ ហ្សាញ​ គឺជា​អង្គការ​អូស្រ្តាលីធ្វើការ​ការពារ​កុមារ​ដោយ​សហការ​ជា​ដៃគូ​រជាមួយ​សហគមន៍​ក្នុង​ខេត្ត​សៀមរាប​

ព្រះរាជាណាចក្រកម្ពុជា​ ដើម្បី​ទប់​ស្កាត់​ការ​កេងប្រវ័ញ្ច​ និង​ការ​ជួញ​ដូរ​កុមារី​។ យើង​កិច្ចការ​នេះ​តាមរយៈ​ការ​ពង្រឹង​ប្រព័ន្ធ​គ្រួសារ​ និង​សហគមន៍​ ដើម្បី​ផ្តល់អាទិភាព​ដល់​សុវត្ថិភាព​ និង​ការអប់រំ​កូន​របស់​ពួកគេ​។

យើង​កំពុង​ត្រូវការ​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ភិបាល​ចំនួន​ ២នាក់​ ដែល​មាន​បទពិសោធន៍​ក្នុង​ធ្វើការ​ជា​ក្រុមប្រឹក្សា​ភិបាល​នៃ​អង្គការ​សប្បុរស​ធម៌​។

យើង​មាន​គោលដៅ​ក្លាយ​ជា​អង្គភាព​មួយ​ដែល​ដឹកនាំ​ដោយ​ផ្អែកលើ​ភស្តុតាង​ មានការ​ទទួលស្គាល់​ មាន​ចីរភាព​ និង​ភាព​រឹង​មាំ​នៅ​ឆ្នាំ​២០៣០ ដោយមាន​ការ​សហការ​ធ្វើការ​រួមគ្នា​ដើម្បី​លើក​កម្ពស់​សហគមន៍​ដើម្បី​រក្សា​សុវត្ថិភាព​កុមារី​ និង​គាំទ្រ​ពួកគេ​ឲ្យ​ទទួល​បានការ​អប់រំ​។ ផែនការ​យុទ្ធ​សាស្រ្តឆ្នាំ​២០២៥ - ២០៣០ របស់យើង​បាន​បង្កើត​ឡើង​ផ្ដោត​លើក​ម្មវត្ថុ​ចំនួន​ប្រាំ​៖

  • ការពារ​ និង​ពង្រឹង​សមត្ថភាព​អង្គភាព​
  • ធ្វើ​ពិពិធក​ម្ម និង​ពង្រឹង​ចំណូល​មូលនិធិ​ ដើម្បី​ធានា​បាន​នូវ​ភាព​យូរអង្វែង​ និង​ចីរភាព​
  • ទទួល​បានការ​ទទួលស្គាល់​ពី​ក្រុមប្រឹក្សា​អូស្ត្រាលី​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (ACFID)
  • ទទួល​បាន​នូវ​ប្រព័ន្ធ​ទិន្នន័យ​ដែល​ផ្អែកលើ​ភស្តុតាង​សម្រាប់​កម្មវិធី​របស់យើង​
  • កិច្ច​សហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ​ជាមួយ​អង្គភាព​ផ្សេងទៀត​

ក្នុងនាម​ជាស​មា​ជិកនៃក្រុមប្រឹក្សា​ភិបាល​របស់យើង​ លោកអ្នក​នឹង​រួមចំណែក​ដោយ​ប្រើប្រាស់​ជំនាញ​របស់​លោកអ្នក​ ដើម្បី​ជួយ​ផ្ដល់​ការណែនាំ​ជូន​អង្គភាព​ក្នុង​ការ​សម្រេច​នូវ​កម្មវត្ថុ​នៃ​ផែនការ​យុទ្ធ​សាស្រ្តទាំងនេះ​។ សមាជិក​ក្រុមប្រឹក្សា​ភិបាល​ត្រូវ​មានការ​ប្តេជ្ញា​ចិត្ត​រយៈពេល​២ឆ្នាំ​ ធ្វើការ​ដោយ​សហការ​ជាមួយ​សមាជិក​អ្នកដឹកនាំ​ផ្សេងទៀត​ដើម្បី​ធានា​នូវ​អភិបាល​កិច្ច​រឹង​មាំ​ និង​លទ្ធផល​ដែល​ផល​ជះ​វិជ្ជមាន​។ តួនេះសាក​សមជា​មួយ​លោកអ្នក​ ប្រសិនបើ​លោកអ្នក​មានការ​ប្ដេជ្ញាចិត្ត​ដូចគ្នា​ជួយ​អង្គភាព​របស់យើង​ដើម្បី​ការ​អនុវត្ត​ល្អ​បំផុត​ក្នុង​កិច្ចការពារ​កុមារ​ បញ្ញា​មនុស្សធម៌​ និង​សមភាព​យេ​នឌ័រ។

ប្រាក់​បៀវត្ស​ និង​លក្ខខណ្ឌ​

មុខតំណែង​នេះ​ជា​ការ​ស្ម័គ្រចិត្ត​ (គ្មាន​ប្រាក់​បៀវត្ស​)។

សូម​ចំណាំ​៖ ការតែងតាំង​មុខតំណែង​នេះ​នឹង​តម្រូវ​ឱ្យ​មានការ​ត្រួតពិនិត្យ​ប្រវត្តិ​ដូចជា​ ឧក្រិដ្ឋកម្ម​ និង​ប័ណ្ណ​ពណ៌ខៀវ​/ការ​ធ្វើការ​ជាមួយ​កុមារ​ ពី​ប្រទេស​ដើម​របស់​អ្នក​ដាក់ពាក្យ​។

Duties & Responsibilities:
  • កំណត់ទិសដៅយុទ្ធសាស្ត្រ និងគោលដៅរបស់អង្គភាព
  • អនុវត្តកិច្ចការរួម ដូចជាការវិភាគ SWOT ដើម្បីជួយដល់ការអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្តរបស់អង្គភាព
  • ដោយធ្វើការជាមួយនាយិកាគ្រប់គ្រង ជួយអង្គភាពទទួលបាននូវធនធាន ថវិកា និងបុគ្គលិកដែលចាំបាច់ក្នុងការអនុវត្តកម្មវត្ថុនៃផែនការយុទ្ធិសាស្រ្ត
  • អនុវត្ត ថែរក្សា និងកែលម្អប្រព័ន្ធអភិបាលកិច្ចល្អ
  • តាមដានការអនុវត្តរបស់អង្គការ ត្រួតពិនិត្យរបាយការណ៍
  • ជ្រើសរើស គ្រប់គ្រង ឬបញ្ឈប់អ្នកដឹកនាំអង្គការ និងកំណត់ប្រាក់ខែ
  • គ្រប់គ្រងហានិភ័យ ផែនការបន្តតួនាទី និងសរសេរពិធីការសង្គ្រោះបន្ទាន់
  • ត្រួតពិនិត្យ ស្នើការកែសម្រួល និងអនុម័តតារាងគ្រប់គ្រងហានិភ័យ និងបញ្ជីគ្រប់គ្រងហានិភ័យ ជាទៀងទាត់
  • វាយតម្លៃ និងអនុញ្ញាតការចុះបញ្ជីពាណិជ្ជសញ្ញា និងកម្មសិទ្ធិបញ្ញា
  • ពិនិត្យ និងអនុម័តគោលការណ៍របស់អង្គការ ដោយអនុលោមតាមកាលវិភាគត្រួតពិនិត្យគោលការណ៍ដែលអង្គភាពបានកំណត់
  • ជួយលើកកម្ពស់កេរ្តិ៍អង្គភាពរបស់យើង
  • ផ្សព្វផ្សាយអង្គការជាមួយបណ្តាញផ្សេងៗជាសកម្ម រួមទាំងម្ចាស់ជំនួស
  • ចូលរួមជាមួយម្ចាស់ជំនួយ និងដៃគូថ្មីៗ
  • ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល (ដូចបានរៀបរាប់លើចំណុច «ការប្តេជ្ញាពេលវេលា» ខាងក្រោម) និងរួមចំណែកដល់កិច្ចការក្រុមប្រឹក្សាភិបាលនៅចន្លោះការប្រជុំនីមួយៗ
Expected Profile of Candidates
Skills & Knowledge:
General & Technical Skills
  • មានបទពិសោធន៍ការងារអភិបាលកិច្ច ២ឆ្នាំនៅក្នុងក្រុមប្រឹក្សាភិបាលនៃអង្គការសប្បុរសធម៌
  • បទពិសោធន៍ជានាយកប្រតិបត្តិ/នាយកគ្រប់គ្រង
  • បទពិសោធន៍ជាក្រុមប្រឹក្សាភិបាលពីមុន (និងបទពិសោធន៍ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាភិបាល) នៅក្នុងការអភិវឌ្ឍន៍អន្តរជាតិ ដែលមានសកម្មភាព និងកម្មវិធីអនុវត្តនៅក្រៅប្រទេស
  • ការទទួលស្គាល់/ការអនុលោមតាម ACFID
  • ការរៃអង្គាសប្រាក់ សប្បុរសធម៌ និងភាពជាដៃគូ
  • ការសរសេរគោលនយោបាយ
  • ហិរញ្ញវត្ថុ/គណនេយ្យ
  • ច្បាប់ ជាពិសេសសម្រាប់អង្គការក្រៅរាជរដ្ឋាភិបាល
  • ការគ្រប់គ្រងធនធានមនុស្ស
Soft Skills
  • អ្នកគិតបែបយុទ្ធសាស្ត្រ និងដោះស្រាយបញ្ហា
  • មានភាពក្លាហានក្នុងការនិយាយ និងសួរសំណួរលំបាក
  • អ្នកមានជំនាញវិជ្ជាជីវពោពេញដោយការលើកទឹកចិត្ត
  • ស្មោះត្រង់ និងអាចទុកចិត្តបាន
  • ប្តេជ្ញាចំពោះសមភាពយេនឌ័រ
  • ប្តេជ្ញាក្នុងការអនុវត្តល្អបំផុតក្នុងកិច្ចការការពារកុមារ
 

How to Apply

សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​មកកាន់​អ៊ី​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ដោយ​ប្រើ​ប្រធាន​បទ​អ៊ី​ម៉ែ​ល៖ សមាជិក​ក្រុមប្រឹក្សា​ភិបាល​។

តម្រូវ​ឲ្យ​មាន​ឯកសារ​យោង​ចំនួន​៣ រួម​ទាំង​មុខតំណែង​បច្ចុប្បន្ន​ និង​មុខតំណែង​ក្នុង​ក្រុមប្រឹក្សា​ភិបាល​។

ការ​ដាក់ពាក្យ​ត្រូវ​បាន​ពិនិត្យ​ជាបន្តបន្ទាប់​។ មានតែ​អ្នក​ដែលជា​ប់វគ្គ​ជម្រុះ​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ទាក់ទង​ដើម្បី​សម្ភាសន៍​។

អង្គការ​ ហ្រ្វី​ ធូ ហ្សាញ​ ប្តេជ្ញា​ផ្តល់កន្លែងធ្វើការ​ដែល​មាន​បរិ​យា​បន្ន និង​ភាព​ចម្រុះ​ ដែល​បុគ្គលិក​ទាំងអស់​ត្រូវ​បាន​ផ្ដល់​តម្លៃ​។ ពួកយើង​កោតសរសើរ​ចំពោះ​បទពិសោធន៍​ ជំនាញ​ និង​ទស្សនៈ​របស់​បុគ្គល​គ្រប់រូប​។ យើង​លើកទឹកចិត្ត​យ៉ាងសកម្ម​ចំពោះ​ការ​ដាក់ពាក្យ​ពី​ស្ត្រី​ ជន​ពិការ​ និង​អ្នក​មកពី​មជ្ឈដ្ឋាន​ចម្រុះ​។ អ្នកមាន​សញ្ជាតិ​ខ្មែរ​ និង​ស្ត្រី​ត្រូវ​បាន​លើកទឹកចិត្ត​ក្នុង​ការ​ដាក់ពាក្យ​។

Attachment:
  • ហ្វ្រី ធូ ហ្សាញ - សមាជិកក្រុមប្រឹក្សាភិបាល
 

Contact Details

Office Address
  • Group 4, Treang, Sla Kram Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
 
Email
 
Website