Job Announcement

ជំនួយការទំនាក់ទំនងសហគមន៍

with Mines Advisory Group

BTDC-ID: 37039
Closing Date:

Announcement Positions

Announcement Description

អង្គការ​ម៉ែ​កជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ចក្រភពអង់គ្លេស​ បាន​ជំរុញ​ដល់ការបោសសម្អាត​មីន​និង​ការ​លុបបំបាត់​នូវ​យុទ្ធ​ភ័ណ្ឌផ្សេង​ៗ។ បេសកកម្ម​របស់​អង្គការ​ម៉ែ​ក គឺ​កសាង​អនាគត​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​កាកសំណល់​នៃ​សង្រ្គាមតាមរយៈ​សកម្មភាព​ឆ្លើយតប​ប្រកបដោយ​គុណភាព​ និង​ភាព​ជឿនលឿន​។ យើង​លុបបំបាត់​ចោល​រាល់​ការ​គំរាមកំហែង​លើ​រាងកាយ​ ចំពោះ​របួស​ស្នាម​និង​ការ​ស្លាប់​ និង​ជួយ​កាត់បន្ថយ​នូវ​ការ​បំផ្លិចបំផ្លាញ​នៃ​សេដ្ឋកិច្ច​។យើង​ផ្តល់ការ​បោស​សម្អាត​មីន​ និង​ការអប់រំ​អំពី​មីន​ដើម្បី​គេ​អាច​ចាក​ផុត​ពី​ភាព​ក្រីក្រ​និង​ទុក្ខវេទនា​ដែល​បង្កឡើង​ដោយ​សង្គ្រាម​។ អង្គការ​ម៉ែ​កបាននឹង​កំពុង​ធ្វើការ​នៅ​ក្នុង​វិស័យ​សកម្មភាព​បោស​សម្អាត​មីន​មនុស្សធម៌​ចាប់តាំងពី​ឆ្នាំ​1992។

យើង​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​សមត្ថភាព​សម្រាប់​តួនាទី​ ដូច​ខាងក្រោម​៖

Announcement Positions

ជំនួយការទំនាក់ទំនងសហគមន៍ (1 Position)

Position Circumstances
  • Career Category: Community Development, Communications, Social Work, Assistant
  • Schedule:Full-time
  • Salary: $367 Other Benefits
Position Summary

ផ្នែក​ ៖ប្រតិបត្តិការ​

រាយការ​ណ៏ជូន​៖ប្រធាន​ក្រុម​ទំនាក់ទំនង​សហគមន៍​

គោលបំណង​នៃ​មុខតំណែង​:

ដោយ​រាយការណ៍​ទៅ​ប្រធាន​ក្រុម​ទំនាក់ទំនង​សហគមន៍​(CLTL)ជំនួយ​ការ​ទំនាក់ទំនង​សហគមន៍​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​អនុវត្ត​ សកម្មភាព​ទំនាក់ទំនង​សហគមន៍​ប្រចាំថ្ងៃ​នៅ​តាម​មូលដ្ឋាន​។

សំគាល់ៈ តួនាទី​នេះ​ដើរតាម​វដ្តការងារ​នៃ​ក្រុម​ប្រតិបត្តិការ​របស់ក្រុមអង្គការ​ម៉ែ​កដោយមាន​ន័យ​ថា​ បុគ្គលិក​ដែល​ត្រូវ​ បាន​ជ្រើសរើស​នឹង​ត្រូវធ្វើ​ការ​រាល់ថ្ងៃ​រួម​ទាំង​ថ្ងៃ​ចុង​សប្តាហ៍​ដោយ​ប្រមាណ​២០ថ្ងៃ​នៃ​ខែនីមួយ​ៗអម​ដោយ​ការ​ឈប់​ សម្រាក​ប្រមាណ​១០ថ្ងៃជា​ប់ៗគ្នា​ ។ រាល់​ការ​ធ្វើការ​ចុង​សប្តាហ៍​និង​ថ្ងៃឈប់​សម្រាក​សាធារណៈ​ ត្រូវ​បាន​រាប់បញ្ចូល​ ទៅ​ក្នុង​ពេល​ឈប់​សម្រាក​ Stand Down។ ក្នុងអំឡុង​ពេល​នៃ​វដ្តការងារ​បុគ្គលិក​នឹងបាន​រំពឹង​ថា​គឺ​ត្រូវ​ស្នាក់​នៅ​ឯវាល​ ផង​ដែរ​ ។

Duties & Responsibilities:
  • ទទួលខុសត្រូវទូទៅ ៖
  • កសាង និង រក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយសហគមន៍មូលដ្ឋាន អាជ្ញាធរ អង្គការមិនមែនរដ្ឋាភិបាល ប្រភពព័ត៌មានសក្តានុពលផ្សេងទៀត។
  • ធ្វើជាបុគ្គលបង្គោលសំរាប់តំណាង ខេត្ត ស្រុក ឃុំ និងភូមិក្នុងតំបន់ដែលទទួលខុសត្រូវ ។
  • ប្រមូលព័ត៌មានស្តីពីការគ្រោះថ្នាក់ ពីការផ្ទុះ និងផលប៉ះពាល់ ដោយសារមីននិង យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងសហគមន៍។
  • ធ្វើការវាយតំលៃ និងការស្រាវជ្រាវសហគមន៍មូលដ្ឋាន និង រៀបចំរបាយការណ៍ពិពណ៌នាអំពីអទិភាពនៃគ្រាប់មីន ឬ ការផ្ទុះមីន មិនទាន់ផ្ទុះ។
  • ផ្តល់ការអប់រំពីហានិភ័យ និង ផលប៉ះពាល់ពី មីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់សហគមន៍។
  • ចែករំលែកព័ត៌មាននិងទំនាក់ទំនងជាមួយក្រុមបោសសំអាតបច្ចេកទេសដើម្បីចូលរួមក្នុងប្រតិបត្តិការសុវត្ថិភាពនិងប្រសិទ្ធភាព។
  • ប្រមូលព័ត៌មានទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច - សង្គមនៅក្នុងសហគមន៍, ការគ្រោះថ្នាក់ដោយសារ គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងផលប៉ះពាល់នៃសកម្មភាពរបស់អង្គការម៉ែក។
  • ធានាថារាល់ព័ត៌មានដែលប្រមូលបានត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវតាមទម្រង់របាយការណ៍នៃស្តង់ដារ។
  • ជួយវិភាគនិងចែកចាយព័ត៌មានដែលប្រមូលបាន
  • ប្រាដកថា CLTL បានទទួលព័ត៌មានពេញលេញអំពីបញ្ហាទំនាក់ទំនងសហគមន៍ និងវឌ្ឍនភាពនៃសកម្មភាពទាំងអស់។
  • ជួយក្នុងការអភិវឌ្ឍ និង កាធ្វើតេស្តនៃសម្ភារៈអប់រំហានិភ័យថ្មីនៅវាល ព្រមទាំងឧបករណ៍កំណត់អាទិភាព និងស្រាវជ្រាវតាមការចាំបាច់។
  • និង ភារកិច្ចផ្សេងទៀតដែលស្នើសុំដោយសមហេតុផល ដោយ CLTL, CLS, or CLM
  • ទំនួលខុសត្រូវរបស់បុគ្គលិកទាំងអស់
  • ជាផ្នែកមួយនៃតួនាទីនេះ បុគ្គលិកម៉ែកទាំងអស់តម្រូវឲ្យ៖
  • ប្រកាន់ខ្ជាប់និងអនុវត្តគោលនយោបាយស្តង់ដាររបស់អង្គការម៉ែកដែលមាន រួមទាំងគោលនយោបាយស្តីពីការប្រព្រឹត្តផ្ទាល់ខ្លួន គោលនយោបាយការការពារកុមារ និងមនុស្សពេញវ័យងាយរងគ្រោះ សេចក្តីថ្លៃថ្នូរនៅកន្លែងធ្វើការ គោលនយោបាយឧក្រិដ្ឋកម្ម ហិរញ្ញវត្ថុ អំណោយនិងគោលនយោបាយបដិសណ្ឋារកិច្ច និង គោលនយោបាយនៃឱកាសស្មើភាពគ្នា។
  • ត្រូវយល់និងប្រកាន់ខ្ជាប់តាមបទដ្ឋានដែលបានចែងឡើងនៅក្នុងក្របខ័ណ្ឌវិធានការពារសុវត្ថិភាពរបស់អង្គការម៉ែក ធ្វើការបំពេញ កាតព្វកិច្ចដោយការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នចំពោះការពារសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាដែលមានទំនាក់ទំនង ជាមួយ ការងាររបស់ អង្គការម៉ែក និងត្រូវរាយការណ៍រាល់ក្ដីកង្វល់ប្រសិនបើវាពិតជាមានកើតឡើង។
  • ធ្វើការនៅក្នុងក្របខ័ណ្ឌនៃគុណតម្លៃស្នូលរបស់អង្គការម៉ែក លើកកម្ពស់ក្រមសីលធម៌ និងសេចក្តីថ្លែងការណ៍របស់បេសកកម្ម។
  • ធ្វើការដើម្បីសម្រេចបាននូវគោលដៅរបស់កម្មវិធីនិង / ឬគោលបំណងផែនការអាជីវកម្មរបស់នាយកដ្ឋាន។
  • ធានាឱ្យបាននូវការយល់ដឹង និងប្រកាន់ខ្ជាប់នូវរាល់គោលនយោបាយ និងនីតិវិធីរបស់អង្គការម៉ែក និងទទួលបានរាល់នូវព័ត៌មាន អំពីសកម្មភាពរបស់អង្គការម៉ែកផ្ទាល់។
  • ទទួលយកនិងអនុវត្តការរៀនសូត្រពីកម្មវិធីបណ្តុះបណ្តាល និងការអភិវឌ្ឍន៍កម្មវិធី ដែលសមរម្យ។
  • ទទួលយកតួនាទីក្នុងលក្ខណៈសមស្របទៅនឹងបរិបទវប្បធម៌ និងក្នុងក្របខ័ណ្ឌនៃច្បាប់មូលដ្ឋាន។
  • ម្ដងម្កាល អាចនឹងត្រូវធ្វើការនៅក្រៅម៉ោងធ្វើការធម្មតាទៅតាមកាលៈទេសៈ។
Expected Profile of Candidates
Skills & Knowledge:
General & Technical Skills
  • មានបទពិសោធយ៉ាងហោចណាស់ ២ ឆ្នាំ ក្នុងការធ្វើការងារជាមួយសហគមន៍ 
  • មានសមត្ថភាពក្នុងការជិះម៉ូតូ នៅពេលខ្លះស្ថិតនៅក្នុងស្ថានភាពដាច់ស្រយាល និងពិបាក។
Soft Skills
  • មានជំនាញទំនាក់ទំនង និងការសម្របសម្រួលខ្ពស់
  • មានភាពស៊ីជម្រៅច្បាស់លាស់ក្នុងការអង្កេត និងដោះស្រាយបញ្ហា
  • មានឆន្ទៈប្រកបដោយសមត្ថភាពក្នុងការធ្វើការដោយឯករាជ្យ ដោយមានការត្រួតពិនិត្យតាមដានតិចតួច។
  • មានសមត្ថភាពក្នុងការធ្វើការប្រកបដោយកិច្ចសហការក្នុងនាមជាសមាជិកក្រុម។
  • មានសមត្ថភាពក្នុងការធ្វើការក្រោមសម្ពាធ និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរស្ថានភាព ។
 

How to Apply

បេក្ខជន​/បេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​លិខិត​អម​ និង​ប្រវត្តិរូប​សង្ខេប​មក​អាស័យ​ដ្ឋាន​អង្គការ​ម៉ែ​កឬ email ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ស្ត្រី​ ជនជាតិភាគតិច​ និង​ជន​មាន​ពិការភាព​ ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ដាក់ពាក្យ​។

ឯកសារ​ដាក់ពាក្យ​ទាំងអស់​នឹង​ត្រូវ​រក្សាទុក​នៅ​អង្គការ​ម៉ែ​ក ហើយ​ចំពោះតែ​អ្នក​ដែលជា​ប់ឈ្មោះ​ក្នុង​បញ្ជី​សម្រាំង​ ទើប​ត្រូវ​បាន​អញ្ជើញ​មក​សម្ភាសន៍​។

ការ​ប្តេជ្ញា​ ចំពោះ​វិធានការ​ពារ​សុវត្ថិភាព​ របស់​អង្គការ​ ម៉ែ​ក តំណែង​នេះ​ នឹង​ត្រូវធ្វើ​ការពិនិត្យ​ប្រវត្តិ​ការងារ​ មុននឹង​សម្រេច​ផ្តល់ការងារ​។

 

Contact Details

Office Address
  • #99, Group10, Rumchek 4, Rottanak Sangkat, Battambang Municipality, Battambang Province, Cambodia
  • #136, St. 78, 7 Makara, Labansiek Sangkat, Ban Lung Municipality, Ratanak Kiri Province, Cambodia
  • House 06, St 502, Sangkat Phsar Daeum Thkov, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
 
Phone
 
Email
 
Website