Job Announcement

ជាងជួសជុលរថយន្ត

with The HALO Trust Cambodia

BTDC-ID: 37037
Closing Date:

Announcement Positions

Announcement Description

ហេ​ឡូ​ត្រា​ស្ត ជា​អង្គការ​បោស​សម្អាត​មីន​មនុស្សធម៌​ដ៏​ធំបំផុត​ក្នុង​ពិភពលោក​ បាន​និង​កំពុង​ធ្វើការ​បោស​សម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​លើ​ពិភពលោក​។ មាន​បុគ្គលិក​កំពុង​បម្រើ​ការ​ជាង​ ១៣,០០០ នាក់​ នៅ​ក្នុង​ប្រទេស​ចំនួន​ ៣២ និង​តំបន់​ដែល​បាន​និង​កំពុង​ជួយ​ដល់​គ្រួសារ​រាប់​លាន​នាក់​ត្រឡប់ទៅ​ផ្ទះ​របស់​ពួកគេ​វិញ​ ដោយ​សុវត្ថិភាព​ ប៉ុន្តែ​នៅ​មានការងារ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​បន្ត​។ អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ធ្វើការ​នៅ​ក្នុង​ប្រទេសកម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩១ ហើយ​បច្ចុប្បន្ន​មាន​បុគ្គលិក​ ១,២០០ នាក់​ កំពុង​ធ្វើការ​ លើ​គម្រោង​បោស​សម្អាត​មីន​ និង​យុទ្ឋភ័ណ្ឌមិនទាន់​ផ្ទុះ​ នៅ​ភាគ​ខាងជើង​ ពាយ័ព្យ​ និង​ខាងកើត​នៃ​ប្រទេស​។

Announcement Positions

ជាងជួសជុលរថយន្ត

Position Circumstances
  • Career Category: Maintenance
  • Schedule:Full-time
  • Salary: $414
Position Summary

ទីតាំងៈ តំបន់​ថ្មដា​ (ខេត្ត​ពោធិ៍សាត់​)

រាយការណ៍​ជូនៈ ប្រធាន​ជាង​ប្រចាំ​តំបន់​

ជាង​ជួសជុល​រថយន្ត​(មេកានិក) មាន​ភារកិច្ច​ថែទាំ​ ជួសជុល​ កែច្នៃ​ យានយន្ត​ទាំងអស់​នៅ​ក្នុង​តំបន់​ ដែល​កំពុង​ធ្វើការ​ និង​ការ​ត្រួតពិនិត្យ​ទៅលើ​អ្នកបើក​បរ​។ អាស្រ័យ​លើ​រចនា​សម្ព័ន្ធ​ការិយាល័យ​របស់​តំបន់​នោះ​ បុគ្គលិក​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​

ពិនិត្យ​របស់​ប្រធាន​ជាង​ អ្នកគ្រប់គ្រង​យានយន្ត​ អ្នកគ្រប់គ្រង​យានដ្ឋាន​ ប្រធាន​អង្គភាព​ ឬប្រធាន​ការិយាល័យ​។

ជាង​ជួសជុល​ប្រាកដ​ថា​ ត្រូវ​អនុវត្តន៍​តាម​ និង​ការប្រើប្រាស់​ឧបករណ៍​ឱ្យ​បាន​ល្អ​ ត្រឹមត្រូវ​ និង​ការ​គ្រប់គ្រង​កាកសំណល់​ប្រកបដោយ​ភាព​ត្រឹមត្រូវ​ អនុលោម​តាម​តម្រូវ​ការ​សុខភាព​ និង​សុវត្ថិភាព​នៅកន្លែង​ធ្វើការ​ ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព​ និង​ការ​គ្រប់គ្រង​ហានិភ័យ​ត្រឹមត្រូវ​។

Duties & Responsibilities:
  • ភារកិច្ចចម្បងៈ
  • ត្រូវតំហែទាំ បង្ការសម្រាប់សម្ភារៈ​រថយន្ត គ្រឿងចក្រ ម៉ូតូ​និងសម្ភាៈផ្សេងៗ។
  • ត្រូវឆែក និងពិនិត្យរថយន្តបានចែកឲ្យទៅគេ រាយការណ៍អ្វី ឬកំហូចដែលរកឃើញទៅប្រធានជាង និងធ្វើការជួសជុលឲ្យបានសមស្រប។
  • ត្រូវជួសជុលរថយន្ត គ្រឿងចក្រ ប្រពន្ឌ័ភ្លើងអេឡិកត្រូនិក និងហៃដ្រូលិក ធំ តូច លើរថយន្តធម្មតា និងរថយន្តដឹក សម្ភារៈ និងសណ្តោងធនធ្ងន់។
  • ត្រូវធានាថា ក្រដាស់ស្នាមជួសជុលរថយន្ត ត្រូវបានបំពេញឲ្យបានត្រឹមត្រូវ និងយល់ព្រមតាមតម្រូវការ ពេលដែល អវត្តមានរបស់ប្រធានជាង។
  • បំពេញកិច្ចជាងផ្សេងៗដូចជា ការរើម៉ាស៊ីន បន្លាស់ទី​ការសម្អាត ការជួសជុល និងការតម្លើងរថយន្ត ការប្រើប្រាស់គ្រឿងស្ទូច ម៉ាស៊ីនលើករបស់របរ រ៉ូលើ ឬរទេះអូសដើម្បីបន្លាស់ទី ម៉ាស៊ីនពេលដែលត្រូវការ។
  • ទំនាក់ទំនង ដើម្បីឆ្លើយតបទៅនឹងសំណើរនៃកំហូច និងចូលរួមពេលតម្រូវការជួសជុលបន្ទាន់។
  • កំណត់ពេលវេលាតំហែទាំ ដើម្បីបន្ថយពេលនៅរោងជាងឲ្យកាន់តែតិច ហើយបង្កើនរថយន្តដែលអាចប្រើប្រាស់បាន។
  • ផ្ទៀងផ្ទាត់ឧបករណ៍ និងសម្ភារៈរោងជាងដោយធានាថា វានៅមានគុណភាពល្អនិងត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវ។
  • ត្រូវប្រាកដថា រថយន្តទាំងអស់ ស្អាតល្អ បន្ទាប់ពីជួសជុលហើយអាចប្រើប្រាស់លើដងផ្លូវបានមុនប្រគល់ឲ្យគេ។
  • ប្រកាន់ខ្ជាប់តាមបទបញ្ជាសុវត្ថិភាព ប្រកាន់ខ្ជាប់ប្រើប្រាស់ឧបករណ៍ការពារ ខណៈពេលអនុវត្តន៍ការងារនៅក្នុង
  • បរិស្ថានរោងជាង។
  • ជួយក្នុងការថែទាំ បញ្ជីគ្រឿងបន្លាស់ ស្នើសុំគ្រឿងបន្លាស់តាមតម្រូវការនៅតំបន់។
  • ជួយផ្ដល់យោបល់បច្ចេកទេស ពីការបណ្ដុះបណ្ដាលដែលពាក់ព័ន្ធដល់ជាងផ្សេងទៀត។
  • ជួយវាយតម្លៃតម្រូវការបែងចែករថយន្ត យោងតាមតម្រូវការរបស់ប្រតិបត្តិការជាក់ស្តែង។
  • ការអនុវត្តន៍តាមៈ
  • រក្សាការគ្រប់គ្រងតំហែទាំយានយន្ត តាមស្តង់ដារជួសជុល និងសំណល់រោងជាង។
  • ការប្រើប្រាស់ភ្លាមៗនៃឧបករណ៍ការពារ ដើម្បីឲ្យសមស្របជានិច្ច ជាមួយតម្រូវការសុខភាពនិងសុវត្ថិភាព។
  • ពិនិត្យផ្ទៀងផ្ទាត់សម្ភារៈ និងឧបករណ៍ទាំងអស់សម្រាប់មុខងារ ត្រូវនឹងគោលបំណងមុនពេលប្រើប្រាស់។
  • រាយការណ៍ឧបត្តិហេតុទាក់ទងនឹងរោងជាង សម្រាប់វិធានការកាត់បន្ថយនិងការតាមដានផ្នែករដ្ឋបាល។
  • ភារកិច្ចបន្ថែមៈ
  • ជួយកិច្ចការងារ ក្នុងសកម្មភាពប្រចាំថ្ងៃពាក់ព័ន្ធនឹងរដ្ឋបាល បំពេញ និងថតចម្លងឯកសារ ក្រដាសស្នាម។
  • ជួយត្រួតពិនិត្យ និងវាយតម្លៃគុណភាពរថយន្តនិងផ្ដល់យោបល់ ដល់ពួកគេ។
  • ទាក់ទងជាមួយ ប្រធានគ្រប់គ្រងផ្នែកយានយន្ត ពីផែនការឈប់សម្រាករបស់បុគ្គលិក និងរៀបកាលវិភាគតំហែទាំ នៅពេលបុគ្គលិកឈប់សម្រាក។
  • ឆ្លើយតប ទៅនឹងការជួសជុល ហែទាំយានយន្ត ដែលខូច នៅពេល​ ទៅទស្សនកិច្ចចម្ការមីន ឬទៅធ្វើការនៅតំបន់។
  • ផ្ដល់នូវការគាំទ្រ ឬជួយជ្រោមជ្រែង ពាក់ព័ន្ធនឹងការបែងចែករថយន្ត និងផែនការដឹកជញ្ជូនពេលដែលត្រូវការ។
  • ទំនួលខុសត្រូវផ្សេងៗទៀត អាចនឹងត្រូវបានចាត់ចែង និងប្រគល់ឲ្យធ្វើដោយថ្នាក់លើ។
  • ការងារផ្ទៃក្នុងៈ
  • បុគ្គលិកត្រូវរក្សាការប្រាស្រ័យទាក់ទងប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងចំពេលវេលាជាមួយ ប្រធានគ្រប់គ្រងក្នុង
  • អង្គការនិងគ្រប់បុគ្គលិកទាំងអស់ស្របតាមសេចក្ដីណែនាំរបស់អង្គការ។
  • ចូលរួមប្រជុំប្រចាំថ្ងៃ ពេលរៀបផែនការ ការងារ រោងជាង បទបង្ហាញខ្លីៗពីសុវត្ថិភាព និងបែងចែកការងារឲ្យធ្វើ។
  • ការងារខាងក្រៅៈ
  • បុគ្គលិកត្រូវអនុលោមតាមបទដ្ឋានវិជ្ជាជីវៈនៃការប្រាស្រ័យទាក់ទង រក្សាភាពសុចរិតនិងការសម្ងាត់។
Expected Profile of Candidates
Skills & Knowledge:
General & Technical Skills
  • មានបទពិសោធន៍ការងារយ៉ាងហោចណាស់៣ឆ្នាំ ជាជាង តំឡើង ផ្សារ ការជួសជុលតួ និងអាចបើកបរបាន។
  • ចេះអក្សរ និងលេខបានល្អ។
  • ធ្លាប់បានបណ្ដុះបណ្ដាលពាក់ព័ន្ធ ការងារជាង ការតម្លើង ប្រេង ប្រព័ន្ធខ្យល់ កម្រិតថ្នាក់ជាតិ។ ឯកទេស ឬការបង្ហាញដីល្អក្នុងការជួសជុល ឡែនរ៉ូវើ តូយូតា កាម៉ាស់ និងប្រភេទផ្សេងៗទៀត។
  • មានសមត្ថភាពអាចរាយការណ៍ ពីការតំហែទាំរថយន្ត ការបំពេញការងារ និងប្រសិទ្ធភាពរថយន្ត។
  • មានជំនាញគ្រប់គ្រងអ្នកបើកបរ និងការបែងចែករថយន្ត កាន់តែល្អ។
  • ដោយសារប្រភេទ នៃតួនាទីត្រូវប្រើកម្លាំងកាយ ហើយការងារពាក់ព័ន្ធក្នុងសកម្មភាពជាង តម្រូវឲ្យមានរាងកាយមាំមួនដើម្បីលើកអ្វីដែលមានទម្ងន់សមល្មមលើករួច នៅក្នុងរោងជាង។
  • មានសមត្ថភាព និងការលះបង់ ចំពោះការជួសជុល ដោយមានគុណភាពខ្ពស់ និងស្តង់ដាថែទាំ។
  • សមត្ថភាពធ្វើការដោយឯករាជ្យ និងត្រួតពិនិត្យកិច្ចការងារជាអប្បបរិមា នៅពេលការងារត្រូវបែងចែកឲ្យធ្វើ។
  • គ្រប់គ្រងពេលវេលាសម្រាប់ជួសជុល ជាក់ស្ដែងនិងការគ្រប់គ្រងគ្រឿង បន្លាស់ខ្លះៗ។
  • សមត្ថភាពធ្វើអ្វីឲ្យបានរួចរាល់តាមពេលកំណត់ និងធ្វើការដោយការធ្មត់ក្រោមសម្ពាធការងារ។
  • ចំណេះដឹងពីបរិស្ថាន និងបទប្បញ្ញត្តិក្នុងតំបន់ បទពិសោធន៍ពីមុននៅក្នុងការដោះមីនឬ អង្គការក្រៅរដ្ឋាភិបាល។
 

How to Apply

បេក្ខជន​ ដែល​មាន​ចំណាប់អារម្មណ៍​ ត្រូវ​ផ្ញើ​ប្រវត្តិរូប​សង្ខេប​(មិន​ឲ្យលើស​ ២ទំព័រ​) ជាមួយ​និង​លិខិត​ចំណាប់អារម្មណ៍​ (១ទំព័រ​) មកកាន់​ email ដោយ​ដាក់​តួនាទី​ “ ជាង​ជួសជុល​រថយន្ត​” ឬមកកាន់​ ផ្នែក​ធនធានមនុស្ស​របស់​អង្គការ​ ហេ​ឡូ​ត្រា​ស្ត ក្នុង​ខេត្ត​សៀមរាប​។បេក្ខជន​/បេ​ក្ខនារី​ដែលជា​ប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​បាន​ទាក់ទង​ទៅ​សម្រាប់​ធ្វើការ​សម្ភាសន៍​។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​និង​កំពុង​ផ្ដល់​ឱកាស​ការងារ​ស្មើ​ៗគ្នា​ ចំពោះ​បេក្ខជន​ទាំងឡាយ​ណា​ដែល​ដាក់ពាក្យ​ធ្វើការងារ​ ដោយ​មិន​ប្រកាន់​ ពូជសាសន៍​ អាយុ​ ពិការភាព​ ការ​កែ​ភេទ​ អាពាហ៍ពិពាហ៍​ ដៃគូ​រស្នេហា​ មានផ្ទៃពោះ​ ភាពជា​ម្ដាយ​ ពូជអម្បូរ​ ជំនឿ​សាសនា​ ភេទ​ ឬទំនោរ​ភេទ​។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ប្ដេជ្ញា និង​ទទួលយក​ ទាំង​វប្បធម៌​រួម​ និង​វប្បធម៌​ផ្សេង​ៗគ្នា​ ហើយ​ពួកយើង​ព្យាយាម​ស្វែងរក​ការ​ជ្រើសរើស​ ការ​អភិវឌ្ឍន៍​ និង​ថែរក្សា​ អ្នកមាន​ទេពកោសល្យ​បំផុត​ពី​បណ្ដុំ​បេក្ខជន​ផ្សេង​ៗ។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ប្តេជ្ញា​ធានា​ថា​ ការ​ផ្តល់នូវ​សុវត្ថិភាព​ និង​បរិយាកាស​ទុកចិត្ត​បាន​ ដែល​ ការពារ​ និង​លើក​កម្ពស់​សុខុមាលភាព​ ព្រមទាំង​អ្នកចូលរួម​ទំនាក់ទំនង​ ឬជា​ផ្នែក​មួយ​នៃ​អង្គការ​សប្បុរស​ធម៌​ ជាមួយនឹង​ការ​មិន​អត់ឱន​ចំពោះ​អាកប្បកិរិយា​ដែល​ប្រឈម​នឹង​រឿង​នេះ​។

 

Contact Details

Office Address
  • No, street 6, Chey, Tuek Vil Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  • The HALO Trust Cambodia
 
Email