មន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុ
ក្រុមហ៊ុន KWSH គឺជានិយោជកដែលផ្តល់ឱកាសស្មើៗគ្នា និងលើកទឹកចិត្តឱ្យមានការដាក់ពាក្យសុំពីបេក្ខជន ដោយមិនគិតពីអាយុ ភេទ ពិការភាព ឬស្ថានភាពផ្សេងទៀត។ បេក្ខជននីមួយៗនឹងត្រូវបានវាយតម្លៃទាំងស្រុងលើគុណសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេ។
- បេក្ខជនដែលបានជ្រើសរើសសម្រាប់មុខតំណែងនេះ នឹងត្រូវទទួលខុសត្រូវកិច្ចការរដ្ឋបាលដូចខាងក្រោម៖
- ទទួលបន្ទុកកិច្ចការរដ្ឋបាលប្រចាំស្ថានីយ៍ទឹកស្អាត
- រៀបចំបញ្ចូលកុងត្រា អំណានកុងទ័រ បោះពុម្ភវិក្កយប័ត្រ ទទួលប្រាក់ប្រចាំថ្ងៃ
- ដកនិងដាក់ប្រាក់នៅធនាគារ
- ប្រកាសពន្ធ និងបង់ពន្ធផ្សេងៗ
- កត់ត្រាទិន្នន័យប្រតិបត្តិការស្ថានីយ៍ចូលក្នុង Google Sheets
- ធ្វើកិច្ចការផ្សេងៗទៀត ចាត់តាំងដោយថ្នាក់លើ។
- ថ្នាក់ទី១២ ឬជានិសិ្សតកំពុងរៀនឆ្នាំទី ១ ផ្នែក គ្រប់គ្រងធុរកិច្ច និងរដ្ឋបាល
- មានបទពិសោធន៍ ១-២ឆ្នាំ ក្នុងការងាររដ្ឋបាល និងឃ្លាំងសម្ភារៈ
- មានជំនាញគិតលេខខ្លះៗ ប្រសិនបើចេះប្រើកុំព្យូទ័រខ្លះៗ រឹតតែប្រសើរ
- មានភាពរួសរាយរាក់ទាក់មានភាពស្មោះត្រង់ និងសកម្មក្នុងការបំពេញការងារ
- ផ្តល់អាទិភាពចំពោះបេក្ខជនដែលមានទីលំនៅក្នុងស្រុកកំពង់ត្របែក