អ្នកថែទាំកុមារ
ថ្ងៃនិងម៉ោងការងារ
អ្នកថែរក្សា ត្រូវគោរពពេលម៉ោងធ្វើការឱ្យបានត្រឹមត្រូវ ទៅតាមកាលវិភាគដែលបានកំណត់។ប្រសិនបើ មានការយឺតយ៉ាវ ឫចេញមុនពេលកំណត់ ត្រូវជូនដំណឹង និងយល់ព្រមពីអ្នកគ្រប់គ្រង ហើយទម្រង់ពាក្យសុំច្បាប់ត្រូវតែបំពេញនិងយកមកឱ្យអ្នកគ្រប់គ្រងជាដាច់ខាត។
- ពីថ្ងៃច័ន្ទ ម៉ោង៦,៣០ព្រឹក ដល់ថ្ងៃសៅរ៍ ម៉ោង៦,៣០ព្រឹក ព្រឹក (ត្រូវនៅប្រចាំការទាំងថ្ងៃទាំងយប់
- ពីថ្ងៃសុក្រ ម៉ោង៤,៣០រសៀល ដល់ថ្ងៃច័ន្ទ ម៉ោង៦,៣០ព្រឹក
- ពីថ្ងៃព្រហស្បតិ៍ ម៉ោង៧,០០ព្រឹក ដល់ថ្ងៃអង្គារ៍ ម៉ោង៧,០០ព្រឹក
ការឈប់សម្រាកបុណ្យជាតិ អន្តរជាតិ និងប្រចាំឆ្នាំ
- ថ្ងៃឈប់សម្រាកបុណ្យៈ អាស្រ័យលើប្រកាសរបស់ក្រសួងការងារនៃព្រះរាជាណាចក្រកម្ពុជា
- ថ្ងៃឈប់សម្រាកប្រចាំឆ្នាំៈ យោងទៅតាមគោលនយោបាយបុគ្គលិករបស់អង្គការ
ការធ្វើការបន្ថែមម៉ោង
- ការធ្វើការបន្ថែមម៉ោង ត្រូវមានការស្ម័គ្គចិត្តពីបុគ្គលិក និងត្រូវមានការយល់ព្រមពីអ្នកគ្រប់គ្រង។
ការវាយតម្លៃការបំពេញការងាររបស់បុគ្គលិក
- អ្នកគ្រប់គ្រងនឹងធ្វើការវាយតម្លៃការបំពេញការងាររបស់បុគ្គលិក ក្នុងកំឡុងពេលមួយឆ្នាំម្តង។
- ប្រាក់បៀវត្សនឹងត្រូវបានដំឡើង អាស្រ័យទៅលើការបំពេញការងារបានល្អ និងអាស្រ័យទៅលើលទ្ធភាពមូលនិធិរបស់អង្គការ។
- សហការជាមួយអ្នកគ្រប់គ្រងក្នុងការរៀបផែនការការងាររបស់កុមារ
- ត្រូវប្រាកដថាកុមារមានសុវត្ថិភាពគ្រប់ពេល
- ត្រូវប្រាកដថា កុមារដែលរស់នៅខាងក្រៅ ឪពុកម្តាយកុមារ និងភ្ញៀវទាំងអស់ ដែលចូលមកក្នុងទីតាំងរបស់អង្គការ ត្រូវតែមានការអនុញ្ញាតិ និងគោរពតាមបទបញ្ញាផ្ទៃក្នុងរបស់អង្គការជាដាច់ខាត។
- ករណីកុមារដែលរស់នៅខាងក្រៅ សុំស្នាក់នៅពេលយប់ អ្នកថែរក្សាត្រូវជូនដំណឹងមកអ្នកគ្រប់គ្រង និងត្រូវបំពេញទម្រង់ស្នើសុំស្នាក់នៅ ហើយឱ្យកុមារផ្តិតមេដៃ។
- មិនឱ្យកុមារធ្វើការងារជំនួសគ្នា តែអាចធ្វើបាន ពេលកុមារមានជំងឺមិនអាចធ្វើការងារខ្លួនបាន។
- បង្រៀនកុមារឱ្យមានសុជីវធម៌ល្អ ទាំងពាក្យសម្តី និងសកម្មភាព
- មើលថែកុមារពេលឈឺ (ថ្ងៃនិងយប់) និងឱ្យថ្នាំកុមារផឹក តាមវេជ្ជបញ្ជាររបស់គ្រូពេទ្យ
- ត្រូវប្រាកដថា ផ្ទះស្អាតនិងមានសណ្តាប់ធ្នាប់ល្អ(បន្ទប់គេង បន្ទប់ទឹក ផ្ទះបាយ និងបរិវេនជំវិញផ្ទះ)
- ចម្អិនអាហារសំរាប់កុមារ (ត្រូវប្រាកដថា អាហារមានគុណភាព អនាម័យ គ្រប់គ្រាន់ និងរួចរាល់ឱ្យបានទាន់ពេលវេលាសម្រាប់កុមារ)។
- ស្វែងរក/ ជ្រើសរើសមុខម្ហូបសម្រាប់ចម្អិនប្រចាំថ្ងៃ
- បង្រៀនកុមារឱ្យចេះធ្វើម្ហូបពេលកុមារទំនេរពីការសិក្សារ (អាចចែកវេនឱ្យគាត់ជួយ តាមអាយុនិងកម្លាំងរបស់គាត់ហើយប្រាប់គាត់ពីសុវត្ថិភាពក្នុងការធ្វើម្ហូប)។
- ត្រូវធ្វើម្ហូបទៅតាមកាលវិភាគដែលបានកំណត់។ ត្រូវជូនដំណឹងមកអ្នកគ្រប់គ្រង ប្រសិនបើមានការផ្លាស់ប្តូរមុខម្ហូប និងត្រូវមានហេតុផលសមរម្យ។
- ទុកដាក់ និងថែរក្សាសម្ភាររបស់អង្គការឱ្យបានល្អ
- ត្រូវប្រាកដថា កុមារអនុវត្តតួរនាទីរបស់ខ្លួនជាប្រចាំទៅតាមកាលវិភាគដែលបានកំណត់
- ដឹងពីវេន ឬម៉ោងសិក្សារបស់កុមារនៅផ្ទះ និងសាលារៀន ទាំងភាសារខ្មែរនិងអង់គ្លេស
- ត្រូវជូនដំណឹងដល់អ្នកគ្រប់គ្រងពេលកុមារមាន/ជួបបញ្ហា ឬមានករណីបន្ទាន់
- ត្រូវចេះលើកទឹកចិត្តនិងសរសើរកុមារពេលធ្វើបានល្អ និងដាក់ពិន័យពេលធ្វើខុស
- ត្រូវធ្វើរបាយការណ៍និងធ្វើផែនការឱ្យអ្នកគ្រប់គ្រងជារៀងរាល់សប្តាហ៍
- ចូលរួមប្រជុំបុគ្គលិកប្រចាំសបា្តហ៍ឫប្រចាំខែ
- កត់ត្រាការចេញចូលរបស់កុមារ បុគ្គលិក និងភ្ញៀវឱ្យបានត្រឹមត្រូវ
- ពេលគ្រួសារមកយកកុមារទៅលេងផ្ទះ ត្រូវឱ្យសាច់ញាតិកុមារបំពេញឯកសារឱ្យបានត្រឹមត្រូវ
- មានអត្តចរិកល្អ មានសីសធម៌ខ្ពស់ និងធ្វើជាគំរូដល់កុមារ
- ចេះសហការជាមួយក្រុមការងារ
- មានសុខភាព និងអនាម័យល្អ
- មកធ្វើការទៀងទាត់ពេលវេលា
- មានឥទ្ធិពលវិជ្ជមាន ដល់កុមារនិងបុគ្គលិកផ្សេងទៀត
- មានការទទួលខុសត្រូវខ្ពស់និងស្រឡាញ់ការងារ
- មានតម្លាភាពក្នុងការដោះស្រាយបញ្ហារបស់កុមារ
- មានចិត្តអត់ធ្មត់ខ្ពស់និងមានក្តីស្រឡាញ់ចំពោះកុមារ