ការប្រកាសអំពីការដេញថ្លៃ ការសាងសង់សាលារៀនពោធិ៍បឹង

with Caritas Cambodia
Invitation for Bids

BTDC-ID: 36731
Closing Date:

Bid Components

Announcement Description

អង្គការ​ ការី​តា​សក​ម្ពុ​ជា​ គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​មួយ​ដែល​កំពុង​មាន​សកម្មភាព​អភិវឌ្ឍន៍​ក្នុង​តំបន់​គោលដៅ​ ចំនួន​១៦ រាជធានី​ខេត្ត​ដែល​រួម​មាន​៖ រាជធានី​ភ្នំពេញ​ បាត់​ដំបង​ សៀមរាប​ កំពង់ធំ​ កំពង់ចាម​ កណ្តាល​ តាកែវ​ ក្រចេះ​ ព្រះវិហារ​ មណ្ឌល​គី​រី​ ស្ទឹង​ត្រែង​ ឧត្តរមានជ័យ​ ប៉ៃលិន​ ពោធិ៍សាត់​ រតនៈ​គី​រី​ និង​កំពង់ឆ្នាំង​លើ​គម្រោង​ការ​រួម​មាន​៖ ការ​អភិវឌ្ឍន៍​សហគមន៍​ចំរុះ​ ការ​អភិវឌ្ឍន៍​កសិកម្ម​ប្រកបដោយ​ចីរភាព​ សុខភាព​សហគមន៍​ សុខភាព​មាតា​ និង​ទារក​ថែទាំ​សុខភាព​ និង​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទណ្ឌិត​ក្នុង​ពន្ធនាគារ​ ថែទាំ​សុខភាព​ និង​ព្យាបាល​សុខភាព​ភ្នែក​ និង​បណ្តុះ​ បណ្តាល​គ្រូពេទ្យ​ភ្នែក​ ថែទាំ​ និង​ព្យាបាល​សុខភាព​ផ្លូវចិត្ត​កុមារ​ និង​មនុស្ស​ពេញវ័យ​ ការ​កាត់បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ និង​ការប្រែប្រួល​អាកាសធាតុ​ អប់រំ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​យុវជន​ក្រីក្រ​ យេ​នឌ័រ និង​ការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ ការ​លើក​កម្ពស់​សិទ្ធិ​ជាមូលដ្ឋាន​ និង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​ស្រ្តី និង​អ្នក​ម្តាយ​វ័យក្មេង​ជាមួយ​កុមារ​។

Bid Components

ការប្រកាសអំពីការដេញថ្លៃ ការសាងសង់សាលារៀនពោធិ៍បឹង

  • Career Category: Invitation for Bids
  • Location: Koh Kong Province

គោលបំណង​នៃ​ការ​អញ្ជើញ​អោយ​ចូលរួម​ដេញថ្លៃ​

អង្គការ​ ការី​តា​សក​ម្ពុ​ជា​ កំពុង​ស្វែងរក​ក្រុមហ៊ុន​សាងសង់​ និង​អ្នក​ម៉ៅការ​សំណង់​ឯកជន​ដែល​អាច​សាងសង់​អគារសិក្សា​១ខ្នង​មាន​ចំនួន​៥ បន្ទប់​ (សាលាបឋមសិក្សា​រពោធិ៍​បឹង​) ស្ថិតនៅ​ភូមិ​ពោធិ៍​បឹង​ ឃុំ​ដង​ពេង ស្រុកស្រែ​អំបិល​ ខេត្ត​កោះកុង​។

Bidder Eligibility

  • លក្ខខណ្ឌសម្រាប់ការដេញថ្លៃរួមមាន៖
  • ពាណិជ្ជករត្រូវតែមានប្រវត្តិក្រុមហ៊ុន និងមានប័ណ្ណប៉ាតង់សម្រាប់ធ្វើអាជីវកម្មដែលមានគុណភាព និងស្របតាមច្បាប់រដ្ឋ និងមានឈ្មោះក្រុមហ៊ុនច្បាស់លាស់។
  • មានបទពិសោធន៍ក្នុងការសាងសង់ដូចបានរៀបរាប់ខាងលើយ៉ាងតិច៣ឆ្នាំ។
  • ក្រុមហ៊ុនទទួលខុសត្រូវក្នុងការបង់ពន្ធយោងទៅតាមច្បាប់នៃប្រទេសកម្ពុជា។
  • ត្រូវមានឧបករណ៍ និងសំភារៈគ្រប់គ្រាន់សម្រាប់ការសាងសង់ដូចបានរៀបរាប់ខាងលើ។
  • ក្រុមហ៊ុនត្រូវតែមានថវិកាគ្រប់គ្រាន់ដើម្បីចាប់ផ្តើមគម្រោងនៅដំណាក់កាលដំបូង។
  • ក្រុមហ៊ុនត្រូវមានបុគ្គលិកដែលមានជំនាញគ្រប់គ្រាន់ដើម្បីអនុវត្តគម្រោងនេះ។
  • ក្រុមហ៊ុនត្រូវបានលើកទឹកចិត្តឲ្យចូលទៅកាន់គេហទំព័រនេះជាមុនហើយដាក់ការដេញថ្លៃ។
  • ក្រុមហ៊ុនទទួលខុសត្រូវចំពោះការអនុវត្តច្បាប់ការងារកម្ពុជា។
  • ក្រុមហ៊ុនត្រូវផ្តល់នូវតារាងតំលៃ (BOQ) ក្នុងការស្នើសុំរួមជាមួយព័ត៌មានលំអិតនៃវត្ថុធាតុដើមដែលបានប្រើ (រួមទាំងម៉ាក និងប្រទេសដើម) ដើម្បីធានាបាននូវគុណភាពខ្ពស់នៃសំណង់។

Submission Requirements

ឯកសារ​ដេញថ្លៃ​ត្រូវតែ​ភ្ជាប់​មក​ជាមួយ​រួម​មាន​៖

  • ប័ណ្ណ​ប៉ាត​ង់ និង​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​របស់ក្រុមហ៊ុន​ ឬឯកសារ​ចុះបញ្ជី​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ៗ(ចាំបាច់​)។
  • ឯកសារ​វិញ្ញាបនបត្រ​ចុះបញ្ជី​ពន្ធ​ដាចេញដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួងសេដ្ឋកិច្ច​(ចាំបាច់​)។
  • ឯកសារ​បទពិសោធន៍​ផ្សេងទៀត​(ចាំបាច់​)។
  • តារាង​តម្លៃ​វត្ថុធាតុដើម​ស្តង់​ដារ​បច្ចេកទេស​ និង​ផែនការ​សាងសង់​ដែល​ផ្តល់ដោយ​ អង្គការ​ ការី​តា​សក​ម្ពុ​ជា​ (ទម្រង់​បែបបទ​ដេញថ្លៃ​ដែល​ផ្តល់ដោយ​អង្គការ​ ការី​តា​សក​ម្ពុ​ជា​ (តម្រូវ​ការ​)។
  • គោលការណ៍​ណែនាំ​នៃ​ការ​ដេញថ្លៃ​។
  • អ្នក​ម៉ៅការ​សាងសង់​ឯកជន​ ឬក្រុមហ៊ុន​អាច​ដេញថ្លៃ​លើសំណង់​គ្រប់​ប្រភេទ​ដែល​បាន​រៀបរាប់​ខាងលើ​ឬអាច​ដេញថ្លៃ​តែ​លើសំណង់​ដែល​ពួកគេ​មាន​ជំនាញ​លទ្ធភាព​ និង​សម្ភារៈ​ដែល​មាន​។
  • អ្នក​ម៉ៅការ​សាងសង់​ ឬក្រុមហ៊ុន​ត្រូវ​មាន​ធនធាន​នៅ​ធនាគារ​យ៉ាងហោចណាស់​១៥% នៃ​ការ​ដេញថ្លៃ​សរុប​។
  • ឯកសារ​ដេញថ្លៃ​ទាំង​បច្ចេកទេស​ និង​តម្លៃ​ត្រូវតែ​បិទ​ និង​បោះត្រា​ក្នុង​ស្រោម​សំបុត្រ​តែមួយ​ក៏ដូចជា​ត្រា​របស់​ ក្រុមហ៊ុន​ដេញថ្លៃ​ហើយ​ផ្ញើ​ទៅ​អាសយដ្ឋាន​ដូច​បាន​បញ្ជាក់​ខាងក្រោម​។
  • រយៈពេល​សាងសង់​ត្រូវតែ​បញ្ចប់​១០០% ក្នុងរយៈពេល​ ៣ខែ​។
  • ការធានា​៖ អ្នក​ម៉ៅការ​សាងសង់​ឯកជន​ ឬក្រុមហ៊ុន​ត្រូវតែ​បញ្ជាក់​ពីរ​យៈ​ពេល​ធានា​។

ដូច​បាន​ជម្រាប​ជូន​ខាងលើ​ ប្រសិនបើ​ម្ចាស់ក្រុមហ៊ុន​ ឬអ្នក​ម៉ៅការ​សំណង់​ឯកជន​ណាមួយ​ចាប់អារម្មណ៍​សូម​ភ្ជាប់​ឯកសារ​ដូច​រៀបរាប់​ខាងលើ​ និង​បំពេញ​ទម្រង់​ “Tender Declaration Form” របស់​ អង្គការ​ ការី​តា​សក​ម្ពុ​ជា​។ សំណុំ​ឯកសារ​ទាំងអស់​ត្រូវ​ផ្ញើ​រម​កកាន់ការិយាល័យ​ថ្នាក់​ជាតិ​របស់​ អង្គ​ ការី​តា​សក​ម្ពុ​ជា​ ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​លម្អិត​ ចាប់ពី​ម៉ោង​៨:០០ ដល់ម៉ោង​១២:០០ ថ្ងៃត្រង់​ និង​ចាប់ពី​ម៉ោង​ ១:៣០ រសៀល​ដល់ម៉ោង​៥:០០ល្ងាច​។

ចំពោះ​អ្នក​ម៉ៅការ​ ឬក្រុមហ៊ុន​ដែល​ចាប់អារម្មណ៍​ឬមាន​ចម្ងល់សូម​ទាក់ទង​៖

លោកស្រី​ សូ​ផា​ន កញ្ចនា​ និង​ លោកស្រី​ យន់​ ធារិន ឬសូម​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ​ការិយាល័យ​ ឬតាមរយៈ​អ៊ី​ម៉ែ​លៈ​ ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​លម្អិត​។

កាលបរិច្ឆេទ​ផុត​កំណត់​ទទួលពាក្យ​៖ ថ្ងៃ​ទី​០៣ ខែ​តុលា​ ឆ្នាំ​២០២៥ នៅ​ម៉ោង​៥:០០ ល្ងាច​។

ការ​បញ្ជាក់​បន្ថែម​៖ អង្គការ​ ការី​តា​សក​ម្ពុ​ជា​ នឹង​មិន​ពិចារណា​លើ​ឯកសារ​ដេញថ្លៃ​ណាមួយ​ដែល​មិន​ត្រឹមត្រូវ​ដូចដែល​បាន​រៀបរាប់​ខាងលើ​។

 
Attachment
 

Contact Details

Office Address
  • #416A, St.7E, Phum Paprak Khang Tboung, Sangkat Kakab, Khan Pur SenChey, Phnom Penh, Cambodia
 
Contact Name
  • Caritas Cambodia
  • លោកស្រី សូផាន កញ្ចនា
  • លោកស្រី យន់​ ធារិន
 
Phone
 
Email
 
Website