មន្រ្ដីគណនី និងរដ្ឋបាល
រាយការណ៍ជូន: ប្រធានផ្នែកគណនេយ្យ និងរដ្ឋបាល
ការិយាល័យ: គណនេយ្យ និងរដ្ឋបាល
ទីតាំងការងារ: កួរស្រូវ។
ប្រាក់បៀវត្ស៖ 220$ រួមទាំងអត្ថប្រយោជន៍ផ្សេងទៀតតាមគោលការណ៍
គោលបំណងការងារ
មន្ត្រីគណនេយ្យ និងរដ្ឋបាល មានភារកិច្ចចំបងក្នុងការជួយ ប្រធានផ្នែកក្នុងការគ្រប់គ្រង់ចំណាយ បិទបញ្ជីចំណាយ និងជួយរាល់ការងាររដ្ឋបាលដើម្បីធានាបាននូវប្រត្តិបត្តការប្រចាំថ្ងៃដំណើរការល្អ។ តួនាទីនេះ ត្រូវទទួលខុសត្រូវក្នុងការធ្វើរបាយការណ៍ចំណាយ ត្រួតពិនិត្យឯកសារចំណាយ គ្រប់គ្រងសម្ភារការិយាល័យ/គ្រឿងបន្លាស់នៅរោងចក្រ ការទូទាត់ប្រាក់ឧបត្ថម្ភ និងការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធានផ្នែក។
- ការគ្រប់គ្រងចំណាយរបស់ក្រុមហ៊ុន និងបើកប្រាក់បៀវត្ស ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនបុគ្គលិក
- គ្រប់គ្រងសាច់ប្រាក់បំរុងទុក (Petty Cash) សម្រាប់ការចំណាយទាំងអស់របស់ក្រុមហ៊ុនជារៀងរាល់សប្តាហ៍ឱ្យបានត្រឹមត្រូវ និងសុក្រិត
- ត្រួតពិនិត្យរាល់ឯកសារស្នើចំណាយពីគ្រប់ផ្នែក រួចបញ្ជូនទៅប្រធានការិយាល័យដើម្បីអនុម័ត មុនធ្វើការបញ្ជាទិញ
- រៀបចំ និងទូទាត់ប្រាក់បេសកកម្មសម្រាប់អ្នកបើកបរ និងជំនួយការអ្នកបើកបរឱ្យបានទាន់ ពេលវេលា និងត្រឹមត្រូវមុនពួកគាត់ធ្វើដំណើរ
- រៀបចំឯកសារ និងទូទាត់ចំណាយប្រចាំថ្ងៃ ឬខែទៅកាន់អ្នកផ្គត់ផ្គង់ឱ្យមានទៀងទាត់ និងត្រឹមត្រូវ (ក្រុមហ៊ុន តូតាល់ និងការ៉ាស់ឡានសម្រាប់ការចំណាយលើការថែទាំរថយន្ត-ល-)
- ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់របាយការណ៍វេចខ្ចប់ប្រចាំថ្ងៃពីខាងរោងចក្រ រួចបញ្ជូនឯកសារទៅកាន់ប្រធានផ្នែក
- រៀបចំរាល់ការចំណាយលើកាតទូរស័ព្ទរបស់បុគ្គលិកគ្រប់ផ្នែកឱ្យបានទាន់ពេលវេលា
- រៀបចំឯកសារប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗទៀត (ចំនួនជើងឡានសម្រាប់អ្នកបើកបរ និងជំនួយការអ្នកបើកបរ) ស្របតាមគោលការណ៍ក្រុមហ៊ុន សម្រាប់បុគ្គលិកទាំងអស់ រួមទាំងបុគ្គលិកការិយាល័យ (បើកជារៀងរាល់ថ្ងៃទី១) បុគ្គលិកឃ្លាំង អ្នកបើកបរ និងជំនួយការអ្នកបើកបរ (ជារៀងរាល់ថ្ងៃទី៨)
- ត្រួតពិនិត្យកិច្ចសន្យាការងារ និងរៀបចំប្រាក់ខែទី១៣ តាមកិច្ចសន្យាបញ្ចប់ជាក់ស្តែង
- ការងាររដ្ឋបាល
- គ្រប់គ្រងសម្ភារការិយាល័យ និងគ្រឿងបន្លាស់សម្រាប់រោងចក្រ ដោយទុកដាក់ឱ្យបានត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពស្តុកឱ្យបានទៀងទាត់ដើម្បីធានាបាននូវសម្ភារមានក្នុងស្តុកគ្រប់គ្រាន់។
- រៀបចំសម្ភារការិយាល័យ និងគ្រឿងបន្លាស់សម្រាប់ក្រុមហ៊ុនតាមការស្នើសុំរបស់បុគ្គលិកគ្រប់ការិយាល័យ
- ត្រួតពិនិត្យ GPS លើរថយន្តរបស់ក្រុមហ៊ុន ដើម្បីតាមដាននូវការបើកបរទៅដល់គោលដៅ ការចាក់សាំង និងការដឹកជញ្ជូនសម្រាប់ផ្ទៀងផ្ទាត់តុល្យភាពចំនួនសាំង និងគីឡូម៉ែត្រឡាន
- រៀបចំឯកសណ្ឋាន (ខោអាវ) របស់ក្រុមហ៊ុនទៅកាន់បុគ្គលិកថ្មី និងចាស់
- ធ្វើរបាយការណ៍អវត្តមាន (សុំច្បាប់ day off) ទៅកាន់ GM ប្រចាំថ្ងៃ
- ត្រួតពិនិត្យ និងគ្រប់គ្រងឯកសារស្នើសុំច្បាប់របស់បុគ្គលិកតាមផ្នែកនិមួយៗ
- ត្រួតពិនិត្យសណ្តាប់ធ្នាប់ អនាម័យ សន្តិសុខ និងសុវត្ថិភាពក្នុងក្រុមហ៊ុន
- ធ្វើរបាយការណ៍ និងទុកដាក់ឯកសារ
- ធ្វើរបាយការចំណាយ និងបិទបញ្ជីចំណាយប្រចាំសប្តាហ៍ឱ្យត្រឹមត្រូវ រួចដាក់ជូនប្រធានផ្នែកដើម្បីត្រួតពិនិត្យ មុនដាក់ជូនប្រធានការិយាល័យ
- បិទបញ្ជីចំណាយសរុបប្រចាំខែ រួចដាក់ជូនប្រធានផ្នែកមុនដាក់ជូនប្រធានការិយាល័យ
- ទុកដាក់ឯកសារចំណាយ និងឯកសារផ្សេងៗឱ្យមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ
- ការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
- តម្រូវការកម្រិតវប្បធម៌
- បរិញ្ញាបត្រគណនេយ្យ រដ្ឋបាល និងសញ្ញាបត្រពាក់ព័ន្ធផ្សេងៗ
- តម្រូវការចំបាច់ផ្សេងៗ
- បេក្ខជនទើបចប់បរិញ្ញាបត្រ ត្រូវបានផ្តល់អាទិភាព
- ចេះអាន និងសរសេរភាសាខ្មែរ
- ចេះប្រើប្រាស់កម្មវិធី word, excel, and powerpoint
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
ជំនួយការប្រធានការិយាល័យសង្វាក់ផលិតកម្ម
រាយការណ៍ជូន: ប្រធានការិយាល័យសង្វាក់ផលិតកម្មផ្គត់ផ្គង់ទំនិញ
ការិយាល័យ: ការិយាល័យសង្វាក់ផលិតកម្មផ្គត់ផ្គង់ទំនិញ
ទីតាំងការងារ: កួរស្រូវ
ប្រាក់បៀវត្ស៖ 400$ រួមទាំងអត្ថប្រយោជន៍ផ្សេងទៀតតាមគោលការណ៍
គោលបំណងការងារ
ជំនួយការប្រធានការិយាល័យសង្វាក់ផលិតកម្ម មានតួនាទីចំបងជួយប្រធានក្នុងការគ្រប់គ្រង សង្វាក់ផលិតកម្ម មានដូចជារៀបចំផែនការ តាមដាន និងត្រួតពិនិត្យដំណើរការផលិតឱ្យទាន់ពេលវេលាស្របតាមតម្រូវ។ ជំនួយការប្រធានក៍ត្រូវជួយគ្រប់គ្រងទិន្នន័យក្នុងស្តុក គ្រប់គ្រងឃ្លាំង គ្រប់គ្រងការដឹកជញ្ជូន រៀបចំរបាយការណ៍ប្រចាំថ្ងៃ សប្តាហ៍ និងខែ និងសម្របសម្រួលការងារជាមួយផ្នែកពាក់ព័ន្ធ និងជួយដោះស្រាយ រាល់បញ្ហា។
- ជួយគ្រប់គ្រងសង្វាក់ផលិតកម្ម
- រៀបចំផែនការផលិតស្របតាមតម្រូវការជាក់ស្តែង និងឱ្យទាន់ពេលវេលា
- ធ្វើការជាមួយការិយាល័យផលិតក្នុងការកម្ម៉ង់ផលិតស្របតាមផែនការ និងផ្នែកវេចខ្ចប់ដើម្បី ខ្ចប់ទំនិញតាមតម្រូវការ
- តាមដានការផលិត និងរាយការណ៍ទៅប្រធានការិយាល័យ
- ជួយគ្រប់គ្រងស្តុកទំនិញ
- ត្រួតពិនិត្យឃ្លាំងជាប្រចាំដើម្បីធានាបាននូវការទុកដាក់ទំនិញត្រឹមត្រូវ និងមានរបៀបរៀបរយ
- ធ្វើការយ៉ាងសកម្មជាមួយប្រធានឃ្លាំង ក្នុងការរៀបចំទំនិញក្នុងឃ្លាំងឱ្យមានរបៀបរៀបរយ និងការចាត់ចែងការដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមតម្រូវការ
- ត្រួតពិនិត្យទំនិញ ដែលមានក្នុងស្តុកជាក់ស្តែង ជាមួយ system ដើម្បីធានាការបញ្ចូលទិន្នន័យត្រឹមត្រូវ
- ការគ្រប់គ្រងទំនិញចេញ/ចូលឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព
- ជួយគ្រប់គ្រងការដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធិភាព
- ត្រួតពិនិត្យការដឹកជញ្ជូនទំនិញពីឃ្លាំងទៅកាន់អតិថិជន និងព្យាយាមរកមធ្យោបាយក្នុងការរៀបចំទំនិញ ដាក់ឡានឱ្យមានប្រសិទ្ធិភាព
- រាយការណ៍ទៅកាន់ប្រធានក្នុងករណីឡានខូច និងជូនដំណឹងទៅកាន់អ្នកពាក់ព័ន្ធដើម្បីជួសជុលឡាន ឱ្យបានទាន់ពេលវេលា
- រៀបចំរបាយការណ៍
- រៀបចំរបាយការណ៍ការិយាល័យសង្វាក់ផលិតកម្មផ្គត់ផ្គង់ទំនិញប្រចាំថ្ងៃ សប្តាហ៍ និងខែ
- បំពេញការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
- តម្រូវការកម្រិតវប្បធម៌
- បរិញ្ញាបត្រផ្នែកគ្រប់គ្រង ឬសញ្ញាបត្រពាក់ព័ន្ធផ្សេងៗ
- តម្រូវការចំបាច់ផ្សេងៗ
- ចេះអាន និងសរសេរភាសាខ្មែរ និងអង់គ្គេសខ្លះៗ
- មានបទពិសោធន៍យ៉ាងតិចមួយឆ្នាំលើការគ្រប់គ្រងស្តុកទំនិញក្នុងឃ្លាំង ឬបទពិសោធន៍ទាក់ទងនឹងតួនាទីផ្សេងៗ
- ចេះប្រើប្រាស់កុំព្យូទ័រ (word, excel, and powerpoint)
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយបញ្ហា និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
អ្នកទទួលភ្ញៀវ
រាយការណ៍ជូន: ប្រធានធនធានមនុស្ស
ការិយាល័យ: ធនធានមនុស្ស
ទីតាំងការងារ: កួរស្រូវ
ប្រាក់បៀវត្ស៖ 220$ រួមទាំងអត្ថប្រយោជន៍ផ្សេងទៀតតាមគោលការណ៍
គោលបំណងការងារ
អ្នកទទួលភ្ញៀវមានតួនាទីចំបងក្នុងការប្រាស្រ័យទាក់ទងយ៉ាងល្អទៅកាន់ភ្ញៀវ អតិថិជន និងបុគ្គលិក ទាំងអស់មកកាន់ក្រុមហ៊ុនដើម្បីសួរនាំព័ត៌មាន ឬណាត់ជួបបុគ្គលិកក្រុមហ៊ុន។ អ្នកទទួលភ្ញៀវ ត្រូវស្វាគមន៍ ពួកគាត់ទាំងអស់ដោយក្តីរីករាយ និងប្រកបដោយវិជ្ជាជីវៈ។ បន្ថែមពីនេះ អ្នកទទួលភ្ញៀវ មានទំនួលខុសត្រូវ ក្នុងការជួយទទួលឯកសារផ្សេងៗពីភ្ញៀវ អតិថិជន និងបុគ្គលិក រួចបញ្ជូនទៅផ្នែកពាក់ព័ន្ធ សម្រួលការងារថតចម្លងឯកសារ ស្កេន និងទុកដាក់ឯកសារឱ្យមានរបៀបរៀបរយ។
- ទទួលស្វាគមន៍ភ្ញៀវ អតិថិជន និងបុគ្គលិកទាំងអស់ដោយក្តីរីករាយ និងបែបវិជ្ជាជីវៈ
- ផ្តល់ព័ត៌មានដែលពាក់ព័ន្ធទៅកាន់ភ្ញៀវ អតិថិជន និងបុគ្គលិក ឬទាក់ទងទៅបុគ្គលិកពាក់ព័ន្ធក្នុង ករណីពួកគាត់មានការណាត់ជួប
- ទទួលឯកសារផ្សេងៗពីភ្ញៀវ អតិថិជន និងបុគ្គលិក រួចបញ្ជូលទៅផ្នែកពាក់ព័ន្ធឱ្យទាន់ពេលវេលា
- ជួយសម្រួលការងារថតចម្លង ស្កេន និងទុកដាក់ឯកសារឱ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់ល្អ
- រៀបចំកន្លែងទទួលភ្លៀវឱ្យមានអនាម័យ សណ្តាប់ធ្នាប់ និងរបៀបរៀបរយគ្រប់ពេលវេលា
- ការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
- តម្រូវការកម្រិតវប្បធម៌
- មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របរិញ្ញាបត្រពាក់ព័ន្ធ (ត្រូវបានលើកទឹកចិត្ត)
- តម្រូវការចំបាច់ផ្សេងៗ
- ចេះប្រើប្រាស់ភាសាចិនក្នុងការទំនាក់ទំនងជាមួយភ្ញៀវ (ត្រូវបានផ្តល់អាទិភាព)
- អាចប្រើប្រាស់កុំព្យូទ័របាន
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
អ្នកទទួលស្តុកទំនិញ
រាយការណ៍ជូន៖ ប្រធានក្រុមឃ្លាំង
ការិយាល័យ៖ ការិយាល័យសង្វាក់ផលិតកម្មផ្គត់ផ្គង់ទំនិញ
ទីតាំងការងារ: កួរស្រូវ
គោលបំណងការងារ
អ្នកទទួលទំនិញ មានតួនាទីចំបងក្នុងការជួយប្រធានក្រុមឃ្លាំងក្នុងការទទួលទំនិញពីរោងចក្រ រួចបញ្ជូន ចូលទៅក្នុងឃ្លាំង ដោយរៀបតាមជួរ ថ្នាក់ ប្រភេទឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ។
- ត្រួតពិនិត្យទំនិញលើគុណភាព ប្រភេទមុខទំនិញ និងចំនួន ដោយផ្ទៀងផ្ទាត់ជាមួយឯកសារ ទំនិញចូលពីខាងរោងចក្រដើម្បីធានាបាននូវគុណភាព មុខទំនិញ និងចំនួនត្រឹមត្រូវ
- រាយការណ៍រាល់ទំនិញមានបញ្ហា(ចំនួន គុណភាព) ទៅកាន់អ្នកឃ្លាំងនៅរោងចក្រ
- ធ្វើការសហការជាមួយអ្នកលើកទំនិញចូល និងរៀបចំចាត់ចែងទំនិញចូលទៅក្នុងឃ្លាំង បន្ទាប់ពី ត្រួតពិនិត្យរួចទៅតាមជួរ ថ្នាក់ និងប្រភេទទំនិញឱ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់
- ធ្វើរបាយការណ៍ទំនិញចូលប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា រួចបញ្ជូនឯកសារ មកក្រុមការងារផ្នែកកាន់ទំនិញបែក Broken Controller ដោយមានហត្ថលេខាអ្នករៀបចំ និងប្រធានក្រុម
- ត្រួតពិនិត្យទំនិញបែកក្នុងឃ្លាំងជាប្រចាំ រួចរាយការណ៍ទៅកាន់ប្រធានក្រុម ដើម្បីធ្វើរបាយការណ៍ ទំនិញបែកក្នុងឃ្លាំង
- បញ្ជូនទំនិញបែកក្នុងឃ្លាំងមកក្រុមការងារផ្នែក Broken Controllerដើម្បីផ្ទៀងផ្ទាត់ និងកាត់ ស្តុកទំនិញពី system
- ទទួលទំនិញដូរល្អ រួចរៀបចំទុកដាក់ចូលទៅក្នុងឃ្លាំងទៅតាមជួរ ថ្នាក់ និងប្រភេទទំនិញ ឱ្យបាន ត្រឹមត្រូវ
- បញ្ជូនឯកសារទំនិញដូរល្អ មកកាន់ក្រុមការងារផ្នែក Broken Controller ដើម្បីបញ្ចូលទិន្នន័យចូល system
- ត្រូវត្រួតពិនិត្យទំនិញក្នុងឃ្លាំងជាប្រចាំ ដើម្បីប្រាដកថាទំនិញមានសណ្តាប់ធ្នាប់ និងរៀបរយ
- ធ្វើការសហការយ៉ាងល្អជាមួយក្រុមការងារដោយក្តីរីករាយ
- ធ្វើការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
- តម្រូវការចំបាច់ផ្សេងៗ
- ចេះអាន និងសរសេរភាសាខ្មែរ
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
ប្រធានផ្នែកឃ្លាំង
រាយការណ៍ជូន: ប្រធានការិយាល័យសង្វាក់ផលិតកម្មផ្គត់ផ្គង់ទំនិញ
ការិយាល័យ: ការិយាល័យសង្វាក់ផលិតកម្មផ្គត់ផ្គង់ទំនិញ
ទីតាំងការងារ: កួរស្រូវ
ប្រាក់បៀវត្ស៖ 350$ រួមទាំងអត្ថប្រយោជន៍ផ្សេងទៀតតាមគោលការណ៍
គោលបំណងការងារ
ប្រធានផ្នែកឃ្លាំង ជួយគាំទ្រការងារដល់ប្រធានផ្នែក ក្នុងការគ្រប់គ្រងឃ្លាំងទំនិញ ឱ្យមាន ប្រសិទ្ធភាពខ្ពស់សម្រាប់ប្រតិបត្តិការចេញទំនិញប្រចាំថ្ងៃ។ តួនាទីនេះត្រូវធានាបាននូវបរិមាណទំនិញមានក្នុងស្តុកគ្រប់គ្រាន់ និងសម្រលសម្រួលដំណើរការដឹកជញ្ជូនឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។ បន្ថែមពីនេះ តួនាទីនេះ ត្រូវទទួលខុសត្រូវក្នុងការការទទួលទំនិញ រៀបចំទុកដាក់ទំនិញឱ្យមានរបៀបរៀបរយ និងរៀបចំទំនិញចេញឱ្យទាន់ពេលវេលាស្របតាមការបញ្ជាទិញពីអតិថិជន ។
- ការគ្រប់គ្រងទំនិញ
- រាប់ស្តុកប្រចាំខែឱ្យបានទៀងទាត់ដើម្បីបង្ការទំនិញលើស ឬខ្វះ
- ត្រួតពិនិត្យទំនិញ ដែលមានក្នុងស្តុកជាក់ស្តែង ជាមួយ system ដើម្បីធានាការបញ្ចូលទិន្នន័យត្រឹមត្រូវ
- ការគ្រប់គ្រងទំនិញចេញឱ្យមានប្រសិទ្ធភាព
- ការរៀបចំស្តុកទំនិញ
- បែងចែកទំនិញតាមប្រភេទ ក្រុម និងថ្នាក់ ឱ្យបានត្រឹមត្រូវដើម្បីជាភាពងាយស្រួលក្នុងការស្វែងរកទំនិញ
- រៀបទំនិញជាទៀងទាត់ទៅតាមតំបន់ ដើម្បីធានាបានស្តង់ដាអនាម័យ និងសុវត្ថិភាពដើម្បីធានា បាននូវការទុកដាក់ទំនិញដោយគ្មានការខូចខាត
- ការត្រួតពិនិត្យទំនិញចេញ/ចូល
- ត្រួតពិនិត្យទំនិញចូលពីរោងចក្រ ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពទំនិញឱ្យបានត្រឹមត្រូវ
- ផ្ទៀងផ្ទាត់ទំនិញចេញឱ្យបានត្រឹមត្រូវតាមវិក្កយបត្រ
- ចាត់ចែងក្រុមការងារបញ្ចេញទំនិញ និងដឹកជញ្ជូនក្រោយទទួលបានវិក្កយបត្រ និងប៉ុង
- ធ្វើការសហការជាមួយក្រុម purchase order ក្រោយទទួលបានវិក្កយបត្រ ដើម្បីធានានូវការដឹកទំនិញទៅកាន់អតិថិជនឱ្យទាន់ពេលវេលា
- រក្សារបាយការណ៍ចេញ/ចូលទំនិញ ឱ្យបានត្រឹមត្រូវ
- តាមដានរាល់ទំនិញចេញ/ចូលពីឃ្លាំងនៅរោងចក្រ
- ការត្រួតពិនិត្យគុណភាពទំនិញ
- ត្រួតពិនិត្យគុណភាពទំនិញដែលទទួលបានពីរោងចក្រឱ្យបានម៉ត់ចត់
- រាយការណ៍រាល់ទំនិញខូច ឬបាក់បែកទៅកាន់ប្រធានគ្រប់គ្រង Supply Chain
- ត្រួតពិនិត្យទាំងគុណភាព និងចំនួនទំនិញមុនពេលដឹកជូនអតិថិជន
- ត្រួតពិនិត្យការដឹកជញ្ជូនទំនិញជូនអតិថិជនឱ្យទាន់ពេលវេលា
- ការរក្សាអនាម័យឃ្លាំងជាប្រចាំ
- ត្រួតពិនិត្យអនាម័យទំនិញក្នុងឃ្លាំងតាមធ្នើរ និងជួរនិមួយៗជាប្រចាំ
- ត្រួតពិនិត្យអនាម័យឃ្លាំង និងចាត់ចែងការសម្អាតឃ្លាំង និងទំនិញឱ្យបានស្អាតជាប្រចាំ
- ត្រួតពិនិត្យទំនិញខូច រួចទុកដាក់ទំនិញនោះនៅកន្លែងទំនិញខូចឱ្យបានត្រឹមត្រូវ
- ធ្វើការជាមួយផ្នែកពាក់ព័ន្ធ ជាពិសេសជាមួយ Senior Stock ដើម្បីដោះស្រាយបញ្ហាទំនិញខូច
- រៀបចំរបាយការណ៍
- រៀបចំរបាយការណ៍ទំនិញខូច និងរាប់ស្តុកប្រចាំខែ
- រៀបចំរបាយការណ៍ទំនិញចេញ/ចូលប្រចាំខែ ជូនទៅប្រធាន Supply Chain ឱ្យបានទៀងទាត់
- ធ្វើរបាយការណ៍ឆៀកឡានប្រចាំឆ្នាំ ដើម្បីឱ្យប្រធានក្រុមឃ្លាំងចាត់ចែងអ្នកបើកបរទៅធ្វើ
- រៀបចំរបាយការណ៍ចំណាយប្រចាំថ្ងៃសម្រាប់អ្នកបើកបរ
- បំពេញការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
- តម្រូវការកម្រិតវប្បធម៌
- បរិញ្ញាបត្រផ្នែកគ្រប់គ្រង ឬសញ្ញាបត្រពាក់ព័ន្ធផ្សេងៗ
- តម្រូវការចំបាច់ផ្សេងៗ
- ចេះអាន និងសរសេរភាសាខ្មែរ និងអង់គ្គេសខ្លះៗ
- មានបទពិសោធន៍យ៉ាងតិចមួយឆ្នាំលើការគ្រប់គ្រងស្តុកទំនិញក្នុងឃ្លាំង ឬបទពិសោធន៍ទាក់ទងនឹងតួនាទីផ្សេងៗ
- ចេះប្រើប្រាស់កុំព្យូទ័រ (word, excel, and powerpoint)
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយបញ្ហា និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ