ភ្នាក់ងារដឹកជញ្ជូន និងអ្នកផ្តល់សេវាកម្មក្រោយការលក់ (1 Position)
អត្ថប្រយោជន៍ទទួលបាន
- ទទួលបានបទពិសោធន៍ការងារជាមួយសហគមន៍
- ប្រាក់បៀវត្សរ៍សម្រាប់មុខតំណែងនេះគឺអាចចរចារបានដោយផ្អែកលើបទពិសោធន៍ និងសមត្ថភាព
- អត្ថប្រយោជន៍បន្ថែមគឺផ្អែកលើគោលការណ៍ខាងក្នុងរបស់អង្គការអាយឌីអ៊ី។
- ការដឹកជញ្ជូន និងការបំពេញការបញ្ជាទិញ
- ត្រួតពិនិត្យសកម្មភាពបំពេញការបញ្ជាទិញប្រចាំថ្ងៃ រួមទាំងដំណើរការ ការបញ្ជាទិញ ការជ្រើសរើស ការវេចខ្ចប់ និងការរៀបចំការដឹកជញ្ជូន។
- ធ្វើការជាមួយនឹងកម្មវិធី (software) តាមដានបញ្ជីសារពើភ័ណ្ឌ ដើម្បីបង្កើនប្រសិទ្ធភាពក្នងគ្រប់គ្រងឃ្លាំង និងការបំពេញប្រតិបត្តិការលក់ និងដឹកជញ្ជូន។
- ត្រួតពិនិត្យបញ្ជីសារពើភ័ណ្ឌ ដើម្បីការពារការដាច់ស្តុក ឬទំនិញអស់។
- សម្របសម្រួលជាមួយក្រុមហិរញ្ញវត្ថុជាមួយនឹងសាច់ប្រាក់ដែលទទួលបាន បន្ទាប់ពីការបញ្ចប់នៃការបញ្ជាទិញ និងដឹកជញ្ជូននីមួយៗ។
- សេវាកម្មដឹកជញ្ជូនក្រោយការលក់
- ដោះស្រាយបញ្ហាតវ៉ារបស់អតិថិជន ដោយធ្វើការដោយផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់ផលិតផល ដើម្បីផ្តល់នូវដំណោះស្រាយត្រឹមត្រូវ និងមានប្រសិទ្ធភាព។
- សម្របសម្រួលជាមួយក្រុមការងារផ្ទៃក្នុង អនុប្រធានគម្រោង ប្រធានគម្រោង ក្រុមលក់ និងអ្នកផ្គត់ផ្គង់ ដើម្បីបង្កើតនីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) សម្រាប់ការផ្តល់សេវាក្រោយការលក់។
- មានប័ណ្ណបើកបរប្រភេទ ខ (Type B) និងអាចបើកបររថយន្តដឹកជញ្ជូនតាមតម្រូវការចាំបាច់
- បទពិសោធន៍ដែលបានបញ្ជាក់ជាភ្នាក់ងារចែកចាយ ឬក្នុងតួនាទីស្រដៀងគ្នា។
- ជំនាញរៀបចំជាមួយនឹងការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់
- មានភាពរហ័សរហួននិងអាចបំពេញការងារតាមកាលកំណត់
- ជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឃ្លាំង និងបច្ចេកវិទ្យាពាក់ព័ន្ធ
- មានកាយសម្បទាល្អ មានសមត្ថភាពលើក និងផ្លាស់ទីរបស់ធ្ងន់ល្មម (5-10kg)
- ជំនាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងសមត្ថភាពក្នុងការធ្វើការជាក្រុមនិងមានភាពស្មោះត្រង់
- ចំណេះដឹងអំពី Microsoft Office និង/ឬភាសាអង់គ្លេសជាគុណសម្បត្តិបន្ថែម។