ការអញ្ជើញចូលរួមដេញថ្លៃលើការបោះពុម្ភសៀវភៅស្តីពី ទឹក និងប្រាសាទ

with Live and Learn Cambodia Organization
Invitation for Bids

BTDC-ID: 36510
Closing Date:

Bid Components

Announcement Description

អង្គការ​រស់នៅ​ និង​សិក្សា​នៅ​កម្ពុជា​ (Live & Learn Cambodia Organization ) ជា​អង្គការ​ក្នុងស្រុក​ មិន​រក​ប្រាក់ចំណេញ​ ដែល​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០០៥ និង​បាន​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​នៅ​ឆ្នាំ​២០០៥។ អង្គការ​ LLC មាន​គោលបំណង​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​ លើក​កម្ពស់​ការ​អភិវឌ្ឍ​ និង​វឌ្ឍនភាព​ប្រកបដោយ​និរន្តរភាព​ តាមរយៈ​ការអប់រំ​ និង​រៀនសូត្រ​។ ការងារ​អាទិភាព​របស់យើង​ គឺ​គាំទ្រ​ និង​ពង្រឹង​ចលនា​សហគមន៍​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​និរន្តរភាព​នៃ​បរិស្ថាន​និង​ជីវភាព​។

គម្រោង​គ្រប់គ្រង​ទឹក​អង្គរ​ដោយ​ប្រសិទ្ធ​ភាព​ និង​ចីរភាព​ ដើម្បី​ភាព​ធន់​ និង​ការប្រែប្រួល​អាកាសធាតុ​ និង​សង្គម​-សេដ្ឋកិច្ច​ “Angkor Water Resilience” បង្កើត​ឡើងក្នុ​ងគោលបំណង​ក្នុង​ការ​ស្តារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ​ពីសម័យ​អង្គរ​ឲ្យ​មានដំណើរ​ការ​ឡើងវិញ​តាមរយៈ​ការ​ជួសជុល​ និង​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធារា​សាស្រ្តនានា​ ដើម្បី​ជា​ជំនួយ​ដល់ការគ្រប់គ្រង​ទឹក​ក្នុង​ឧទ្យាន​អង្គរ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ជួយ​សម្រួល​ដល់ការស្រោច​ស្រព​ដំណាំ​កសិកម្ម​ និង​ការ​ជួយ​កាត់បន្ថយ​គ្រោះ​រាំង​ស្ងួត​ក៏ដូចជា​គ្រោះ​ទឹកជំនន់​នៅ​ក្នុង​តំបន់​ផង​ដែរ​។ លើស​ពីនេះទៅ​ទៀត​ គម្រោង​មានការ​ផ្សព្វផ្សាយ​ពី​ បេតិ​ភណ្ឌ​ដូចជា​ការ​ការពារ​អង្គរ​ ការ​គ្រប់គ្រង​ទឹក​ប្រកបដោយ​ប្រសិទ្ធ​ ការ​បណ្តុះ​បណ្តាល​អំពី​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ ហើយ​គម្រោង​និង​រៀបចំ​ការ​ផ្សព្វផ្សាយ​ណ្តុះ​បណ្តាល​ស្តីពី​ ទឹក​ និង​ប្រសាទ​សម្រាប់​ឲ្យ​លោកគ្រូ​ អ្នកគ្រូ​អាច​ចូលរួម​បណ្តុះ​បណ្តាល​ទៅ​កូនសិស្ស​នៅ​សាលា​បឋម​ និង​អនុវិទ្យាល័យ​ និង​ការងារ​វត្ត​អារ៉ាម គឹព្រស​ង្ឃជួយ​ទេសនា​ដល់​ពុទ្ធបរិស័ទ​ដែល​នៅ​ជុំវិញ​វត្តអារាម​។

ដើម្បី​គាំទ្រ​ការ​ផ្សព្វផ្សាយ​ ទើប​គម្រោង​ចង់​ ចងក្រង​ឯកសារ​ និង​បោះពុម្ព​សម្រាប់​ផ្សរ​ព្វផ្សាយ​ទៅដល់​សិស្សសាលា​ និង​សហគមន៍​របស់​គម្រោង​ Angkor Water Resilience (AWR) ការ​ផ្សព្វផ្សាយ​នេះ​ គឺ​ធ្វើឡើង​ជាមួយ​មន្រ្តីរបស់​អាជ្ញាធរ​ជាតិ​អប្សរា​ សមាជិក​ COMAPA បុគ្គលិក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​(BFD)និង​បុគ្គលិក​អង្គការ​Live and Learn ។

Bid Components

ការអញ្ជើញចូលរួមដេញថ្លៃលើការបោះពុម្ភសៀវភៅស្តីពី ទឹក និងប្រាសាទ

  • Career Category: Invitation for Bids
  • Location: Siemreap Province

ប្រធាន​បទ​ក្នុង​ការ​ដេញថ្លៃ​៖ បោះ​ពុ​ម្ភសៀវភៅ​ ទឹក​ និង​ប្រាសាទ​

អ្នក​អាច​ចូលរួម​ដេញថ្លៃ​៖ ក្រុមហ៊ុន​ក្នុងស្រុក​

មូលដ្ឋាន​នៃ​ការ​ផ្តល់ជ័យ​លាភី៖ គុណភាព​សម្ភារៈ​ស្របតាម​លក្ខណៈ​បច្ចេកទេស​ដែល​តម្រូវ​និង​តម្លៃ​ប្រកួតប្រជែង​

កាលបរិច្ឆេទ​ជូនដំណឹង​៖ ០៣ កញ្ញា​ ឆ្នាំ​ ២០២៥

កាលបរិច្ឆេទ​ឈប់​ទទួល​សំនួរ​៖ ២៦ កញ្ញា​ ឆ្នាំ​ ២០២៥

កាលបរិច្ឆេទ​ឈប់​ទទួល​ឯកសារ​ដេញថ្លៃ​៖ ២៦ កញ្ញា​ ឆ្នាំ​ ២០២៥ ម៉ោង​ ៤ ល្ងាច​

កាលបរិច្ឆេទ​បើក​និង​វាយ​តម្លៃ​ឯកសារ​ដេញថ្លៃ​៖ ០១ តុលា​ ឆ្នាំ​ ២០២៥

Submission Requirements

តម្រូវ​ការ​

ការ​បោះ​ពុ​ម្ភ៖ ឧប​សម្ព័ន្ធ​១: ការ​បោះ​ពុ​ម្ភឯកសារ​

បរិមាណ​៖ មាន​លម្អិត​ក្នុង​តារាង​ ឧប​សម្ព័ន្ធ​១

ម៉ាក​/ម៉ូដែល​៖ មាន​លម្អិត​ក្នុង​តារាង​ ឧប​សម្ព័ន្ធ​១

ផលិតផល​៖ មាន​លម្អិត​ក្នុង​តារាង​ ឧប​សម្ព័ន្ធ​១

ទីតាំង​ទទួល​ឯកសារ​៖្ ភូមិ​បង្កោង ឃុំ​អំពិល​ ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប​

សេចក្តី​ណែនាំ​ក្នុង​ការចូលរួម​ដេញថ្លៃ​

ការ​ដាក់​ឯកសារ​ដេញថ្លៃ​

  1. ឯកសារ​សម្រាប់​ដេញថ្លៃ​ត្រូវ​ផ្ញើ​មក​ទៅកាន់​ Email របស់​គម្រោង​ Angkor Water Resilience (AWR) មិន​ឲ្យលើស​ម៉ោង​ ៤:០០ រសៀល​ ថ្ងៃ​ទី​ ២៦ ខែកញ្ញា​ ឆ្នាំ​២០២៥ ។
  2. រាល់​ឯកសារ​ត្រូវ​បំពេញ​ជា​ភាសា​អង់គ្លេស​
  3. ឯកសារ​ដេញថ្លៃ​ច្បាប់ដើម​ ត្រូវតែ​បាន​ចុះហត្ថលេខា​ដោយ​បុគ្គល​ដែល​ត្រូវ​បាន​ផ្តល់សិទ្ធ​ធ្វើជា​តំណាង​ឲ្យ​ក្រុមហ៊ុន​
  4. រាល់​ការ​កែ​ លុប​ ឫស​សេរ​បន្ថែម​ គឺ​ត្រូវតែ​ចុះហត្ថលេខា​បញ្ជាក់​លើការកែរប្រែនោះ​ ពី​តំណាង​របស់ក្រុមហ៊ុន​
  5. ក្រុមហ៊ុន​ដែល​ចូលរួម​ដេញថ្លៃ​ ជា​អ្នកទទួល​ខុសត្រូវ​ដើម្បី​ធានា​ថា​ឯកសារ​ដេញថ្លៃ​ត្រូវ​បាន​ទទួល​តែ​ឯកសារ​បាន​បិទ​ជិត​ដែល​បាន​រៀបរាប់​ខាងលើ​តែប៉ុណ្ណោះ​
  6. រាល់​តម្លៃ​ ការ​ចំណាយ​ផ្សេង​ៗ ការ​បញ្ចុះតម្លៃ​ ទិដ្ឋភាព​ហិរញ្ញវត្ថុ​ផ្សេង​ៗ នៃ​ឯកសារ​ដេញថ្លៃ​នេះ​ ត្រូវតែ​ធ្វើឡើង​ជា​ប្រាក់​ដុល្លា​អាមេរិក​ (USD)។ តម្លៃ​ត្រូវ​រួម​បញ្ជូលទាំង​ពន្ធ​អាករ​ VAT ១០%។
  7. ឯកសារ​ដែល​ដាក់​ ក្រោយ​កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​ ឬឯកសារ​ផ្ញើ​តាមរយៈ​អ៊ី​ម៉ែ​ល ឬតាម​តេលេក្រាម​គឺ​មិន​ត្រូវ​បាន​ទទួល​មក​ធ្វើការ​ដេញថ្លៃ​ទេ​
  8. ការ​ដាក់​ឯកសារ​ដេញថ្លៃ​ជំនួស​ ការ​កែប្រែ​ ឬការ​សុំ​ដក​ឯកសារ​ដេញថ្លៃ​វិញ​មិន​ត្រូវ​បាន​អនុញ្ញាត​នោះ​ទេ​។
  9. រាល់​ចម្ងល់ឬសំនួរ​ផ្សេង​ៗទាក់ទង​នឹង​ការ​ដេញថ្លៃ​នេះ​ សូម​ធ្វើការ​ទំនាក់ទំនង​សួរ​ ព័ត៌មាន​ពី​បុគ្គលិក​យើង​ដែល​បាន​បញ្ជាក់​នៅ​ខាងលើ​

ឯកសារ​ដែល​ត្រូវការ​

  1. វិញ្ញាបនបត្រ​ចុះបញ្ជី​ក្រុមហ៊ុន​ដែល​មាន​សុពលភាព​ដូច​ខាងក្រោម​៖
  2. សេចក្តី​ចម្លង​វិញ្ញាបនបត្រ​ចុះបញ្ជី​ក្រុមហ៊ុន​ អាជីវកម្ម​ ឬពាណិជ្ជកម្ម​ (business registration certification)
  3. សេចក្តី​ចម្លង​វិញ្ញាបនបត្រ​ចុះបញ្ជី​ពន្ធដារ​ និង​ លេខ​VATIN (tax registration certification and VATIN number)
  4. ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗប្រសិនបើ​មាន​
  5. តារាង​តម្លៃ​ដែល​បំពេញ​សម្រាប់​បោះ​ពុ​ម្ភឯកសារ​
  6. តម្លៃ​ត្រូវ​រួមបញ្ចូល​ថ្លៃ​ដឹក​ជញ្ចូនដល់​ទីតាំង​នីមួយ​ៗ

សូម​ចូល​ទៅកាន់​តំណ​រភ្ចាប់​នេះ​សម្រាប់​ព័ត​មាន​បន្ថែម​។

 

Contact Details

Office Address
  • APSARA Authority Center (មជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា), Bangkaong, Ampil Sangkat, Prasat Bakong District, Siemreap Province, Cambodia
 
Contact Name
  • វន មានសុពិសី (ទាក់ទងនឹងពត៌មានផ្នែករដ្ឋបាលទូទៅ)
  • ស៊ន វណ្ណឌី (ផ្នែកលក្ខណៈបច្ចេកទេសៈ)
 
Phone
 
Email
 
Socials
 
Website