ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ផ្គត់ផ្គង់ការងារបោះពុម្ព ការដឹកជញ្ជូន និងការចែកផ្សាយសៀវភៅសិក្សាគោល មុខវិជ្ជា “អប់រំសុខភាព”
- Career Category: Invitation for Bids
- Location: Ratanak Kiri Province, Mondul Kiri Province
នាយកដ្ឋាន នឹងដាក់ឱ្យមានការពិគ្រោះថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់ការបោះពុម្ពសៀវភៅសិក្សាគោល មុខវិជ្ជា “អប់រំសុខភាព” ថ្នាក់ទី៧ ថ្នាក់ទី៨ ថ្នាក់ទី៩ ថ្នាក់ទី១០ ថ្នាក់ទី១១ ថ្នាក់ទី១២ សម្រាប់ “សិស្ស” ចំនួន ០៦(ប្រាំមួយ)មុខ ប្រភេទ B5 សរុបចំនួន ៣២ ៣៦២ច្បាប់(ក្បាល) ព្រមទាំងដឹកជញ្ជូននិងចែកផ្សាយដល់គ្រប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ (អនុវិទ្យាល័យនិងវិទ្យាល័យ) ចំនួន ៤៨ទីតាំង នៅក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ប្រកបដោយសុវត្ថិភាព។
កិច្ចពិគ្រោះថ្លៃនេះ នឹងត្រូវធ្វើឡើង តាមរយៈវិធីសាស្ដ្រប្រកួតប្រជែងតម្លៃក្នុងស្រុក ក្រោមច្បាប់និងបទប្បញ្ញត្ដិនៃកិច្ចលទ្ធកម្ម សាធារណៈក្នុងព្រះរាជាណាចក្រកម្ពុជា និងនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុ-លទ្ធកម្មគម្រោង គាំទ្រដោយមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (United Nations Population Fund-UNFPA) មូលនិធិហ្វ្រេតហូឡូប្រចាំប្រទេសកម្ពុជា (The Fred Hollows Foundation-The FHF Cambodia) និងអង្គការថែទាំសុខភាពគ្រួសារកម្ពុជា (Reproductive Health Association of Cambodia-RHAC) ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការជំនួយឥតសំណងពីដៃគូអភិវឌ្ឍន៍ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំ តាមរយៈនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា។