ជាងផ្សារលោហៈ

with The HALO Trust Cambodia
Job Announcement

BTDC-ID: 36289
Closing Date:

Announcement Positions

Announcement Description

ហេ​ឡូ​ត្រា​ស្ត ជា​អង្គការ​បោស​សម្អាត​មីន​មនុស្សធម៌​ដ៏​ធំបំផុត​ក្នុង​ពិភពលោក​ បាន​និង​កំពុង​ធ្វើការ​បោស​សម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​លើ​ពិភពលោក​។ មាន​បុគ្គលិក​កំពុង​បម្រើ​ការ​ជាង​ ១៣,០០០ នាក់​ នៅ​ក្នុង​ប្រទេស​ចំនួន​ ៣២ និង​តំបន់​ដែល​បាន​និង​កំពុង​ជួយ​ដល់​គ្រួសារ​រាប់​លាន​នាក់​ត្រឡប់ទៅ​ផ្ទះ​របស់​ពួកគេ​វិញ​ ដោយ​សុវត្ថិភាព​ ប៉ុន្តែ​នៅ​មានការងារ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​បន្ត​។អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ធ្វើការ​នៅ​ក្នុង​ប្រទេសកម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩១ ហើយ​បច្ចុប្បន្ន​មាន​បុគ្គលិក​ជាង​ ១,២០០ នាក់​ ដើម្បី​ធ្វើការ​លើ​គម្រោង​បោស​សម្អាត​មីន​ និង​យុទ្ឋភ័ណ្ឌមិនទាន់​ផ្ទុះ​ នៅ​ភាគ​ខាងជើង​ និង​ភាគ​ ពាយ័ព្យ​នៃ​ប្រទេស​។

Announcement Positions

ជាងផ្សារលោហៈ

Position Summary

ជាង​ផ្សារ​លោហៈ​មាន​ទំនួល​ខុសត្រូវ​លើការត​ម្លើង​គ្រោង​នានា​ ការងារ​ផ្សារ​ទូទៅ​នៅ​ទីបញ្ជាការ​ ឬតាម​តំបន់​ទាំងអស់​។ អាស្រ័យ​លើ​រចនា​សម្ព័ន្ធ​ការិយាល័យ​របស់​ទីបញ្ជាការ​ ដោយធ្វើ​ការក្រោមកា​រត្រួត​ពិនិត្យ​នៃ​ប្រធាន​ជាង​ជួសជុល​យានយន្ត​ ប្រធាន​គ្រប់គ្រង​ផ្នែក​យានយន្ត​ ប្រធាន​រោង​ជាង​ ប្រធាន​អង្គភាព​តំបន់​ និង​ប្រធាន​ការិយាល័យ​។ ជាង​ផ្សារ​លោហៈ​ ត្រូវ​ប្រាកដ​ថា​ មានការ​ប្រើប្រាស់​ដ៏​ត្រឹមត្រូវ​នៃ​ឧបករណ៍​និង​អនុវត្ត​ការ​គ្រប់គ្រង​កាកសំណល់​ឲ្យបាន​ត្រឹមត្រូវ​ដោយ​ស្រប​ទៅនឹង​តម្រូវ​ការ​សុខភាព​និង​សុវត្ថិភាព​នៅ​ក្នុង​រោង​ជាង​។

Expectations - Duties, Responsibilities
  • ភារកិច្ចចម្បង
  • ការយល់ដឹងអំពីគំនូរប្លង់ ដើម្បីណែនាំដំណើរការផលិត និងការផ្សារ
  • កាត់លោហៈតាមប្លង់ដែលបានដាក់ចេញ។
  • ផ្សារលោហៈ ដោយប៉ុស្តផ្សារ អេឡិចទ្រិច, ប៉ុស្តិ៍ផ្សារ មិច (MIG)ឧបករណ៍ផ្សារដោយឧស្ម័ន អាសេទីឡែន។
  • ផ្សារផ្គុំលោហៈដើម្បីបង្កើតជាគ្រោងនានា។
  • អនុវត្តន៍តាមនីតិវិធីសុវត្ថិភាព និងការប្រើប្រាស់ឧបករណ៍ការពារ។
  • ពិនិត្យមើលការខូចខាត និងធានាថាវាត្រូវតាមស្តង់ដារ។
  • ធ្វើការងារផ្សេងៗតាមការចាត់ចែងរបស់ថ្នាក់លើ។
  • ថែទាំ រក្សាឧបករណ៍ និងធានាថា កន្លែងធ្វើការឲ្យបានស្អាត បន្ទាប់ពីបានប្រើប្រាស់រួច។
  • កំណត់ពេលតម្លើងគ្រោង ដើម្បីចំណេញពេលវេលាឲ្យកាន់តែច្រើន ហើយបង្កើនការ តម្លើងគ្រោងផ្សេងទៀត។
  • ប្រកាន់ខ្ជាប់តាមបទបញ្ជាសុវត្ថិភាព ប្រើប្រាស់ឧបករណ៍ការពារខណៈពេលអនុវត្តការងារក្នុងបរិស្ថានរោងជាង។
  • អនុលោមភាព ឬអនុវត្តន៍តាម
  • រក្សាការគ្រប់គ្រង តំហែទាំកិច្ចការងារ ស្តង់ដារជួសជុល និងសំណល់រោងជាង។
  • ការប្រើប្រាស់ភ្លាមៗនៃឧបករណ៍ការពារ ដើម្បីឲ្យស្របតាមជាមួយតម្រូវការសុខភាពនិងសុវត្ថិភាព។
  • ពិនិត្យប្រៀបធៀបសម្ភារៈនិងឧបករណ៍ទាំងអស់សម្រាប់មុខងារ និងត្រូវគោលបំណងមុនពេលប្រើប្រាស់។
  • ភារកិច្ចបន្ថែម
  • អនុវត្តកាតព្វកិច្ច ជាជំនួយការជាងផ្សេងៗដូចជា ការរើម៉ាស៊ីន បន្លាស់ទីការសម្អាត ការជួសជុល និងការតម្លើង។
  • រថយន្ត ការប្រើប្រាស់គ្រឿងស្ទូច ម៉ាស៊ីនលើករបស់របរ រ៉ូលើ ឬរទេះអូសដើម្បបន្លាស់ទីម៉ាស៊ីនពេលដែលត្រូវការ។
  • ត្រូវជួយការងារផ្សារលោហៈ នៅតាមតំបន់ក្នុងករណីត្រូវការជំនួយ។
  • ផ្ទៀងផ្ទាត់ឧបករណ៍ សម្ភារៈផ្សារនិងរោងជាងធានាថា​​វានៅមានគុណភាពល្អនឹងងត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវ។
  • ទាក់ទងដើម្បីឆ្លើយតបទៅនឹងសំណើរកំហូច និងចូលរួមក្នុងតម្រូវការផ្សារជាបន្ទាន់។
  • ទំនួលខុសត្រូវផ្សេងទៀត អាចនឹងត្រូវបានចាត់ចែងនិងបែងចែកដោយថ្នាក់លើ។
Requirements - Skills, Qualifications, Experience
  • លក្ខខ័ណ្ឌនៃការជ្រើសរើស និងបទពិសោធន៍
  • មានបទពិសោធន៍ការងារយ៉ាងតិច១ឆ្នាំ ជាជាងតម្លើងផ្សារ
  • ចេះអាន និងយល់អំពីប្តង់
  • ចេះអាន និងសរសេរភាសាខ្មែរ
  • ចេះភាសាអង់គ្លេសថ្នាក់មូលដ្ឋាន
  • ធ្វើការងារដោយគិតអំពីស្តង់ដារសុវត្ថិភាព
  • ដោយសារប្រភេទនៃតួនាទីត្រូវប្រើកម្លាំងកាយ ហើយការងារពាក់ព័ន្ធក្នុងសកម្មភាពជាង ដូច្នេះតម្រូវឲ្យមានរាងកាយមាំមួនដើម្បីលើកអ្វីដែលមានទម្ងន់ធ្ងន់នៅក្នុងរោងជាង
  • មានភាពស្មោះត្រង់ អត់ធ្មត់និង មានភាពទទួលខុសត្រូវខ្ពស់ក្នុងការងារ
  • ចេះធ្វើការងារជាក្រុម ចេះបត់បែន និងត្រូវមានសុខភាពល្អរឹងមាំ
  • ជំនាញ និងចំណេះដឹង
  • មានសមត្ថភាព ចំពោះការងារផ្សារលោហៈឲ្យមានគុណភាពខ្ពស់
  • សមត្ថភាពធ្វើការដោយឯករាជ្យជាមួយនឹងការត្រួតពិនិត្យអប្បបរិមា ពេលត្រូវបានបែងចែកការងារ
  • សមត្ថភាពធ្វើការតាមពេលវេលា បានកំណត់និងធ្វើការយ៉ាងស្ងប់ស្ងាត់ក្រោមសម្ពាធ។
 

How to Apply

បេក្ខជន​មាន​ចំណាប់អារម្មណ៍​ ត្រូវ​ផ្ញើ​ប្រវត្តិរូប​សង្ខេប​(មិន​ឲ្យលើស​ ២ទំព័រ​) ជាមួយ​និង​លិខិត​ចំណាប់អារម្មណ៍​(១ទំព័រ​) មកកាន់​ email ដោយ​ដាក់​តួនាទី​ “ ជាង​ផ្សារ​លោហៈ​ ឬមកកាន់​ ផ្នែក​ធនធានមនុស្ស​របស់​អង្គការ​ ហេ​ឡូ​ត្រា​ស្ត ក្នុង​ខេត្ត​សៀមរាប​។ ដែលជា​ប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​បាន​ទាក់ទង​ទៅ​សម្រាប់​ធ្វើការ​សម្ភាសន៍​។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​និង​កំពុង​ផ្ដល់​ឱកាស​ការងារ​ស្មើ​ៗគ្នា​ ចំពោះ​បេក្ខជន​ទាំងឡាយ​ណា​ដែល​ដាក់ពាក្យ​ធ្វើការងារ​ ដោយ​មិន​ប្រកាន់​ ពូជសាសន៍​ អាយុ​ ពិការភាព​ ការ​កែ​ភេទ​ អាពាហ៍ពិពាហ៍​ ដៃគូ​រស្នេហា​ មានផ្ទៃពោះ​ ភាពជា​ម្ដាយ​ ពូជអម្បូរ​ ជំនឿ​សាសនា​ ភេទ​ ឬទំនោរ​ភេទ​។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ប្ដេជ្ញា និង​ទទួលយក​ ទាំង​វប្បធម៌​រួម​ និង​វប្បធម៌​ផ្សេង​ៗគ្នា​ ហើយ​ពួកយើង​ព្យាយាម​ស្វែងរក​ការ​ជ្រើសរើស​ ការ​អភិវឌ្ឍន៍​ និង​ថែរក្សា​ អ្នកមាន​ទេពកោសល្យ​បំផុត​ពី​បណ្ដុំ​បេក្ខជន​ផ្សេង​ៗ។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ប្តេជ្ញា​ធានា​ថា​ ការ​ផ្តល់នូវ​សុវត្ថិភាព​ និង​បរិយាកាស​ទុកចិត្ត​បាន​ ដែល​ ការពារ​ និង​លើក​កម្ពស់​សុខុមាលភាព​ ព្រមទាំង​អ្នកចូលរួម​ទំនាក់ទំនង​ ឬជា​ផ្នែក​មួយ​នៃ​អង្គការ​សប្បុរស​ធម៌​ ជាមួយនឹង​ការ​មិន​អត់ឱន​ចំពោះ​អាកប្បកិរិយា​ដែល​ប្រឈម​នឹង​រឿង​នេះ​។

 

Contact Details

Office Address
  • No, street 6, Chey, Tuek Vil Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  • The HALO Trust Cambodia
 
Email