បុគ្គលិកមេផ្ទះ

with Social Action for Community and Development
Job Announcement

BTDC-ID: 36266
Closing Date:

Announcement Positions

Announcement Description

អង្គការ​សកម្មភាព​សង្គម​ដើម្បី​សហគមន៍​និង​ការ​អភិវឌ្ឍ​ នៃ​ សម្ព័ន្ធ​បងប្អូន​ស្រី​ (Us) គឺជា​ក្រុម​ចំនួន​បួន​ (៤) ដែល​ធ្វើការងារ​សង្គម​ ក្នុង​នោះ​រួម​មាន​ ក្រុមតន្ត្រី​យុវវ័យ​នាំ​សារ​ (MB), បណ្តា​ញការងា​រស្ត្រី​រួបរួម​គ្នា​ (WNU), មណ្ឌល​ព័ត៌មាន​កម្មករ​ (WIC), និង​ សកម្មភាព​សង្គម​ដើម្បី​សហគមន៍​និង​ការ​អភិវឌ្ឍ​ (SACD)។ សម្ព័ន្ធ​បងប្អូន​ស្រី​ មាន​បេសកកម្ម​ក្នុង​ការ​កសាង​ និង​ពង្រឹង​ចលនា​ស្ត្រី​ និង​ប្រជាជន​ដែល​ខិតខំ​តស៊ូ​ទាមទារ​ដើម្បី​យុត្តិធម៌​សង្គម​ និង​សមភាព​។

សម្ព័ន្ធ​បងប្អូន​ស្រី​ កំពុង​ត្រូវការ​ជ្រើសរើស​ បុគ្គលិក​មេផ្ទះ​ ចំនួន​មួយ​ (១) រូប​ ជាបន្ទាន់​ ដើម្បី​បំពេញ​កិច្ចការ​ងារ​ផ្ទះ​ និង​ការ​សំអាត​ សម្រាប់​អគារ​ការិយាល័យ​សម្ព័ន្ធ​បងប្អូន​ស្រី​ ទាំងមូល​។

Announcement Positions

បុគ្គលិកមេផ្ទះ (1 Position)

Position Summary

រាយការណ៍​ជូន​ ៖ រដ្ឋបាល​-ហិរញ្ញឹក និង​ អ្នក​សម្របសម្រួល​ផ្នែក​ទំនាក់ទំនង​

ពេលវេលា​ចាប់​ផ្តើ​មកា​រងា​រ ៖ ថ្ងៃ​ទី​១ ខែកញ្ញា​ ឆ្នាំ​២០២៥ (ឬឆាប់​ជាង​នេះ​)

Expectations - Duties, Responsibilities
  • ធ្វើការសំអាតបន្ទប់នីមួយៗ សំអាតផ្ទះបាយ និងទីធ្លាក្នុងនិងក្រៅការិយាល័យ ដូចជាបង្អួច​​​កង្ហារ ទ្វារ ជណ្តើរ តុ ប្រជុំជាដើម និងសំភារះដែលមាននៅក្នុងការិយាល័យ
  • រៀបចំអាហារសំរ៉ន់ និងសំភារៈផ្សេងៗសម្រាប់កិច្ចប្រជុំ ឬកម្មវិធីផ្សេងៗ តាមកាលវិភាគដែលបានដាក់នៅក្នុងផ្ទះបាយ។
  • ធ្វើការគ្រប់គ្រង់ ការប្រើប្រាស់ និងត្រួតពិនិត្យនូវសំភារៈផ្ទះបាយ និងសំភារៈសំអាតអោយបានត្រឹមត្រូវច្បាស់លាស់
  • ចូលរួមក្នុងការសន្សំសំចៃ ព្រមទាំងថែរក្សាទ្រព្យសម្បត្តិផ្សេងៗនៅក្នុងការិយាល័យ
  • មានទំនាក់ទំនងល្អ ជាមួយ បុគ្គលិក ភ្ញៀវ និង ក្រុមការងាររបស់សម្ព័ន្ធបងប្អូនស្រី
  • ប្រកាន់នូវអាកប្បកិរិយាល្អ មិនមានការរើសអើង មិនមានការប្រើពាក្យសំដី និង អាកប្បកិរិយា ក្នុងការ មាក់ងាយ និង​ បៀតបៀនទៅលើបុគ្គលិក និងក្រុមការងាររបស់សម្ពន្ធ័បងប្អូនស្រីឡើយ
  • ធ្វើការគាំទ្រទៅដល់ការងារមួយចំនួនទៅតាមការស្នើសុំពីសម្ពន្ធ័បងប្អូនស្រីនៅពេលចាំបាច់។
  • ត្រូវចូលរួមក្នុងក្រុមតេលេក្រាម ឬឧបករណ៍ផ្សេងទៀត ដែលក្រុមការងាររដ្ឋបាលនឹងបង្កើតឡើងដើម្បីត្រួតពិនិត្យ រាយការណ៍ ធ្វើបច្ចុប្បន្នភាព និងស្វែងរកដំណោះស្រាយ និងកិច្ចអន្តរគមន៍នានា ទាន់ពេលវេលាដែលទាក់ទងនឹងការងារអនាម័យ។
Requirements - Skills, Qualifications, Experience
  • ភេទស្រី
  • មានលទ្ធភាពក្នុងការអាន និងសរសេរអក្សរខ្មែរ
  • មានកិរិយាមាយាទល្អ ស្មោះត្រង់ ឧស្សាហ៍ ព្យាយាម និង មានទំនាក់ទំនងល្អជាមួយក្រុមការងារទាំងអស់
  • មានការទទួលខុសត្រូវខ្ពស់នៅក្នុងការបំពេញកាតព្វកិច្ច និងមានឆន្ទៈធ្វើការងារដោយប្រុងប្រយ័ត្នជាទីបំផុត
  • មានបទពិសោធន៍នៅក្នុងការធ្វើការងារសំអាត ឬកិច្ច​ការងារមេផ្ទះ ឬការងារដែលប្រហាក់ប្រហែល។ល។
  • មានលទ្ធភាពគ្រប់គ្រង កិច្ចការនៅក្នុងផ្ទះ ឬអគារការិយាល័យទាំងមូល ពាក់ព័ន្ធនឹងអនាម័យ ការសំអាត ការទទួលភ្ញៀវ និងកិច្ចការងារផ្ទះផ្សេងទៀតដែលពាក់ព័ន្ធ
 

How to Apply

អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​មេត្តា​ផ្ញើ​រប្រវត្តិ​រូប​ មកកាន់​ លោកស្រី​ ឡេង វ័ណ្ណ សុផា​រិទ្ធ តាមរយៈ​អាសយដ្ឋាន​ ឬតាមរយៈ​សារ​អេឡិច​ត្រូនិច​ ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំ​នា​នក់ទំនង​។ យើងខ្ញុំ​សូម​បញ្ជាក់​ថា​ មានតែ​បេក្ខជន​ដែលជា​ប់ក្នុង​បញ្ជី​រស​ម្រាំង​ប៉ុណ្ណោះ​ ដែល​នឹង​ត្រូវ​បាន​ទាក់ទង​ដើម្បី​ធ្វើការ​សំ​ភាសន៍។

 

Contact Details

Office Address
  • # 97A-97B, Street 331, Sangkat Boeng Kak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  • លោកស្រី ឡេង វ័ណ្ណ សុផារិទ្ធ
 
Email