អ្នកបើកបរ (1 Position)
សេចក្តីប្រកាស៖ អ្នកបើកបរនិងអ្នកបើកបរចុះតាមសហគមន៍គឺត្រូវទទួលខុសត្រូវលើផ្នែកបច្ចេកទេសបើកបរសម្រាប់សម្របសម្រួល ការងាររបស់បុគ្គលិកអង្គការ អ៊ិកស៊ីដ វើលវ៉ាយដ៍, ភ្ញៀវ,ដឹកគ្រឿងសម្ភារៈឧបករណ៍វត្ថុធាតុដើម និងជនមានពិការ
ភាពទៅនិងមកមណ្ឌលនៅភ្នំពេញនិងនៅតាមតំបន់គោលដៅ។ អ្នកបើកបរត្រូវមានការទទួលខុសត្រូវក្នុងការមើលថែរទាំយានយន្តអោយបានស្អាតជាប្រចាំនិងធានាថាមានប្រសិទ្ធ ភាពនិងសុវត្តិភាពក្នុងការប្រើប្រាស់។
អត្ថប្រយោន៍ទទួលបាន៖
- ធ្វើការជាមួយអង្គការដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ពីស្ថាប័នគ្រប់គ្រងគុណភាពអន្តរជាតិ (ISO 9001:2015)។
- ឱកាសទទួលបានការបណ្តុះបណ្តាលបន្ថែម។
- មានការគាំទ្រពីថ្នាក់ដឹកនាំ។
- មានមូលនិធិធានារ៉ាប់រងសុខភាព។
សម្រាប់ប្រាក់ទទួលបានប្រចាំខែ៖
- ប្រាក់ខែ $២៨០ ក្នុងមួយខែ ហើយនឹងឡើង$៣០០ក្នុងមួយខែបន្ទាប់ពីបញ្ចប់ការសាកល្បងរយៈពេលបីខែ។
- ត្រូវបើកបរគោរពតាមច្បាប់ចរាចររបស់រាជរដ្ឋាភិបាល។ យកចិត្តទុកដាក់រាល់ការបើកបរយានយន្ត នៅក្នុង
- ភារកិច្ចរបស់អង្គការ។
- ជាអ្នកផ្ញើសារ និងបញ្ជូនរាល់ឯកសារលិខិតរបស់អង្គការ អ៊ិកស៊ីដ វើលវ៉ាដ៍ អោយដល់គោលដៅ។
- ត្រូវយល់ និងដឹងថា តើគួរធ្វើអ្វីខ្លះ នៅពេលមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
- ត្រូវរក្សាយានយន្តអោយមានសុវត្ថិភាពនៅពេលចតទុកតាមទីសាធារណៈ។
- ធ្វើការថែមម៉ោងតាមការស្នើសុំរបស់ប្រធាន។
- ហាមឃាត់ចំពោះការបើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹង ឬគ្រឿងញៀន និងការជក់បារីក្នុងយានយន្ត។
- ត្រូវជួយជនមានពិការភាព នៅពេលដែលពួកគេឡើងជិះយានយន្តអង្គការ អ៊ិកស៊ីដ វើលវ៉ាដ៍។
- ថែទាំពិនិត្យយានយន្តត្រូវប្រាកដថាយានយន្តទាំងអស់បានស្អាតនិងមានសុវត្តិភាពសម្រាប់ការបើកបរ។
- ធ្វើការកត់ត្រានូវចំងាយគោចររបស់រថយន្តនីមួយៗទៅតាមតម្រូវការផ្សេងៗដែលបានកំណត់។
- ធ្វើការផ្សងៗតាមការស្នើសុំរបស់ថ្នាក់ដឹកនាំ។
- ចាក់ប្រេងឥន្ធនៈបន្ថែមនៅពេលដែលមានការចាំបាច់, ត្រូវប្រាកដថាកំរិតនៃប្រេងឥន្ធនៈនៅក្នុងយានយន្ត មិនអោយតិចជាង១/៤នៃកំរិតធុងស្តុកប្រេងឡើយ។ ត្រូវមានកង់បន្លាស់ល្អមួយជានិច្ចគ្រឿងឧបករណ៍ ជំនួយផ្សេងៗនិងវត្ថុសម្រាប់ពន្លត់ភ្លើង។
- ជាជនជាតិខ្មែរ។
- មានសុខភាពល្អ, រាងកាយមាំមួនដែលតម្រូវការលើកដាក់ផ្សេងៗ។
- ត្រូវមានប័ណ្ណបើកបរដែលមានសុពលភាពយ៉ាងតិច២ឆ្នាំ។
- មានប័ណ្ណបើកបរប្រភេទឃ២រឹតតែប្រសើរ។
- មានបទពិសោធន៍លើការបើកបរយានយន្ត។
- មានការយល់ដឹងនូវការប្រើប្រាស់ប្រភេទរថយន្ត 4WD។
- គោរពពេលវេលា និងអាចទុកចិត្តបាន។
- ស្មោះត្រង់ ហើយមានការទទួលខុសត្រូវអាចយកជាការបាន។
- អាចស្នាក់នៅពេលយប់ នៅកន្លែងឆ្ងាយពីកន្លែងមូលដ្ឋាន។
- ត្រូវប្រុងប្រយ័ត្នជាចាំបាច់និងគោរពចំពោះជនមានពិការភាព។