សេចក្តីជូនដំណឹង អញ្ជើញចូលរួមការដេញថ្លៃលើការផ្គត់ផ្គង់ឧបករណ៍សម្រាប់តាមដានទិន្នន័យទឹកក្រោមដី និង សម្ភារៈសំណង់ដើម្បីជួសជុលសំណង់ធារាសាស្រ្តនៅក្នុងតំបន់អង្គរ
- Career Category: Invitation for Bids
- Location: Siemreap Province
សមាសធាតុសម្រាប់ការងារដេញថ្លៃ៖
ការអញ្ជើញចូលរួមការដេញថ្លៃលើការផ្គត់ផ្គង់ឧបករណ៍សម្រាប់តាមដានទិន្នន័យទឹកក្រោមដី និង សម្ភារៈសំណង់ដើម្បីជួសជុលសំណង់ធារាសាស្រ្តនៅក្នុងតំបន់អង្គរ
ប្រភេទលទ្ធកម្ម៖ ការដាក់ពាក្យស្នើសុំដេញថ្លៃ
ទីតាំង៖ -ឧបករណ៍សម្រាប់តាមដានទិន្នន័យទឹកក្រោមដីត្រូវដឹកជញ្ជូនមកកាន់មជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-សម្ភារៈសំណង់និងឧបករណ៍សាងសង់ត្រូវដឹកជញ្ជូនមកកាន់រោងយាមនៅក្បែរសំណង់ទ្វារទឹកតាសោម ក្នុងភូមិតាកុះ ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប
ប្រភេទ៖ សម្ភារៈនិងឧបករណ៍សាងសង់ ដូចបានភ្ជាប់មកជាមួយឧបសម្ព័ន្ធខាងក្រោម៖
ឧបសម្ព័ន្ធ ១: ឧបករណ៍សម្រាប់តាមដានទិន្នន័យទឹកក្រោមដី
ឧបសម្ព័ន្ធ ២: សម្ភារៈសំណង់និងឧបករណ៍សាងសង់
បញ្ជាក់៖ អ្នកចូលរួមដេញថ្លៃអាចធ្វើការដាក់ពាក្យស្នើសុំដេញថ្លៃរាល់សម្ភារៈទាំងអស់ខាងលើ ឬផ្នែកណាមួយក្នុងចំណោមផ្នែកទាំងពីរខាងលើ។