អ្នកគ្រប់គ្រងកម្មវិធីនវានុវត្តន៍, បុគ្គលិកសម្របសម្រួលការចុះបញ្ជីអាជីវកម្ម, បុគ្គលិកសម្របសម្រួលការចាប់យកឌីជីថល, បុគ្គលិកស្រាវជ្រាវគោលនយោបាយ

with Techo Startup Center
Job Announcement

Announcement Description

យើង​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​បំពេញ​មុខតំណែង​ខាងក្រោម​។

Announcement Positions

អ្នកគ្រប់គ្រងកម្មវិធីនវានុវត្តន៍ (1 Position)

Expectations - Duties, Responsibilities
  • រៀបចំលិខិតបទដ្ឋានគតិយុត្ត, លិខិតរដ្ឋបាល និង ឯកសារពាក់ព័ន្ធ  
  • រៀបចំឯកសារយុទ្ធសាស្ត្រ ផែនការអនុវត្តគម្រោង និង ផែនការសកម្មភាពសម្រាប់នាយកដ្ឋាន  
  • ស្រាវជ្រាវ, វិភាគទិន្នន័យ ឬ ព័ត៌មានពាក់ព័ន្ធនឹងធុរកិច្ច  
  • តាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តគម្រោង ឬ កម្មវិធី តាមការចាំបាច់ 
  • ទំនាក់ទំនង និង សហការជាមួយក្រសួង ស្ថាប័ន ឬ ដៃគូពាក់ព័ន្ធនានា ក្នុងការសម្របសម្រួល និង អនុវត្តគម្រោង ឬ កម្មវិធី 
  • អនុវត្តការងារជាមួយក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា ដើម្បីជំរុញការងារធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ របស់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល 
  • រៀបចំបទបង្ហាញ និង តំណាងស្ថាប័នចូលរួមក្នុងកិច្ចប្រជុំ, សិក្ខាសាលា, វគ្គបណ្តុះបណ្តាល ឬ កម្មវិធីពាក់ព័ន្ធផ្សេងៗ 
  • រៀបចំកំណត់ហេតុកិច្ចប្រជុំ និង របាយការណ៍ពាក់ព័ន្ធផ្សេងៗ តាមការចាំបាច់ 
  • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”។ 
Requirements - Skills, Qualifications, Experience
  • អត្តចរិតស្លូតបូត, ស្មោះត្រង់, ឧស្សាហ៍ព្យាយាម និង យកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ 
  • មានសញ្ញាបត្រកម្រិត បរិញ្ញាបត្រ ឬ អនុបណ្ឌិត លើជំនាញផ្នែកសេដ្ឋកិច្ច, ធុរកិច្ច, គ្រប់គ្រង ឬ សញ្ញា-បត្រជំនាញពាក់ព័ន្ធ 
  • មានបទពិសោធន៍យ៉ាងតិច ៥ ឆ្នាំនៅក្នុងការងារពាក់ព័ន្ធនឹងការរៀបចំ, សម្របសម្រួល,  គ្រប់គ្រង គម្រោង ឬ កម្មវិធី និង រៀបចំលិខិតរដ្ឋបាល, លិខិតបទដ្ឋានគតិយុត្ត/ឯកសារ និង ឯកសារ យុទ្ធសាស្ត្រ  
  • មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និង ជាក្រុមបានល្អប្រកបដោយស្មារតីទទួលខុសត្រូវ 
  • មានសមត្ថភាពក្នុងការគ្រប់គ្រង និង បែងចែកភារកិច្ចក្នុងក្រុមការងារប្រកបដោយប្រសិទ្ធភាព 
  • មានជំនាញក្នុងការប្រើប្រាស់កម្មវិធី Microsoft Office, Power Point, Word, Excel ច្បាស់លាស់  
  • មានចំណេះដឹង ឬ អាចយល់បានលើការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មានដូចជា ការអភិវឌ្ឍប្រព័ន្ធ និង អភិវឌ្ឍកម្មវិធីទូរស័ព្ទជាដើម 
  • មានបទពិសោធន៍លើការងារស្រាវជ្រាវ, វិភាគទិន្នន័យ និង យល់ដឹងអំពីប្រព័ន្ធអេកូឡូស៊ីធុរកិច្ចនៅកម្ពុជា, យន្តការស្ថាប័ន និង យន្តការគាំទ្រធុរកិច្ចនៅកម្ពុជា ពាក់ព័ន្ធនឹងការធ្វើឌីជីថលូបនីយកម្មទាំងក្នុងវិស័យសាធារណៈ និង ឯកជន 
  • មានចំណេះដឹង និង សមត្ថភាពផ្នែកភាសាខ្មែរ និង ភាសាអង់គ្លេសស្ទាត់ជំនាញ ដែលត្រូវប្រើប្រាស់ សម្រាប់ទំនាក់ទំនង ការរៀបចំរបាយការណ៍ និង ឯកសារផ្សេងៗ។ 
 
 

បុគ្គលិកសម្របសម្រួលការចុះបញ្ជីអាជីវកម្ម (1 Position)

Expectations - Duties, Responsibilities
  • រៀបចំលិខិតរដ្ឋបាល និង លិខិតបទដ្ឋានគតិយុត្ត/ឯកសារពាក់ព័ន្ធផ្សេងៗ  
  • រៀបចំគម្រោង និង ផែនការសកម្មភាពសម្រាប់កម្មវិធីនានាដែលខ្លួនទទួលបន្ទុក 
  • រៀបចំកំណត់ហេតុកិច្ចប្រជុំ និង របាយការណ៍ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធី 
  • តាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តគម្រោង ឬ កម្មវិធីតាមការចាំបាច់ 
  • ទំនាក់ទំនង និង សហការនៃមួយស្ថាប័ន ឬ ដៃគូពាក់ព័ន្ធនានា ក្នុងការសម្របសម្រួល និង អនុវត្តគម្រោង ឬ កម្មវិធី 
  • បង្កើតខ្លឹមសារឌីជីថលសម្រាប់យន្តការផ្សព្វផ្សាយផ្សេងៗ 
  • សម្របសម្រួលការគាំទ្រការចុះបញ្ជីអាជីវកម្ម និង ការស្នើសុំអាជ្ញាបណ្ណជំនាញផ្សេងៗ 
  • សម្របសម្រួលការងាររដ្ឋបាលដែលប្រគល់ជូន 
  • បំពេញភារកិច្ចផ្សេងតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ។ 
Requirements - Skills, Qualifications, Experience
  • អត្តចរិតស្លូតបូត, ស្មោះត្រង់, អត់ធ្មត់, ឧស្សាហ៍ព្យាយាម និង យកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ 
  • មានសញ្ញាបត្រកម្រិតបរិញ្ញាបត្រឡើងទៅលើជំនាញផ្នែកសេដ្ឋកិច្ច, ធុរកិច្ច, គ្រប់គ្រង ឬ សញ្ញាបត្រជំនាញពាក់ព័ន្ធ 
  • មានបទពិសោធន៍យ៉ាងតិច ៣ ឆ្នាំនៅក្នុងការងារពាក់ព័ន្ធនឹងការរៀបចំ, សមម្របសម្រួល,  គ្រប់គ្រង គម្រោង ឬ កម្មវិធី និង រៀបចំលិខិតរដ្ឋបាល និង លិខិតបទដ្ឋានគតិយុត្ត/ឯកសារពាក់ព័ន្ធផ្សេងៗ  
  • មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និង ជាក្រុមបានល្អប្រកបដោយស្មារតីទទួលខុសត្រូវ 
  • មានជំនាញក្នុងការប្រើប្រាស់កម្មវិធី Microsoft Office, Power Point, Word, Excel ច្បាស់លាស់  
  • មានការយល់ដឹងច្រើនអំពីប្រព័ន្ធអេកូឡូស៊ីធុរកិច្ចនៅប្រទេសកម្ពុជា, យន្តការស្ថាប័ន និង យន្តការ គាំទ្រធុរកិច្ចនៅកម្ពុជា និង ការធ្វើឌីជីថលូបនីយកម្មទាំងក្នុងវិស័យសាធារណៈ និង ឯកជន 
  • មានបទពិសោធន៍បម្រើការងារជាមួយភាគីទាំងក្នុងវិស័យសាធារណៈ និង វិស័យឯកជន និង ភាគី ពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចនៅកម្ពុជា 
  • មានចំណេះដឹង និង សមត្ថភាពផ្នែកភាសាខ្មែរ និង ភាសាអង់គ្លេសស្ទាត់ជំនាញ ដែលត្រូវប្រើប្រាស់សម្រាប់ការទំនាក់ទំនង, ការរៀបចំរបាយការណ៍ និង ឯកសារផ្សេងៗ។ 
 
 

បុគ្គលិកសម្របសម្រួលការចាប់យកឌីជីថល (1 Position)

Expectations - Duties, Responsibilities
  • សម្របសម្រួលការងារពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស 
  • រៀបចំគម្រោងថវិកា និង ផែនការសកម្មភាពសម្រាប់វគ្គចាប់យកឌីជីថល ឬ គម្រោងដែលខ្លួនទទួលបន្ទុក 
  • រៀបចំកំណត់ហេតុកិច្ចប្រជុំ, របាយការណ៍វឌ្ឍនភាព, របាយការណ៍ប្រចាំឆ្នាំ និង របាយការណ៍នានាពាក់ព័ន្ធនឹងការអនុវត្តកម្មវិធី ឬ គម្រោង 
  • តាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តកម្មវិធី ឬ គម្រោង និង ផ្តល់យោបល់ក្នុងការធ្វើបច្ចុប្បន្នកម្មកម្មវិធី ឬ គម្រោងតាមការចាំបាច់ ដើម្បីឆ្លើយតបនឹងការអនុវត្តជាក់ស្តែង 
  • ទំនាក់ទំនង និង សហការជាមួយអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ឬ អង្គភាពពាក់ព័ន្ធនានា 
  • បូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធី ឬ គម្រោងដែលខ្លួនទទួលបន្ទុក និង 
  • បំពេញតួនាទី និង ភារកិច្ចផ្សេងទៀតតាមការកំណត់របស់ថ្នាក់ដឹកនាំ។ 
Requirements - Skills, Qualifications, Experience
  • មានសញ្ញាបត្រកម្រិតបរិញ្ញាបត្រឡើងទៅលើជំនាញគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, រដ្ឋបាល-សាធារណៈ, គ្រប់គ្រងពាណិជ្ជកម្ម, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ ឬ សញ្ញាបត្រជំនាញប្រហាក់ប្រហែល 
  • មានបទពិសោធន៍ការងារយ៉ាងតិច ០២ ឆ្នាំពាក់ព័ន្ធនឹងការងារសម្របសម្រួលកម្មវិធី /គម្រោង 
  • មានបទពិសោធន៍ក្នុងការសម្របសម្រួលការងារ និង ទំនាក់ទំនងជាមួយវិស័យរដ្ឋ វិស័យឯកជន ឬដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធី/គម្រោង 
  • មានភាពអត់ធ្មត់ខ្ពស់ក្នុងការសម្របសម្រួលកម្មវិធី/គម្រោងដែលមានលក្ខណៈស្មុគស្មាញ 
  • មានសមត្ថភាពគ្រប់គ្រងកម្មវិធី/គម្រោងប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព 
  • មានបទពិសោធន៍ និង ចំណេះដឹងពាក់ព័ន្ធនឹងសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (ជាការប្រសើរ)
 
 

បុគ្គលិកស្រាវជ្រាវគោលនយោបាយ (2 Positions)

Expectations - Duties, Responsibilities
  • ចូលរួមក្នុងគម្រោងស្រាវជ្រាវ តាមរយៈការរៀបចំវិធីសាស្រ្តស្រាវជ្រាវ, ការប្រមូល និង ការវិភាគទិន្នន័យ និង ការសរសេររបាយការណ៍បច្ចេកទេស  
  • រៀបចំ និង រចនាឯកសារស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈ និង មានសោភ័ណភាពសមរម្យសម្រាប់ការបោះពុម្ពផ្សាយ 
  • ផ្តល់ការបណ្ដុះបណ្ដាលទាក់ទងនឹងការស្រាវជ្រាវដល់ភាគីពាក់ព័ន្ធ តាមការស្នើសុំ  
  • បង្កើតទំនាក់ទំនងប្រកបដោយការគាំទ្រ និង ទំនុកចិត្តជាមួយអ្នកពាក់ព័ន្ធ (ទាំងខាងក្នុង និង   ខាងក្រៅអង្គភាព) និង  
  • អនុវត្ដភារកិច្ចដទៃទៀតតាមការប្រគល់ពីថ្នាក់ដឹកនាំ។  
Requirements - Skills, Qualifications, Experience
  • បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈ, វិទ្យាសាស្ត្រសង្គម ឬផ្នែកពាក់ព័ន្ធ  
  • មានបទពិសោធន៍ការងារក្នុងការស្រាវជ្រាវគោលនយោបាយ យ៉ាងតិច ២ ឆ្នាំ  
  • មានការយល់ដឹងច្បាស់លាស់ទាំងភាសាខ្មែរ និង ភាសាអង់គ្លេស  
  • មានបទពិសោធន៍ និង ការយល់ដឹងពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុ  ការគ្រប់គ្រងព័ត៌មានធុរកិច្ច ឬផ្នែកពាក់ព័ន្ធ (ជាការប្រសើរ)  
  • មានសមត្ថភាពអនុវត្តការងារបានល្អ ជាពិសេសការធ្វើលើការងារជាក្រុម និងលម្អិត  
  • មានភាសមត្ថភាពបត់បែនខ្ពស់, ម៉ុងម៉ាត់ និង អាចបំពេញការងារដោយឯករាជ្យ ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងមានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍខ្លួន ររៀនអ្វីថ្មី និង  
  • មានអាកប្បកិរិយាល្អ, គោរពក្រមសីលធម៌វិជ្ជាជីវៈ, ស្មោះត្រង់, អត់ធ្មត់, ឧស្សាហ៍ព្យាយាម និង មានគំនិតនវានុវត្តន៍ច្នៃប្រឌិត  
 

How to Apply

បេក្ខជន​ដែល​មានបំណង​ដាក់ពាក្យ​ សូម​ចុច​តំណ​រភ្ចាប់​

បេក្ខជន​ដែលជា​ប់ដំណាក់កាល​សម្រាំង​ជ្រើសរើស​ (Shortlist) នឹង​ត្រូវ​អញ្ជើញ​មក​ប្រលង​សរសេរ​ និង​សម្ភាស​ផ្ទាល់មាត់​។ 

 
Attachment
 

Contact Details

Office Address
  • Business Development Center (BDC) Building, 11th Floor, OCIC Blvd.,, Khan Chroy Changvar, Phnom Penh, Cambodia