មន្ត្រីបច្ចេកទេសបន្លែនិងផ្លែឈើគ្រប់គ្រងកសិដ្ធានបន្លែ
រាយការណ៍ជូនទៅ
- ប្រធានSEUAC
- នាយកប្រតិបត្តិSEUAC
ទីកន្លែងបំពេញការងារ៖ ការងារក្នុងកសិដ្ឋានបន្លែរបស់ SEUAC ខេត្តកំពង់ឆ្នាំង (Farmer Training Center)
មន្ត្រីបច្ចេកទេសបន្លែនិងផ្លែឈើគ្រប់គ្រងកសិដ្ឋានបន្លែ គឺដើម្បីគ្រប់គ្រងប្រតិបត្តិការនៃការផលិត និងបង្កើនផលិតកម្មកសិកម្ម និងពង្រីកវិសាលភាពទីផ្សារលក់ និងការដឹកជញ្ជូន។ គាត់មានភារៈកិច្ចសំខាន់ក្នុងការរៀបចំ និងអនុវត្តផែនការដាំដុះបន្លែ និងផ្លែឈើ ក្នុងកសិដ្ឋាន ដោយមានការត្រួតពិនិត្យប្រព័ន្ធផលិតកម្ម ចាប់ពីជម្រើសពូជ ការប្រើប្រាស់ជី និងថ្នាំបាញ់ ការគ្រប់គ្រងជំងឺ និងសត្វល្អិត ដល់ការផ្តល់ជំនួយបច្ចេកទេសដល់ក្រុមការងារ។ គាត់ត្រូវមានចំណេះដឹងផ្នែកកសិកម្ម ទទួលខុសត្រូវខ្ពស់ មានបទពិសោធន៍ក្នុងការដាំដុះបន្លែ/ផ្លែឈើ និងសមត្ថភាពធ្វើការជាក្រុមក្នុងបរិយាកាសកសិកម្មប្រកបដោយនិរន្តរភាព។
- រៀបចំផែនការផលិតបន្លែ និងផ្លែឈើតាមរដូវកាល ពេញមួយឆ្នាំ និងតម្រូវការទីផ្សារ
- ធានាបច្ចេកទេសសម្រាប់ការដាំដុះ និងក្នុងផ្ទះសំណាញ់ដើម្បីទទួលបានទិន្នផលខ្ពស់ និងគុណភាព
- ត្រួតពិនិត្យនិងគ្រប់គ្រងការប្រើប្រាស់ជីកសិកម្មនិងថ្នាំបាញ់ បូករួមនឹងការបង្រៀនអំពីវិធីសាស្ត្រកាត់បន្ថយសត្វល្អិត និងជំងឺដោយប្រើវិធីធម្មជាតិ
- បង្រៀន និងផ្តល់ជំនួយបច្ចេកទេសដល់កម្មករនិងអ្នករួមការងារ
- តាមដានការលូតលាស់និងជម្រើសពូជដែលសមរម្យនឹងតំបន់
- សហការជាមួយក្រុមផ្សេងៗ ដើម្បីជួយលើការផ្គត់ផ្គង់ទិន្នន័យសម្រាប់ទីផ្សារ និងគម្រោងអភិវឌ្ឍ
- រាយការណ៍លទ្ធផល និងបញ្ហាបច្ចេកទេសជាប្រចាំ
- ដឹកនាំ និងគ្រប់គ្រងការបង្កើតកសិដ្ឋានដាំបន្លែសុវត្ថិភាព កសិដ្ឋានដាំឪឡឹកសាច់លឿង និងត្រសក់ផ្អែម និងការចិញ្ចឹមមាន់មាន់ស្រែខ្មែរ
- ដឹកនាំ និងគ្រប់គ្រងកន្លែងលាងសំអាត កែច្នៃ និងវេចខ្ចប់ (មាន់ស្រែ បន្លែ ឪឡឹកសាច់លឿង ត្រសក់ផ្អែម
- ដឹកនាំការរៀបចំផលិត និងផ្គត់ផ្គង់ជីកំប៉ុស្តិ៍រាវ និងជីកំប៉ុស្តិ៍គោកដល់សមាជិក និងកសិករ
- គ្រប់គ្រង និងចុះប្រតិបត្តិការនៃចំណូល ចំណាយ ទៅក្នុងប្រព័ន្ឋគណនេយ្យ និងធានារបាយការណ៍ចំណេញខាត។
- ស្វែងរកដៃគូបញ្ជាទិញ និងចុះកិច្ចសន្យាជាមួយក្រុមផលិត និងអ្នកបញ្ជាទិញ
- រៀបចំមធ្យោបានដឹកជញ្ជូនផលិតផលកសិកម្មពីកសិដ្ឋាន និងតាមភូមិទៅកាន់ផ្សារសហគមន៍កសិកម្ម និងទីផ្សារផ្សេងៗ
- បង្កើតស្លាកសញ្ញា ផ្សព្វផ្សាយ និងលក់ផលិតផល។ល។
- បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកកសិកម្ម ឬបច្ចេកវិទ្យាកសិកម្ម (ផ្នែកបន្លែ និងផ្លែឈើ)
- មានបទពិសោធន៍ការងារអភិវឌ្ឍសហគមន៍និងដឹកនាំអាជីវកម្មកសិកម្ម យុវជនស្ម័គ្រចិត្តក្នុងគម្រោងសហគ្រាសខ្នាតតូច
- មានចំណេះដឹងមូលដ្ឋានផ្នែកកុំព្យួទ័រ និងភាសាអង់គ្លេស
- មានឆន្ទៈក្នុងការអភិវឌ្ឍន៍ជំនាញរបស់ខ្លួនអំពីការអភិវឌ្ឍន៍សហគមន៍កសិកម្ម ខ្សែច្រវ៉ាក់កសិកម្ម និងការ គ្រប់គ្រងអាជីវកម្ម
- មានការតាំងចិត្តខ្ពស់ធ្វើការជាមួយកសិករខ្នាតតូច សកម្មភាពកសិកម្ម ក្រុមជួយខ្លួនឯង និងសហគមន៍កសិកម្ម
- អាចធ្វើដំណើរទៅតាមភូមិគោលដៅ
- មានបទពិសោធន៍យ៉ាងតិច ២-៣ ឆ្នាំក្នុងការងារផលិតបន្លែ ឬផ្លែឈើ
- ចេះប្រើវិធីសាស្ត្រដាំដុះប្រកបដោយនិរន្តរភាព និងបច្ចេកវិទ្យាកសិកម្មទំនើប
- មានជំនាញជាមួយបច្ចេកវិទ្យាផ្សេងៗ (computer, smartphone, drone, irrigation systems)
- មានការទំនាក់ទំនងល្អ និងសមត្ថភាពក្នុងការបង្រៀនឬបង្ហាញឲ្យអ្នកដទៃ
- មានសមត្ថភាពធ្វើការងារជាក្រុម និងទទួលខុសត្រូវខ្ពស់