សេចក្ដីជូនដំណឹងស្តីពី ការជ្រើសរើសក្រុមហ៊ុនសំណង់ ដើម្បី ចូលរួម ដេញថ្លៃគម្រោងសាងសង់ និងកែលម្អ អគារសិក្សាចំនួន ០៦ ទីតាំង
- Career Category: Invitation for Bids
- Location: Battambang Province
សមាគមបណ្តុះកុមារជាអង្គការមិនមែនរដ្ឋាភិបាល មិនប្រកាន់សាសនា និងនិន្នាការនយោបាយ។សមាគមបណ្តុះកុមារមានទស្សនៈវិស័យជួយកុមារ និងយុវជនគ្រប់រូបទទួលបានការអភិវឌ្ឍប្រកបដោយសក្តានុពលសេចក្តីថ្លៃថ្នូរ ចីរភាព និងមានបេសកកម្មគាំទ្រការអភិវឌ្ឍធនធានមនុស្ស និងជីវភាពរស់នៅដោយមានកាលានុវត្តភាពចូលរួមពីសហគមន៍ ស្ថាប័នសាធារណៈ សង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធ។ ក្នុងភាពជាដៃគូជាមួយអង្គការរូមធូរីដ (RtR) និងអង្គការកុមាររីករាយ (HCC) ក្រោមមូលនិធិ គីនចាន់ (Kinchan Foundation) ដើម្បី អនុវត្តកម្មវិធីគម្រោងកុមារកម្ពុជារីករាយក្នុងការលើកកម្ពស់គុណភាព និងសេវាអប់រំកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សាក្នុងខេត្តបាត់ដំបង ។ សមាគមបណ្តុះកុមារសូមធ្វើការប្រកាសដេញថ្លៃការសាងសង់ និងកែលម្អអគារសិក្សាចំនួន០៦ ទីតាំងដែល សិ្ថតនៅក្នុងសាលាបឋមសិក្សាផ្សេងៗគ្នា ក្នុងស្រុកសំឡូត ស្រុកបាណន់ និងស្រុកថ្មគោលនៃខេត្តបាត់ដំបង។
សមាគមបណ្តុះកុមារ សូមអញ្ជើញក្រុមហ៊ុនសំណង់ស្របច្បាប់ដែលមានចំណាប់អារម្មណ៍ចូលរួមដេញថ្លៃ គម្រោង អាចដាក់ពាក្យស្នើសុំចូលរួម និងភ្ជាប់មកនូវ ឯកសារដែលបញ្ជាក់ពីភាពស្របច្បាប់ បទពិសោធន៍ និងគុណសម្បត្តិរបស់ក្រុមហ៊ុនដើម្បីធ្វើការវាយតម្លៃទទួលបានសិទ្ធិសាងសង់ និងកែលម្អអាគារសិក្សា។
ក្រុមហ៊ុនស្របច្បាប់ដែលមានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនងមក សមាគមបណ្តុះកុមារដើម្បីសាក សួរ ព័ត៌មានអំពីការចូលរួមដេញថ្លៃ និងការរៀបចំឯកសារភ្ជាប់ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៥។
សមាគមបណ្តុះកុមារ និងធ្វើការប្រជុំតម្រង់ទិសអំពីនិតិវិធីនៃការបំពេញសម្រង់តម្លៃសម្រាប់ចូលរួមដេញថ្លៃ ដោយផ្ទាល់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដែលមានអាសយដ្ឋានដូចដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។ ក្រុមហ៊ុនដែលមានឈ្មោះក្នុងវគ្គតម្រង់ទិសត្រូវមានសមាសភាពចូលរួមវគ្គនេះឱ្យបាន២នាក់ យ៉ាងតិច។
ក្រោយពីបញ្ចប់ការប្រជុំតម្រង់ទិស ក្រុមហ៊ុនត្រូវចុះសិក្សាវាយតម្លៃនៅទីតាំងជាក់ស្តែង (ត្រូវមានលិខិត បញ្ជាក់អះអាងពីសាលានីមួយៗថាក្រុមហ៊ុនពិតជាបានចុះសិក្សាដោយផ្ទាល់) ដើម្បីរៀបចំឯកសារប៉ាន់ប្រមាណ តម្លៃដេញថ្លៃជូនមកការិយាល័យសមាគមបណ្ដុះកុមារ យ៉ាងយូរបំផុតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។ ចំពោះថ្ងៃបើកស្រោមសំបុត្រដេញថ្លៃសមាគមបណ្ដុះកុមារ នឹងធ្វើការជូនដំណឹងនៅពេលក្រោយ។
បែបបទនៃការស្នើសុំចូលរួមដេញថ្លៃ
ក្រោយថ្ងៃប្រកាសជូនដំណឹងនេះ ក្រុមហ៊ុនសំណង់ទាំងឡាយ ដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមដេញថ្លៃគម្រោងអាចដាក់ពាក្យស្នើសុំចូលរួម ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម ៖
បញ្ជាក់៖ពាក្យស្នើសុំចូលរួមដេញថ្លៃត្រូវយកឯកសារមកដាក់ផ្ទាល់នៅការិយាល័យ សមាគមបណ្ដុះកុមារ ០១ច្បាប់ និងផ្ញើជាSoft តាមរយៈតេឡេក្រាម០១ ច្បាប់។ ក្រុមហ៊ុនដែលមានបទពិសោធន៍ ក្នុងការសាងសង់ សូមអញ្ជើញចូលរួមក្នុងការស្នើសុំចូលរួមដេញថ្លៃ ដោយសេរី និងយុត្តិធម៌។