ប្រធានក្រុមបច្ចេកទេសជីវវិទ្យា-ផែនដីវិទ្យា
អំពីតួនាទីសង្ខេបរបស់ប្រធានក្រុមបច្ចេកទេសជីវវិទ្យា-ផែនដីវិទ្យា៖
ប្រធានក្រុមបច្ចេកទេសសម្រាប់មុខវិជ្ជាជីវវិទ្យា-ផែនដីវិទ្យា ត្រូវផ្តោតទៅលើការរៀបរៀង ស្រាវជ្រាវ បង្កើតវិធីសាស្រ្តបង្រៀន និងកំណត់ វត្ថុបំណងមេរៀនឱ្យបានច្បាស់លាស់ជាមួយនឹងក្រុមគ្រូបង្រៀនជីវវិទ្យា-ផែនដីវិទ្យា តាមរយៈការផ្តល់នូវការបណ្តុះបណ្តាល ក៏ដូចជា ការណែនាំ ដើម្បីធានាថាការផ្តល់ និងការផ្ទេរចំណេះដឹងទៅឲ្យសិស្សានុសិស្សមានគុណភាព និងមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ ផងដែរ ប្រធានក្រុមបច្ចេកទេសមុខវិជ្ជាជីវវិទ្យា-ផែនដីវិទ្យា ត្រូវដើរតួនាទីយ៉ាងសកម្មក្នុងការធានាថាកម្មវីធីសិក្សា និងវិធីសាស្រ្ត វាយតម្លៃសម្រាប់ មុខវិជ្ជាជីវវិទ្យា-ផែនដីវិទ្យាដែលបានអនុវត្តន៍ និងអនុម័តនៅសាលាសិនគ្រីបអាខាដេមីត្រូវបាន ឆ្លើយតបនឹងគោល បំណងកម្មវិធីសិក្សា ដែលត្រូវបានលើកកម្ពស់លទ្ធផលអាចប្រៀបធៀបជាមួយថ្នាក់ជាតិ និងឆាកអន្តរជាតិបាន។
របាយការណ៍៖
ធ្វើរបាយការណ៍ជូន ៖ ផ្នែកបច្ចេកទេសទៅកាន់ អ្នកសម្របសម្រួលកម្មវិធីសិក្សាចំណេះដឹងទូទៅខ្មែរ។
ផ្នែកប្រតិបត្តិការប្រចាំថ្ងៃទៅកាន់ អ្នកទទួលខុសត្រូវលើដំណើរការសាលារៀន។
គ្រប់គ្រង ៖ គ្រូបង្រៀនមុខវិជ្ជាជីវវិទ្យា និងផែនដីវិទ្យា
ទំនាក់ទំនង ៖ទំនាក់ទំនងជាមួយបុគ្គលិកពាក់ព័ន្ធទាំងអស់ និងអ្នកសម្របសម្រួលកម្មវិធី STEAM។
បៀវត្សនិងអត្ថប្រយោជន៍៖
អង្គការមូលនិធិកុមារកម្ពុជានឹងផ្តល់ជូននូវបរិយាកាសការងារដ៏ល្អប្រសើរ និងបៀរត្សដែលប្រកួតប្រជែង រួមជាមួយអត្ថប្រយោជន៍ ជាច្រើនផ្សេងៗទៀតផ្អែកលើបទពិសោធន៍ និងសមត្ថភាពរបស់បេក្ខជន ព្រមទាំងទទួលបានការបណ្តុះបណ្តាលបន្ថែមអំពីបច្ចេកទេស បង្រៀននៅវិទ្យាស្ថានជាតិអប់រំ(NIE) ថ្នាក់បំប៉នភាសាអង់គ្លេស និងការអនុវត្តវិទ្យាសាស្ត្រ លំដាប់ជាតិនិងអន្តរជាតិ។
- ណែនាំអំពីកម្មវិធីសិក្សាជីវវិទ្យា-ផែនដីវិទ្យាដល់ក្រុមគ្រូបង្រៀនជីវវិទ្យា-ផែនដីវិទ្យា ដើម្បីឱ្យពួកគេអាចរៀបចំផែនការបង្រៀនរយៈពេលវែង និងមធ្យម(LTP/MTP) និងអាចអនុវត្តការបង្រៀនប្រកបដោយប្រសិទ្ធភាព។
- ចូលរួមជាសមាជិកនៃក្រុមអ្នកដឹកនាំកម្មវិធីសិក្សាដើម្បីកំណត់ និងធានាថាមុខវិជ្ជាជីវវិទ្យា-ផែនដីវិទ្យាស្របតាមកម្មវិធីសិក្សារបស់ ក្រសួង អប់រំ យុវជន និងកីឡាដើម្បីលើកកម្ពស់គុណភាពទៅតាមមុខវិជ្ជានីមួយៗ។
- រៀបចំវគ្គបណ្តុះបណ្តាល និងតម្រង់ទិសធ្វើយ៉ាងណាឱ្យក្រុមគ្រូបង្រៀនជីវវិទ្យា-ផែនដីវិទ្យាមានភាពរីកចម្រើនផ្នែក មុខវិជ្ជាឯកទេស វិធីសាស្ត្របង្រៀននិងរង្វាយតម្លៃលទ្ធផលសិក្សាសិស្ស។
- កំណត់វត្ថុបំណងរបស់មេរៀន និងការអភិវឌ្ឍនូវវិធីសាស្រ្តបង្រៀនផ្សេងៗដោយមានការសហការ និងចូលរួមជាមួយក្រុមបង្រៀន មុខវិជ្ជាផ្សេងទៀតដើម្បីជួយជំរុញ និងគាំទ្រការបង្រៀនឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។
- រាយការណ៍ទៅអ្នកសម្របសម្រួលកម្មវិធីសិក្សា និងអ្នកប្រតិបត្តិការសាលាដើម្បីកំណត់បញ្ហាប្រឈម និងឱកាសផ្សេងៗក្នុងការ បង្រៀន និងការបង្កើនចំណេះដឹងដល់ក្រុមគ្រូបង្រៀន។
- ដឹកនាំក្រុមគ្រូបង្រៀន ក្នុងការលើកកម្ពស់នូវមតិយោបល់ផ្សេងៗ ជុំវិញចំណុចខ្វះខាតលើការអនុវត្តន៍ជាក់ស្តែងក្នុងការបង្រៀន ក៏ដូច ជាវិធីសាស្រ្តផ្សេងៗដើម្បីស្ថាបនារួមគ្នាឲ្យបានកាន់តែប្រសើរឡើង។
- ដឹកនាំការធ្វើការរួមគ្នា ដើម្បីធានាបាននូវការអនុវត្តយ៉ាងម៉ត់ចត់នូវកម្មវិធីសិក្សាជីវវិទ្យា-ផែនដីវិទ្យា និងការវាយតម្លៃទៅតាម គោលការណ៍ គរុកោសល្យ។
- លើកទឹកចិត្ត ជំរុញ និងជួយសម្របសម្រួលឲ្យមានការបញ្ចូល និងប្រើប្រាស់កម្មវិធីទំនាក់ទំនងព័ត៌មានបច្ចេកវិទ្យា(ICT) ទៅក្នុង ការបង្រៀនឲ្យបានជាក់លាក់ទៅតាមមុខវិជ្ជាជីវវិទ្យា-ផែនដីវិទ្យា។
- ពិនិត្យទៅលើគុណភាពនៃការសិក្សារបស់សិស្ស និងធ្វើការវាយតម្លៃលើគុណភាពនៃការបង្រៀនរបស់គ្រូជីវវិទ្យា-ផែនដីវិទ្យាដើម្បី បង្កើនលទ្ធផលសិក្សារបស់សិស្ស។
- ទទួលខុសត្រូវលើលទ្ធផលសិក្សាសិស្ស (បុរេតេស្ត ប្រចាំខែ ឆមាស និង លទ្ធផលផ្សេងៗទៀត) និងបញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រង ទាន់ពេល។
- បង្រៀនជីវវិទ្យា-ផែនដីវិទ្យាដល់សិស្សានុសិស្ស ដែលបានរៀបចំឡើងដោយអ្នកសម្របសម្រួលកម្មវិធីសិក្សាចំណេះទូទៅខ្មែរ។
- វិភាគលទ្ធផលសិក្សាសិស្ស និងធ្វើរបាយការណ៍អំពីលទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ជាប្រចាំ ដើម្បីកែលម្អការរៀននិងបង្រៀនឱ្យប្រសើរឡើង។
- អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយគណៈគ្រប់គ្រងអប់រំ។
- មានគំនិតឆ្នៃប្រឌិត និង វិជ្ជាជីវៈ ដែលបង្ហាញពីគុណតំលៃរបស់អង្គការមូលនិធិកុមារកម្ពុជា នៅក្នុងការងារមួយថ្ងៃ ទៅមួយថ្ងៃ។
- មានបទពិសោធន៍២ឆ្នាំ ជាប្រធានក្រុមបច្ចេកទេសជីវវិទ្យា-ផែនដីវិទ្យា សម្រាប់គ្រូបង្រៀនកម្រិតវិទ្យាល័យនិង កម្រិតអនុវិទ្យាល័យរបស់ ក្រសួងអប់រំ យុវជន និងកីឡា។
- បញ្ចប់ថ្នាក់បរិញ្ញាបត្រឡើងទៅ លើមុខជំនាញឯកទេសជីវវិទ្យា-ផែនដីវិទ្យា។
- មានសញ្ញាបត្រគរុកោសល្យលើមុខជំនាញឯកទេសជីវវិទ្យា-ផែនដីវិទ្យា។
- មានជំនាញគ្រប់គ្រងខាងផ្នែកអប់រំ ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងធនធានមនុស្ស។
- មានចំណេះដឹងលើភាសាអង់គ្លេសកាន់តែប្រសើរ។
- មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របាន(កម្មវិធីប្រើប្រាស់ក្នុងការិយាល័យ និងកម្មវិធីផ្សេងៗទៀត)។
- មានឆន្ទៈក្នុងការជួយសិស្សដែលមានជីវភាពក្រីក្រ។
- មានឆន្ទៈក្នុងការរៀនសូត្រចំណេះដឹងថ្មីៗបន្ថែម ជាពិសេសចូលរួមក្នុងការអនុវត្តន៍ជាក់ស្តែងក្នុងគម្រោងSTEAM។
- មានឆន្ទៈទទួលយកមតិស្ថាបនា និងបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកទាំងឡាយក្នុងស្ថាប័ន។
- មានភាពវាងវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ។
- មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន។
ប្រធានក្រុមបច្ចេកទេសភាសាខ្មែរ
អំពីតួនាទីសង្ខេបរបស់ប្រធានក្រុមបច្ចេកទេសភាសាខ្មែរ ៖
ប្រធានក្រុមបច្ចេកទេសសម្រាប់មុខវិជ្ជាភាសាខ្មែរ ត្រូវផ្តោតទៅលើការរៀបរៀង ស្រាវជ្រាវ បង្កើតវិធីសាស្រ្តបង្រៀន និងកំណត់ វត្ថុបំណងមេរៀនឱ្យបានច្បាស់លាស់ជាមួយនឹងក្រុមគ្រូបង្រៀនភាសាខ្មែរ តាមរយៈការផ្តល់នូវការបណ្តុះបណ្តាល ក៏ដូចជា ការណែនាំ ដើម្បីធានាថាការផ្តល់ និងការផ្ទេរចំណេះដឹងទៅឲ្យសិស្សានុសិស្សមានគុណភាព និងមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ ផងដែរ ប្រធានក្រុមបច្ចេកទេសមុខវិជ្ជាភាសាខ្មែរ ត្រូវដើរតួនាទីយ៉ាងសកម្មក្នុងការធានាថាកម្មវីធីសិក្សា និងវិធីសាស្រ្ត វាយតម្លៃសម្រាប់ មុខវិជ្ជាភាសាខ្មែរដែលបានអនុវត្តន៍ និងអនុម័តនៅសាលាសិនគ្រីបអាខាដេមីត្រូវបាន ឆ្លើយតបនឹងគោល បំណងកម្មវិធីសិក្សា ដែលត្រូវបានលើកកម្ពស់លទ្ធផលអាចប្រៀបធៀបជាមួយថ្នាក់ជាតិ និងឆាកអន្តរជាតិបាន។
របាយការណ៍៖
ធ្វើរបាយការណ៍ជូន ៖ ផ្នែកបច្ចេកទេសទៅកាន់ អ្នកសម្របសម្រួលកម្មវិធីសិក្សាចំណេះដឹងទូទៅខ្មែរ។
ផ្នែកប្រតិបត្តិការប្រចាំថ្ងៃទៅកាន់ អ្នកទទួលខុសត្រូវលើដំណើរការសាលារៀន។
គ្រប់គ្រង ៖ គ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ
ទំនាក់ទំនង ៖ទំនាក់ទំនងជាមួយបុគ្គលិកពាក់ព័ន្ធទាំងអស់ និងអ្នកសម្របសម្រួលកម្មវិធី STEAM។
- ណែនាំអំពីកម្មវិធីសិក្សាភាសាខ្មែរដល់ក្រុមគ្រូបង្រៀនភាសាខ្មែរ ដើម្បីឱ្យពួកគេអាចរៀបចំផែនការបង្រៀនរយៈពេលវែង និងមធ្យម(LTP/MTP) និងអាចអនុវត្តការបង្រៀនប្រកបដោយប្រសិទ្ធភាព។
- ចូលរួមជាសមាជិកនៃក្រុមអ្នកដឹកនាំកម្មវិធីសិក្សាដើម្បីកំណត់ និងធានាថាមុខវិជ្ជាភាសាខ្មែរស្របតាមកម្មវិធីសិក្សារបស់ ក្រសួង អប់រំ យុវជន និងកីឡាដើម្បីលើកកម្ពស់គុណភាពទៅតាមមុខវិជ្ជានីមួយៗ។
- រៀបចំវគ្គបណ្តុះបណ្តាល និងតម្រង់ទិសធ្វើយ៉ាងណាឱ្យក្រុមគ្រូបង្រៀនភាសាខ្មែរមានភាពរីកចម្រើនផ្នែក មុខវិជ្ជាឯកទេស វិធីសាស្ត្របង្រៀននិងរង្វាយតម្លៃលទ្ធផលសិក្សាសិស្ស។
- កំណត់វត្ថុបំណងរបស់មេរៀន និងការអភិវឌ្ឍនូវវិធីសាស្រ្តបង្រៀនផ្សេងៗដោយមានការសហការ និងចូលរួមជាមួយក្រុមបង្រៀន មុខវិជ្ជាផ្សេងទៀតដើម្បីជួយជំរុញ និងគាំទ្រការបង្រៀនឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។
- រាយការណ៍ទៅអ្នកសម្របសម្រួលកម្មវិធីសិក្សា និងអ្នកប្រតិបត្តិការសាលាដើម្បីកំណត់បញ្ហាប្រឈម និងឱកាសផ្សេងៗក្នុងការ បង្រៀន និងការបង្កើនចំណេះដឹងដល់ក្រុមគ្រូបង្រៀន។
- ដឹកនាំក្រុមគ្រូបង្រៀន ក្នុងការលើកកម្ពស់នូវមតិយោបល់ផ្សេងៗ ជុំវិញចំណុចខ្វះខាតលើការអនុវត្តន៍ជាក់ស្តែងក្នុងការបង្រៀន ក៏ដូច ជាវិធីសាស្រ្តផ្សេងៗដើម្បីស្ថាបនារួមគ្នាឲ្យបានកាន់តែប្រសើរឡើង។
- ដឹកនាំការធ្វើការរួមគ្នា ដើម្បីធានាបាននូវការអនុវត្តយ៉ាងម៉ត់ចត់នូវកម្មវិធីសិក្សាភាសាខ្មែរ និងការវាយតម្លៃទៅតាម គោលការណ៍គរុកោសល្យ។
- លើកទឹកចិត្ត ជំរុញ និងជួយសម្របសម្រួលឲ្យមានការបញ្ចូល និងប្រើប្រាស់កម្មវិធីទំនាក់ទំនងព័ត៌មានបច្ចេកវិទ្យា(ICT) ទៅក្នុងការបង្រៀនឲ្យបានជាក់លាក់ទៅតាមមុខវិជ្ជាភាសាខ្មែរ។
- .ពិនិត្យទៅលើគុណភាពនៃការសិក្សារបស់សិស្ស និងធ្វើការវាយតម្លៃលើគុណភាពនៃការបង្រៀនរបស់គ្រូភាសាខ្មែរដើម្បីបង្កើនលទ្ធផលសិក្សារបស់សិស្ស។
- ទទួលខុសត្រូវលើលទ្ធផលសិក្សាសិស្ស (បុរេតេស្ត ប្រចាំខែ ឆមាស និង លទ្ធផលផ្សេងៗទៀត) និងបញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រង ទាន់ពេល។
- បង្រៀនភាសាខ្មែរដល់សិស្សានុសិស្ស ដែលបានរៀបចំឡើងដោយអ្នកសម្របសម្រួលកម្មវិធីសិក្សាចំណេះទូទៅខ្មែរ។
- វិភាគលទ្ធផលសិក្សាសិស្ស និងធ្វើរបាយការណ៍អំពីលទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ជាប្រចាំ ដើម្បីកែលម្អការរៀននិងបង្រៀនឱ្យប្រសើរឡើង។
- អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយគណៈគ្រប់គ្រងអប់រំ។
- មានគំនិតឆ្នៃប្រឌិត និង វិជ្ជាជីវៈ ដែលបង្ហាញពីគុណតំលៃរបស់អង្គការមូលនិធិកុមារកម្ពុជា នៅក្នុងការងារមួយថ្ងៃ ទៅមួយថ្ងៃ។
- មានបទពិសោធន៍២ឆ្នាំ ជាប្រធានក្រុមបច្ចេកទេសភាសាខ្មែរ សម្រាប់គ្រូបង្រៀនកម្រិតវិទ្យាល័យនិង កម្រិតអនុវិទ្យាល័យរបស់ ក្រសួងអប់រំ យុវជន និងកីឡា។
- បញ្ចប់ថ្នាក់បរិញ្ញាបត្រឡើងទៅ លើមុខជំនាញឯកទេសភាសាខ្មែរ។
- មានសញ្ញាបត្រគរុកោសល្យលើមុខជំនាញឯកទេសភាសាខ្មែរ។
- មានជំនាញគ្រប់គ្រងខាងផ្នែកអប់រំ ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងធនធានមនុស្ស។
- មានចំណេះដឹងលើភាសាអង់គ្លេសកាន់តែប្រសើរ។
- មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របាន(កម្មវិធីប្រើប្រាស់ក្នុងការិយាល័យ និងកម្មវិធីផ្សេងៗទៀត)។
- មានឆន្ទៈក្នុងការជួយសិស្សដែលមានជីវភាពក្រីក្រ។
- មានឆន្ទៈក្នុងការរៀនសូត្រចំណេះដឹងថ្មីៗបន្ថែម ជាពិសេសចូលរួមក្នុងការអនុវត្តន៍ជាក់ស្តែងក្នុងគម្រោងSTEAM។
- មានឆន្ទៈទទួលយកមតិស្ថាបនា និងបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកទាំងឡាយក្នុងស្ថាប័ន។
- មានភាពវាងវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ។
- មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន។
អ្នកបើកបររថយន្ដ
សេចក្តីសង្ខេបពីតួនាទី៖
អ្នកបើកបរត្រូវតែមានទំនួលខុសត្រូវខ្ពស់ ក្នុងការធានាថា ការផ្តល់សេវាកម្មបើកបរដល់អ្នកធ្វើដំណើរ រួមទាំងបុគ្គលិក សិស្ស ឬភ្ញៀវ អោយមានសុវត្ថិភាពនិងមានផាសុខភាពហើយត្រូវតែយល់ដឹងច្បាស់អំពីច្បាប់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។អ្នកបើកបរ ត្រូវទទួល ខុសត្រូវ សម្រាប់ការត្រួតពិនិត្យរថយន្តជាប្រចាំថ្ងៃ មុនពេលចេញដំណើរ ឬពេលត្រលប់មកវិញដូចជាការត្រួតពិនិត្យ មើលសម្ពាធកង់ឡាន ប្រេងម៉ាស៊ីន ភ្លើងមុខក្រោយ ហ្វ្រាំង និងផ្នែកផ្សេងទៀតរបស់រថយន្ត ហើយធានាថាប្រេងឥន្ទធនៈមានគ្រប់គ្រាន់សម្រាប់ការ ដឹកជញ្ជូន និងទាន់ពេលវេលា។លើសពីនេះទៀត អ្នកបើកបរត្រូវលាងសំអាតរថយន្តបន្ទាប់ពីការប្រើប្រាស់ហើយ អោយបានស្អាតល្អ និងទុកដាក់ អោយមានរបៀបរៀបរយ។ជាពិសេសត្រូវប្រាកដថារថយន្តទាំងអស់ត្រូវបានជួសជុសអោយបានល្អ នៅយានដ្ឋានដៃគូរ របស់អង្គការ។អ្នកបើកបរត្រូវតែបំពេញកំណត់ហេតុរថយន្ត ដែលថ្នាក់ដឹកនាំបានកំណត់អោយស្របជាមួយនឹងគោលនយោបាយ របស់អង្គការ។
បៀវត្សនិងអត្ថប្រយោជន៍៖
អង្គការមូលនិធិកុមារកម្ពុជានឹងផ្តល់ជូននូវបរិយាកាសការងារដ៏ល្អប្រសើរ និងបៀរត្សប្រកបដោយការប្រកួតប្រជែងផ្អែកលើបទពិសោធន៍ និង សមត្ថភាពរបស់បេក្ខជន និងអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត។
- អាចអាន និងសសេរអក្សរខ្មែរបាន
- មានបទពិសោធន៍បើកបររថយន្តប្រភេទទេសចរណ៍, ១៥កៅអី, ២៥កៅអីនិងរថយន្តដឹកទំនិញ
- មានប័ណ្ណបើកបរប្រភេទ ឃ២ (D2)ឡើងទៅដែលមានសុពលភាព
- មានការអត់ធ្មត់នឹងការងារ និងមានបុគ្គលិកលក្ខណៈល្អប្រសើរ