ការប្រកាសដេញថ្លៃ រកអ្នកម៉ៅការសាងសង់

with Mlup Promviheathor Center Organization
Invitation for Bids

BTDC-ID: 35944
Closing Date:

Bid Components

Announcement Description

អង្គការ​មជ្ឈមណ្ឌល​ម្លប់​ព្រហ្មវិហារ​ធម៌​ បាន​នឹង​កំពុង​អនុវត្តន៍​គម្រោង​ដោយ​បាន​គាំទ្រ​ថវិកា​ ពី​ UNDP GEF SGP ប្រចាំ​ប្រទេសកម្ពុជា​ នៃ​គម្រោង​លេខ​. KHM/SGP/OP7/Y4/CORE/IW/2023/06 ក្នុង​ភូមិ​ជ្រោយ​ស្វាយ​លិច​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ខេត្ត​កោះកុង​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​កំពុង​អនុវត្ត​កម្មវិធី​របស់​ខ្លួន​។

Bid Components

ការប្រកាសដេញថ្លៃ រកអ្នកម៉ៅការសាងសង់

  • Career Category: Invitation for Bids
  • Location: Koh Kong Province

សេចក្តី​ជូនដំណឹង​ស្តីពី​ការ​ដេញថ្លៃ​

ការ​ពិពណ៌នា​អំពី​លទ្ធផល​នៃ​កិច្ចសន្យា​៖ សាងសង់​ប្រអប់​ជម្រក​ត្រី​សិប្ប​និមិត្ត​ចំនួន​៤៥ប្រអប់​ទំលាក់​នៅកន្លែង​អភិរក្ស​ត្រី​មេ​ពូជ​ ទំហំ​១ម៉ែត្រ​គុណ​១ម៉ែត្រ​៤ជ្រុង​ សាងសង់​ស្ពាន​ប្រវែង​៨០ម៉ែត្រ​ (ទំហំ​បណ្តោ​យ៨០ម៉ែត្រ​ និង​ទទឹង​១.៥ម៉ែត្រ​) ធ្វើពីឈើ​គ្រាក់​ ក្រាល​ក្តា​ជជុស ក្នុង​តំបន់​ព្រៃ​កោងកាង​សម្រាប់​បំរើ​ដល់​ទេសចរណ៍​ធម្មជាតិ​ នៅ​សហគមន៍​នេសាទ​តំបន់​ឆ្នេរសមុទ្រ​ជ្រោយ​ស្វាយ​ ស្ថិតនៅ​ភូមិ​ជ្រោយ​ស្វាយ​ខាងលិច​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ខេត្ត​កោះកុង​។

ទី​១៖ សាងសង់​ប្រអប់​ជម្រក​ត្រី​សិប្ប​និមិត្ត​ចំនួន​៤៥ប្រអប់​ទំលាក់​នៅកន្លែង​អភិរក្ស​ត្រី​មេ​ពូជ​ ទំហំ​១ម៉ែត្រ​គុណ​១ម៉ែត្រ​៤ជ្រុង​។ 3,375.00$ (បី​ពាន់​បី​រយ​ចិតសិប​ប្រាំ​ដុល្លារ​អាមេរិក​)

ទី​២៖ សាងសង់​ស្ពាន​ប្រវែង​៨០ម៉ែត្រ​(ទំហំ​បណ្តោ​យ៨០ម៉ែត្រ​ កម្ពស់​៦ម និង​ទទឹង​១.៥ម៉ែត្រ​) ធ្វើពីឈើ​គ្រាក់​ ក្រាល​ក្តា​ជជុស ក្នុង​តំបន់​ព្រៃ​កោងកាង​សម្រាប់​បំរើ​ដល់​ទេសចរណ៍​ធម្មជាតិ​។ 3,617.74(បី​ពាន់​ប្រាំមួយ​រយ​ដប់ប្រាំ​ពីរ​ដុល្លារ​អាមេរិក​ និង​ចិតសិប​បួន​សេន​)

Submission Requirements

អ្នក​ដែល​អាច​ដេញថ្លៃ​៖ អ្នកទទួលការ​បាន​ចុះបញ្ជី​អាជីវកម្ម​ (ជា​នីតិបុគ្គល​ ឬ រូបវន្តបុគ្គល​)

ប្រាក់​ធានា​ដេញថ្លៃ​៖ យ៉ាងតិច​ចំនួន​២%នៃ​តម្លៃ​ដាក់​ដេញថ្លៃ​

ឈ្មោះ​ធនាគារ​ពាណិជ្ជ​ដែល​ត្រូវ​៖ តំកល់​ប្រាក់​កក់​

ធនាគារ​អេស៊ី​លី​ដា​៖ (ព័ត៌មាន​គណនី​លម្អិត​នឹង​ផ្តល់ជូន​ចំពោះ​ក្រុមហ៊ុន​ដេញថ្លៃ​ណា​ដលែ​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ដេញថ្លៃ​ លើការងា​រនេះ)

កាលបរិច្ឆេទ​នៃ​ការប្រជុំ​បើក​សំណើ​ដេញថ្លៃ​៖ ថ្ងៃ​ទី​២៥ ខែ​សីហា​ ឆ្នាំ​២០២៥

ពេលវេលា​បើក​សំណើ​ដេញថ្លៃ​៖ ម៉ោង​១:៣០ដល់​ ម៉ោង​ ៣:00 រសៀល​

កាលបរិច្ឆេទ​ចាប់​ផ្តើ​មទទួល​សំណើ​ដេញថ្លៃ​៖ ថ្ងៃ​ទី​២៤ ខែក​ក្កដា​ ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​២៥ ខែ​ សីហា​ ឆ្នាំ​២០២៥ វេលា​ម៉ោង​៨ព្រឹក​ ដល់​ ម៉ោង​៥ល្ងាច​

កំណត់​សម្គាល់​៖

  • អ្នកចូលរួម​ដេញថ្លៃ​អាច​ដាក់ពាក្យ​លើការងា​រទាំង​ពីរ​ ឬ ការងារ​ណាមួយ​ ក្នុងចំណោម​ការងារ​២កន្លែង​ខាងលើ​។
  • អ្នកមាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​ដេញថ្លៃ​ តម្រូវ​អោយ​តំកល់​ប្រាក់​ ២% តាម​ប្រព័ន្ធ​ធនាគារ​ នៃ​តម្លៃ​ដាក់​ដេញថ្លៃ​ ។
  • អ្នក​ដេញថ្លៃ​ឈ្នះ​ក្នុង​ការ​ដេញថ្លៃ​នឹង​ត្រូវ​តម្កល់​ប្រាក់​កក់​ធានា​ការ​អនុវត្ត​ចំនួន​១០%នៃ​តម្លៃ​កិច្ចសន្យា​ តាមរយៈ​ប្រព័ន្ធ​ធនាគារ​ ។ ប្រាក់​កក់​នេះ​មាន​សុពលភាព​រហូតដល់​ ចប់​រយៈពេល​ថែទាំ​លទ្ធផល​កិច្ចសន្យា​ ឬរយៈពេល​ធានា​គុណភាព​សំណង់​។
  • អ្នកទទួល​លការត្រូ​វទទួលខុសត្រូវ​ទាំងស្រុង​ ក្នុង​ការថែទាំ​លទ្ធផល​កិច្ចសន្យា​ និង​ជួសជុល​នូវ​រាល់​ការខូចខាត​ទាំងអស់​ក្នុងអំឡុង​ពេល​ ៦ខែ​ សំរាប់​ការងារ​សាងសង់​ប្រអប់​ជម្រក​ត្រី​សិប្ប​និមិត្ត​ និង​សាងសង់​ស្ពាន​ប្រវែង​៨០ម៉ែត្រ​ បន្ទាប់ពី​ការ​សាងសង់​រួច​ជាស្ថាពរ​ ។
  • អ្នកទទួលការ​ ត្រូវ​ចូលរួម​ដេញថ្លៃ​ប្រកបដោយ​ការប្រកួតប្រជែង​ ដោយ​គ្មាន​ឃុបឃិត​ ស៊ុម​ក្រ​លំ​គ្នា​និង​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ ឬ អំពើពុករលួយ​។ប្រសិនបើ​អ្នកទទួលការ​ណា​ឃុបឃិត​ ស៊ុម​ក្រ​លំ​គ្នា​នឹង​ពាក់ព័ន្ធ​ក្នុង​ការ​ក្លែង​បន្លំ​ ឬអំពើពុករលួយ​ជាមួយ​អ្នកទទួលការ​ដទៃ​ អ្នកទទួលការ​ ទាំងនោះ​នឹង​ត្រូវ​ស្នើ​ឃុំ​ឱ្យ​លុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​អ្នកទទួលការ​ជា​រៀង​រហូត​ និង​មិន​អនុញ្ញាត​ឱ្យ​ដាក់​សំណើ​រដេញថ្លៃ​គម្រោង​ឃុំ​ សង្កាត់​ទូទាំង​ ប្រទេសកម្ពុជា​ ហើយ​ប្រាក់​កក់​ធានា​ដេញថ្លៃ​ទាំងនោះ​នឹង​ត្រូវ​បាន​រឹបអូស​ផ្ទេរ​បង្វែរ​បង់​ចូល​ថវិកា​គម្រោង​ ។
 
Attachment
 

Contact Details

Office Address
  • Chrouy Svay Khang Lech, Chrouy Svay Commune, Srae Ambel District, Koh Kong Province, Cambodia
  • ទីស្នាក់ការអង្គការ ម្លប់ព្រហ្មវិហារធម៌, Trapeang, Srae Ambel Commune, Srae Ambel District, Koh Kong Province, Cambodia
 
Contact Name
  • លោក ម៉េងហាក់ វិឆ្ឆ័យ
  • លោក ពុធ សារៀម
 
Phone