ការដេញថ្លៃជ្រើសរើសក្រុមហ៊ុន ឬនីតិបុគ្គលវាយតម្លៃបញ្ចប់នៃការអនុវត្ត គម្រោង ថែរក្សាគម្របព្រៃដើម្បីភាពប្រសើរឡើងនៃជីវិតមនុស្ស និងជីវចម្រុះ
- Career Category: Invitation for Bids
- Location: Siemreap Province
គោលដៅជាក់លាក់របស់គម្រោង
លើកកម្ពស់ជីវភាពប្រជាសហគមន៍ និងពង្រឹងការចូលរួមថែរក្សាធនធានធម្មជាតិ ជីវៈចម្រុះ និងដាំ ស្តារឡើងវិញនៃគម្របព្រៃក្នុងដែនជម្រកសត្វព្រៃបឹងពែរ ភ្នំត្នោត-ភ្នំពក ភូមិសាស្រ្ត ខេត្តសៀមរាប»។
គោលបំណងជាក់លាក់នីមួយៗ៖
- គោលបំណងជាក់លាក់ទី១៖ នៅឆ្នាំ២០២៥យ៉ាងហោចណាស់ប្រជាសហគមន៍ចំនូន៥០គ្រួសារ (ស្រ្តីយ៉ាងតិច៥០ភាគរយ) មកពីសហគមន៍តំបន់ការពារធម្មជាតិទាំងបួន មានការកើនឡើងនូវប្រាក់ចំណូលដប់ភាគរយ (១០%) ឬ បីរយពាន់រៀល តាមរយៈការអនុវត្តន៍បច្ចេកទេសចិញ្ចឹមមាន់ និងចិញ្ចឹមត្រីលក្ខណៈគ្រួ សារ តាមបែបក្សេត្របរិស្ថាន។
- គោលបំណងជាក់លាក់ទី២៖ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទាំងបួនចំនួន៥១នាក់ ក្នុងនោះស្រ្តីចំនួន៣០ភាគរយ មានសមត្ថភាពកើនឡើង និងបង្កើនគម្របដីចំនួន ១៥.៥ហិកតា តាមរយៈការ ដាំជួសឡើងវិញលើផ្ទៃដីរិចរិល នៅត្រឹមឆ្នាំ២០២៥។
- គោលបំណងជាក់លាក់ទី៣៖ ចំណេះដឹង និងបទពិសោធន៍ជោគជ័យនៃការអនុវត្តន៍គម្រោងត្រូវ បានចងក្រង និងចែក រំលែក បន្តទៅសហគមន៍ និងភាគីពាក់ព័ន្ធនានានៅឆ្នាំ២០២៥។
ការវាយតម្លៃគម្រោង
ការរៀបចំវាយតម្លៃបព្ចាប់គម្រោងនេះធ្វើឡើងដោយផ្អែកទៅលើគោលការរៀនសូត្រជាមូលដ្ឋាន តាម រយៈការចូលរួមរបស់សហគមន៍អ្នកពាក់ពន្ធ័ក្នុងការកសាងគម្រោង អនុវត្តផែនការសកម្មភាព និងការចែករំលែ កព័ត៌មាន។ ដោយការអនុវត្តគម្រោងមានការជាប់ពាក់ព័ន្ធជាមួយដៃគូជាច្រើន រួមទំាងមន្រ្តីជំនាញ មន្ត្រីឧទ្យានុ រក្ស អាជ្ញាធរមូលដ្ឋាន គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ក្រុមផលិតនៅក្នុងសហគមន៍ (ក្រុមចិញ្ចឹ មមាន់ និងចិញ្ចឹមត្រី) ក្រុមសន្សំប្រាក់ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដូចនេះការវាយតម្លៃបពា្ចប់គម្រោង ទាមទារអោយមានការចូលរួមផ្តល់គំនិតយោបល់ក្នុងដំណើរការនេះ។
ទន្ទឹមនឹងនេះដែរ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដែលជាម្ចាស់ជំនួយ ក្រោមការឧបត្ថម្ភពីមូលនិធិបរិស្ថានពិភពលោក(GEF-SGP-UNDP) នឹងដឹងពីភាពជោគជ័យពីការអនុវត្ត គម្រោងដែលរួមចំណែកលើកកម្ពស់ជីវភាព និងពង្រឹងសមត្ថភាពរបស់គណៈកម្មការសហគមន៍តំបន់ការពារ ធម្មជាតិក្នុងការគ្រប់គ្រង ថែរក្សា និងបង្កើនគម្របព្រៃឈើបន្ថែម ព្រមទាំងការអនុវត្តល្អផ្សេងៗដែលអាចជា គំរូសំរាប់ការគាំទ្របចេ្ចកទេសកាន់តែប្រសើរថែមទៀតដល់អង្គការដៃគូនានានៅពេលខាងមុខ។ លទ្ធផលនៃ ការវាយតម្លៃនឹងជួយដល់អង្គការដៃគូខ្លួនឯង ធ្វើការឆ្លុះបញ្ចាំងអំពីចំនុចខ្លាំង និងចំនុចខ្សោយនៃការអនុវត្តន៍គ ម្រោងដើម្បីចងក្រងជាឯកសារទុកសំរាប់ការកសាងគម្រោងនៅពេលអនាគត និងជាសក្តានុពលដើម្បីស្វែងរក ការគាំទ្រ ពីម្ចាស់ជំនួយផ្សេងៗទៀតផងដែរ។
Bidder Eligibility
- លក្ខណៈសម្បត្តិនៃទីប្រឹក្សា
- បពា្ចប់ថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងគម្រោង ផ្នែកបរិស្ថាន ផ្នែកអភិវឌ្ឍន៍ឬ វិស័យពាក់ព័ន្ធផ្សេងទៀត
- មានបទពិសោធន៍យ៉ាងតិច៥ឆ្នំា ទាក់ទងនិងការវាយតម្លៃគម្រោងលើផ្នែកគ្រប់គ្រងធនធានធម្មជាតិ ការអភិវឌ្ឍន៍ជនបទ គម្រោងកសិកម្ម។
- មានបទពិសោធន៍យ៉ាងតិច២ឆ្នំាទាក់ទង និងការបង្កើតប្រពន្ធ័តាមដាននិងវាយតម្លៃគម្រោង។
- មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការស្រាវជ្រាវបែបការចូលរួម។
- មានបទពិសោធន៍ក្នុងការប្រមូលព័ត៌មាន វិភាគ និងសរសេររបាយការណ៍។
- មានបទពិសោធន៍ក្នុងការគ្រប់គ្រងគម្រោង។
- មានបទពិសោធន៍ ព្រមទំាងចំណេះដឹងទាក់ទងនឹងការអភិរក្សធនធានធម្មជាតិ សេដ្ឋកិច្ច និងយេនឌ័រ កាន់តែប្រសើរ។