with Heng Piv Plastic
ឥលូវនេះក្រុមហ៊ុនយើងខ្ញុំកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងដូចខាងក្រោម៖
ទីតាំងការងារ: ទឹកថ្លា ខណ្ឌសែនសុខ
គោលបំណងការងារ
អ្នកបកប្រែ មានតួនាទីចំបងក្នុងការបកប្រែភាសាចិនទៅខ្មែរ និងពីខ្មែរទៅចិនដោយរក្សាបាននូវអត្ថន័យ ច្បាស់លាល់ និងត្រឹមត្រូវ។ អ្នកបកប្រែត្រូវមានភាពរួសរាយ រាក់ទាក់ និងរក្សាទំនាក់ទំនងដ៍ល្អជាមួយភ្ញៀវរបស់ក្រុមហ៊ុន។
ទីតាំងការងារ: ទឹកថ្លា ខណ្ឌសែនសុខ
ប្រាក់បៀវត្ស៖ 220$-250$ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតតាមគោលការណ៍ក្រុមហ៊ុន
គោលបំណងការងារ
អ្នកកាន់ទំនិញ មានតួនាទីចំបងក្នុងការជួយត្រួតពិនិត្យទំនិញចេញនិងចូលឱ្យបានម៉ត់ចត់ និងត្រឹមត្រូវ ធ្វើរបាយការណ៍ទំនិញចេញនិងចូលប្រចាំថ្ងៃ សប្តាហ៍ និងខែ។ អ្នកកាន់ស្តុកទំនិញ ក៍ត្រូវពិនិត្យរាល់ទំនិញបែកបាក់ពីអតិថិជន រួចប្រគល់ទំនិញត្រលប់ជូនអតិថិជនវិញ ដោយមានរបាយការណ៍ប្រចាំថ្ងៃ សប្តាហ៍ និងខែឱ្យបានត្រឹមត្រូវ។
ទីតាំងការងារ: គួរស្រូវ
គោលបំណងការងារ
ប្រធានក្រុមផលិតមានតួនាទីចំបងគ្រប់គ្រងសមាជិកក្រុមក្នុងការផលិត ផលិតផលស្របតាមតម្រូវការ របស់ក្រុមហ៊ុនឱ្យបានទាន់ពេលវេលា។ ប្រធានក្រុមត្រូវគ្រប់គ្រងវត្តមានបុគ្គលិកឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។
បេក្ខជនទាំងពីរភេទ ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូប និងលិខិតចំណាប់អារម្មណ៍មកកាន់emailដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
ស្ត្រីត្រូវបានលើកទឹកចិត្តដាក់ពាក្យ។