នាយកប្រតិបត្តិសហភាពសហគមន៍កសិកម្មសហគ្រិនអភិឌ្ឍន៍សង្គម

with Social Entrepreneurs Union of Agricultural Cooperative
Job Announcement

BTDC-ID: 35835
Closing Date:

Announcement Positions

Announcement Description

ក្នុង​កំឡុង​ឆ្នាំ​២០២០ ដោយ​ឈរ​លើ​គោលដៅ​រួម​ សហគមន៍​កសិកម្ម​ចំនួន​ ១៥ មកពី​ខេ​ត្ដចំនួន​ ០៦ រួម​មាន​៖ សៀមរាប​ កំពង់ធំ​ តាកែវ​ ព្រៃវែង​ កំពង់ឆ្នាំង​ និង​ខេ​ត្ដកំពង់​ស្ពឺ​ ដែល​កំពុង​ធ្វើអាជីវកម្ម​មាន់​ស្រែ​ និង​បន្លែ​ ក្រោម​ការ​គាំទ្រ​ពី​គម្រោង​កម្មវិធី​សហគ្រាស​លើក​កម្ពស់​ផលិតផល​មាន់​ស្រែ​ខ្មែរ​សម្រាប់​មោ​ទក​ភាពជា​តិ​ខ្មែរ​ (Poultry Project of National Pride “PPNP”) របស់​អង្គការ​ហេ​ហ្វឺ​អន្ដរ​ជាតិ​កម្ពុជា​បាន​បង្កើត​ និង​គាំទ្រ​ “សហភាព​សហគមន៍​កសិកម្ម​សហគ្រិន​អភិវឌ្ឍន៍សង្គម​” នៅ​កម្រិត​ថ្នាក់​ជាតិ​ ដែល​បាន​ចុះបញ្ជី​ទទួលស្គាល់​ជា​ផ្លូវការ​ នៅ​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា​ ឆ្នាំ​២០២២ ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។ ស.ស.ស.អ.ស មាន​អាសយដ្ឋាន​ស្ថិតនៅ​ភូមិ​ត្រពាំង​ត្រាច​ ឃុំ​រលាប្អៀ​រ ស្រុក​រលាប្អៀ​រ ខេ​ត្ដកំពង់​ឆ្នាំង​។ កន្លងទៅ​នេះ​ អង្គការ​ហេ​ហ្វឺ​អន្តរជាតិ​កម្ពុជា​បាន​ផ្តល់ថវិកា​ឥត​សំណង​ជូន​ដល់​ ស.ស.ស.អ.ស ចំនួន​ ៧៨,៤៤៦ ដុល្លារ​អាមេរិក​ ដើម្បី​៖ (ក).ពង្រឹង​សមត្ថភាព​កសិករ​ និង​ផ្តល់សេវា​ពាក់ព័ន្ធ​នឹង​ផលិផល​កសិកម្ម​ (ខ).សម្របសម្រួល​ និង​កៀរគរ​ធនធាន​/ហិរញ្ញប្បទាន​ និង​ភាពជា​ដៃគូ​ (គ).បង្កើន​ផលិតកម្ម​កសិកម្ម​ (មាន់​ស្រែ​ បន្លែ​ ផ្លែឈើ​ ត្រី​) និង​(ឃ).ពង្រីក​ប្រព័ន្ធ​ទី​ផ្សារ​/ការ​ ដឹកជញ្ជូន​ និង​ (ង).ចូលរួម​ពង្រឹង​ការ​អនុវត្ត​គោល​នយោបាយ​អាទិភាព​វិស័យ​កសិកម្ម​។ ស.ស.ស.អ.ស បាន​នឹង​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ ដោយ​បាន​ពង្រីក​សមាជិកភាព​របស់​ខ្លួន​មកពី​សហគមន៍​កសិកម្ម​ចំនួន​ ២៤ និង​ក្រុមហ៊ុន​ឯកជន​ចំនួន​ ២ ដែល​ស្មើនឹង​ប្រមាណ​ ១៥,០០០គ្រួសារ​កសិករ​ គិត​ត្រឹម​ខែ​មករា​ ឆ្នាំ​ ២០២៥។ ចក្ខុវិស័យ​និង​បេសកកម្ម​របស់​ ស.ស.ស.អ.ស គឺ​កសិករ​មានផលិតផល​កសិកម្ម​បែប​ទំនើប​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ការប្រកួតប្រជែង​ ដើម្បី​ធានា​បាន​នូវ​ការ​បង្កើន​ប្រាក់ចំណូល​ដល់​គ្រួសារ​កសិករ​ និង​ដើម្បី​ក្លាយ​ខ្លួន​ជាម្ចាស់​ខ្សែ​ច្រវាក់​ផលិតកម្ម​ប្រកបដោយ​និរន្ត​ភាព​។

Announcement Positions

នាយកប្រតិបត្តិសហភាពសហគមន៍កសិកម្មសហគ្រិនអភិឌ្ឍន៍សង្គម (1 Position)

Position Summary

រាយការណ៍​ជូន​ទៅ​៖ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ សហភាព​សហគមន៍​កសិកម្ម​សហគ្រិន​អភិ​ឌ្ឍន៍សង្គម​

ទីកន្លែង​បំពេញ​ការងារ​៖ ការិយាល័យ​ ក្នុង​កសិដ្ឋាន​បន្លែ​របស់​ ស.ស.ស.អ.ស ខេត្ត​កំពង់ឆ្នាំង​

ការទទួលខុសត្រូវ​ចប្បង​៖

នាយក​ប្រតិបត្តិ​សហភាព​សហគមន៍​កសិកម្ម​សហគ្រិន​អភិ​ឌ្ឍន៍សង្គម​ គឺ​ដើម្បី​ដឹកនាំ​គ្រប់គ្រង​ប្រតិបត្តិការ​អាជីវកម្ម​ និង​ផ្តល់សេវា​ពាក់ព័ន្ធ​នឹង​ផលិផល​កសិកម្ម​ កៀរគរ​ធនធាន​ និង​ទុន​វិនិយោគ​ បង្កើន​ផលិតកម្ម​កសិកម្ម​ (ការ​ផលិត​ និង​ការ​បញ្ជាទិញ​) និង​ពង្រីក​ប្រព័ន្ធ​ទី​ផ្សារ​ និង​ការ​ដឹកជញ្ជូន​។ នាយក​ប្រតិបត្តិ​ នឹង​គ្រប់គ្រង​ប្រតិបត្តិការ​របស់​សហភាព​សហគមន៍​កសិកម្ម​សហគ្រិន​អភិ​ឌ្ឍន៍សង្គម​ ការ​ធ្វើ​ផែនការ​រយុទ្ធសាស្រ្ត និង​អនុវត្ត​ផែនការ​អាជីវកម្ម​ដើម្បី​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ និង​គោលបំណង​ដែល​បង្កើត​ឡើង​ដោយក្រុម​ប្រឹក្សា​ភិបាល​សហភាព​សហគមន៍​កសិកម្ម​សហគ្រិន​អភិ​ឌ្ឍន៍សង្គម​របស់​ខ្លួន​។ នាយក​ប្រតិបត្តិ​ ត្រូវ​រាយការណ៍​ជូន​ទៅ​ក្រុមប្រឹក្សា​ភិបាល​សហភាព​សហគមន៍​កសិកម្ម​។

Expectations - Duties, Responsibilities
  • គ្រប់គ្រងប្រតិបត្តិការអាជីវកម្ម និងផ្តល់សេវាពាក់ព័ន្ធនឹង​ផលិតផលកសិកម្ម៖
  • ពង្រឹងគោលនយោបាយគ្រប់គ្រង​ហិរញ្ញវត្ថុ រដ្ឋបាល បុគ្គលិក និងលទ្ធកម្ម
  • ដឹកនាំការអនុវត្តផែនការសកម្មភាពគម្រោងកម្មវិធីដែលមានស្រាប់ និងបន្តស្វែងរកគម្រោងផ្សេងៗទៀត
  • អនុវត្តផែនការអាជីវកម្ម និងកំណត់អាជីវកម្មថ្មីៗកម្រិតសហភាព និងសហគមន៍កសិកម្ម
  • តាមដាន និងធ្វើរបាយការណ៍ រៀបចំបញ្ជីអាជីវកម្មរួមមាន៖ កត់ត្រាស្តុកចេញចូល ចំណូល និងចំណាយអជីវកម្ម
  • គ្រប់គ្រង និងចុះប្រតិបត្តិការនៃចំណូល​ចំណាយ ទៅក្នុងប្រព័ន្ឋគណនេយ្យ និងធានារបាយការណ៍ចំណេញខាត និងតារាងតុល្យការ ប្រាក់សន្សំ ភាគហ៊ុន និងរបាយការណ៍ឥណទាន
  • ដឹកនាំរៀបចំវគ្គបណ្តុះបណ្តាលអំពីគោលការណ៍សិលាទំាង១២ដល់ក្រុមជួយខ្លួនឯង និងសមាជិកសហគមន៍កសិកម្ម និងដឹកនាំចងក្រងក្រុមជួយខ្លួនឯង និងក្រុមផលិត
  • ជួយដល់ក្រុមប្រឹក្សាភិបាលធានាសិទ្ធិរបស់សមាជិកក្នុងការចូលរួមបំពេញគោលដៅសេដ្ឋកិច្ច សង្គម និង វប្បធម៌
  • គ្រប់គ្រងការរក្សាឯកសារ និងរៀបចំការងាររដ្ឋបាល
  • កៀរគរធនធាន និងទុនវិនិយោគ៖
  • រៀបចំយុទ្ធសាស្រ្តកៀរគរធនធាន និង​ទុន​វិនិយោគ សម្រាប់ពង្រីកអាជីកម្ម កសិដ្ឋានបន្លែ និងផ្លែឈើ និងការចិញ្ចឹមមាន់ស្រែ
  • កៀរគរធនធានពីវិស័យឯកជន រាជរដ្ឋាភិបាល អង្គការ និងសមាជិក
  • ស្វែងរកកម្ចីពីធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុដើម្បីវិនិយោគលើអាជីវកម្មដោយមិនចាំបាច់ដាក់ទ្រព្យបញ្ចាំ
  • កសាងភាព​ជា​ដៃគូ និងទំនាក់ទំនងល្អតាមរយៈការចូលរួមវេទិកា ឬបណ្តាញធុរៈកិច្ច (បសុសត្វ និងបន្លែ)​ឬក្រុមការងារ​បច្ចេកទេសផ្សេងៗ
  • ការគ្រប់គ្រងនៃការផ្តល់ឥណទានកសិកម្ម ឬទុនវិនិយោគដល់សមាជិក និងសមាជិកក្រុមផលិត
  • បង្កើនផលិតកម្មកសិកម្ម (ការផលិត និងការបញ្ជាទិញ)៖
  • ប្រមូលផ្តុំកម្លាំងផលិត មធ្យោបាយផលិត និងពង្រឹងសមត្ថភាពនៅក្នុងការផលិត
  • បង្កើន​ក្រុមផលិត និងការ​បញ្ជាទិញកសិផលពីសមាជិក និងក្រុមផលិត
  • ដឹកនាំ និងគ្រប់គ្រងការបង្កើតកសិដ្ឋានដាំបន្លែសុវត្ថិភាព កសិដ្ឋានដាំឪឡឹកសាច់លឿង និងត្រសក់ផ្អែម និងការចិញ្ចឹមមាន់មាន់ស្រែខ្មែរ
  • រៀបចំការផែនការផលិតអោយបានល្អ
  • ដឹកនាំ និងគ្រប់គ្រងកន្លែងលាងសំអាត កែច្នៃ និងវេចខ្ចប់​ (មាន់ស្រែ បន្លែ ឪឡឹកសាច់លឿង ត្រសក់ផ្អែម ។ល។)
  • ដឹកនាំការរៀបចំផលិត និងផ្គត់ផ្គង់ជីកំប៉ុស្តិ៍រាវ និងជីកំប៉ុស្តិ៍គោកដល់សមាជិក និងកសិករ
  • ពង្រីកប្រព័ន្ធទីផ្សារ និងការ​ដឹកជញ្ជូន៖
  • ស្វែងរកដៃគូបញ្ជាទិញ និងចុះកិច្ចសន្យាជាមួយក្រុមផលិត និងអ្នកបញ្ជាទិញ
  • រៀបចំមធ្យោបានដឹកជញ្ជូនផលិតផលកសិកម្មពីកសិដ្ឋាន និងតាមភូមិទៅកាន់ផ្សារសហគមន៍កសិកម្ម និងទីផ្សារ​
  • បង្កើតស្លាកសញ្ញា ផ្សព្វផ្សាយ និងលក់ផលិតផល
  • រៀបចំការតាំងពិព័រណ៍កសិផលប្រចាំត្រីមាសនៅផ្សារសហគមន៍កសិកម្ម និងទីតាំងផ្សេងទៀត
  • ដឹកនាំការធ្វើទីផ្សារ និងផ្សព្វផ្សាយអំពីផលិតផលកសិកម្មតាមឌីជីថលសង្គម ។ល។
Requirements - Skills, Qualifications, Experience
  • បញ្ចប់ថ្នាក់បរិញ្ញាបត្រឡើងទៅ
  • មានបទពិសោធន៍ការងារអភិវឌ្ឍសហគមន៍និងដឹកនាំអាជីវកម្មកសិកម្ម យុវជនស្ម័គ្រចិត្តក្នុងគម្រោងសហគ្រាសខ្នាតតូច
  • មានចំណេះដឹងមូលដ្ឋានផ្នែកកុំព្យួទ័រ និងភាសាអង់គ្លេស
  • មានឆ័ន្ទះក្នុងការអភិវឌ្ឍជំនាញរបស់ខ្លួនអំពីការអភិវឌ្ឍន៍សហគមន៍កសិកម្ម ខ្សែច្រវ៉ាក់កសិកម្ម និងការ គ្រប់គ្រងអាជីវកម្ម
  • មានការតាំងចិត្តខ្ពស់ធ្វើការជាមួយកសិករខ្នាតតូច សកម្មភាពកសិកម្ម ក្រុមជួយខ្លួនឯង និងសហគមន៍កសិកម្ម
  • មានជំនាញទំនាក់ទំនងល្អ និងអាចធ្វើការបត់ប៉ែនការងារទៅតាមពេលវេលាចាំបាច់
  • អាចធ្វើដំណើរទៅតាមភូមិគោលដៅ
 

How to Apply

បេក្ខជន​ដែល​មានបំណង​ដាក់ពាក្យ​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន​ ដោយ​ភ្ជាប់​លិខិត​ចំណាប់អារម្មណ៍​ មកកាន់​អាសយដ្ឋាន​ដូច​បាន​ផ្ដល់​ជូន​ នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

 
Attachment
 

Contact Details

Contact Name
  • លោកស្រី រិទ្ធ ចន្ថា (ប្រធានក្រុមប្រឹក្សាអភិបាល ស.ស.ស.អ.ស)
 
Phone
 
Email