អ្នកជម្រុញលើកទឹកចិត្តសហគមន៍ដឹកនាំការអភិវឌ្ឍដោយខ្លួនឯង (2 Positions)
បច្ចុប្បន្ននេះ អង្គការពន្លឺនៃក្តីសង្ឃឹមកំពុងត្រូវការជ្រើសរើសបុគ្គលិកចំនួន២នាក់ ដើម្បីបំពេញតួនាទី និងបំរើការងារនៅសាខាខេត្តស្ទឹងត្រែង ដូចខាងក្រោម៖
- បេក្ខជន ០១រូប បម្រើការនៅគម្រោងសម្លេងព្រៃឡង់ ប្រចាំស្រុកថាឡាបរីវាត់ និងស្រុកសៀមបូក ។
- បេក្ខជន ០១រូប បម្រើការនៅគម្រោងរួមគ្នាកសាងសេចក្តីថ្លៃថ្នូររបស់សហគមន៍បូរីអូរស្វាយសែនជ័យ ។
- ពង្រឹងនិង ជួយសហគមន៍អោយមានភាពជាម្ចាស់លើការអភិវឌ្ឍ ។
- ធ្វើការជាមួយសហគមន៍ដើម្បីអោយពួកគាត់មានសមត្ថភាពធន់ នឹងការបម្រែបម្រួលអាកាសធាតុ ។
- ធានាថាភូមិគោលដៅដែលទទួលខុសត្រូវមានព័ត៌មានទូទៅរបស់ភូមិគ្រប់ជ្រុងជ្រោយ ។
- យល់ច្បាស់លាស់ពីបរិបទតម្រូវការ និង បញ្ហាក្នុងភូមិគោលដៅដែលខ្លួនធ្វើការជាមួយ ។
- ចងក្រងនិង រក្សាឯកសារ ព័ត៌មាននិង ទិន្នន័យភូមិទុកដាក់ឲ្យបានច្បាស់លាស់ ។
- ជួយសម្របសម្រួលការប្រជុំ សិក្ខាសាលារបស់សហគមន៍ ។
- សម្របសម្រួលសហគមន៍បង្កើតផែនការអភិវឌ្ឍប្រចាំឆ្នាំរបស់សហគមន៍ ។
- លើកកម្ពស់សហគមន៍អោយមានការផលិតដើម្បីបង្កើនប្រាក់ចំណូលជាពិសេសគ្រួសារក្រីក្រអោយមានសុខុមាលភាព និង សុវត្តិភាពស្បៀង ។
- តាមដានត្រួតពិនិត្យសកម្មភាពការផ្លាស់ប្តូរ ភាពរីកចម្រើនលទ្ធផលគម្រោង និងសរសេររបាយការណ៍ប្រចាំខែ ឆមាស និងឆ្នាំ ។
- ធានាថាថវិការបស់គម្រោងត្រូវបានចំណាយយ៉ាងមានប្រសិទ្ធិភាព និងគ្មានអំពើពុករលួយទាំងកម្រិតស្ថាប័ន និងសហគមន៍ ។
- ត្រូវមានបទពិសោធន៍បច្ចេកទេសផ្នែកសិកម្ម និងទីផ្សារ យ៉ាងតិច១ឆ្នាំក្នុងការងារអភិវឌ្ឍសហគមន៍ ។
- ត្រូវមានជំនាញកសិកម្មអាចបន្តចំណេះដឹង និងជំនាញទៅកសិករបាន ។
- ត្រូវមានបទពិសោធន៍ក្នុងជំនាញបណ្តុះបណ្តោលដល់សហគមន៍ ពិសេសកសិករ ។
- ត្រូវមានជំនាញប្រាស្រ័យទំនាក់ទំនងល្អ ។
- ត្រូវមានការប្តេជ្ញាចិត្តធ្វើការជាមួយគ្រួសារក្រីក្រ ជនមានពិការភាព តំបន់ដាច់ស្រយាល និងការស្នាក់នៅក្នុងភូមិគោលដៅជាមួយសហគមន៍ជាប្រចាំ ។
- ត្រូវមានជំនាញសម្របសម្រួលក្នុងសហគមន៍ជាពិសេសជាមួយជនជាតិដើមភាគតិចកួយ ឬខ្មែរ-ឡាវ ។
- មានចំនេះដឹងក្នុងការអភិវឌ្ឍសង្គម, ការយល់ដឹងពីការផ្តល់អំណាចទៅសហគមន៍ ។
- មានចំនេះដឹងផ្នែកមូលដ្ឋានកុំព្យួទ័រ(Ms. Word, Excel , PowerPoint, Email និង Internet) ។
- អាចចេះអាន និងសរសេរភាសាអង់គ្លេស ឬ ចេះនិយាយភាសារខ្មែរ-ឡាវ បានកាន់តែប្រសើរ ។
- ត្រូវមានការទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ និងមានឥរិយាបថសមរម្យ ថ្លៃថ្នូរ ។
- ក្រោយពីបេក្ខជន បេក្ខនារី ទទួលបានការពេញចិត្តពីគណៈកម្មការសម្ភាសន៍ បេក្ខជន បេក្ខនារីនោះត្រូវទទួលខុសត្រូវក្នុងការបង្ហាញលិខិតថ្កោលទោសឬ លិខិតបញ្ជាក់ថាគ្មានទោស ដែលចេញដោយក្រសួងយុត្តិធម៌មកជូនគណៈកម្មការមុនចូលបម្រើការងារ ។