អ្នកបើកបរ នឹង ជំនួយការលទ្ធកម្ម

with World Monuments Fund
Job Announcement

BTDC-ID: 35704
Closing Date:

Announcement Positions

Announcement Description

អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ (WMF) ជា​អង្គការ​ឯករាជ្យ​នាំមុខ​ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​ ដើម្បី​ភាព​ប្រសើរ​នៃ​ជីវិត​មនុស្សជាតិ​ បង្កើន​ការយល់​ដឹង​ដ៏​ល្អ​រវាង​វប្បធម៌​ និង​សហគមន៍​។ អង្គការ​នេះ​មានការិយា​ល័យក​ណ្តាល​នៅ​ទីក្រុង​ញូយ៉​កប្រទេស​អាមេរិក​ និង​ការិយាល័យ​នៅ​តាម​បណ្តាប្រទេស​ផ្សេង​ៗដូច​ប្រទេសកម្ពុជា​ ប្រទេស​បារាំង​ ប្រទេស​ឥណ្ឌា​ ប្រទេស​ប៉េរូ​ ប្រទេស​ព័រ​ទុយហ្គាលប្រទេស​ចិន​ និង​ចក្រភពអង់គ្លេស​។ ចាប់តាំងពី​ឆ្នាំ​ ១៩៦៥ ក្រុម​អ្នកជំនាញ​អន្ដរ​ជាតិ​ បាន​ថែ​ររក្សា​ អភិរក្ស​សម្បត្តិ​វប្បធម៌​បុរាណ​ដែល​ស្របតាម​និយាម​អន្តរជាតិ​ជាង​ ៧០០ កន្លែង​ក្នុង​ចំនួន​ ១១២ ប្រទេស​។ សហការ​ជាមួយ​សហគមន៍​អ្នក​ផ្តល់មូលនិធិ​ និង​រដ្ឋាភិបាល​នានា​ WMF លើក​ទិសដៅ​អភិរក្ស​បេតិកភណ្ឌ​នឹង​ដើម្បី​ឆ្លើយ​តមការប្រឈម​ គំរាមកំហែង​ធ្ងន់ធ្ងរ​ផ្សេង​ៗដូចជា​៖ បម្រែបម្រួល​អាកាសធាតុ​ ការ​តំណាង​តិចតួច​ អតុល្យភាព​ទេសចរ​ ព្រមទាំង​ការ​ស្តារ​ឡើងវិញ​ក្រោយ​សង្គ្រាម​។ ដោយមាន​ឆន្ទះក្នុង​ការ​ជួយ​មនុស្សជាតិ​ អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ WMF ចាប់​យក​សក្តានុពល​នឹង​បទ​ពិសោធ​ន៏​ពី​អតីតកាល​ដើម្បី​បង្កើត​សង្គម​មួយ​ប្រកបដោយ​ភាព​ធន់​និង​បរិ​យា​ប័ន្ន។

Announcement Positions

អ្នកបើកបរ នឹង ជំនួយការលទ្ធកម្ម

Position Summary

តួ​រនាទី​សង្ខេប​:

អង្គការ​មូលនិធិ​ប្រាសាទបុរាណ​ពិភពលោក​(WMF) កំពុង​ស្វែងរក​អ្នកបើក​បរ​ នឹង​ ជំនួយ​ការ​លទ្ធកម្ម​ ដែល​មាន​ សមត្ថភាព​ ជំនាញ​វិជ្ជាជីវៈ​ ព្រមទាំង​មាន​បទ​ពិសោធ​ន៏​បើកបរ​រថយន្ត​ពិសេស​ប្រភេទ​រថយន្ត​ភី​អាប់​ យ៉ាងតិច​ 5 ឆ្នាំ​ ព្រមទាំង​ការងារ​ផ្នែក​លទ្ធកម្ម​ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​របស់ក្រុមកា​រងា​រអង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ (WMF Cambodia) នៅ​ខេត្ត​សៀមរាប​។

ការងារ​ប្រចាំថ្ងៃ​រួម​មាន​:ពេលព្រឹក​ ជូន​ក្រុម​ការងារ​នឹង​ដឹក​សម្ភារៈ​ផ្សេង​ៗពី​ការិយាល័យ​ WMF ក្នុង​ខេត្ត​សៀមរាប​ ទៅកាន់​កំពូលភ្នំ​បាខែង​ដែលជា​កន្លែង​គម្រោង​អភិរក្ស​របស់​ WMF ស្ថិត​ក្នុង​ទីតាំង​នៃ​ឧទ្យាន​អង្គរ​ ហើយ​ត្រលប់​មកកាន់​ការិយាល័យ​វិញ​ប្រកបដោយ​សុវត្ថិភាព​គោរពច្បាប់​ចរាចរណ៍​ និង​បទ​ប្បញ្ញត្តិ​ផ្សេង​ៗ។លើស​ពី​នោះ​ត្រូវ​មាន​បទពិសោធន៍​ និង​សមត្ថភាព​ក្នុង​ការ​បើកបរ​លើ​ផ្លូវលំ​បា​កដែល​គ្មាន​ក្រាល​កៅស៊ូ​ និង​ចោត​។ ទទួលខុសត្រូវ​ចំពោះ​ការថែទាំ​រថយន្ត​ ការរៀបចំ​ផែនការ​ជួសជុល​ផ្លូវ​ និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុម​ការងារ​ ឬអ្នកយាម​ផ្លូវ​ឡើងចុះ​។ល។ ជូន​ក្រុម​ការងារ​ WMF ទៅ​ធ្វើ​កិច្ចការ​ក្នុង​ខេត្ត​សៀមរាប​ផង​ដែរ​។ លើស​ពី​នេះ​ ជួយ​នាយក​ប្រចាំ​ប្រទេស​របស់​ WMF Cambodia អ្នកគ្រប់គ្រង​ប្រតិបត្តិការ​ទូទៅ​ នឹង​អ្នក​សម្របសម្រួល​គម្រោង​ លើ​ផ្នែក​លទ្ធកម្ម​ គ្រប់គ្រង​ស្តុ​កសម្ភារៈ​ និង​ឧបករណ៍​បរិក្ខារ​ផ្សេង​ៗរបស់​ WMF និង​ការ​ដឹកជញ្ជូន​កាន់​ទីតាំង​ភ្នំ​បាខែង​។

ព័ត៌មាន​ផ្សេង​ៗ

មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​។ ការងារ​ពេញ​ម៉ោង​។ ប្រាក់​បៀរ​វត្ស​និង​ទទួល​បាន​នៅចន្លោះ​៖ ២៥០-៣៥០ ដុល្លារ​ អាស្រ័យ​លើក​ម្រិត​ការងារ​និង​បទពិសោធន៍​។ អត្ថប្រយោជន៍​រួម​មានការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដែល​បាន​ធានា​រាប់​រង​ ការ​ឈប់​សម្រាក​ឈឺ​ ការ​ឈប់​សម្រាក​ពិសេស​តាមច្បាប់​ការងារ​ របប​សន្តិសុខ​សង្គម​ ប្រាក់​បំណាច់​។ល។ រយៈពេល​សាកល្បង​៖ ៣ ខែ​។

Expectations - Duties, Responsibilities
  • សុវត្ថិភាព៖ បើកបរប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់ គោរពច្បាប់ចរាចរណ៍។ ត្រូវតែរក្សាកំណត់ត្រាបើកបរអោយបានល្អ ។
  • ការថែទាំយានយន្ត៖ ថែទាំសម្អាតយានយន្តអោយបានស្អាតល្អ មានសណ្តាប់ធ្នាប់ រួមទាំងការជួសជុលមូលដ្ឋាននានាដើម្បីធានាបាន​​នឹងឆ្លើយតបចំពោះតម្រូវការផ្សេងៗរបស់អង្គការ។
  • អន្តរកម្មអតិថិជន/អតិថិជន៖ ផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ ដល់អតិថិជន ឬអ្នកដំណើរ។ គោរព និងរក្សាទំនាក់ទំនងនៃការជឿទុកចិត្តជាមួយអ្នកដំណើរ និងបុគ្គលិក។
  • ឯកសារ៖ កត់ត្រាចម្ងាយផ្លូវ និងការដឹកជញ្ជូន។ ថែរក្សាឯកសារ និងបង្កាន់ដៃនៃការចំណាយទាំងអស់ពាក់ព័ន្ធយានយន្ត ទំនាក់ទំនង និងស្វែងរកដំណោះស្រាយជាមួយគណះគ្រប់គ្រង WMF សម្រាប់ការអនុម័ត/ការត្រួតពិនិត្យចុងក្រោយ។
  • ការផ្ទុកទំនិញ៖ ការផ្ទុកទំនិញ ឬសម្ភារៈផ្សេងៗប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។
  • ជំនួយផ្នែករដ្ឋបាល៖ ជួយការងារដូចជា រក្សាកំណត់ត្រាលទ្ធកម្ម បង្កើតការបញ្ជាទិញ និងគ្រប់គ្រងវិក្កយបត្រ។
  • ការគាំទ្រ និងការគ្រប់គ្រងលើការបញ្ជាទិញ និងសារពើភ័ណ្ឌ៖ រៀបចំ និងតាមដានការបញ្ជាទិញ ធានាការដឹកជញ្ជូនទាន់ពេលវេលា និងការទទួលទំនិញ។ ការត្រួតពិនិត្យកម្រិតសារពើភ័ណ្ឌ បញ្ជាទិញឡើងវិញនូវការផ្គត់ផ្គង់នៅពេលចាំបាច់ និងធានានូវកម្រិតស្តុកគ្រប់គ្រាន់ ដោយទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមការងារនៅការដ្ឋាន និងការិយាល័យ។
  • ការរក្សាកំណត់ត្រា៖ រក្សាកំណត់ត្រាលទ្ធកម្មអោយបានត្រឹមត្រូវ និងដោះស្រាយរាល់វិក័យប័ត្រទៅកាន់គណះគ្រប់គ្រង WMF ។
  • ការងារ និងទំនួលខុសត្រូវផ្សេង១ទៀតអាចត្រូវបានចាត់តាំង អាស្រ័យលើតម្រូវការជាក់ស្តែង។
Requirements - Skills, Qualifications, Experience
  • មានប័ណ្ណបើកបរដែលមានសុពលភាពប្រភេទ ខ
  • លិខិតបញ្ជាក់អំពីប្រតិបត្តិការ និងការបើកបរយានយន្តប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
  • ស្គាល់ផ្លូវក្នុងខេត្តសៀមរាប និងតំបន់ជុំវិញឧទ្យានបុរាណវិទ្យាអង្គរ។
  • កម្រិតមូលដ្ឋាននៃការនិយាយ និងសរសេរភាសាអង់គ្លេស។
  • ជំនាញអន្តរបុគ្គលរឹងមាំ ជំនាញទំនាក់ទំនង និងអាកប្បកិរិយាវិជ្ជមាន។
  • សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់កម្រិតប្រកបដោយវិជ្ជាជីវៈ និងការគួរសម។
  • មានជំនាញវិភាគ និងដោះស្រាយបញ្ហាខ្លាំង។
  • ជំនាញរៀបចំ និងគ្រប់គ្រងពេលវេលាល្អ។
  • យកចិត្តទុកដាក់លើការកត់ត្រាលម្អិត និងត្រឹមត្រូវ និងការបញ្ចូលទិន្នន័យ។
  • មានជំនាញកុំព្យូទ័រជាមូលដ្ឋានបន្ថែម។
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់​អារ​ម្មណ៏សូម​ផ្ញើ​រប្រវត្តិ​រូប​សង្ខេប​តាម​រយះ​អ៊ី​ម៉េល ឬ បណ្តា​ញទំនាក់ទំនង​ Whatsappដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ ។មានតែ​បេក្ខជន​ដែលជា​ប់ក្នុង​បញ្ជី​ជ្រើសរើស​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ទាក់ទង​មក​សម្ភាសន៍​។

 

Contact Details

Contact Name
  • World Monuments Fund
 
Phone
 
Email
 
Socials