អ្នកថែទំាសំអាតការិយាល័យ

with Arbitration Council Foundation
Job Announcement

BTDC-ID: 35674
Closing Date:

Announcement Positions

Announcement Description

មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ (ACF) គឺជា​អង្គការ​មិនមែន​នយោបាយ​និង​មិន​ស្វែងរក​ប្រាក់ចំណេញ​។ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ (ACF) ធ្វើការ​គាំទ្រ​ប្រតិបត្តិការ​របស់ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​នៅ​កម្ពុជា​ (AC) ជាស្ថា​ប័នជាតិ​ ឯករាជ្យ​មួយ​ ដែល​មានអំណាច​សម្រេច​សេចក្តី​ដូច​មាន​ចែង​នៅ​ ក្នុង​ច្បាប់​ស្តី ពី​ការងារ​របស់​ព្រះរាជាណាចក្រកម្ពុជា​។ គាំទ្រ​ដោយ​ក្រសួងការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ និយោជក​ និង​សហជីព​ AC/F ត្រូវ​បាន​ទទួលស្គាល់​ថា​ជាស្ថា​ប័នគំរូ​សម្រាប់​យុត្តិធម៌​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា​។

មូលនិធិ​ កំពុង​ស្វែងរក​អ្នក​ដែល​មាន​លក្ខណៈ​សម្បត្តិ​សម្រាប់​មុខតំណែង​អ្នក​ថែ​សំអាត​ការិយាល័យ​ដែល​មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​។

Announcement Positions

អ្នកថែទំាសំអាតការិយាល័យ

Position Summary

ប្រាក់ខែ​៖ ផ្តល់ជូន​តាម​បទពិសោធន៍​

Expectations - Duties, Responsibilities
  • ភារៈកិច្ចទូទៅនៅក្នុងការិយាល័យ
  • បោសសំអាតនិងជូតធូលីនៅគ្រប់ទីកន្លែងនៃកន្លែងធ្វើការអោយបានស្អាត
  • លាងបន្ទប់ទឹកអោយបានស្អាត ឧស្សាហ៍បោកគក់ និងផ្លាស់ប្តូរកន្សែងជូតដៃ​និងត្រូវដាក់បំពេញបន្ថែមនូវរបស់ដែលជិតអស់ ដូចជា៖ សាប៊ូលាងដៃ ទឹកអប់ស្ងួត ក្រដាសអនាម័យ
  • ជូតសំអាតតុបុគ្គលិកការិយាល័យអោយបានស្អាតជានិច្ច និងរៀបចំអោយមានសណ្តាប់ធ្នាប់ល្អ
  • ត្រូវឆាប់លាងសំអាត កែវ ចាន ស្លាបព្រា ថូទឹក និងសំភារៈដ៏ទៃទៀតដែលបានប្រើប្រាស់បន្ទាប់ពីប្រជុំរួច
  • រៀបចំ និងសំអាតបន្ទប់ប្រជុំ បន្ទប់សាវនាការ បណ្ណាល័យអោយបានស្អាត មានផាសុកភាព
  • ឧស្សាហ៍សំអាតទូរទឹកកក ចង្រ្កានអាំងសាច់ និងចង្រ្កានកំដៅម្ហូប
  • ភារៈកិច្ចជួយការងារនៅក្នុងការិយាល័យ
  • ថែទាំនិងយកចិត្តទុកដាក់អោយមានដំណើរការចំពោះរាល់ឧបករណ៍ការិយាល័យដូចជា៖ ម៉ាស៊ីនថតចំលង ម៉ាស៊ីនព្រីនឯកសារ ម៉ាស៊ីនកំទេច ក្រដាស ម៉ាស៊ីនត្រជាក់ និងឧបករណ៍ដ៏ទៃទៀត នៅក្នុងការិយាល័យ
  • បំពេញអោយមានជាប្រចាំរាល់ក្រដាស់ស្នើសុំគ្រប់ប្រភេទដូចជា៖ ក្រដាស់ស្នើសុំច្បាប់ ក្រដាសស្នើសុំសំភារៈការិយាល័យ និងក្រដាសស្នើសុំទូទាត់ប្រាក់ជាដើម ។ល។
  • រៀបចំក្រដាស់ដែលប្រើប្រាស់ហើយអោយមានសណ្តាប់ធ្នាប់ និងរក្សាទុកដាក់ឯកសារអោយមាន របៀបរៀបរយ
  • ធានាថាសំភារៈការិយាល័យ និងសំភារៈផ្ទះបាយមានគ្រប់គ្រាន់សំរាប់ប្រើប្រាស់ប្រចាំថ្ងៃ
  • ទិញសំភារៈ និងភេសជ្ជៈនានាសំរាប់ប្រើប្រាស់ក្នុងការសំអាត និងផ្គត់ផ្គង់នៅក្នុងផ្ទះបាយ និង ការិយាល័យទាំងមូល
  • ទិញអាហារ ឬភេសជ្ជៈផ្សេងៗ ពេលដែលមានតម្រូវការ
  • យកចិត្តទុកដាក់បិទឧបករណ៍អគ្គិសនីពេលមិនប្រើប្រាស់ដូចជា៖ អំពូលភ្លើង ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនកំដៅម្ហូបជាដើម
  • ពិនិត្យគ្រប់ទីកន្លែងដែលមានទ្វារចេញចូលថា ត្រូវបានបិទជិត និងចាក់សោររួចរាល់ មុនចាក​ចេញពីកន្លែងធ្វើការ
  • ជួយដល់បុគ្គលិកអង្គភាពបណ្តុះបណ្តាល និងទំនាក់ទំនងក្នុងការរៀបចំឯកសារពាក់ព័ន្ធដើម្បីធ្វើការបណ្តុះបណ្តាល និងទំនាក់ទំនងតាមការចាំបាច់
  • ដើរតួនាទីជាអ្នកទទួលភ្ញៀវ និងអ្នកទទួលទូរស័ព្ទតាមដែលចាត់តាំងអោយធ្វើ
  • ត្រូវមានការអភិវឌ្ឍចំណេះដឹងបន្ថែមខ្លួនឯងបន្ថែម និងពង្រីកសមត្ថភាពការងាររបស់ខ្លួនអោយកាន់ តែរីកចម្រើន
  • មានទំនាក់ទំនងល្អជាមួយបុគ្គលិកផ្សេងៗ
Requirements - Skills, Qualifications, Experience
  • ឧស្សាហ៍ អត់ធន់ គោរពពេលវេលា
  • មានបទពិសោធន៍ផ្នែកអនាម័យកាន់តែប្រសើរ
  • ទំនាក់ទំនងការងារល្អ។
 

How to Apply

សូម​ផ្ញើ​រ CV និង​ Cover Letter របស់​អ្នក​ទៅ​ Email ឬមកកាន់​ការិយាល័យ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។ បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​នឹង​ត្រូវ​បាន​ទាក់ទង​សម្រាប់​ការ​ប្រលង​សរសេរ​ និង​សម្ភាសន៍​។ ACF ផ្តល់ឱកាស​សម្រាប់​តែ​ស្ត្រី​ប៉ុណ្ណោះ​ ក្នុង​ការ​ដាក់ពាក្យ​។

 

Contact Details

Office Address
  • No. 72, Street 592 (corner of St. 327), Sangkat Boeng Kak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  • Arbitration Council Foundation
 
Email
 
Website