អ្នកស្ម័គ្រចិត្ត (15 Positions)
អត្ថប្រយោជន៍ទទួលបានៈ
- ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២២០ដុល្លារ
- វគ្គបណ្តុះបណ្តាលយ៉ាងតិច៤ដង (មុនសេវាកម្ម វគ្គបណ្តុះបណ្តាលបន្ថែមកំឡុងពេលសេវាកម្ម និងវគ្គបណ្តុះបណ្តាលចុងបញ្ចប់សេវាកម្ម)
- ប្រាក់ឧបត្ថម្ភក្នុងការធ្វើដំណើរ
- មានធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់កំឡុងពេលបំពេញការងារ
- ទទួលបានចំណេះដឹង ជំនាញ និងបទពិសោធជាក់ស្តែង តាមរយៈការទទួលខុសត្រូវខាងលើ
- ពង្រឹងភាពជាអ្នកដឹកនាំ ការងារគ្រប់គ្រង និងការងារបច្ចេកទេស ក្រោមការចង្អុលបង្ហាញផ្ទាល់ពីមន្ត្រីកម្មវិធី ជុំវិញការធ្វើផែនការ ការសរសេររបាយការណ៍ ការទំនាក់ទំនង ការដោះស្រាយបញ្ហា ការងារM&E ការសរសេរនិងគ្រប់គ្រងគម្រោង ការគ្រប់គ្រងក្លឹបយុវជន ការសម្របសម្រួលសហគមន៍ និងជំនាញកុំព្យូទ័រជាដើម
- ទទួលបានអាហារូបករណ៍ ១០០% សិក្សាភាសាអង់គ្លេសនៅសាលា ACE ក្រោយបញ្ចប់សេវាកម្មដោយជោគជ័យ
- វិញ្ញាបនបត្របញ្ជាក់ពីបទពិសោធការងារ
- ទទួលបានកញ្ចប់ថវិកាចំនួន ២០០ដុល្លារ បន្ថែមក្រោយបញ្ចប់សេវាកម្ម
- ទទួលបានឱកាសចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធអន្តរជាតិនៅសហរដ្ឋអាមេរិក
- ទទួលបានឱកាសការងារស្ម័គ្រចិត្តនៅប្រទេសបារាំងតាមរយៈអង្គការហ្វ្រង់វ៉ូឡុងទែរ (France Volontaires) ។
- ធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរ និងមនុស្សនៅក្នុងសហគមន៍
- គូសផែនទីសហគមន៍ ដើម្បីស្វែងរកក្រុមគោលដៅ ធនធាន និងបញ្ហាប្រឈមនៅក្នុងសហគមន៍
- រៀបចំវេទិកាសហគមន៍ និងការប្រជុំ ដើម្បីផ្សព្វផ្សាយលទ្ធផលផែនទីសហគមន៍
- ដំណើរការកម្មវិធីអប់រំរបស់អ្នកស្ម័គ្រចិត្ត (ថ្នាក់បំប៉ន និងថ្នាក់អំណាន) ដោយធ្វើការយ៉ាងជិតស្និទជាមួយអាជ្ញាធរមូលដ្ឋាន និងអាណាព្យាបាលសិស្ស
- ចុះសួរសុខទុក្ខតាមផ្ទះ ដើម្បីលើកទឹកចិត្តដល់កុមារដែលជួបការលំបាក
- រៀបចំបង្កើត និងពង្រឹងក្លឹបយុវជនក្នុងសហគមន៍ ដើម្បីគាំទ្រនិងជំរុញឱ្យមានការចូលរួមរបស់យុវជន និងកុមារដើម្បីការអភិវឌ្ឍសហគមន៍
- ធ្វើយុទ្ធនាការបញ្ជ្រាបការយល់ដឹងជាមួយក្លឹបយុវជន និងអ្នកពាក់ព័ន្ធផ្សេងៗ
- សរសេរសំណើ និងគ្រប់គ្រងគម្រោងខ្នាតតូច (សិល្បៈ កីឡា និង/ឬពាក់ព័ន្ធនឹងជំនាញនៅសាកលវិទ្យាល័យ)
- បញ្ចូលទិន្នន័យ និងគ្រប់គ្រងការងារតាមដាន និងវាយតម្លៃ (M&E)
- ធ្វើផែនការ និងរបាយការណ៍ប្រចាំខែ និងដាក់បញ្ជូនមកមន្ត្រីកម្មវិធី និងដៃគូសហគមន៍
- បំផុសឱ្យមានស្មារតីពលរដ្ឋ និងការទទួលខុសត្រូវតាមរយៈការដើរតួធ្វើជាគំរូល្អ
- គោរពដល់វប្បធម៌ ទំនៀមទម្លាប់ និងតម្លៃផ្សេងៗរបស់សហគមន៍
- បញ្ចប់ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រគ្រប់មុខជំនាញ
- អាយុចន្លោះពី ២០-៣០ឆ្នាំ
- ឱ្យតម្លៃលើការងារស្ម័គ្រចិត្ត
- មានឆន្ទៈរស់នៅក្នុងសហគមន៍ជនបទ និងបំពេញសេវាកម្មស្ម័គ្រចិត្តរយៈពេលពី៩ ទៅ ១២ខែ
- មានឆន្ទៈក្នុងការបំពេញការងារជាក្រុម និងរៀនសូត្រនូវចំណេះដឹងថ្មីៗ
- មានភាពបត់បែន បើកចិត្តទូលាយ និងមានគំនិតប្រតិដ្ឋ