គិលានុបដ្ឋា្កក-យិកា
អំពីតួនាទីសង្ខេបរបស់គិលានុបដ្ឋា្កក-យិកា (វេនយប់)៖
គិលានុបដ្ឋា្កក-យិកា មានទំនួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាថែទាំអ្នកជំងឺ ដោយមានការពន្យល់ពីរបៀបប្រើប្រាស់ថ្នាំ តាមវេជ្ជបញ្ជា និងការណែនាំរបស់វេជ្ជបណ្ឌិត។ គិលានុបដ្ឋា្កក-យិកា ត្រូវរៀបចំរបាយការណ៍ តាមដាន និងធ្វើ បច្ចុប្បន្នភាព ការស្តុកទុក ថ្នាំ/ប្រើប្រាស់ក្នុងឃ្លាំងគ្លីនិកវេជ្ជសាស្ត្រ ឲ្យបានត្រឹមត្រូវ។ លើសពីនេះ គិលានុបដ្ឋា្កក-យិកា ផ្តល់ការអប់រំ សុខភាព ដល់សហគមន៍ និងបុគ្គលិកពាក់ព័ន្ធ។
របាយការណ៍៖
ធ្វើរបាយការណ៍ជូន ៖ មន្រ្តីផ្នែកសុខភាព
គ្រប់គ្រង ៖ គ្មាន
ទំនាក់ទំនង ៖ បុគ្គលិក CCF ទាំងអស់
- អង្គការមូលនិធិកុមារកម្ពុជា គឺជាអង្គការមួយផ្តោតលើគុណតម្លៃ ដែលត្រូវបានរំពឹងថានឹងផ្តល់នូវ ភាពជាអ្នកដឹកនាំ សេចក្ដីសុចរិត ការទទួលខុសត្រូវ តម្លាភាព និងគណនេយ្យភាពនិងជាកន្លែងដែលបុគ្គលិកទទួលខុសត្រូវសម្រាប់ការ បង្ហាញនូវតម្លៃទាំងនេះតាមរយៈអាកប្បកិរិយាក្នុងការបំពេញការងារ។
- ស្វាគមន៍អ្នកជំងឺ ដែលមកទទួលសេវាព្យាបាលនៅគ្លីនិករបស់អង្គការមូលនិធិកុមារកម្ពុជា។
- រៀបចំអ្នកជំងឺសម្រាប់ការពិនិត្យដោយមានយកសញ្ញាជីវិត មុននឹងអ្នកជំងឺទៅជួបនឹងវេជ្ជបណ្ឌិតដើម្បីពិគ្រោះ ពិនិត្យ និងព្យាបាល។
- តល់ថ្នាំ និងការចាក់ថ្នាំដល់អ្នកជំងឺតាមការណែនាំរបស់វេជ្ជបណ្ឌិត។
- បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យខាងក្រៅ ឬគ្លីនិកឯកជននៅពេលចាំបាច់។
- ត្រូវប្រាកដថាព័ត៌មាន/ប្រវត្តិរូប/កំណត់ត្រារបស់អ្នកជំងឺទាំងអស់ត្រូវបានរក្សាទុកជាសម្ងាត់ និងមិនត្រូវបានបង្ហាញដល់ បុគ្គលដែលមិនពាក់ព័ន្ធ។
- រៀបចំកំណត់ត្រាត្រឹមត្រូវ និងរបាយការណ៍ប្រចាំខែ ហើយផ្ញើទៅប្រធានផ្នែកថែទាំសុខភាព និងមន្ត្រីថែទាំសុខភាព។
- បំពេញកិច្ចការងារផ្សេងៗតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង។
- គណៈកម្មាការជ្រើសរើសបុគ្គលិកនឹងត្រូវប្រាកដថាបេក្ខជនដែលត្រូវបានជ្រើសរើស យល់ពីតម្លៃស្នូលរបស់អង្គការមូលនិធិ កុមារកម្ពុជា និងបង្ហាញពីអាកប្បកិរិយាក្នុងការធ្វើការបានយ៉ាងល្អប្រសើ និងត្រូវមានជំនាញដែលចាំបាច់ដូចខាងក្រោម៖
- បញ្ចប់ថ្នាក់បរិញ្ញាបត្រឬបរិញ្ញាបត្ររងផ្នែកជំនាញពាក់ព័ន្ធ
- មានបទពិសោធន៍ជាគិលានុបដ្ឋាក-យិកា កាន់តែប្រសើរ
- អាចទំនាក់ទំនងជាភាសាអង់គ្លេសបានកាន់តែប្រសើរ
- មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របានខ្លះកាន់តែប្រសើរ
- មានភាពឆ្លាតវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ
- មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន
- មានគំនិតឆ្នៃប្រឌិត និងវិជ្ជាជីវៈដែលបង្ហាញពីគុណតំលៃរបស់អង្គការមូលនិធិកុមារកម្ពុជាក្នុងការងារជារៀងរាល់ថ្ងៃ។
- វេនធ្វើការ៖ ៣ -៤ថ្ងៃ ក្នុងមួយសប្តាហ៍ (ឆ្លាស់វេន)
គ្រូបង្រៀន ជីវវិទ្យា និងផែនដីវិទ្យា
អំពីតួនាទីសង្ខេបរបស់គ្រូជីវវិទ្យា និងផែនដីវិទ្យា៖
លោកគ្រូ/អ្នកគ្រូ នឺងមានតួនាទីជាអ្នកបង្រៀនផង និងអប់រំផង។ លោកគ្រូ/អ្នកគ្រូត្រូវមានសមត្ថភាពលើការដឹកនាំ សិស្សដើម្បីឈានទៅរកលទ្ធផលដែលរំពឹងទុកនៃមុខវិជ្ជាជីវវិទ្យានិងផែនដីវិទ្យាកំណត់ដោយគណៈគ្រប់គ្រងផ្នែកអប់រំ។ចំពោះការ បង្រៀនត្រូវអនុវត្តវិធីសាស្រ្តបង្រៀនក្នុងសតវត្សទី២១។ ចំពោះការរៀបចំការវាយតម្លៃត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមរយៈការ វាយតម្លៃជាប្រចាំ និងការវាយតម្លៃតាមកាលកំណត់។ រីឯការអប់រំវិញត្រូវអប់រំសិស្សឱ្យយល់ដឹងច្បាស់លាស់ពីបទបញ្ជាផ្ទៃ ក្នុងរបស់សាលារៀនវប្បធម៌សាលារៀន ថ្នាក់រៀន និងវិធានការរដ្ឋបាលនានារបស់សាលា។
របាយការណ៍៖
ធ្វើរបាយការណ៍ជូន ៖ មន្រ្តីសម្របសម្រួលការសិក្សា
គ្រប់គ្រង ៖ គ្មាន
ទំនាក់ទំនង ៖បុគ្គលិកអប់រំទាំងអស់ សិស្ស អាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធ
បៀវត្សនិងអត្ថប្រយោជន៍៖
អង្គការមូលនិធិកុមារកម្ពុជានឹងផ្តល់ជូននូវបរិយាកាសការងារដ៏ល្អប្រសើរ និងបៀរត្សដែលប្រកួតប្រជែង រួមជាមួយ អត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀតផ្អែកលើបទពិសោធន៍និងសមត្ថភាពរបស់បេក្ខជន ព្រមទាំងទទួលបានការបណ្តុះបណ្តាល បន្ថែម អំពីបច្ចេកទេសបង្រៀននៅវិទ្យាស្ថានជាតិអប់រំ(NIE) ថ្នាក់បំប៉នភាសាអង់គ្លេស និងការអនុវត្តថ្នាក់វិទ្យាសាស្ត្រ លំដាប់ជាតិ និងអន្តរជាតិ។
- អង្គការមូលនិធិកុមារកម្ពុជា គឺជាអង្គការមួយផ្តោតលើគុណតម្លៃ ដែលត្រូវបានរំពឹងថានឹងផ្តល់នូវ ភាពជាអ្នកដឹកនាំ សេចក្ដីសុចរិត ការទទួលខុសត្រូវ តម្លាភាព និងគណនេយ្យភាពនិងជាកន្លែងដែលបុគ្គលិកទទួលខុសត្រូវសម្រាប់ការ បង្ហាញនូវតម្លៃទាំងនេះតាមរយៈអាកប្បកិរិយាក្នុងការបំពេញការងារ។
- ត្រូវធានាថាថ្នាក់រៀន និងសិស្ស មានសណ្តាប់ធ្នាប់ល្អ បរិយាកាសល្អ និងអនាម័យស្អាត
- សម្ភារៈនៃការបង្រៀនគ្រប់គ្រាន់ដើម្បីធានាឲ្យការបង្រៀន និងរៀន ដំណើរការដោយរលូន និងមានប្រសិទ្ធិភាព
- អនុវត្តបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន វប្បធម៌សាលារៀន/ថ្នាក់រៀននិងវិធានការរដ្ឋបាលរបស់សាលាផ្សេងៗទៀត អោយខ្ជាប់ខ្ជួន
- ការអនុវត្តវិធីសាស្ត្របង្រៀនបែបចំរុះ ដូចជាដោយបង្រៀនផ្ទាល់ និងតាមប្រព័ន្ធអនឡាញដូចជាកម្មវិធី Chrome, Messenger, Telegram ។ល។
- រៀបចំកម្មវិធីសិក្សា កិច្ចតែងការបង្រៀន និងមេរៀន ដែលបញ្ជាក់ពីគោលបំណងមេរៀនឲ្យបានច្បាស់លាស់និងការធ្វើតេស្តប្រចាំខែ ត្រីមាស ឆមាស ។ល។
- តាមដានដំណើរការសិក្សារបស់សិស្ស និងធ្វើផែនការដើម្បីជួយសិស្សដែលមានការសិក្សាយឺត ឬខ្សោយដោយមាន កំណត់ត្រាច្បាស់លាស់
- ស្រង់វត្តមានសិស្ស ធ្វើកំណត់ត្រាការធ្វើតេស្តវាយតម្លៃប្រចាំខែ/ឆមាស និងលទ្ធផលវឌ្ឍនភាពរបស់សិស្ស
- លើកកម្ពស់ស្មារតីសិក្សារបស់សិស្ស អាកប្បកិរិយា និងចរិតលក្ខណៈល្អរបស់សិស្ស
- រាយការណ៍ទៅអ្នកគ្រប់គ្រងភ្លាមៗ ប្រសិនបើមានសិស្សណាម្នាក់មានអាកប្បកិរិយាមិនល្អ ឬបង្ករបញ្ហានៅក្នុងថ្នាក់
- អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយ នាយកសាលា/គណៈគ្រប់គ្រងផ្នែកអប់រំ
- គណកម្មាការជ្រើសរើសនឹងត្រូវអោយប្រាកដថា បេក្ខជនដែលត្រូវបានជ្រើសរើស យល់ពីតម្លៃរបស់អង្គការមូលនិធិកុមារកម្ពុជានិង បង្ហាញពីឥរិយាបទនៃការធ្វើការងាររបស់ខ្លួនបានយ៉ាងល្អប្រសើរ។ បន្ថែមលើនេះទៀត បេក្ខជននិងត្រូវបង្ហាញនូវជំនាញដែលចាំបាច់ សម្រាប់តួនាទីដូចខាងក្រោម៖
- មានបទពិសោធន៍យ៉ាងតិច១ឆ្នាំ ជាគ្រូបង្រៀន ជីវវិទ្យា និងផែនដីវិទ្យា (កម្រិតមធ្យមសិក្សារបស់ក្រសួងអប់រំយុវជន
- និងកីឡា កាន់តែប្រសើរ)
- បញ្ចប់ថ្នាក់បរិញ្ញាបត្រ លើមុខជំនាញឯកទេស ជីវវិទ្យា និងផែនដីវិទ្យា
- មានសញ្ញាបត្រគរុកោសល្យលើមុខជំនាញឯកទេស ជីវវិទ្យា និងផែនដីវិទ្យា កាន់តែប្រសើរ
- មានការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀននិងមានការយល់ដឹងពីច្បាប់ផ្នែកអប់រំ
- អាចទំនាក់ទំនងជាភាសាអង់គ្លេសបានខ្លះ កាន់តែប្រសើរ
- មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របាន(កម្មវិធីប្រើប្រាស់ក្នុងការិយាល័យ និងកម្មវិធីផ្សេងៗទៀត)
- មានឆន្ទៈក្នុងការរៀនសូត្រចំណេះដឹងថ្មីៗបន្ថែម ជាពិសេសចូលរួមក្នុងការអនុវត្តន៍ជាក់ស្តែងក្នុងគម្រោងSTEM
- ទទួលយកមតិស្ថាបនា និងបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិក និងមានការគោរពចំពោះគ្នាទៅវិញទៅមក
- មានភាពឆ្លាតវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ
- មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន រហ័សរហួន និងមានការសហការបានល្អជាមួយក្រុមការងារ
- មានគំនិតឆ្នៃប្រឌិត និងវិជ្ជាជីវៈដែលបង្ហាញពីគុណតំលៃរបស់អង្គការមូលនិធិកុមារកម្ពុជាក្នុងការងារជារៀងរាល់ថ្ងៃ។