គិលានុបដ្ឋាក គិលានុបដ្ឋាយិកា

with Xavier Jesuit School
Job Announcement

BTDC-ID: 35597
Closing Date:

Announcement Positions

Announcement Description

យើង​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​បំពេញ​មុខតំណែង​ខាងក្រោម​។

Announcement Positions

គិលានុបដ្ឋាក គិលានុបដ្ឋាយិកា

Position Summary

ម៉ោង​ការងារ​ ៖ ពេញ​ពេល​ (ថ្ងៃចន្ទ​ ដល់​ថ្ងៃសុក្រ​ បំពេញ​ការងារ​ចំនួន​ ៨ ម៉ោង​ក្នុង​ ១ ថ្ងៃ​)

Expectations - Duties, Responsibilities
  • គ្រប់គ្រងគិលានដ្ឋានដែលមាននៅក្នុងសាលារៀន បន្ទប់ពិនិត្យជំងឺ និងបន្ទប់សម្រាកព្យាបាលសម្រាប់សិស្ស ព្រមទាំងបុគ្គលិកទូទៅ។
  • ផ្តល់សេវាសុខភាពមូលដ្ឋានដល់សិស្ស និងបុគ្គលិកទូទៅ ដូចជាសង្រ្គោះបឋម ផ្តល់អាហារូបត្ថម្ភ និងការព្យាបាលបឋមនៅពេលមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ។
  • ផ្តល់ការប្រឹក្សា និងសេវាបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យបង្អែក (មន្ទីរពេទ្យក្នុងមូលដ្ឋាន) ចំពោះសិស្ស និងបុគ្គលិកដែលមានជំងឺទាមទារការព្យាបាលពីវេជ្ជបណ្ឌិតឯកទេស។
  • ទំនាក់ទំនងទៅឪពុកម្តាយ ឬអាណាព្យាបាលរបស់សិស្សដែលមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ក្រោមការសង្រ្គោះនិងព្យាបាលបឋម។
  • ផ្តល់សេវាគាំទ្រការពិគ្រោះជំងឺទូទៅ ដល់សិស្ស និងបុគ្គលិក។
  • ផ្តល់ជំនួយដល់គ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យ ផ្តល់ដំបូន្មានដល់អ្នកជំងឺ តាមដាន និងថែទាំ។
  • ផ្តល់ការណែនាំ អំពីអនាម័យខ្លួនប្រាណ សុខភាពផ្លូវភេទ ជំងឺឆ្លង សុវត្ថិភាពចំណីអាហារ និងការតំហែទាំសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត -ល-។
  • រៀបចំកំណត់ត្រាពិនិត្យសុខភាព និងចងក្រងទុកសម្រាប់សិស្ស និងបុគ្គលិកដែលទទួលសេវាសុខភាព។
  • ធ្វើរបាយការណ៍ជាប្រចាំខែ និងប្រចាំត្រីមាស សម្រាប់ការមើលថែព្យាបាលអ្នកជំងឺ។
  • គ្រប់គ្រង និងថែទាំរាល់បរិក្ខាវេជ្ជសាស្រ្ត ថ្នាំពេទ្យ និងអាហារូបត្ថម្ភ។
  • សហការយ៉ាងជិតស្និតជាមួយប្រធានផ្នែក មន្រ្តីធនធានមនុស្ស និងមន្រ្តីទំនាក់ទំនងសហគមន៍។
Requirements - Skills, Qualifications, Experience
  • ជាជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ ។
  • មានសញ្ញាបត្រ ឬលិខិតអនុញ្ញាតជាផ្លូវការក្នុងការបម្រើការងារជាគិលានុបដ្ឋាក គិលានុបដ្ឋាយិកា។
  • មានបទពិសោធន៍ការងារទៅលើផ្នែកនេះយ៉ាងហោចណាស់ ២ ឆ្នាំ។
  • មានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាភាសាខ្មែរ និងភាសាអង់គ្លេស។
  • មានទំនួលខុសត្រូវ អត្តចរិកសុភាពរាបសារ និងមានឆន្ទៈខ្ពស់ក្នុងការបំពេញការងារ។
  • មានភាពបត់បែន និងមានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ កាយសម្បទាមាំមួន។
  • អាចធ្វើការជាក្រុម ហើយមានភាពចុះសម្រុងបានយ៉ាងល្អ។
 

How to Apply

ប្រសិនបើ​បេក្ខជន​ មាន​ចំណាប់អារម្មណ៍​ចំពោះមុខ​តំណែង​ខាងលើ​ អាច​ដាក់​ CVភ្ជាប់​ជាមួយ​ Cover Letter និង​ ឯកសារ​ផ្សេងទៀត​ មកកាន់​សាលា​សន្ត​ សាវីយេ​ ឬទំនាក់ទំនង​សាកសួរ​ព័ត៌មាន​តាមរយៈ​emailដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

 

Contact Details

Office Address
  • Phnum Bak,, Tuek Thla Sangkat, Serei Saophoan Municipality, Banteay Meanchey Province, Cambodia
 
Contact Name
  • Mr. Duch Videth, HR officer
 
Phone
 
Email
 
Socials