សេចក្តីប្រកាសជ្រើសរើសក្រុមហ៊ុន ដេប៉ូ សហគ្រាសសម្រាប់ការផ្គត់ផ្គង់ សម្ភារៈទុយោទឹកស្អាត សម្ភារៈសាងសង់សំណង់និងផ្គត់ផ្គង់ប្រព័ន្ធសូឡា

with RainWater Cambodia
Invitation for Bids

BTDC-ID: 35523
Closing Date:

Bid Components

Announcement Description

អង្គការ​ទឹកភ្លៀង​កម្ពុជា​ ជា​អង្គការ​ខ្មែរ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​  អព្យាក្រឹត្យ​ មិន​ប្រកាន់​សាសនា​ មិន​ប្រកាន់​សាសនា​ មិន​បំរើ​គោល​នយោបាយ​គណៈបក្ស​ និង​បង្កើត​ឡើង​ដោយ​យោងទៅតាម​ស្ថានភាព​តម្រូវ​ការចាំបាច់​របស់​ ប្រជាជន​នៅ​តាម​ជនបទ​ក៍ដូចជា​ស្របទៅតាម​ផែនការ​យុទ្ធ​សាស្រ្ត និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​រាជ​រដ្ឋាភិបា​កម្ពុជា​។អង្គការ​ទឹកភ្លៀង​កម្ពុជា​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​និង​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ​ ឆ្នាំ​២០០៤ ដើម្បី​ចាប់​ផ្តើ​មអនុវត្ត​សកម្មភាព​អោយ​សម្រេច​បាន​នូវ​ទស្សនវិស័យ​របស់​ខ្លួន​ “ប្រជាពលរដ្ឋ​គ្រប់រូប​ទទួល​បាន​នូវ​សេវា​ទឹក​ស្អាត​ និង​អនាម័យ​ប្រកបដោយ​សមធម៌​”។

បច្ចុប្បន្ន​អង្គការ​ទឹកភ្លៀង​កម្ពុជា​ បាន​កំពុង​អនុវត្ត​គម្រោង​ ” ការ​លើក​កម្ពស់​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ និង​ ការ​អនុវត្តន៍​អនាម័យ​ សម្រាប់​ប្រជាពលរដ្ឋ​ នៅ​ក្នុង​ឃុំ​ ដងកាំបិត​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់ធំ​” ក្នុង​គោលដៅ​ចូលរួម​ ការ​ធ្វើឲ្យ​ប្រសើរ​ឡើងក្នុ​ងសហគមន៍​ធានា​បានសុខ​ភាព​ល្អ​ប្រសើរ​តាមរយៈ​ការ​ទទួល​បានការ​ប្រើប្រាស់​ទឹក​សុវត្ថិភាព​ និង​ការ​អនុវត្ត​អនាម័យ​បាន​ត្រឹមត្រូវ​ ក្នុង​ឃុំ​ដងកាំបិត​ ស្រុក​សណ្ដាន់​ ខេត្ត​កំពង់ធំ​ ដោយ​ផ្តោត​សំខាន់​ទៅលើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ សិស្សានុសិស្ស​នៅ​តាម​សាលារៀន​ និង​គ្រួសារ​ក្រីក្រ​នៅ​ជនបទ​ អង្គការ​ទឹកភ្លៀង​កម្ពុជា​ និង​ជួយ​ជម្រុញ​ផ្សព្វផ្សាយ​អនាម័យ​នៅ​ក្នុង​ភូមិ​គោលដៅ​ សាងសង់​ស្ថានីយ​ផ្គត់​ផ្គង​ទឹក​ចំ​នុះ​២៥ម៉ែត្រ​គី​មក្នុ​ងភូមិ​ស្រែ​ខាងកើត​ ការ​ទាញ​យក​ទឹក​មក​ប្រើប្រាស់​តាមរយៈ​ថាមពល​ពន្លឺព្រះអាទិត្យ​សូ​ឡា។

Bid Components

សេចក្តីប្រកាសជ្រើសរើសក្រុមហ៊ុន ដេប៉ូ សហគ្រាសសម្រាប់ការផ្គត់ផ្គង់ សម្ភារៈទុយោទឹកស្អាត សម្ភារៈសាងសង់សំណង់និងផ្គត់ផ្គង់ប្រព័ន្ធសូឡា

  • Career Category: Invitation for Bids
  • Location: Kampong Thom Province

អង្គការ​ទឹកភ្លៀង​កម្ពុជា​មាន​កិត្តិយស​ជម្រាប​ជូនដំណឹង​ដល់​បណ្ដា​ក្រុមហ៊ុន​/សហគ្រាស​អ្នក​ម៉ៅការ​ទាំងអស់​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ដើម្បី​ចូលរួម​លើការងា​រផ្គត់ផ្គង់​សម្ភារៈ​សាងសង់​ និង​ ផ្គត់ផ្គង់​នៅ​សកម្មភាព​ខាងក្រោម​៖

  1. ដេញថ្លៃ​ជាសាធារ​ណៈ​ដើម្បី​ជ្រើសរើស​ ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​ទុយោ​ទឹក​ស្អាត​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ដាក់ពាក្យ​ស្នើ​រសុំផ្គត់ផ្គង់​សម្ភារៈ​ទុយោ​ទឹក​ស្អាត​មាន​ប្រវែង​៤៤០០ម
  2. ក្រុមហ៊ុន​/ដេប៉ូផ្គត់ផ្គង់​សម្ភារៈសំណង់​(ស៊ី​ម៉ង ខ្សាច់​ ថ្ម​...) សំរាប់​សាងសង់​អាង​ទឹក​ចំ​នុះ​ ២៥ម៉ែត្រ​គី​ម
  3. ផ្គត់ផ្គង់​ប្រព័ន្ធ​សូ​ឡា

សំរាប់​ឯកសារ​ដេញថ្លៃ​មាននៅ​ ការិល័យអង្គការ​ទឹកភ្លៀង​កម្ពុជា​ ចំពោះ​ការ​ទទួលពាក្យ​ដេញថ្លៃ​ ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា​ ឆ្នាំ​២០២៥ ហូត​ដល់​ថ្ងៃ​ទី​០៧ ខែក​ក្កដា​ ឆ្នាំ​២០២៥ វេលា​ម៉ោង​ ៥.០០ ល្ងាច​។

Bidder Eligibility

  • លក្ខខណ្ឌក្នុងការចូលរួមដេញថ្លៃ
  • ក្រុមហ៊ុនដែលចាប់អារម្មណចង់ចូលរួមការដេញថ្លៃនេះត្រូវគោរពតាមលក្ខខណ្ឌខាងក្រោមៈ
  • ក្រុមហ៊ុនដែលមាន វិញ្ញាបនប័ត្របញ្ជាក់ពីការចុះបញ្ជីខេត្ត/ក្រុងនិងមានប័ណ្ណប៉ាតង់សំរាប់ការប្រកបអាជីវកម្ម និងឯកសាថតចម្លងដែលបញ្ជាក់ពីភាពស្របច្បាប់របស់ក្រុមហ៊ុន.
  • ក្រុមហ៊ុនឬសហគ្រាស ត្រូវមានបំពង់ទុយោ មានគុណភាពខ្ពស់តាមមាត្រដ្ឋានស្ដង់ដា អន្តជាតិ ISO
  • ក្រុមហ៊ុន/ដេប៉ូ ត្រូវមានសម្ភារៈត្រូវតាមស្តង់ដានិងមានគុណភាព
  • ត្រូវមានឧបករណ៍សម្ភារៈ មេជាង និងកម្មករ គ្រប់គ្រាន់សម្រាប់ការដឹកជញ្ជូនិងតំឡើងផ្ទាល់ខ្លួន
  • សាវដាក្រុមហ៊ុនបទពិសោធន៍និងជំនាញការសាងសង់ សូឡា មានបទពិសោធន៍ យ៉ាងតិច ៣ ឆ្នាំ ក្នុងការដំឡើងនិងជួសជុលសូឡា(រូបថតគំរូដំឡើងសូឡាដែលក្រុមហ៊ុន ឬក្រុមម៉ៅការធ្លាប់បានសាងសង់ ១ ច្បាប់)
  • សាវដាក្រុមហ៊ុនបទពិសោធន៍និងជំនាញដែលពាក់ព័ន្ធក្នុងការផ្គត់ផ្គងសម្ភារៈទុយោទឹកស្អាត
  • អង្គការទឹកភ្លៀងនិងមិនទទួលយករាល់ការដាក់ពាក្យយឺតយ៉ាវ រឺស្រោមសំបុត្របិទមិនជិតរឺមិនមានវាយត្រារបស់ក្រុមហ៊ុនឡើយ។
  • ការធានា​លើ​គុណភាព​សម្ភារៈ​ត្រូវ​មាន​សុពលភាព​យ៉ាងតិច​ ១២ ខែ​

Submission Requirements

ប្រភេទ​សម្ភារៈ​សម្រាប់​ការ​ដាក់​ដេញថ្លៃ​៖

ក្រុមហ៊ុន​/ដេប៉ូឬសហគ្រាស​ ត្រូវ​ភ្ជាប់​មក​ជាមួយ​ឯកសារ​ដេញថ្លៃ​ តារាង​តម្លៃ​ អោយ​ស្របទៅតាម​បចេ្ចក​ទេស​ដែល​បាន​ទទួលពាក្យ​ពី​អង្គការ​ទឹកភ្លៀង​កម្ពុជា​។

ការប្រកាស​ដេញថ្លៃ​ត្រូវធ្វើ​ឡើង​ដោយ​ការប្រកួតប្រជែង​ហើយ​តម្លៃ​ដេញថ្លៃ​ត្រូវ​បូក​បញ្ចូល​ទាំង​ការ​វេច​ខ្ចប់​ដឹកជញ្ជូន​ និង​ការ​លើកដាក់​ដល់​គោលដៅ​ដែល​គម្រោង​បាន​អនុវត្តន៍​ និង​ពន្ធ​អាករ​ផ្សេង​ៗ។

តំណាង​អង្គការ​ និង​រាប់​បរិមាណ​ទំនិញ​ ពិនិត្យ​គុណភាព​ទំនិញ​មុន​ និង​ចុះហត្ថលេខា​ទទួលយក​ទំនិញ​ដែល​បាន​ដឹក​មកដល់​។រាល់​ភាព​មិន​ប្រក្រតី​និង​ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅ​ភាគី​អ្នក​ផ្គត់ផ្គង់​ដើម្បី​ផ្លាស់​ប្តូរថ្មី​។

ការ​ដាក់​ឯក​សា​ដេញថ្លៃ​៖

ក្រុមហ៊ុន​ឬសហគ្រាស​ដែល​ចាប់អារម្មណ៍​ចង់​ចូលរួម​ការ​ដាក់ពាក្យ​ដេញថ្លៃ​ចំពោះ​ការងារ​សាងសង់​ នេះ​ត្រូវៈ

  1. ផ្ញើ​រឯក​សា​ដេញថ្លៃ​ជា​ប្រភេទ​ស្រោម​សំបុត្រ​បិទ​ជិត​មកកាន់​ការិយាល័យ​អង្គការ​ទឹកភ្លៀង​កម្ពុជា​
  2. ក្រុមហ៊ុន​ឬសហគ្រាស​ត្រូវ​ផ្តល់តារាង​តម្លៃ​ (Quotation) ដើម្បី​ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ដែល​មាន​បិទ​ព័ត​៌តមានលំអិត​របស់ក្រុមហ៊ុន​/ដេប៉ូ/សហគ្រាស​ ដើម្បី​ងាយស្រួល​ធ្វើការ​ទំនាក់ទំនង​

ឯកសារ​ដេញថ្លៃ​អាច​ផ្ញើ​រតាមអ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

អ្នក​ដេញថ្លៃ​ត្រូវ​ដាក់​ឯកសារ​ដូច​ខាងក្រោម​៖

បំពេញ​ព័ត៌មាន​ដាក់​ដេញថ្លៃ​នៅ​ក្នុង​តារាង​ ដោយ​ប្រើ​ letterhead របស់​អ្នក​ដេញថ្លៃ​មាន​ ស្លាក​សញ្ញា​ logo ឈ្មោះ​អាស័យ​ដ្ឋាន​ និង​លេខ​ទំនាក់ទំនង​របស់​អ្នក​ដេញថ្លៃ​។

ការ​ទទួល​និង​ដាក់ពាក្យសុំ​ចូលរួម​/ឯកសារ​ដេញថ្លៃៈ

ក្រុមហ៊ុន​ដែល​ចាប់អារម្មណ៍​សូម​ពិនិត្យមើល​កាលវិភាគ​ដូច​ខាងក្រោម​៖

ការ​ប្រគល់​និង​ទទួលពាក្យ​ដេញថ្លៃ​: ថ្ងៃ​ទី​២៥ ខែ​មិថុនា​ ឆ្នាំ​២០២៥ ហូត​ដល់​ថ្ងៃ​ទី​០៧ ខែក​ក្កដា​ ឆ្នាំ​២០២៥ វេលា​ម៉ោង​ ៥.០០ ល្ងាច​។

សម្រាប់​ព័ត៌មាន​បន្ថែម​ និង​ ឯកសារ​ដេញថ្លៃ​ ការ​ទទួល​និង​ដាក់ពាក្យសុំ​ចូលរួម​/ឯកសារ​ដេញថ្លៃ​៖

សូម​ទំនាក់ទំនង​មកកាន់​អង្គការ​ទឹកភ្លៀង​កម្ពុជា​ នៅ​រាល់​ម៉ោង​ការងារ​តាមរយៈ​email និង​ លេខ​ទំនាក់ទំនង​ (សូម​ចុច​ឯកសារ​ភ្ចាប់​ខាងក្រោម​ សម្រាប់​ព័ត​មាន​ទំនាក់ទំនង​)

ផុត​កំណត់​ឈប់​ទទួលពាក្យ​នៅ​ថ្ងៃ​ទី​០៧ ខែក​ក្កដា​ ឆ្នាំ​២០២៥ វេលា​ម៉ោង​ ៥.០០ល្ងាច​

បញ្ជាក់​៖ សំណើ​ដេញថ្លៃ​ណាមួយ​ដែល​ដាក់​ក្រោយពេល​វេលា​ និង​កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​ សំណើ​ដេញថ្លៃ​នោះ​នឹង​ត្រូវ​បដិសេធ​ដោយស្វ័យប្រវត្តិ​។

 
Attachment
 

Contact Details

Office Address
  • #96, St. 001, Sangkat Kouk Khleang, Khan Sen Sok, Phnom Penh, Cambodia
 
Contact Name
  • RainWater Cambodia
  • លោក ចេង បូរី, មន្រ្តីគម្រោង
  • កញ្ញា តោញ ធារី, ជំនួយការរដ្ឋបាលនិងហិរញ្ញវត្ថុ
  • កញ្ញា ចាន់ ចន្ទ្រា, មន្ត្រីរដ្ឋាបាលនិងហិរញ្ញវត្ថុ
  • លោក តេង​ ភារម្យ មន្ត្រីបច្ចេកទេស
 
Phone
 
Email