លិខិតអញ្ជើញចូលរួមដេញថ្លៃ​ រថយន្ត ​(រថយន្តមិនមានពន្ធនាំចូល)

with Cambodian Children's Fund
Invitation for Bids

BTDC-ID: 35461
Closing Date:

Bid Components

Announcement Description

តាងនាម​យើងខ្ញុំ​ តំណាង​អោយ​ផ្នែក​លទ្ធកម្ម​មាន​សេចក្តីរីករាយ​សូម​ជម្រាប​ជូន​អ្នក​ដេញថ្លៃ​ទំាងអស់​ឱ្យ​បាន​ជ្រាប​ថា​ បច្ចុប្បន្ន​ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF) មាន​រថយន្ត​ចំនួន​ 0៥គ្រឿង​ ដែល​តម្រូវ​ការ​លក់​ចេញ​។

ដូចនេះ​យើង​ ខ្ញុំ​មាន​កិត្តិយស​សូម​អញ្ជើញ​អ្នក​ដេញថ្លៃ​ទាំងអស់​ចូលរួម​ធ្វើការ​ដេញថ្លៃ​ ដែល​និង​ត្រូវធ្វើ​ឡើង​តាម​លក្ខ​ខណ្ខនិងព័ត៌មាន​លម្អិត​ដូច​ខាងក្រោម​៖

Bid Components

លិខិតអញ្ជើញចូលរួមដេញថ្លៃ​ រថយន្ត ​(រថយន្តមិនមានពន្ធនាំចូល)

  • Career Category: Invitation for Bids
  • Location: Phnom Penh

Bidder Eligibility

  • លក្ខខណ្ឌនិងទំនួលខុសត្រូវរបស់ភាគីដេញថ្លៃ៖
  • ​ពិនិត្យរថយន្តអោយបានច្បាស់លាស់ មុនធ្វើការដេញថ្លៃ។
  • បើអ្នកដេញថ្លៃឈ្នះ អ្នកត្រូវតែទទួលយក មិនអាចមានការផ្លាស់ប្តូរបានទេ។
  • អង្គការ មិនទទួលខុសត្រូវចំពោះថ្លៃជួសជុលណាដែលនឹងកើតឡើងចំពោះរថយន្តឡើយ
  • រថយន្តទាំងអស់ ត្រូវលក់ក្នុងស្ថានភាពជាក់ស្តែងរបស់យានយន្ត។ ស្លាកលេខអង្គការ​ដែលភ្ជាប់ និងរថយន្ត នឹងត្រូវដកចេញដោយរដ្ឋបាលរបស់អង្គការពេលលក់ចេញ។​អ្នកដេញថ្លៃដែលទទួលបានជោគជ័យត្រូវបង់ប្រាក់ជូនអង្គការជាមុន មុនពេលទទួលយក​រថយន្ត​។​
  • ប័ណ្ណសម្គាល់រថយន្ត ដែលបានដាក់អោយដេញថ្លៃទំាងអស់ នឹងប្រគល់ជូនអ្នកដេញថ្លៃដែលទទួលបានជោគជ័យ នៅថ្ងៃមកទទួលរថយន្ត។ រាល់ការចំណាយកាត់ឈ្មោះ​ជាបន្ទុកនិងការទទួលខុសត្រូវរបស់អ្នកដេញថ្លៃ ភាគីអង្គការ និងជួយសម្រួលផ្នែកឯកសារ។
  • ការចំណាយណាមួយក្នុងការចុះឈ្មោះធ្វើស្លាកលេខថ្មី ជាបន្ទុករបស់ភាគីដេញថ្លៃ។

Submission Requirements

អ្នក​ដេញថ្លៃ​ដែល​មាន​ចំណាប់អារម្មណ៍​ អាច​ស្នើសុំ​ឯកសារ​ដេញថ្លៃ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​

អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ នៅ​រាង​រាល់​ម៉ោង​ធ្វើការ​ ពី​ផ្នែក​រដ្ឋបាល​ ឬទំនាក់ទំនង​មក​ផ្នែក​លទ្ធកម្ម​ សម្រាប់​លក្ខខណ្ឌ​ចូលរួម​និង​ព័ត៌មាន​បន្ថែម​។ឯកសារ​ដេញថ្លៃ​ ត្រូវ​ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ និង​ ដាក់​ជូន​ទៅ​ ការិយាល័យ​ស្នាក់ការ​កណ្តាល​ដែល​មាន​ អាស័យ​ដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ទីតាំង​និង​ថ្ងៃ​ពិនិត្យ​រថយន្ត​៖ ការ​ត្រួតពិនិត្យ​រថយន្ត​នឹង​ធ្វើឡើង​វេលា​ម៉ោង​ ២:៣០ នាទី​រសៀល​ ថ្ងៃ​ទី​២៦ ឆ្នាំ​២០២៥ នៅ​ចំណតរថយន្ត​របស់​អង្គការ​ ដែល​មាន​ទីតាំង​ នៅ​ភូមិ​ដំណាក់​ធំ​ សង្កាត់​ស្ទឹង​មានជ័យ​ ខណ្ឌ​មានជ័យ​ ឬ ទំនាក់ទំនង​លេខ​ ០១០ ៣៣៣ ៨៧១ សម្រាប់​ព័ត៌មាន​មាន​បន្ថែម​។

ថ្ងៃ​ផុត​កំណត់​ទទួលពាក្យ​ដេញថ្លៃ​៖ ការ​ដាក់​ឯកសារ​ដេញថ្លៃ​គឺ​មិន​ត្រូវលើ​ស ម៉ោង​ ២:៣០ នាទី​រសៀល​ ថ្ងៃ​ទី​0៧ ខែក​ក្កដា​ ឆ្នាំ​២០២៥ នៅ​អាស័យ​ដ្ឋាន​បង្ហាញ​ខាងលើ​។ពាក្យ​ដេញថ្លៃ​នឹង​ត្រូវ​បើក​នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​ ៣:០០ ដោយ​ គណៈកម្មាធិការ​ដេញថ្លៃ​។

ការ​វាយ​តំលៃ​ នឹង​ត្រូវធ្វើ​ឡើង​យ៉ាង​សុក្រិតដោយ​គណៈកម្មាធិការ​ដេញថ្លៃ​ ហើយ​អ្នក​ដេញថ្លៃ​ណា​ ដែល​ឱ្យ​តម្លៃ​ខ្ពស់​ជាងគេ​ និង​គ្រប់​លក្ខខណ្ឌ​ដេញថ្លៃ​ និង​ទទួល​បាន​ជោគជ័យ​នៃ​ការ​ដេញថ្លៃ​។

សេចក្តី​ណែនាំ​និង​និតិវិធី​ដេញថ្លៃ​៖

ទីតាំង​ទទួលពាក្យ​ដេញថ្លៃ​ និង​ថ្ងៃ​ផុត​កំណត់​នៃ​ការ​ស្នើសុំ​ឯកសារ​ដេញថ្លៃ​ត្រូវ​បញ្ជូន​ទៅ​ទីតាំង​ដែល​បាន​បញ្ជាក់​ខាងលើ​ ដោយ​មិន​ត្រូវ​ហួសពេល​វេលា​ដែល​កំណត់​ក្នុង​កថាខណ្ឌ​១ និង​ ២ ។

ការ​បើក​ឯកសារ​ដេញថ្លៃ​៖ គណៈកម្មាធិការ​ដេញថ្លៃ​ នឹង​បើក​ការ​ដេញថ្លៃ​ដោយមាន​វត្តមាន​និង​សមាសភាព​ដូច​ខាងក្រោម​ តាមពេលវេលា​កំណត់​បញ្ជាក់​កថា​ខណ្ខ៣។

  • សមាសភាព​ គណៈកម្មាធិការ​ដេញថ្លៃ​
  • មន្រី្តលទ្ធកម្ម​
  • មន្រ្តីហិរញ្ញវត្ថុ​
  • មន្រ្តីបច្ចេកទេស​យានយន្ត​

ការ​វាយ​តម្លៃ​និង​ការ​ប្រៀបធៀប​ការ​ដេញថ្លៃ​៖ គណៈកម្មាធិការ​គឺជា​អ្នក​សំរេច​ឱ្យ​អ្នក​ដេញថ្លៃ​ណា​ដែល​បាន​ ដេញថ្លៃ​ខ្ពស់​បំផុត​ជា​អ្នកឈ្នះ​ក្នុង​ការ​ដេញថ្លៃ​។ក្នុង​ករណី​ដែល​អ្នក​ដេញថ្លៃ​ពីរ​នាក់​ឬច្រើន​នាក់​ដេញថ្លៃ​ តម្លៃ​ដូចគ្នា​លើ​វត្ថុ​តែមួយ​ អ្នក​ដេញថ្លៃ​ទាំងអស់​នឹង​ត្រូវ​បាន​ណែនាំ​ ធ្វើការ​ដេញថ្លៃ​ម្តង​ទៀត​នៅ​ថ្ងៃ​ដេញថ្លៃ​ តាម​ការណែនាំ​របស់​គណៈកម្មាធិការ​។

 
Attachment
 

Contact Details

Office Address
  • # 222, St. 6BT, Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia
 
Contact Name
  • Cambodian Children's Fund
 
Phone
 
Website