with Association Federation Of Farmer Community Promoting Family Agriculture Enterprise In Cambodia
សមាគមសហព័ន្ធសហគមន៍ជំរុញសហគ្រាសកសិកម្មជាលក្ខណៈគ្រួសារនៅកម្ពុជា (ស.ស.ក) ជាអង្គការកសិករជាតិនៅកម្ពុជា ដែលបានចុះបញ្ជីជាផ្លូវការជាមួយក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០០៩ ស្របតាមច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល (LANGO)។ ស.ស.ក មានចក្ខុវិស័យរបស់ គឺចង់ឃើញកសិករខ្នាតតូចនៅកម្ពុជា រួមទាំងស្ត្រី និងកសិករវ័យក្មេង មានជីវភាពធូរធារ និងសន្តិសុខសេដ្ឋកិច្ច និងរស់នៅដោយសុខដុមជាមួយបរិស្ថាន ធម្មជាតិ។ រហូតមកដល់ពេលនេះ ស.ស.ក មានសមាជិកសរុបចំនួន៦៥ ដែលក្នុងនោះមានសហគមន៍កសិកម្ម ចំនួន៤៣ សហភាពសហគមន៍កសិកម្ម ចំនួន២ ក្រុមសន្សំប្រាក់ ចំនួន៧ សមាគមកសិករ ចំនួន១២ និងសហគមន៍នេសាទ ចំនួន១ ដែលស្មើនឹងសមាជិកបុគ្គលចំនួន ១៤៤០០ គ្របដណ្តប់ក្នុងខេត្តចំនួន ៩ រួមមាន ខេត្តសៀមរាប បាត់ដំបង កំពង់ធំ កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង កណ្តាល ស្វាយរៀង។
គោលបំនងនៃការវាយតម្លៃ
ចង់ធ្វើការឆ្លុះបញ្ចាំងអំពីចំនុចខ្លាំង និងចំនុចខ្សោយនៃការអនុវត្តគម្រោង លទ្ធផលដែលម្រេចបាន ធៀបនឹងការគ្រោង ទុក និងស្វែងយល់នូវបទពិសោធន៍ និងការអនុវត្តល្អៗដែលបានអនុវត្តកន្លងមក ព្រមទាំងទទួលបបានអនុសាសន៍នានា សម្រាប់កសាងផែនការអនុវត្តនាពេលអនាគតផងដែរ។
តួនាទី និងការទទួលខុសត្រូវ
វិសាលភាពការងារ
វាយតម្លៃអំពីប្រសិទ្ធភាព ប្រសិទ្ធផល ភាពពាក់ព័ន្ធ ផលប៉ះពាល់ និងនិរន្តភាពដែលគ្រប់ដណ្តប់ក្នុងតំបន់គោលដៅ របស់គម្រោង៖
តម្រូវការឯកសារ
ថវិការ
១,៥០០ ដុល្លារសហរដ្ឋអាមេរិច បូកទាំងពន្ធកាត់ទុក ១៥%
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមក្រុមហ៊ុន/នីតិ ឬរូបវ័ន្តបុគ្គល ដែលមានបទពិសោធន៍ និងចំណាប់អារម្មណ៍ ធ្វើការរៀបចំផ្ញើរសំណើរសុំ ប្រវត្តិរូប ផែនការសកម្មភាពលម្អិត និងភ្ជាប់នូវឯកសារពាក់ព័ន្ធដែលធ្លាប់បានធ្វើការវាយតម្លៃ កន្លងមក ដោយផ្ញើមកកាន់ការិយាល័យសមាគម ស.ស.ក ឬ តាមរយៈអ៊ីម៉េល ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនងឱ្យបានមុនថ្ងែទី២២ ខែកក្កដា ឆ្នាំ២០២៥ ត្រឹមម៉ោង ៥:០០ នាទីល្ងាច ។
ពត័មានលម្អិត សូមពិនិត្យឯកសារភ្ជាប់ខាងក្រោម៖
លក្ខ័ណ្ឌ និងការទទួលខុសត្រូវ (ToR)