សេចក្តីប្រកាស ជ្រើសរើសក្រុមហ៊ុន/នីតិ ឬរូបវ័ន្តបុគ្គល សម្រាប់ផលិតវីដេអូខ្លី នៃការអនុវត្តគម្រោង “ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការកែលំអរប្រព័ន្ធក្សេត្រ បរិស្ថាន ដើម្បីបង្កើនផលិតកម្មបន្លែ របស់សហគមន៍កសិកម្ម”

with Association Federation Of Farmer Community Promoting Family Agriculture Enterprise In Cambodia
Invitation for Bids

Announcement Description

សមាគម​សហ​ព័ន្ធ​សហគមន៍​ជំរុញ​សហគ្រាស​កសិកម្ម​ជាល​ក្ខណៈ​គ្រួសារ​នៅ​កម្ពុជា​ (ស.ស.ក) ជា​អង្គការ​កសិករ​ជាតិ​នៅ​កម្ពុជា​ ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ​ជាមួយ​ក្រសួងមហាផ្ទៃ​ ក្នុង​ឆ្នាំ​២០០៩ ស្របតាម​ច្បាប់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ (LANGO)។ ស.ស.ក មាន​ចក្ខុវិស័យ​របស់​ គឺ​ចង់​ឃើញ​កសិករ​ខ្នាត​តូច​នៅ​កម្ពុជា​ រួម​ទាំង​ស្ត្រី​ និង​កសិករ​វ័យក្មេង​ មាន​ជីវភាព​ធូរធារ​ និង​សន្តិសុខ​សេដ្ឋកិច្ច​ និង​រស់នៅ​ដោយ​សុខដុម​ជាមួយ​បរិស្ថាន​ ធម្មជាតិ​។ រហូតមកដល់​ពេលនេះ​ ស.ស.ក មាន​សមាជិក​សរុប​ចំនួន​៦៥ ដែល​ក្នុង​នោះ​មាន​សហគមន៍​កសិកម្ម​ ចំនួន​៤៣ សហភាព​សហគមន៍​កសិកម្ម​ ចំនួន​២ ក្រុម​សន្សំប្រាក់​ ចំនួន​៧ សមាគម​កសិករ​ ចំនួន​១២ និង​សហគមន៍​នេសាទ​ ចំនួន​១ ដែល​ស្មើនឹង​សមាជិក​បុគ្គល​ចំនួន​ ១៤៤០០ គ្រប​ដណ្តប់​ក្នុង​ខេត្ត​ចំនួន​ ៩ រួម​មាន​ ខេត្ត​សៀមរាប​ បាត់​ដំបង​ កំពង់ធំ​ កំពង់ស្ពឺ​ តាកែវ​ កំពត​ ព្រៃវែង​ កណ្តាល​ ស្វាយរៀង​។

Bid Components

សេចក្តីប្រកាស ជ្រើសរើសក្រុមហ៊ុន/នីតិ ឬរូបវ័ន្តបុគ្គល សម្រាប់ផលិតវីដេអូខ្លី នៃការអនុវត្តគម្រោង ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការកែលំអរប្រព័ន្ធក្សេត្រ បរិស្ថាន ដើម្បីបង្កើនផលិតកម្មបន្លែ របស់សហគមន៍កសិកម្ម

  • Career Category: Invitation for Bids
  • Location: Battambang Province, Siemreap Province

ទំហំ​នៃ​ការ​ផលិត​វី​ដេអូ​

  • កំណត់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ក្នុង​ការ​ផលិត​វី​ដេអូ​ សម្ភារៈ​ និង​ឯកសារ​ជំនួយ​
  • រៀបចំ​ពង្រាង​សាច់រឿង​ Video script ជា​ភាសាខ្មែរ​ ឬអង់គ្លេស​
  • ថត​វី​ដេអូ​ និង​រូប​សន្លឹក​ នៃ​ក្រុម​គោលដៅ​គម្រោង​ជាមួយនឹង​មាត្រដ្ឋាន​ខ្លី​ មិន​ឱ្យ​លើស​ពី​ ៨នាទី​។
  • ផ្តល់នូវ​ពង្រាង​វី​ដូ ដល់​មន្រ្តីគ្រប់គ្រង​គម្រោង​ ដើម្បី​ផ្តល់យោបល់​ មុន​ពេល​សម្រេច​យក​វី​ដេអូ​ជា​ផ្លូវការ​។

តួនាទី​ និង​ការទទួលខុសត្រូវ​

  • សហការ​ជាមួយនឹង​មន្ត្រី​គ្រប់គ្រង​គម្រោង​ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ កំណត់​សាច់រឿង​ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ ផលិត​វី​ដេអូ​។
  • វី​ដេអូត្រូ​វមាន​បញ្ចូល​សកម្មភាព​អ្នកទទួល​ផល​រួម​មាន​ស្ត្រី​ យុវជន​ ជន​ពិការ​ តំណាង​សហគមន៍​ អជ្ញាធរ និង​តំណាង​ អង្គការ​អនុវត្ត​គម្រោង​។

វិសាលភាព​ការងារ​

  • សហគមន៍​កសិកម្ម​ចំនួន​០១ ស្ថិតនៅ​ក្នុង​ឃុំ​ស្វាយ​លើ​ ស្រុក​ស្វាយ​លើ​ ខេត្ត​សៀមរាប​
  • សហគមន៍​កសិកម្ម​ចំនួន​០៣ ស្ថិតនៅ​ក្នុង​ឃុំ​បាយ​ដំរាំ ឃុំ​កន្ទឺ១ និង​ឃុំ​កន្ទឺ២ ស្រុក​បា​ណន់ ខេត្ត​បាត់​ដំបង​

Bidder Eligibility

  • អ្នកដាក់ពាក្យត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
  • ជាក្រុមហ៊ុន ឬបុគ្គលដែលមានជំនាញ និងបទពិសោធន៍លើការផលិតវីដេអូខ្លីសម្រាប់គម្រោងអភិវឌ្ឍនានា
  • មានវិញ្ញាបនប័ត្រចុះបញ្ជីអាជីវកម្មស្របច្បាប់ ឬមានវិញ្ញាបនប័ត្របញ្ជាក់វិជ្ជាជីវៈ
  • អាចចុះបំពេញកិច្ចការងារនៅតំបន់គោលដៅគម្រោង
  • មានជំនាញផលិតនូវវីដេអូដែលមានគុណភាពខ្ពស់ច្បាស់កំរិតHD

Submission Requirements

តម្រូវ​ការ​ឯកសារ​

  • ប្រវត្តិរូប​សង្ខេប​របស់​អ្នក​ដាក់ពាក្យ​
  • ប័ណ្ណ​ពន្ធ​ប៉ាត​ង់ដែល​មាន​សុពលភាព​ ឬមាន​វិញ្ញាបនប័ត្រ​បញ្ជាក់​វិជ្ជាជីវៈ​
  • ឯកសារ​ផ្សេង​ៗដែល​បង្ហាញ​អំពី​បទពិសោធន៍​ក្នុង​ការ​ផលិត​វី​ដេអូ​កន្លងមក​
  • ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗទៀត​ប្រសិនបើ​មាន​

ថវិកា​រ

១,០០០ ដុល្លារ​សហរដ្ឋ​អាមេរិច រួមបញ្ចូល​ទាំង​ពន្ធ​កាត់​ទុក​ ១៥%

ស.ស.ក សូម​ធ្វើការ​ប្រកាស​ជាសាធារ​ណៈ​ដើម្បី​ជ្រើសរើស​ ក្រុមហ៊ុន​/នីតិ​ ឬរូប​វ័ន្តបុគ្គល ដែល​ផ្តល់សេវាកម្ម​ដែល​ មាន​ជំនាញ​ក្នុង​ការ​ផលិត​ខ្សែ​វី​ដូខ្លី​សម្រាប់​គម្រោង​អភិវឌ្ឍ​នានា​។

សូម​ក្រុមហ៊ុន​/នីតិ​ ឬរូប​វ័ន្តបុគ្គល និង​អ្នក​ផ្តល់សេវាកម្ម​ដែល​មាន​ចំណាប់អារម្មណ៍​ ធ្វើការ​រៀបចំ​ផ្ញើ​រសំណើរសុំ ប្រវត្តិរូប​ និង​ភ្ជាប់​នូវ​ឯកសារ​ពាក់ព័ន្ធ​ ផ្ញើ​មកកាន់​ការិយាល័យ​សមាគម​ ស.ស.ក ឬ តាមរយៈ​អ៊ី​ម៉េល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ ឱ្យ​បាន​មុន​ថ្ងែទី​២២ ខែក​ក្កដា​ ឆ្នាំ​២០២៥ ត្រឹម​ម៉ោង​ ៥:០០ នាទី​ល្ងាច​ ។

ពត័មាន​លម្អិត​ សូម​ពិនិត្យ​ឯកសារ​ភ្ជាប់​ខាងក្រោម​៖

លក្ខ័ណ្ឌ និង​ការទទួលខុសត្រូវ​ (ToR)

 
Attachment
 

Contact Details

Office Address
  • #69H, Street101, Sangkat Boeng Trabaek, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • Association Federation Of Farmer Community Promoting Family Agriculture Enterprise In Cambodia
 
Phone
 
Email