with Heng Piv Plastic
ឥលូវនេះក្រុមហ៊ុនយើងខ្ញុំកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងដូចខាងក្រោម៖
រាយការណ៍ជូន: Supply Chain Manager
ការិយាល័យ: Supply Chain Office
ប្រាក់បៀវត្ស៖ ៣៥០$-៤៥០$ រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀតតាមគោលការណ៍ក្រុមហ៊ុន
ទីតាំងការងារ: កួរស្រូវ
គោលបំណងការងារ
ប្រធានឃ្លាំង ជួយគាំទ្រការងារដល់ប្រធានផ្នែក ក្នុងការគ្រប់គ្រងឃ្លាំងទំនិញ ឱ្យមាន ប្រសិទ្ធភាពខ្ពស់សម្រាប់ប្រតិបត្តិការលក់ប្រចាំថ្ងៃ។ តួនាទីនេះត្រូវធានាបាននូវបរិមាណទំនិញមានក្នុងស្តុកគ្រប់គ្រាន់ និងសម្រលសម្រួលដំណើរការដឹកជញ្ជូនឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។ បន្ថែមពីនេះ តួនាទីនេះ ត្រូវទទួលខុសត្រូវក្នុងការការទទួលទំនិញ រៀបចំទុកដាក់ទំនិញឱ្យមានរបៀបរៀបរយ និងរៀបចំទំនិញចេញឱ្យទាន់ពេលវេលាស្របតាមការបញ្ជាទិញពីអតិថិជន។
រាយការណ៍ជូន៖ ប្រធានក្រុមឃ្លាំង
ការិយាល័យ៖ ការិយាល័យសង្វាក់ផលិតកម្មផ្គត់ផ្គង់ទំនិញ
ទីតាំងការងារ: កួរស្រូវ
គោលបំណងការងារ
អ្នកទទួលទំនិញ មានតួនាទីចំបងក្នុងការជួយប្រធានក្រុមឃ្លាំងក្នុងការទទួលទំនិញពីរោងចក្រ រួចបញ្ជូន ចូលទៅក្នុងឃ្លាំង ដោយរៀបតាមជួរ ថ្នាក់ ប្រភេទឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ។
រាយការណ៍ជូន: HR Officer
ការិយាល័យ: HR Office
ទីតាំងការងារ: កួរស្រូវ
គោលបំណងការងារ
អ្នកទទួលភ្ញៀវមានតួនាទីចំបងក្នុងការប្រាស្រ័យទាក់ទងយ៉ាងល្អទៅកាន់ភ្ញៀវ អតិថិជន និងបុគ្គលិក ទាំងអស់មកកាន់ក្រុមហ៊ុនដើម្បីសួរនាំព័ត៌មាន ឬណាត់ជួបបុគ្គលិកក្រុមហ៊ុន។ អ្នកទទួលភ្ញៀវ ត្រូវស្វាគមន៍ ពួកគាត់ទាំងអស់ដោយក្តីរីករាយ និងប្រកបដោយវិជ្ជាជីវៈ។ បន្ថែមពីនេះ អ្នកទទួលភ្ញៀវ មានទំនួលខុសត្រូវ ក្នុងការជួយទទួលឯកសារផ្សេងៗពីភ្ញៀវ អតិថិជន និងបុគ្គលិក រួចបញ្ជូនទៅផ្នែកពាក់ព័ន្ធ សម្រួលការងារថតចម្លងឯកសារ ស្កេន និងទុកដាក់ឯកសារឱ្យមានរបៀបរៀបរយ។
បេក្ខជនដែលមានចំណាប់អារម្មណ៏ សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតចាប់អារម្មណ៍ដោយបញ្ជាក់ពីតួនាទីដែលដាក់ មកកាន់អុីម៉ែលរបស់ក្រុមហ៊ុន ដែលផ្តល់ជូនក្នុងព័ត៌មានទំនាក់ទំនង។