ប្រធានឃ្លាំង, អ្នកទទួលស្តុកទំនិញ, និង អ្នកទទួលភ្ញៀវ

with Heng Piv Plastic
Job Announcement

BTDC-ID: 35421
Closing Date:

Announcement Positions

Announcement Description

ឥលូវ​នេះ​ក្រុមហ៊ុន​យើងខ្ញុំ​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​បំពេញ​មុខតំណែង​ដូច​ខាងក្រោម​៖

Announcement Positions

ប្រធានឃ្លាំង

Position Summary

រាយការណ៍​ជូន​: Supply Chain Manager

ការិយាល័យ​: Supply Chain Office

ប្រាក់​បៀវត្ស​៖ ៣៥០$-៤៥០$ រួម​ទាំង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​តាម​គោលការណ៍​ក្រុមហ៊ុន​

ទីតាំង​ការងារ​: កួរ​ស្រូវ​

គោលបំណង​ការងារ​

ប្រធាន​ឃ្លាំង​ ជួយ​គាំទ្រ​ការងារ​ដល់​ប្រធាន​ផ្នែក​ ក្នុង​ការ​គ្រប់គ្រង​ឃ្លាំង​ទំនិញ​ ឱ្យ​មាន​ ប្រសិទ្ធ​ភាព​ខ្ពស់​សម្រាប់​ប្រតិបត្តិការ​លក់​ប្រចាំថ្ងៃ​។ តួនាទី​នេះ​ត្រូវ​ធានា​បាន​នូវ​បរិមាណ​ទំនិញ​មាន​ក្នុង​ស្តុ​កគ្រប់គ្រាន់​ និង​សម្រល​សម្រួល​ដំណើរការ​ដឹកជញ្ជូន​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ និង​ទាន់ពេល​វេលា​។ បន្ថែម​ពី​នេះ​ តួនាទី​នេះ​ ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​ការ​ទទួល​ទំនិញ​ រៀបចំ​ទុកដាក់​ទំនិញ​ឱ្យ​មាន​របៀបរៀបរយ​ និង​រៀបចំ​ទំនិញ​ចេញ​ឱ្យ​ទាន់ពេល​វេលា​ស្របតាម​ការ​បញ្ជាទិញ​ពី​អតិថិជន​។

Expectations - Duties, Responsibilities
  • ការគ្រប់គ្រងទំនិញ
  • រាប់ស្តុកប្រចាំខែឱ្យបានទៀងទាត់ដើម្បីបង្ការទំនិញលើស ឬខ្វះ
  • ត្រួតពិនិត្យទំនិញ ដែលមានក្នុងស្តុកជាក់ស្តែង ជាមួយ system ដើម្បីធានាការបញ្ចូល​ទិន្នន័យត្រឹមត្រូវ
  • ការគ្រប់គ្រងទំនិញចេញឱ្យមានប្រសិទ្ធភាព
  • ការរៀបចំស្តុកទំនិញ
  • បែងចែកទំនិញតាមប្រភេទ ក្រុម និងថ្នាក់ ឱ្យបានត្រឹមត្រូវ​ដើម្បីជាភាពងាយស្រួល​ក្នុងការស្វែង​រកទំនិញ
  • រៀបទំនិញជាទៀងទាត់ទៅតាមតំបន់ ដើម្បីធានាបានស្តង់ដាអនាម័យ និងសុវត្ថិភាព​ដើម្បីធានា បាន​​នូវការទុកដាក់ទំនិញដោយគ្មានការខូចខាត
  • ការត្រួតពិនិត្យទំនិញចេញ/ចូល
  • ត្រួតពិនិត្យទំនិញចូលពីរោងចក្រ ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពទំនិញឱ្យបានត្រឹមត្រូវ
  • ផ្ទៀងផ្ទាត់ទំនិញចេញឱ្យបានត្រឹមត្រូវតាមវិក្កយបត្រ
  • ចាត់ចែងក្រុមការងារបញ្ចេញទំនិញ និងដឹកជញ្ជូនក្រោយទទួលបានវិក្កយបត្រ និងប៉ុង
  • ធ្វើការសហការជាមួយក្រុម purchase order ក្រោយទទួលបានវិក្កយបត្រ ដើម្បីធានា​នូវការដឹកទំនិញទៅកាន់អតិថិជនឱ្យទាន់ពេលវេលា
  • រក្សារបាយការណ៍ចេញ/ចូលទំនិញ ឱ្យបានត្រឹមត្រូវ
  • ការត្រួតពិនិត្យគុណភាពទំនិញ
  • ត្រួតពិនិត្យគុណភាពទំនិញដែលទទួលបានពីរោងចក្រឱ្យបានម៉ត់ចត់
  • រាយការណ៍រាល់ទំនិញខូច ឬបាក់បែកទៅកាន់ប្រធានគ្រប់គ្រង Supply Chain
  • ត្រួតពិនិត្យទាំងគុណភាព និងចំនួនទំនិញមុនពេលដឹកជូនអតិថិជន
  • ត្រួតពិនិត្យការដឹកជញ្ជូនទំនិញជូនអតិថិជនឱ្យទាន់ពេលវេលា
  • ការរក្សាអនាម័យឃ្លាំងជាប្រចាំ
  • ត្រួតពិនិត្យអនាម័យទំនិញក្នុងឃ្លាំងតាមធ្នើរ និងជួរនិមួយៗជាប្រចាំ
  • ត្រួតពិនិត្យអនាម័យឃ្លាំង និងចាត់ចែងការសម្អាតឃ្លាំង និងទំនិញឱ្យបានស្អាតជាប្រចាំ
  • ត្រួតពិនិត្យទំនិញខូច រួចទុកដាក់ទំនិញនោះនៅកន្លែងទំនិញខូចឱ្យបានត្រឹមត្រូវ
  • ធ្វើការជាមួយផ្នែកពាក់ព័ន្ធ ជាពិសេសជាមួយ Senior Stock ដើម្បីដោះស្រាយបញ្ហាទំនិញខូច
  • រៀបចំរបាយការណ៍
  • រៀបចំរបាយការណ៍ទំនិញខូច និងរាប់ស្តុកប្រចាំខែ
  • រៀបចំរបាយការណ៍ទំនិញចេញ/ចូលប្រចាំខែ ជូនទៅប្រធាន Supply Chain ឱ្យបានទៀងទាត់
  • ធ្វើរបាយការណ៍ឆៀកឡានប្រចាំឆ្នាំ ដើម្បីឱ្យប្រធានក្រុមឃ្លាំងចាត់ចែងអ្នកបើកបរទៅធ្វើ
  • បំពេញការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
Requirements - Skills, Qualifications, Experience
  • តម្រូវការកម្រិតវប្បធម៌
  • ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របរិញ្ញាជំនាញគ្រប់គ្រង ឬជំនាញផ្សេងៗ (អ្នកមានសញ្ញាបត្របរិញ្ញាត្រូវបានផ្តល់អាទិភាព)
  • តម្រូវការចំបាច់ផ្សេងៗ
  • ចេះអាន និងសរសេរភាសាខ្មែរ និងអង់គ្គេស
  • មានបទពិសោធន៍យ៉ាងតិចមួយឆ្នាំលើការគ្រប់គ្រងស្តុកទំនិញក្នុងឃ្លាំង ឬបទពិសោធន៍ផ្សេងៗ ដែលទាក់ទងនឹងតួនាទី
  • ចេះប្រើប្រាស់កុំព្យូទ័រ (word, excel, and powerpoint)
  • មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
  • ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
  • មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
  • ដោះស្រាយបញ្ហា និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
 
 

អ្នកទទួលស្តុកទំនិញ

Position Summary

រាយការណ៍​ជូន​: Warehouse Team Leader

ការិយាល័យ​: Supply Chain Office

ទីតាំង​ការងារ​: គួរ​ស្រូវ​

គោលបំណង​ការងារ​

អ្នកទទួល​ទំនិញ​ មានតួនាទី​ចំបង​ក្នុង​ការ​ជួយ​ប្រធាន​ក្រុម​ឃ្លាំង​ក្នុង​ការ​ទទួល​ទំនិញ​ពីរោងចក្រ​ រួច​បញ្ជូន​ចូល​ទៅ​ក្នុង​ឃ្លាំង​ ដោយ​រៀប​តាម​ជួរ​ ថ្នាក់​ ប្រភេទ​ឱ្យ​មាន​សណ្តាប់​ធ្នាប់​ និង​របៀបរៀបរយ​។

Expectations - Duties, Responsibilities
  • ត្រួតពិនិត្យទំនិញលើគុណភាព ប្រភេទមុខទំនិញ និងចំនួន ដោយផ្ទៀងផ្ទាត់ជាមួយឯកសារទំនិញចូលពីខាងរោងចក្រដើម្បីធានាបាននូវគុណភាព មុខទំនិញ និងចំនួនត្រឹមត្រូវ
  • រាយការណ៍រាល់ទំនិញមានបញ្ហា​(ចំនួន គុណភាព) ទៅកាន់អ្នកឃ្លាំងនៅរោងចក្រ
  • ធ្វើការសហការជាមួយអ្នកលើកទំនិញចូល និងរៀបចំចាត់ចែងទំនិញចូលទៅក្នុងឃ្លាំង បន្ទាប់ពីត្រួតពិនិត្យរួចទៅតាមជួរ ថ្នាក់ និងប្រភេទទំនិញឱ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់
  • ធ្វើរបាយការណ៍ទំនិញចូលប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា រួចបញ្ជូនឯកសារមកក្រុមការងារផ្នែក Broken Controllerដោយមានហត្ថលេខាអ្នករៀបចំ និងប្រធានក្រុម
  • ត្រួតពិនិត្យទំនិញបែកក្នុងឃ្លាំងជាប្រចាំ រួចរាយការណ៍ទៅកាន់ប្រធានក្រុម ដើម្បីធ្វើរបាយការណ៍ ទំនិញបែកក្នុងឃ្លាំង
  • បញ្ជូនទំនិញបែកក្នុងឃ្លាំងមកក្រុមការងារផ្នែក Broken Controllerដើម្បីផ្ទៀងផ្ទាត់ និងកាត់ស្តុកទំនិញពី system
  • ទទួលទំនិញដូរល្អ រួចរៀបចំទុកដាក់ចូលទៅក្នុងឃ្លាំងទៅតាមជួរ ថ្នាក់ និងប្រភេទទំនិញ ឱ្យបាន ត្រឹមត្រូវ
  • បញ្ជូនឯកសារទំនិញដូរល្អ មកកាន់ក្រុមការងារផ្នែក Broken Controller ដើម្បីបញ្ចូលទិន្នន័យចូល system
  • ត្រូវត្រួតពិនិត្យទំនិញក្នុងឃ្លាំងជាប្រចាំ ដើម្បីប្រាដកថាទំនិញមានសណ្តាប់ធ្នាប់ និងរៀបរយ
  • ធ្វើការសហការយ៉ាងល្អជាមួយក្រុមការងារដោយក្តីរីករាយ
  • ធ្វើការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
Requirements - Skills, Qualifications, Experience
  • តម្រូវការកម្រិតវប្បធម៌
  • ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) ឬសញ្ញាបត្របរិញ្ញារិតតែល្អ
  • តម្រូវការចំបាច់ផ្សេងៗ
  • ចេះអាន និងសរសេរភាសាខ្មែរ
  • មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
  • ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
  • មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
  • ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
 
 

អ្នកទទួលភ្ញៀវ

Position Summary

រាយការណ៍​ជូន​: HR Officer

ការិយាល័យ​: HR Office

ទីតាំង​ការងារ​: កួរ​ស្រូវ​

ប្រាក់​បៀវត្ស​៖ តាម​បទពិសោធន៍​ការងារ​ និង​ចំ​នេះ​ដឹង​

គោលបំណង​ការងារ​

អ្នកទទួលភ្ញៀវ​មានតួនាទី​ចំបង​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​យ៉ាងល្អ​ទៅកាន់​ភ្ញៀវ​ អតិថិជន​ និង​បុគ្គលិក​ ទាំងអស់​មកកាន់​ក្រុមហ៊ុន​ដើម្បី​សួរនាំ​ព័ត៌មាន​ ឬណាត់​ជួប​បុគ្គលិក​ក្រុមហ៊ុន​។ អ្នកទទួលភ្ញៀវ​ ត្រូវ​ស្វាគមន៍​ ពួកគាត់​ទាំងអស់​ដោយ​ក្តី​រីករាយ​ និង​ប្រកបដោយ​វិជ្ជាជីវៈ​។ បន្ថែម​ពី​នេះ​ អ្នកទទួលភ្ញៀវ​ មាន​ទំនួល​ខុសត្រូវ​ ក្នុង​ការ​ជួយ​ទទួល​ឯកសារ​ផ្សេង​ៗពី​ភ្ញៀវ​ អតិថិជន​ និង​បុគ្គលិក​ រួច​បញ្ជូន​ទៅ​ផ្នែក​ពាក់ព័ន្ធ​ សម្រួលការ​ងារ​ថត​ចម្លង​ឯកសារ​ ស្កេន និង​ទុកដាក់​ឯកសារ​ឱ្យ​មាន​របៀបរៀបរយ​។

Expectations - Duties, Responsibilities
  • ទទួលស្វាគមន៍ភ្ញៀវ អតិថិជន និងបុគ្គលិកទាំងអស់ដោយក្តីរីករាយ និងបែបវិជ្ជាជីវៈ
  • ផ្តល់ព័ត៌មានដែលពាក់ព័ន្ធទៅកាន់ភ្ញៀវ អតិថិជន និងបុគ្គលិក ឬទាក់ទងទៅបុគ្គលិកពាក់ព័ន្ធក្នុង ករណីពួកគាត់មានការណាត់ជួប
  • ទទួលឯកសារផ្សេងៗពីភ្ញៀវ អតិថិជន និងបុគ្គលិក រួចបញ្ជូលទៅផ្នែកពាក់ព័ន្ធឱ្យទាន់ពេលវេលា
  • ជួយសម្រួលការងារថតចម្លង ស្កេន និងទុកដាក់ឯកសារឱ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់ល្អ
  • រៀបចំកន្លែងទទួលភ្លៀវឱ្យមានអនាម័យ សណ្តាប់ធ្នាប់ និងរបៀបរៀបរយគ្រប់ពេលវេលា
  • ការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
Requirements - Skills, Qualifications, Experience
  • តម្រូវការកម្រិតវប្បធម៌
  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របរិញ្ញាបត្រពាក់ព័ន្ធ (ត្រូវបានលើកទឹកចិត្ត)
  • តម្រូវការចំបាច់ផ្សេងៗ
  • អាចប្រើប្រាស់ភាសាចិនបានក្នុងការទំនាក់ទំនងជាមួយភ្ញៀវ
  • អាចប្រើប្រាស់កុំព្យូទ័របាន
  • មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
  • ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
  • មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
  • ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់​អារ​ម្មណ៏ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ និង​លិខិត​ចាប់អារម្មណ៍​ដោយ​បញ្ជាក់​ពី​តួនាទី​ដែល​ដាក់​ មកកាន់​អុីម៉ែ​លរបស់ក្រុមហ៊ុន​ ដែល​ផ្តល់ជូន​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

 
Attachment
 

Contact Details

Contact Name
  • Heng Piv Plastic
 
Phone
 
Email