អ្នកបើកបរ

with World Vision International-Recruitment
Job Announcement

BTDC-ID: 35410
Closing Date:

Announcement Positions

Announcement Description

យើង​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​ធ្វើការ​ជាមួយ​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​កម្ពុជា​។ អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ គឺជា​អង្គការ​មនុស្សធម៌​អន្តរជាតិ​ ដែល​ធ្វើការ​ជាមួយ​គ្រួសារ​ដែល​ងាយ​រងគ្រោះ​បំផុត​ ដើម្បី​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរ និង​ស្វែងរក​យុត្តិធម៌​។ ក្នុងនាម​ជាស​ហគម​ន៍សកល​ បេសកកម្ម​របស់យើង​គឺ​ផ្តល់អា​ថិភាព​ដល់ការផ្លាស់​ប្តូរជាវិជ្ជមានសម្រាប់​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត​ក្នុង​ពិភពលោក​។ ដើម្បី​រួមចំណែក​ក្នុង​ការ​ផ្ដល់​អំណាច​ និង​តស៊ូ​មតិ​លើការកា​រពារ​កុមារ​ ពួកយើង​ត្រូវ​បាន​បំផុស​គំនិត​ឱ្យ​ធ្វើការ​ដោយ​យកចិត្តទុកដាក់​ជាមួយនឹង​វិជ្ជាជីវៈ​ ដើម្បី​កែ​លម្អ​សហគមន៍​ដែល​ងាយ​រងគ្រោះ​បំផុត​ និង​សុខុមាលភាព​របស់​កុមារ​ដើម្បី​អោយ​ជីវិត​កាន់តែ​ប្រសើរ​ឡើង​។ អង្គការ​ទស្សនៈ​ពិភពលោក​បាន​ចាប់​ផ្តើ​មកា​រងា​រនៅក្នុង​ប្រទេសកម្ពុជា​ក្នុង​ឆ្នាំ​១៩៧០។ ការ​ផ្តោត​របស់យើង​គឺ​ជួយ​ក្មេងស្រី​ និង​ក្មេងប្រុស​ដែល​ងាយ​រងគ្រោះ​បំផុត​ យកឈ្នះ​លើ​ភាព​ក្រីក្រ​ ដូច្នេះ​ពួកគេ​អាច​ទទួល​បាន​បទពិសោធន៍​ពេញលេញ​នៃ​ជីវិត​របស់​ពួកគេ​នា​ពេល​ឥឡូវនេះ​ និង​ពេល​អនាគត​។ ដោយមាន​ការ​បំផុស​គំនិត​តាមរយៈ​ជំនឿ​គ្រីស្ទាន​របស់យើង​ ការងារ​របស់យើង​គឺ​មិន​គិតពី​សាវតារ​បស់ពួក​កុមារ​ តែ​យើង​ផ្ដោត​ទៅលើ​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត​។

តើ​អ្នក​ត្រៀម​ខ្លួន​រួចរាល់​ហើយឬនៅ?​

អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​របស់យើង​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​បំពេញ​មុខតំណែង​ដូច​ខាងក្រោម​៖

Announcement Positions

អ្នកបើកបរ

Expectations - Duties, Responsibilities
  • ផ្នែកបើកបរ
  • បើកបររថយន្តដែលបានកំណត់ឲ្យដោយប្រធានរដ្ឋបាល ជំនួយការរដ្ឋបាល ឬប្រធានកម្មវិធីឯទៀត។
  • ទទួលខុសត្រូវចំពោះច្បាប់ដោយបើកបរគោរពច្បាប់ចរាចរដែលបានកំណត់ រួមទាំងការប្រើប្រាស់​ល្បឿន​យានយន្ត និងច្បាប់ផ្សេងៗដែលពាក់ព័ន្ធដល់ចរាចរឲ្យបានត្រឹមត្រូវ។
  • កត់ត្រាប្រចាំថ្ងៃនូវរាល់ការប្រើប្រាស់រថយន្ត ចំងាយប្រើប្រាស់ រួមទាំងរបាយការណ៏ដែល​ទាក់ទង​ទៅ​នឹងផ្នែកថែទាំ​និងជួសជុលផងដែរ។
  • ត្រួតពិនិត្យប្រចាំនូវបច្ចេកទេសរថយន្តទៅតាមលំដាប់ ដូចជា សម្ពាធខ្សល់កង់ ខ្សែពាន អាគុយ​ប្រេង​ម៉ាស៊ីន ហ្រ្វាំង​។ល។ ជាពិសេសត្រូវប្រាកដថាប្រេងម៉ាស៊ូតត្រូវតែពេញជាប្រចាំ។
  • ​​ត្រូវចេះប្រើប្រាស់ខ្សែក្រវ៉ាត់សុវត្ថិភាពក្នុងរថយន្ត ព្រមទាំងណែនាំដល់អ្នកដំណើរឲ្យចេះប្រើប្រា​ស់ផងដែរ​
  • ជួយលើកដាក់ទំនិញចេញចូលរថយន្តរាល់ពេលដែលអ្នកដំណើរមាន និងត្រូវការឲ្យជួយធ្វើ
  • ផ្នែកថែទាំនិងជួសជុល
  • ចែកចាយប្រព័ន្ធអគិ្គសនី
  • ត្រូវប្រាកដថាប្រព័ន្ធអគ្គិសនីមានដំណើរការល្អ​ជួសជុលជាបន្ទាន់នូវការចាំបាច់ដែលអាចធ្វើទៅបានដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់។
  • ការប្រើប្រាស់ម៉ាស៊ីនភ្លើងនិងថែទាំជាប្រចាំទៅតាមការណែនាំរបស់រោងចក្រដែលត្រូវផ្លាស់ប្តូរប្រេងទៅតាមកំណត់នៃម៉ោង។​
  • ជូតសំអាត ថែទាំកញ្ចក់​និងប្រព័ន្ធសូឡាឲ្យបានជាប្រចាំនិងតាមការណែនាំរបស់រោងចក្រ
  • ប្រព័ន្ធម៉ាស៊ីនត្រជាក់
  • ត្រូវប្រាកដថារាល់បណ្តាញ និងឧបករណ៍ម៉ាស៊ីនត្រជាក់ល្អ​ និងត្រូវបានសំអាតជារៀងរាល់ពីរខែ​ម្តង ​ហើយត្រូវឆ្លើយតបទៅតាមបច្ចេកទេស
  • ប្រព័ន្ឋព័ន្ធបំពងសំឡេង
  • ត្រូវប្រាកដថាប្រព័ន្ធបំពងសំឡេងត្រូវបានឮ ហើយដំណើរការដោយល្អនៅពេលប្រជុំ ឬមានសកម្មភាពការងារដែលត្រូវប្រើ និងជួសជុលឲ្យបានទាន់ពេលវេលាចាំបាច់​
  • ប្រព័ន្ធសុវត្ថិភាព​(នៅទីកន្លែងដែលអាចធ្វើទៅបាន)
  • ត្រូវប្រាកដថាសំឡេងរោទ៍ត្រូវបានឮ ហើយដំណើរការដោយស្វ័យប្រវត្តិនិងជួសជុលឲ្យបានទាន់​ពេល​វេលាចាំបាច់
  • ប្រព័ន្ធទូរស័ព្ទ
  • ត្រូវប្រាកដថាប្រព័ន្ធទូរស័ព្ទទំនាក់ទំនងទាំងអស់មានដំណើរការល្អ និងប្រក្រតី ត្រូវជួសជុលឲ្យបាន​ទាន់​ពេល​​វេលាក្នុងករណីដែលខូចខាត
  • ការថែទាំអាគារការិយាល័យនិងជួសជុល
  • ត្រូវប្រាកដថាអាគារការិយាល័យទាំងមូលត្រូវស្អាត មានសុវត្ថិភាព និងថែរទាំត្រឹមត្រូវ​
  • ផ្លាស់ប្តូរ និងជួសជុលជាបន្ទាន់នូវការបែកបាក់ខូតខាត ធ្លុះធ្លាយដំបូលតូចតាច ។ល។​
  • ត្រូវប្រាកដថារាល់ម៉ូទ័របូមទឹក  និងប្រព័ន្ធផ្គត់ផ្គងដំណើរការបានល្អនិងប្រក្រតី
  • ត្រូវប្រាកដថារាល់ទ្វារបង្អួច​។ល។​​ស្ថិតក្នុងលក្ខខ័ណ្ឌល្អ និងដំណើរការជាប្រក្រតី
  • កិច្ចការងារដទៃទៀតដែលបានស្នើរសុំឲ្យធ្វើដោយប្រធាន និងភ្ញៀវដែលធ្វើដំណើរជាមួយផង
Requirements - Skills, Qualifications, Experience
  • មានសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ 
  • មានអាជ្ញាប័ណ្ណបើកបរប្រភេទ B ឡើងទៅ
  • វិញ្ញាបនបត្រថែទាំយានជំនិះ 
  • មានបទពិសោធន៍ការងារយ៉ាងតិច ២ឆ្នាំក្នុងការបើកបររថយន្ត ឬស្មើ 
  • សមត្ថភាពក្នុងការបំពេញការងារថែទាំផ្សេងៗសម្រាប់ប្រព័ន្ធអគ្គិសនី និងថែទាំអគារ
 

How to Apply

សូម​បំពេញ​ទម្រង់​Application Form, CVនិង​ Cover Letter ហើយ​ដាក់ពាក្យ​តាមរយៈ​ Careers ឬអ៊ី​មែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​កម្ពុជា​ ប្តេជ្ញា​ចិត្ត​ចំពោះ​គោលការណ៍​នៃ​ភាព​ចម្រុះ​នៅកន្លែង​ធ្វើការ​។ ស្ត្រី​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ និង​ជន​ពិការ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ដាក់ពាក្យ​។ មានតែ​បេក្ខជន​ដែលជា​ប់តែ​ប៉ុណ្ដោះ​ ដែល​នឹង​ត្រូវ​បាន​ជូនដំណឹង​។ ពាក្យ​ស្នើ​រសុំ និង​ CV របស់​អ្នក​នឹង​មិន​ត្រូវ​បាន​ផ្ញើ​រត្រឡប់​មកវិញ​ទេ​។

អ្នក​អាច​ស្វែងយល់​បន្ថែម​អំពី​សមិទ្ធិ​ផល​របស់យើង​(our achievements) សូម​ចូល​ទៅកាន់​គេ​ហទំព័រ​របស់យើង​(website) ឬទំព័រ​ហ្វេ​សប៊ុករ​បស់យើង​(Facebook page World Vision )។ អង្គការ​ទស្សនៈ​ពិភពលោក​ ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ការពារ​កុមារ​។ យើង​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ និង​មាន​សមត្ថភាព​ ដែល​មាន​ប្រវត្តិ​ស្របតាម​ចក្ខុវិស័យ​ និង​បេសកកម្ម​តម្លៃ​ស្នូល​របស់យើង​។

 

Contact Details

Contact Name
  • World Vision International
 
Email
 
Website