សេចក្ដីប្រកាសដេញថ្លៃការផ្គត់ផ្គង់ទូកសង្គ្រោះបន្ទាន់ និងសេវាកម្មដឹកជញ្ជូន

with Child Rights Foundation
Invitation for Bids

Announcement Description

អង្គការ​មូលនិធិ​សិទ្ធិ​កុមារ​ (ម.ស.ក.) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ ដែល​ផ្តោត​លើកុមារ​ មិន​ស្វែងរក​ប្រាក់ចំណេញ​ មិន​ប្រកាន់​និន្នាការនយោបាយ​ និង​មិន​ប្រកាន់​សាសនា​ ដែល​ធ្វើការ​ឆ្ពោះទៅ​រកការ​អនុវត្ត​ពេញលេញ​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​កុមារ​ (UNCRC) និង​ឧបករណ៍​ផ្សេង​ៗទៀត​ដែល​ទាក់ទង​នឹង​បញ្ហា​កុមារ​នៅ​កម្ពុជា​។ អង្គការ​មូលនិធិ​សិទ្ធិ​កុមារ​ ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការ​បង្កើត​ បរិយាកាស​វិជ្ជមាន​ ដែល​កុមារ​ត្រូវ​បាន​ទទួលការ​យកចិត្តទុកដាក់​ ពិនិត្យ​ និង​មើល​ថែ​យ៉ាងល្អ​នៅ​គ្រប់​ផ្នែក​នៃ​ប្រទេសកម្ពុជា​។ ស្ថាប័ន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២0 ខែវិច្ឆិកា​ ឆ្នាំ​២000 និង​បាន​ចុះបញ្ជី​ជា​ផ្លូវការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ (RGC) នៅ​ថ្ងៃ​ទី​ ៦ ខែ​មីនា​ ឆ្នាំ​២០០១ ។ អង្គការ​មូលនិធិ​សិទ្ធិ​កុមារ​ ខិតខំ​កសាង​សមត្ថភាព​ក្នុងស្រុក​ និង​ភាពជា​ម្ចាស់​នៃ​អ្នកទទួល​កាតព្វកិច្ច​ក្នុង​ការគោរព​ ការពារ​ និង​ធានា​សិទ្ធិ​ទាំងនេះ​ ក៏ដូចជា​ការ​ផ្តល់សិទ្ធិ​អំណាច​ដល់​ម្ចាស់​សិទ្ធិ​អនុវត្ត​ និង​ទាមទារ​សិទ្ធិ​របស់​ខ្លួន​ដែលជា​ធាតុ​សំខាន់​នៃ​វឌ្ឍនភាព​របស់​កម្ពុជា​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

បច្ចុប្បន្ន​អង្គការ​មូនិធិសិទ្ធិ​កុមារ​កំពុង​អនុវត្ត​ គម្រោង​ ការប្រែប្រួល​អាកាសធាតុ​ និង​សុខភាព​ ដោយ​ផ្អែកលើ​ "ភាព​ធន់​ដែល​ដឹកនាំ​ដោយ​សហគមន៍​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនឈាម​ និង​គ្រុនចាញ់​" ដែល​អនុវត្ត​នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ​គឺ​ខេត្ត​រតនៈ​គី​រី​ និង​ខេត្ត​ស្ទឹង​ត្រែង​ ដោយ​ទទួល​បានការ​គាំទ្រ​ថវិកា​ពី​មូលនិធិ​ព្រូ​ដិន និង​ក្រុមហ៊ុន​ព្រូ​ដិនសលក​ម្ពុ​ជា​។ គម្រោង​នេះ​នឹង​រួមចំណែក​ដល់ការកា​ត់បន្ថយ​អត្រា​ប្រេវ៉ា​ឡង់​កើន​ឡើង​នៃ​ជំងឺ​គ្រុនឈាម​ និង​គ្រុនចាញ់​នៅ​ក្នុង​សហគមន៍​ភ្នំ​ដាច់ស្រយាល​នៅ​កម្ពុជា​។ តំបន់​ទាំងនេះ​ ជា​ញឹកញាប់​នៅ​ជិត​ទន្លេ​ និង​កោះ​ មានលទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព​មាន​កម្រិត​ និង​ប្រឈមមុខនឹង​បញ្ហា​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​។ ការ​កើន​ឡើង​អត្រា​ជំងឺ​ និង​កន្លែង​ថែទាំ​សុខភាព​ដែល​មាន​ភាព​តានតឹង​ធ្វើ​ឱ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។

គម្រោង​កំពុង​ស្វែងរក​អ្នក​ផ្គត់ផ្គង់​ទូក​សង្គ្រោះ​បន្ទាន់​ ដែលជា​ប្រភេទ​ទូក​ស្មាច់​និង​បំពាក់​សម្ភារៈ​ចាំបាច់​មួយ​ចំនួន​សម្រាប់​ប្រើប្រាស់​នៅ​ពេល​ដឹក​អ្នកជំងឺ​ចំនួន​០៥ទូក​ និង​ព្រមទាំង​សេវាកម្ម​ដឹកជញ្ជូន​ទូក​ទៅកាន់​ខេត្ត​រតន​គី​រី​ និង​ខេត្ត​ស្ទឹង​ត្រែង​ ដែល​មាន​ភ្ជាប់​ព័ត៌មាន​លំអិត​ដូច​ខាងក្រោម​៖

Bid Components

សេចក្ដីប្រកាសដេញថ្លៃការផ្គត់ផ្គង់ទូកសង្គ្រោះបន្ទាន់ និងសេវាកម្មដឹកជញ្ជូន

  • Career Category: Invitation for Bids
  • Location: Stung Treng Province, Ratanak Kiri Province

ទូក​សង្គ្រោះ​បន្ទាន់​ (Ambulance Boat) ៖ ០៥ ទូក​

ប្រភេទ​ទូក​៖ ធ្វើអំពី​ស្មាច់​ (ទូក​ស្មាច់​)

  • ទំហំ​ទូក​៖ បណ្តោ​យ ប្រវែង​១០ម៉ែត្រ​; ទទឹង​ ប្រវែង​១.៦ម៉ែត្រ​; ជម្រៅ​ ប្រវែង​០.៧ម៉ែត្រ​
  • ម៉ាស៊ីន​៖ បំពាក់​ចំនួន​០១ ប្រភេទ​ម៉ាស៊ីន​HINOTA ៤២cc ដាក់ពីលើ​ទូក​
  • អាគុយ​ស្ងួត​៖បំពាក់​ចំនួន​០១ ប្រភេទ​៧០អំពែ​
  • ដំបូល​ទូក​៖ ធ្វើពី​ស្មាច់​ ប្រវែង​៥ម៉ែត្រ​
  • សំណាញ់​៖ បំពាក់​នៅ​ផ្នែក​ខាងឆ្វេង​ និង​ស្តាំនៃ​ទូក​ ប្រវែង​៥ម៉ែត្រ​
  • ប្រអប់​ដាក់​ឥវ៉ាន់​៖ ប្រអប់​បិទ​បើក​ខាងមុខ​ និង​ក្រោយ​(បណ្តោ​យប្រវែង​១ម៉ែត្រ​ ទទឹង​ប៉ុន​ទំហំ​ ទទឹង​ទូក​)
  • កៅអី​អង្គុយ​៖ បំពាក់​កៅអី​ពូក​ចំនួន​០២ភ្ជាប់​បណ្ដា​យជាមួយ​តួ​ទូក​ក្រោម​ដំបូល​ ប្រវែង​៥ម៉ែត្រ​
  • ភ្លើង​សារ៉ែន៖ បំពាក់​ចំនួន​០១ ចាប់​ភ្ជាប់​លើដំបូល​ទូក​
  • ភ្លើង​ហ្វា​៖ បំពាក់​ចំនួន​០២ ចាប់​ភ្ជាប់​លើដំបូល​ទូក​
  • អំពូល​ភ្លើង​៖ បំពាក់​ចំនួន​០១ នៅ​ផ្នែក​ខាងក្នុង​ក្រោម​ដំបូល​ទូក​
  • អាវ​ពោង​សុវត្ថិភាព​៖ បំពាក់​ចំនួន​០៨អាវ​ ភ្ជាប់​ជាមួយ​ទូក​
  • យុថ្កា​៖ បំពាក់​ចំនួន​0១ ទម្ងន់​៣គីឡូក្រាម​
  • កង​ដាក់​បំពង់​អុក​ស៊ី​សែន​៖ បំពាក់​ចំនួន​០២ នៅ​ផ្នែក​ខាងក្នុង​ទូក​

សេវាកម្ម​ដឹកជញ្ជូន​

ទីតាំង​ដែល​ត្រូវ​ដឹក​ទូក​ទៅ​៖

  1. ខេត្ត​ស្ទឹង​ត្រែង​៖ ដឹក​ទៅកាន់​មណ្ឌលសុខភាព​អូរ​ស្វាយ​ ស្ថិត​ក្នុង​ឃុំ​អូរ​ស្វាយ​ ស្រុក​បុរី​អូរ​ស្វាយសែនជ័យ​ ៖ ០៣ ទូក​
  2. ខេត្ត​រតនគិរី​៖ ដឹក​ទៅកាន់​សាលាស្រុក​វើនសៃ​ ស្ថិត​ក្នុង​ឃុំ​វើនសៃ​ ស្រុក​វើនសៃ​៖ ០២ ទូក​

Submission Requirements

សម្រាប់​ម្ចាស់​អាជីវកម្ម​ផលិត​ទូក​ស្មាច់​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ដាក់​សម្រង់​តម្លៃ​មកកាន់​ការិយាល័យ​របស់​អង្គការ​មូលនិធិ​សិទ្ធិ​កុមារ​ ដែល​មាន​អាស័យ​ដ្ឋាន​ផ្ទះ​លេខ​៤២ ផ្លូវ​លេខ​២ ភូមិ​ម័ល សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ឬតាមរយៈ​អ៊ី​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។ ចំពោះ​ព័ត៌មាន​លំអិត​ សូម​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​។ អ្នក​ផ្គត់ផ្គង់​ដែល​បាន​ចុះបញ្ជី​អាជីវកម្ម​ស្រប​ច្បាប់​ក្រោម​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ត្រូវ​បាន​លើក​ទឺកចិត្ត​។

អង្គការ​មូលនិធិ​សិទ្ធិ​កុមារ​ គឺជា​ស្ថាប័ន​ដែល​យកចិត្តទុកដាក់​លើកិច្ចការពារ​កុមារ​និង​សិទ្ធិ​កុមារ​ នៅ​ក្រោម​គោល​នយោបាយ​សុវត្ថិភាព​របស់​ស្ថាប័ន​។ ដូចនេះ​ក្នុងនាម​ជា​អ្នក​ផ្គត់ផ្គង់​នៃ​អង្គការ​មូលនិធិ​សិទ្ធិ​កុមារ​ លោក​/អ្នក​ត្រូវ​ប្តេជ្ញា​លើកិច្ចការពារ​កុមារ​ និង​ជៀសវាង​ការ​កេងប្រវ័ញ្ច​កំលាំង​ពលកម្ម​កុមារ​ឬរំលោភ​សិទ្ធិ​កុមារ​ជាដាច់ខាត​។

 
Attachment
 

Contact Details

Office Address
  • #42, Street 02 (Borey HP), Sangkat Dangkao, Khan Dangkao, Phnom Penh, Cambodia
 
Contact Name
  • Child Rights Foundation
 
Phone
 
Email