ការអញ្ជើញចូលរួមដេញថ្លៃការជួសជុលអគារសិក្សា និងផ្គត់ផ្គង់គ្រឿងសង្ហារិម សម្រាប់គម្រោង សាលារៀនជំនាន់ថ្មី

with Kampuchea Action to Promote Education Organization
Invitation for Bids

BTDC-ID: 35367
Closing Date:

Bid Components

Announcement Description

អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (អង្គការ​ ខេ​ប) សូម​ជម្រាប​ជូនដំណឹង​ដល់ក្រុមហ៊ុន​សំណង់​ និង​អ្នក​ម៉ៅការ​សំណង់​ និង​សហគ្រាស​ សិប្បកម្ម​ ក្នុងស្រុក​ទាំងអស់​ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ឱ្យ​បាន​ជ្រាប​ថា​៖

Bid Components

ការអញ្ជើញចូលរួមដេញថ្លៃការជួសជុលអគារសិក្សា និងផ្គត់ផ្គង់គ្រឿងសង្ហារិម សម្រាប់គម្រោង សាលារៀនជំនាន់ថ្មី

  • Career Category: Invitation for Bids
  • Location: Siemreap Province, Prey Veng Province

គម្រោង​ សាលារៀន​ជំនាន់​ថ្មី​ នៃ​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ នឹង​ដាក់​ឱ្យ​ចូលរួម​ដេញថ្លៃ​ជាសាធារ​ណៈ​ ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​សំណង់​ អ្នក​ម៉ៅការ​សំណង់​ និង​សហគ្រាស​ សិប្បកម្ម​ ដើម្បី​ជួសជុល​អគារសិក្សា​ និង​ផ្គត់ផ្គង់​គ្រឿង​សង្ហារិម​ នៅ​ អនុវិទ្យាល័យ​ អរញ្ញ​រង្សី​ ខេត្ត​ សៀមរាប​ និង​ វិទ្យាល័យ​ ព្រះអង្គ​ឌួង ខេត្ត​ ព្រៃវែង​ ក្នុង​ឆ្នាំ​២០២៥ នេះ​។

Submission Requirements

ក្រុមហ៊ុន​សំណង់​ អ្នក​ម៉ៅការ​សាងសង់​ និង​សហគ្រាស​ សិប្បកម្ម​ ទាំងអស់​ដែល​មាន​ម្ចាស់​តែមួយ​អាច​ដាក់​សំណើ​ដេញថ្លៃ​បានតែ​មួយ​គត់​ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា​ ក្រុមហ៊ុន​សំណង់​ ឬអ្នក​ម៉ៅការ​សាងសង់​ ឬសហគ្រាស​ សិប្បកម្ម​ ដែល​បាន​ចូលរួម​ធ្វើការ​ដេញថ្លៃ​ ជា​ក្រុមហ៊ុន​មាន​សម្ព័ន្ធ​ភាពជា​មួយ​ ឬម្ចាស់​តែមួយ​ នឹង​ត្រូវ​បដិសេធ​ដោយស្វ័យប្រវត្តិ​។

ក្រុមហ៊ុន​សំណង់​ អ្នក​ម៉ៅការ​សាងសង់​ និង​សហគ្រាស​ សិប្បកម្ម​ ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ធ្វើការ​ទាក់ទង​មក​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ ដើម្បី​សាកសួរ​ព័ត៌មាន​អំពី​ការចូលរួម​ដេញថ្លៃ​ និង​ការរៀបចំ​ឯកសារ​ភ្ជាប់​ក្នុង​ការ​បញ្ជាក់​លក្ខណៈ​សម្បត្តិ​របស់​អ្នកចូលរួម​ដេញថ្លៃ​ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា​ ឆ្នាំ​២០២៥ រហូតដល់​ ថ្ងៃ​ទី​២៣ ខែ​មិថុនា​ ឆ្នាំ​២០២៥ វេលា​ម៉ោង​ ៥:០០ល្ងាច​ ជា​កំហិត​ តាមរយៈ​សារ​អេឡិច​ត្រូនិច​ (មាន​ជូន​ភ្ជាប់​អសយ​ដ្ឋាន​អ៊ី​មែ​ល) ព្រមទាំង​ចម្លង​ជូន​ (CC) អ្នក​ពាក់ព័ន្ធ​ទាំងអស់​។

អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (អង្គការ​ ខេ​ប) និង​ធ្វើការ​កោះ​អញ្ជើញ​ប្រជុំ​តម្រង់​ទិស​ស្តីអំពី​នីតិវិធី​នៃ​ការ​បំពេញ​ឯកសារ​សម្រង់​តម្លៃ​សម្រាប់​ស្នើសុំ​ចូលរួម​ដេញថ្លៃ​តាមរយៈ​អន​ឡាញ (Zoom Meet) នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ ឆ្នាំ​២០២៥ វេលា​ម៉ោង​ ០៩:៣០នាទី​ព្រឹក​។

បញ្ជាក់​

  • ក្រោយពី​ការប្រជុំ​តម្រង់​ទិស​រួច​ ក្រុមហ៊ុន​សំណង់​ អ្នក​ម៉ៅការ​សំណង់​ និង​សហគ្រាស​ សិប្បកម្ម​ ទាំងអស់​ ត្រូវ​រៀបចំ​ឯកសារ​ដេញថ្លៃ​ដែល​បាន​បំពេញ​រួច​ ប្រគល់​ជូន​ផ្នែក​រដ្ឋបាល​ ការិយាល័យ​រង​ (សាលារៀន​ជំនាន់​ថ្មី​) អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ ស្ថិតនៅ​ក្នុង​បរិវេណ​ វិទ្យាល័យ​ ព្រះ​ស៊ីសុវត្ថិ​ រាជធានី​ ភ្នំពេញ​។
  • ការប្រជុំ​បើក​កញ្ចប់​ឯកសារ​ដេញថ្លៃ​នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​ផ្ទាល់​នៅ​សាល​ប្រជុំ​របស់​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​រាជធានី​ភ្នំពេញ​ (សាលារៀន​ជំនាន់​ថ្មី​) ចំណែក​កាលបរិច្ឆេទ​នៃ​ការ​បើក​កញ្ចប់​ឯកសារ​ដេញថ្លៃ​សូម​ជូនដំណឹង​ពេលក្រោយ​។
  • រាល់​ឯកសារ​សម្រង់​តម្លៃ​ និង​ពាក្យសុំ​ចូលរួម​ការ​ដេញថ្លៃ​ទាំងអស់​ នឹង​ត្រូវ​ចែក​ជូន​តែ​ក្រុមហ៊ុន​សំណង់​ អ្នក​ម៉ៅការ​សំណង់​ និង​សហគ្រាស​ សិប្បកម្ម​ ដែល​បាន​មក​ចូលរួម​ប្រជុំ​តម្រង់​ទិស​តែប៉ុណ្ណោះ​។
  • អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ នឹង​មិន​ទទួលខុសត្រូវ​ក្នុង​ការ​បើក​កញ្ចប់​ដេញថ្លៃ​ទេ​ ប្រសិន​គ្រប់​ក្រុមហ៊ុន​ សំណង់​ អ្នក​ម៉ៅការ​សំណង់​ និង​សហគ្រាស​ សិប្បកម្ម​ ណាមួយ​ដែល​អវត្តមាន​មិនបាន​អញ្ជើញ​មក​ចូលរួម​ស្តាប់​ការណែនាំ​ និង​ការ​តម្រង់​ទិស​ជំនួយស្មារតី​នៃ​ការចូលរួម​ដេញថ្លៃ​ មាន​ដូចជា​៖ (គំរូ​ប្លង់​ រូបភាព​ ទីតាំង​សាលារៀន​ និង​ផ្សេងទៀត​)។
  • រាល់​ឯកសារ​ដែល​ដាក់​មក​ហើយ​ គណៈកម្មការ​យើងខ្ញុំ​នឹង​មិន​ប្រគល់​ជូន​ត្រឡប់ទៅវិញ​ឡើយ​។

សូ​ចចុច​ឯកសារ​ភ្ចាប់​ខាងក្រោម​សម្រាប់​ព័ត​មាន​បន្ថែម​។

 
Attachment
 

Contact Details

Office Address
  • KAPE Office Building, #405, Phum Ti Prammuoy, Veal Vong Sangkat, Kampong Cham Municipality, Kampong Cham Province, Cambodia
 
Contact Name
  • លោក ឈួន សារ៉ាន ប្រធានរដ្ឋបាល និងធនធានមនុស្ស
 
Phone
 
Email