បុគ្គលិកផ្នែកលក់

with Everflow Distributor Co., Ltd
Job Announcement

BTDC-ID: 35313
Closing Date:

Announcement Positions

Announcement Description

ក្រុមហ៊ុន​យើងខ្ញុំ​ឥលូវ​នេះ​ កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​បំពេញ​មុខតំណែង​ដូច​ខាងក្រោម​៖

Announcement Positions

បុគ្គលិកផ្នែកលក់

Position Summary

គោលបំណង​នៃ​ផ្នែក​

ផ្នែក​លក់​មានបំណង​ជួយ​ជំរុញ​ និង​អភិវឌ្ឍ​អាជីវកម្ម​តាមរយៈ​ការ​លក់​ផលិតផល​ដោយ​ប្រសើរ​ឡើង​ តាម​គោល​នយោបាយ​លក់​ និង​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​។ ផ្នែក​នេះ​ផ្តោត​លើការបង្កើន​ចំណូល​ ការ​អភិវឌ្ឍ​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​ និង​ការ​រក្សា​ទំនួល​ខុសត្រូវ​ក្នុង​ការ​ផ្តល់សេវាកម្ម​ល្អ​បំផុត​ទៅ​អតិថិជន​។

គោលបំណង​ក្នុង​តួនាទី​

ជាតំណា​ងផ្នែក​លក់​ តួនាទី​នេះ​មាន​គោលបំណង​សំខាន់​ក្នុង​ការចូលរួម​ជំរុញ​ការ​លក់​និង​ចែកចាយ​ស្រាបៀរបស់ក្រុមហ៊ុន​ដោយ​ផ្ទាល់​ទៅ​អតិថិជន​។ បុគ្គលិក​ត្រូវ​មាន​សមត្ថភាព​ធ្វើការ​ស្វែងរក​អតិថិជន​ថ្មី​ រក្សា​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​ចាស់​ ធ្វើការ​ចរចា​រលក់​ និង​បំពេញ​គោលដៅ​លក់​ប្រចាំខែ​។ អ្នក​បំពេញ​តួនាទី​នេះ​ក៏មាន​ភារៈ​កិច្ច​ក្នុង​ការ​បង្ហាញ​ផលិតផល​ និង​ជួយ​ពង្រឹង​ភាព​ជឿជាក់​របស់​អតិថិជន​ចំពោះ​ម៉ាក​ផលិតផល​។

ប្រធាន​ផ្នែក​៖ ប្រធាន​ផ្នែក​លក់​ (Sale Manager)

កន្លែង​ការងារ​៖ Everflow Distributor Co., Ltd

ផ្នែក​៖ ប្រតិបត្តិការ​

ថ្ងៃធ្វើការ​ងារ​៖ ៦ថ្ងៃ​ក្នុង​១សប្តាហ៍​

Expectations - Duties, Responsibilities
  • ទំនាក់ទំនងជាមួយអតិថិជន ដើម្បីលក់ផលិតផលស្រាបៀនិងពង្រីកបណ្តាញអតិថិជន
  • ទស្សនកិច្ច និងទូទៅភោជនីយដ្ឋាន/ហាងលក់ដូរ ដើម្បីបង្ហាញ និងលក់ផលិតផល
  • ទទួលការបញ្ជាទិញ និងធានាថាបានបញ្ជូនឲ្យរហ័ស
  • កត់ត្រាប្រតិបត្តិការលក់ និងរាយការណ៍ប្រចាំថ្ងៃ
  • អភិវឌ្ឍសេវាកម្មអតិថិជន និងដោះស្រាយបញ្ហាដែលកើតឡើង
  • ធ្វើការសហការជាមួយបុគ្គលិកផ្នែកផ្សេងៗ ដើម្បីអភិវឌ្ឍគម្រោងលក់
Requirements - Skills, Qualifications, Experience
  • បញ្ចប់ការសិក្សា យ៉ាងហោចណាស់ថ្នាក់ទី១២ (សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ) ឬក៏បរិញ្ញាបត្រផ្នែកទីផ្សារ/លក់
  • មានបទពិសោធន៍ផ្នែកលក់ (បើមានបទពិសោធន៍លក់ភេសជ្ជៈ)
  • មានសមត្ថភាពទាក់ទង និងចរចារល្អ
  • មានរថយន្តឬម៉ូតូផ្ទាល់ខ្លួន (បើអាច)
  • អាចធ្វើដំណើរទៅតាមតំបន់នានា
  • មានភាពស្មោះត្រង់ រួសរាយរាក់ទាក់ និងអំណត់
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់​អារ​ម្មណ៏ត្រូវ​បាន​អញ្ជើញ​ឱ្យ​ផ្ញើ​ CV និង​ Cover Letter មកកាន់​អាស័យ​ដ្ឋាន​អ៊ី​ម៉ែ​លដែល​មាននៅ​ក្នុង​ពត៌មាន​លំអិត​ទំនាក់ទំនង​។

 

Contact Details

Office Address
  • Lot 646, St.1800, Sangkat Tuol Sangke, Khan Russey Keo, Phnom Penh, Cambodia
 
Contact Name
  • Mr.Ouch Sovannarith (Manager, HR & Admin)
 
Phone
 
Email
 
Socials