មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍ចម្រុះ

with Development and Partnership in Action
Job Announcement

BTDC-ID: 35312
Closing Date:

Announcement Positions

Announcement Description

អង្គការ​អភិវឌ្ឍន៍​  និង​ភាពជា​ដៃគូ​  ក្នុង​សកម្មភាព​ (ឌីភី​អេ) ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ ដែល​មានកម្ម​ វិធី​ធំ​ៗ ចំនួន​ពីរ​គឺ​ ៖ កម្មវិធី​អភិវឌ្ឍន៍​សហគមន៍​ចម្រុះ​  និង​កម្មវិធី​ភាពជា​ដៃគូ​ និង​គាំពារ​មតិ​។ កម្មវិធី​អភិវឌ្ឍន៍​សហគមន៍​ចម្រុះ​អនុវត្ត​ដោយ​ផ្ទាល់​នៅ​ក្នុង​ខេត្ត​៧ គឺ​៖ ខេត្ត​រតនគិរី​   មណ្ឌលគិរី​  ស្ទឹង​ត្រែង​  ព្រះវិហារ​  កំពង់ធំ​ បាត់​ដំបង​ និង​សៀមរាប​ ។អង្គការ​ ឌីភី​អេ ត្រូវការ​ជ្រើសរើស​បេក្ខជន​ដែល​មាន​សមត្ថភាព​ជំនាញ​ ដើម្បី​បំពេញ​តួនាទី​ដូច​ខាងក្រោម​។

Announcement Positions

មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍​សហគមន៍ចម្រុះ (1 Position)

Position Summary

សម្រាប់​សម្រាប់​គម្រោង​កំពុង​អនុវត្ត​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។

Expectations - Duties, Responsibilities
  • សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់គោលដៅ      ក្នុងការរៀបចំការងារកសិកម្ម មុខរបរខ្នាតតូច ខ្សែសង្វាក់ផលិតកម្ម និងទីផ្សារសំរាប់មុខរបរខ្នាតតូច  ការគ្រប់គ្រងធនធានធម្មជាតិ (សហគមន៍ព្រៃឈើ និងសហ គមន៍​តំបន់ការពារធម្មជាតិ) អនាម័យទឹកស្អាត និង កាត់បន្ថយគ្រោះមហន្តរាយ ។
  • ផ្តល់ការគាំទ្រ និងសម្របសម្រួលសហគមន៍ក្នុងការរៀបចំផែនការអនុវត្ត និងត្រួតពិនិត្យផែនការសកម្មភាពគម្រោង ​(ធាតុចូល និងលទ្ធផល) ។
  • ធ្វើជាតំណាង អង្គការឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋា ភិបាលនៅកំរិតថ្នាក់ស្រុក និងខេត្ត ។
  • សម្របសម្រួល និង ផ្តល់ការក៏សាងសមត្ថភាពដល់កសិករ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ។
  • សរសេររបាយការណ៍ប្រចាំខែ​និងប្រមូលទិន្នន័យអំពីគម្រោង សម្រាប់សរសេររបាយការណ៍ត្រីមាស ឆមាស និង ប្រចាំឆ្នាំ។
Requirements - Skills, Qualifications, Experience
  • មានកំរិតយល់ដឹង និងបទពិសោធន៍ លើផ្នែកបច្ចេកទេសកសិកម្មបន្សាំទៅនឹងការបម្រែបម្រួលអាកាសធាតុ រឺ ការគ្រប់គ្រងធនធានធម្មជាតិ (សហគមន៍ព្រៃឈើ និង សហគមន៍តំបន់ការពារធម្មជាតិ)  រឺ សេដ្ឋកិច្ច រឺ អនាម័យទឹកស្អាត ។
  • មានចំណេះដឹង  និង បទពិសោធន៍ធ្វើការជាមួយជនជាតិដើមភាគតិច និងសម្របសម្រួលការប្រជុំ​ វគ្គបណ្ទុះបណ្តាល និង​សិក្ខាសាលាជាមួយសហគមន៏ (បើមានលំនៅដ្ឋានក្នុងខេត្តស្ទឹងត្រែងកាន់​តែ​ប្រសើរ)។
  • មានបទពិសោធន៍រៀបចំ និង អនុវត្តផែនការប្រចាំខែ ដោយទាញចេញពីផែនការសកម្មភាពប្រចាំឆ្នាំ។
  • មានចំណេះដឹង និងបទពិសោធន៍​ ត្រួតពិនិត្យ​ការរីកចម្រើនរបស់គម្រោង ប្រមូល កត់ត្រា និងវិភាគទិន្នន័យ​សម្រាប់​ការ​សរសេររបាយការណ៍ ។
  • មានចំណេះដឹងជាមូលដ្ឋានក្នុងការរៀបចំបង្កើតក្រុមកសិកម្ម សហគមន៍កសិកម្ម រឺ សហគមន៍ព្រៃឈើ រឺសហគមន៍​តំបន់​​ការពារធម្មជាតិ កាន់តែប្រសើរ។
  • មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ។
  • មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel។
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​  សូម​ផ្ញើ​រប្រវត្តិ​រូប​ដោយមាន​ភ្ជាប់​នូវ​ឈ្មោះ​អ្នកដឹង​ឮយ៉ាងតិច​ ២នាក់​ ។ សូម​ផ្ញើ​រម​កលោកស្រី​ សុខ​ ស៊ីនួន​ តាម​អ៊ី​ម៉ែ​ល  រឺ​តាម​អាស័យ​ដ្ឋាន​ ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។  អ្នក​ដែល​ត្រូវ​ជ្រើសរើស​មក​សម្ភាស​ ទើប​ទទួល​ បាន​ព័ត៌មាន​ ដើម្បី​មក​សម្ភាស​។ 

សំគាល់​៖ ស្រ្តីត្រូវ​បាន​លើកទឹកចិត្ត​ក្នុង​ការ​ដាក់ពាក្យ​ ។

 

Contact Details

Office Address
  • #03, Street 323, Sangkat Boeng Kak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  • Mrs. Sok Sinuon( DPA Procurement and Admin Officer)
 
Phone
 
Email
 
Website